ដោយ វណ្ណ វិចារ
2014-03-19
RFA

អ្នកបឹងកក់ តវ៉ាក្រោមរូបភាពពិធីបូជាតុលាការ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣។ RFA/So Chivy
មន្ត្រីសង្គមស៊ីវិល និងអ្នកនយោបាយមួយចំនួនបារម្ភថា ស្ថាប័នតុលាការកម្ពុជា នឹងនៅតែស្ថិតក្រោមឥទ្ធិពលនយោបាយ។ ក្តីបារម្ភនេះ កើតឡើងនៅពេលដែលសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈចៅក្រម ព្រះរាជអាជ្ញា មិនបានលើកឡើងពីការពាក់ព័ន្ធរបស់ចៅក្រមព្រះរាជអាជ្ញាទៅនឹងគណបក្សនយោបាយនោះឡើយ។
សេចក្ដីព្រាងច្បាប់នេះត្រូវបានក្រសួងយុត្តិធម៌ បិទបញ្ចប់ការពិភាក្សាកាលពីថ្ងៃទី១៣ ខែមីនា និងបានបញ្ជូនទៅកាន់គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤។
មន្ត្រីសង្គមស៊ីវិលនិងអ្នកនយោបាយមួយចំនួនបារម្ភថា តុលាការកម្ពុជា នឹងត្រូវបានគេយកទៅប្រើប្រាស់ជាឧបករណ៍នយោបាយ បើច្បាប់មិនមានចែងអំពីឯករាជភាពរបស់ចៅក្រម ឬព្រះរាជអាជ្ញាពីគណបក្សនយោបាយនោះ។
ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា មកទល់ពេលនេះ លោកមិនទាន់អាចស្វែងរកសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញាយកមកសិក្សាស្វែងយល់បាននៅឡើយ។ លោកបន្តថា ជុំវិញការបង្កើតច្បាប់នេះ រដ្ឋាភិបាលមិនបានពិភាក្សាជាមួយសង្គមស៊ីវិល និងពលរដ្ឋនោះទេ។ ប្រការនេះនឹងនាំឲ្យខ្វះមូលដ្ឋានពិចារណាឲ្យគ្រប់ជ្រុងជ្រោយក្នុងការបង្កើតច្បាប់នេះ។ លោកបញ្ជាក់ថា ច្បាប់ដ៏មានសារសំខាន់នេះ គួរណាស់តែបានចែងពីចំណុចមួយដែលនិយាយពីឯករាជភាពរបស់ចៅក្រម ព្រះរាជអាជ្ញាពីគណបក្សនយោបាយ។
សេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈចៅក្រម ព្រះរាជអាជ្ញា មាន ៦ជំពូក និង ១១១មាត្រា។ ជំពូក១ មានចែងពីបញ្ញត្តិរួម ជំពូក២ ចែងពីការសម្រេចចិត្តដោយមិនលំអៀងរបស់ចៅក្រម ដោយឈរលើគោលការណ៍ច្បាប់។ ជំពូក៣ ចែងពីលក្ខន្តិកៈរបស់ព្រះរាជអាជ្ញាដែលស្ថិតនៅដាច់ដោយឡែកពីចៅក្រម ជំពូក៤ កំណត់ថា ចៅក្រម ឬព្រះរាជអាជ្ញា មានវិសាលភាពជាមួយការបំពេញមុខងារសាធារណៈ ជាតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឬមុខងារទទួលអាណត្តិដោយបោះឆ្នោត ជំពូក៥ ចែងពីវិធានការ អន្តរបញ្ញត្តិ ស្ដីពីការធ្វើសមាហរណកម្ម ឬការរួមបញ្ចូលគ្នាក្នុងក្របខ័ណ្ឌច្បាប់រវាងចៅក្រមនិងព្រះរាជអាជ្ញា លើកលែងតែតុលាការយោធា ជំពូក៦ ចែងពីអវសានបញ្ញត្តិ។
ការបង្កើតច្បាប់ស្ដីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញានេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បរិយាយកាលពីថ្ងៃប្រកាសគណៈរដ្ឋមន្ត្រីថ្មី កាលពីខែកញ្ញា ឆ្នាំ២០១៣ ថា ជាការបង្កើនជំនឿទុករបស់ពលរដ្ឋលើប្រព័ន្ធតុលាការកម្ពុជា។ មួយខែបន្ទាប់គឺនៅខែតុលា ឆ្នាំ២០១៣ សេចក្ដីព្រាងច្បាប់នេះត្រូវបានក្រសួងយុត្តិធម៌ រៀបចំបង្កើតឡើង។ ក្រុមការងារបង្កើតច្បាប់របស់ក្រសួងយុត្តិធម៌ បានតាក់តែងសេចក្ដីព្រាងច្បាប់រួច នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ និងបញ្ជូនទៅកាន់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ពិនិត្យរួចរាល់នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤។
