​ផលិតកម្ម​ថោ​ន ព្រមាន​ប្ដឹង​ទារ​សងជំងឺចិត្ត​ចំពោះ​ជន​ណា​ដែល​លួច​ចម្លង​ស្នាដៃ​របស់​ខ្លួន​​

ដោយ៖​ សុទ្ធ គឹម​សឿង​
ថ្ងៃពុធ ទី19 ខែមិនា ឆ្នាំ2014
http://vodhotnews.com

​ផលិតកម្ម​ថោ​ន(រូបភាពពី៖ plus.google)

​ផលិតកម្ម​ថោ​ន(រូបភាពពី៖ plus.google)

​ផលិតកម្ម​ទីក្រុង​ភាពយន្ដ (TOWN PRODUCTION) ​ព្រមាន​ប្ដឹង​ទារ​សងជំងឺចិត្ត​ជា​ទឹកប្រាក់​ចំនួន​៣០​ម៉ឺន​ដុល្លារ​អាមេរិក ចំពោះ​ជន​ណា​ដែល​លួច​ចម្លង​ស្នាដៃ​របស់​ខ្លួន ទៅ​ធ្វើ​អាជីវកម្ម​បន្ដ​ដោយ​ខុសច្បាប់​។​

​សេចក្តីជូនដំណឹង​របស់​ចាងហ្វាង​ផលិត​កម្ម​ថោ​ន​(TOWN PRODUCTION)​លោក ជួប មាន ចុះ​ថ្ងៃ​ទី​១៨​ខែ​មិនា​នេះ ផលិតកម្ម​ថោ​ន​នានា​ពេល​ថ្មីៗ​នេះ បាន​ចេញ​លក់​នូវ ស៊ី​ឌី​-​វីស៊ីឌី​-​ឌី​វី​ឌី ដើម្បី​អបអរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ប៉ុន្តែ​មាន​ជន​ខិលខូច​មួយចំនួន បាន​លួច​ចម្លង​ស្នាដៃ​ទាំងនេះ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ទឹកចិត្ត​ផលិតក​រ និង​ខាតបង់​ថវិកា​អស់​ជាច្រើន​ម៉ឺន​ដុល្លារ​។

សេចក្តីជូនដំណឹង​ដដែល​បន្តថា ផលិតកម្ម​ថោ​ន នឹង​សហការ​ជាមួយ​គណៈកម្មាធិការ​អន្តរក្រសួង​បង្រា្ក​ប​បទល្មើស​វីឌីអូ និង​ភាពយន្ត ដើម្បី​ចុះ​បង្ក្រាប​ជនខិលខូច ដែល​លួច​ចម្លង​កម្មសិទ្ធិបញ្ញា ស៊ី​ឌី វីស៊ីឌី ឌី​វី​ឌី របស់ខ្លួន ជាពិសេស​រោង​ពុម្ភ​ខុសច្បាប់ ដើម្បី​រឹបអូស​វត្ថុតាង និង​ទីតាំង​ផលិត ព្រមទាំង​ទារ​សំណង​ជំងឺ​ចិត្ត​ជា​ទឹកប្រាក់​ចំនួន ៣០​ម៉ឺន​ដុល្លារ​។​

​បើ​តាម​ផលិតកម្ម​ថោ​ន ការរំលោភ​លើ​កម្មសិទ្ធិ​បញ្ញា តាមរយៈ​ការលួចចម្លង និង​ការបោះពុម្ភ​លើ​គម្រប ស៊ី​ឌី​-​វីស៊ីឌី​-​ឌី​វី​ឌី នេះ បាន​ធ្វើ​ឲ្យ​ផលិតកម្ម​មួយ​នេះ ខាតបង់​ថវិកា​មិនតិច​ជាង ៣០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​មួយ​ឆ្នាំៗ​៕

​សរសេរ​មកកាន់​លោក សុទ្ធ គឹម​សឿង តាមរយៈ keomsoeunsoth@gmail.com

What Next?

Recent Articles

One Response to "​ផលិតកម្ម​ថោ​ន ព្រមាន​ប្ដឹង​ទារ​សងជំងឺចិត្ត​ចំពោះ​ជន​ណា​ដែល​លួច​ចម្លង​ស្នាដៃ​របស់​ខ្លួន​​"

  1. លាងអាចមន៏អែងមិនទាន់ជ្រះផង !