ទាក់ទងនឹងបញ្ហានេះ នាយកខុទ្ទកាល័យក្រសួងយុត្តិធម៌ លោក សម ប្រជាមានិត មានប្រសាសន៍ថា លោកមិនអាចបរិយាយបញ្ហាបច្ចេកទេសលើសេចក្ដីព្រាងច្បាប់នេះបានទេ ហើយលោកក៏មិនទាន់ច្បាស់ថា សេចក្ដីព្រាងច្បាប់នេះបានបញ្ជូនទៅដល់ទីស្ដីការគណៈរដ្ឋមន្ត្រីហើយឬនៅដែរ។ ទោះយ៉ាងណា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ត្រូវបានកាសែតស្រង់សម្ដីថា ច្បាប់ថ្មីនេះជាឧបករណ៍មួយដើម្បីពង្រឹងឯករាជភាពរបស់តុលាការនៅកម្ពុជា។
ទោះជាយ៉ាងណាក្តី មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា ការតវ៉ាក្តីនៅតុលាការកម្ពុជា សព្វថ្ងៃ ប្រៀបបានទៅនឹងការទិញត្រីនៅក្នុងផ្សារ។ និយាយឲ្យស្រួលស្តាប់ បើភាគីណាមានលុយច្រើន ភាគីនោះនឹងឈ្នះក្តី។ លោកបន្ថែមថា មុននឹងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសហលក្ខន្តិកៈចៅក្រម ព្រះរាជអាជ្ញា នេះ រដ្ឋាភិបាលគួរតែបើកការពិភាក្សាឲ្យគ្រប់ជ្រុងជ្រោយ ស្វែងរកយោបល់ពីពលរដ្ឋ ពីសង្គមស៊ីវិលជាមុនសិន ទើបច្បាប់នោះអាចធានានូវប្រសិទ្ធភាពបាន។ លោកបញ្ជាក់ថា ចំណុចមួយក្នុងសេចក្ដីព្រាងច្បាប់ថ្មីនេះ ត្រូវតែបញ្ចូលមាត្រាដែលនិយាយពីអព្យាក្រឹតភាពរបស់ចៅក្រម ព្រះរាជអាជ្ញា ក្នុងនិន្នាការនយោបាយ។
សង្គមស៊ីវិលបានរកឃើញថា ចាប់តាំងពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៣ មានសកម្មជនសិទ្ធិមនុស្ស អ្នកការពារដីធ្លីជាង ៥០០នាក់នៅទូទាំងប្រទេស ត្រូវបានតុលាការដាក់ទោសតាមបណ្ដឹងរបស់អ្នកមានលុយមានអំណាច។ អ្នកខ្លះត្រូវរត់ចោលស្រុក អ្នកខ្លះទៀតត្រូវជាប់គុក តាមអំណាចសាលក្រមតុលាការ។ រឿងក្ដីក្ដាំដែលសង្គមស៊ីវិលចោទថា តុលាការសម្រេចសេចក្ដីដោយអយុត្តិធម៌ និងស្ថិតក្រោមឥទ្ធិពលនយោបាយនោះ រួមមានករណី លោក សម រង្ស៉ី ករណីអ្នកស្រី មូរ សុខហួរ ករណីសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ករណីលោក ម៉ម សូណង់ដូ ករណីអតីតអភិបាលក្រុងបាវិត បាញ់ប្រហារលើកម្មការិនីជាដើម។
ប្រជាពលរដ្ឋនៅតំបន់បឹងកក់ ក៏បានធ្វើពិធីបួងសួងជារឿយៗ សំដៅស្នើឲ្យតុលាការសម្រេចក្តីដោយយុត្តិធម៌។ អ្នកបឹងកក់ ធ្លាប់បានធ្វើពិធីបែបសាសនា ដោយបាចអំបិល ដុតម្ទេស និងដុតរូបទីងមោងតំណាងតុលាការអយុត្តិធម៌។
សេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ត្រូវបានតាក់តែងឡើងតាំងពីឆ្នាំ២០០៧ ដោយទទួលជំនួយពីប្រទេសបារាំង។ ប៉ុន្តែសេចក្ដីព្រាងនេះត្រូវបានផ្អាកទៅវិញ ដោយសារហេតុផលនយោបាយ។
បច្ចុប្បន្នមន្ត្រីជាន់ខ្ពស់ស្ថាប័នតុលាការ សុទ្ធជាមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា។ លោក ឌិត មន្ទីរ ជាប្រធានតុលាការកំពូល និងជាសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា។ ក្រៅពីនោះ មន្ត្រីតុលាការនៅតាមរាជធានីខេត្ត សុទ្ធជាសមាជិកក្រុមការងាររបស់បក្សកាន់អំណាច។ តុលាការកម្ពុជា នៅបំពេញការងារតាមច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៅឡើយ ហើយកត្តានេះហើយដែលអ្នកស្រាវជ្រាវនយោបាយមួយចំនួន ដាក់ឈ្មោះតុលាការកម្ពុជា ថាជាតុលាការមិនមាននៅក្នុងច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាដហុកអំពាវនាវឲ្យមន្ត្រីតុលាការខេត្តស្ទឹងត្រែងអនុវត្តតួនាទីឲ្យបានស្មើភាព
- សង្គមស៊ីវិលរិះគន់ការស៊ើបអង្កេតករណីពុករលួយរបស់កូនលោក ហោ ណាំហុង
- គ្រូបង្រៀនខេត្តកំពង់ស្ពឺចោទប្រធានការិយាល័យអប់រំស្រុកថាប្រព្រឹត្តអំពើពុករលួយ
- ជនជាតិដើមភាគតិចគ្រឹងតវ៉ាសុំដោះលែងតំណាងនៅមុខតុលាការខេត្តរតនគិរី
- អតីតប្រធានចលនាCFFត្រូវកាត់ទោសឲ្យជាប់គុកអស់មួយជីវិតនៅអាមេរិក
- អំពើពុករលួយបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យអាជីវកម្ម
- តុលាការកំពូលចេញដីកាបង្គាប់ឲ្យស៊ើបរឿងក្ដីសម្លាប់លោក ជា វិជ្ជា ឡើងវិញ
- ជនជាតិវៀតណាម១៥នាក់ត្រូវចោទពីបទប្រមូលផលព្រៃឈើខុសច្បាប់នៅមណ្ឌលគិរី
- មេភូមិនៅសៀមរាបរងការចោទថាយកលុយពីពលរដ្ឋដែលទទួលបានជំនួយ
yol sr0b chea mouy Veng Sreng
————————————————
Procheachun Khmer trov ka cut kbal ah chker kvac Hun Nal neng mi chokachoy mok khmouch chao Sam Hengt mouy pouch
—————————————————————
sl
Pouch ah kbot cheat, ah khiet to kor, ah bomplanh cheat, ah samre, ah thoak tieb:
Ah norouk Hun Neang
Mi norouk Di Pok
Ah norouk Phdey mi kanhchas Bun Seng Ly
Mi kanhchas jit ngoab Bun Seng Ly
Ah chhker kvac Hun Sen
Mi mok khmouch chhao reu sat chomlek Bun Sam Heng
Ah chhker Mi chhker kon chao vea teng oss
Pouk heng, mi ngeng, kert morc chenray cheat khmean ban ka ey teng oss
——————————————————–
Anonymous
March 8, 2014 at 11:55 am
ពូកែរជេរមែន ប្រយ័ត្នបាបដល់ដូនតានិងកូនចៅជំនាន់ក្រោយខ្លួនអែងណា veng sreng។ ជេរអ្នកធំចឹងប្រាកដជាល្ហេមល្ហាមទៅៗហើយ។ បុណ្យអ្នកណាអ្នកនឹងទទួល។ ជាតិមុនប្រហែល veng sreng អែងសាងបុណ្យអាក្រក់ហើយ បានជាជាតិនេះចេះតែរស់នៅដោយក្ដៅក្រហាយ?
———————————————————–
Min bab te, ker ban bon chren nas, pi pros pal na monos ah krorc vineas, monos laor neng ban sok. Yerng min trov chhor merl amper ah krorc te na. Vea veay samlab bong phown mer ey con chao Khmer os chren nas, kam pea nis vea neng trov to tul vinh. Mouy pouch vea neng trov tay hong
———————————————-
Anonymous
March 17, 2014 at 8:19 am
លោក veng sreng ល្មម ឈប់ជេរ គេ ទៅ ការ ដែលជេរ គេ របៀបនេះ វា គ្មានតម្លៃ អ្វី ទេ !
———————————————–
Chos ah Hun kvac nis vea mean domlay reu??? vea samlab bong phaown kammakor nov plov Veng Sreng neng nov wat Stung Mean Chey nos?? Nis min ton niyay ompi bot oucret 100000 yang robos vea phong!!!
Ah chhker samre kvac nis tver ahkroc ban ahkroc sam mok vea heuy