ដោយ រដ្ឋា វិសាល
2014-03-19
RFA
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សប្រចាំខេត្តស្ទឹងត្រែង អះអាងថា មន្ត្រីតុលាការខេត្តនេះខកខានមិនបានបំពេញភារៈរបស់ខ្លួនតាមនីតិវិធីតុលាការ ក្នុងការអនុវត្តសាលក្រមស្ថាពររបស់ស្ត្រីបីនាក់ ដែលបានប្ដឹងលែងលះប្ដីតាមផ្លូវតុលាការ។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តស្ទឹងត្រែង លោក ហូ សំអុល នៅថ្ងៃទី១៩ ខែមីនា អំពាវនាវសុំឲ្យមន្ត្រីតុលាការ អនុវត្តតួនាទីភារៈរបស់ខ្លួនឲ្យបានស្មើភាព ដើម្បីធានាសិទ្ធិសេរីភាពជូនពលរដ្ឋ ក្នុងការអនុវត្តច្បាប់បានស្មើៗគ្នា។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីសមាគមនេះទទួលបានពាក្យស្នើសុំជួយអន្តរាគមន៍ពីស្ត្រីបីនាក់ រស់នៅឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលបានអះអាងថា មន្ត្រីស្ថាប័នអយ្យការខកខានមិនបានអនុវត្តសាលដីកាស្ថាពររបស់ពួកគាត់ ក្នុងការចែកទ្រព្យសម្បត្តិជាមួយប្ដីដែលចៅក្រមតុលាការបានសម្រេចច្រើនខែមកហើយ។
លោក ហូ សំអុល កត់សម្គាល់ថា ការខកខាន ឬអូសបន្លាយមិនចាត់ការតាមនីតិវិធីរបស់តុលាការ គឺជាប្រការខុសច្បាប់ប៉ះពាល់សិទ្ធិប្រជាពលរដ្ឋ៖ «បើនិយាយពីផ្លូវច្បាប់ គាត់បានលទ្ធផលហើយ ប៉ុន្តែហេតុអ្វីបានជាមិនទៅយកផលហ្នឹងទៅឲ្យគាត់ផង។ អ៊ីចឹង ធ្វើឲ្យប្រជាពលរដ្ឋគេអស់ជំនឿទៅលើផ្លូវតុលាការហ្នឹងហើយ»។
ស្ត្រីទាំងបីនាក់ រួមមានឈ្មោះ អ្នកស្រី សារុន សុខាល័យ អ្នកស្រី វ៉ាសា ម៉េត និងអ្នកស្រី យៀម ធារី។
ទាក់ទិនរឿងក្តីនេះ អ្នកស្រី សារុន សុខាល័យ រៀបរាប់ថា ប្ដីអ្នកស្រីជាមេបញ្ជាការយោធាស្រុក បានព្រមព្រៀងលះលែងគ្នា ហើយតុលាការកាលពីខែវិច្ឆិកា ឆ្នាំ២០១៣ បានសម្រេចចែកដីចម្ការឲ្យអ្នកស្រី ៥០ម៉ែត្រ និងប្រាក់ ១ពាន់ដុល្លារ ក៏ប៉ុន្តែមន្ត្រីអយ្យការមិនបានអនុវត្តសាលក្រមនេះឡើយ បើទោះបីអ្នកស្រីបានស្នើសុំអនុវត្តសាលក្រមនេះច្រើនលើកក្តី។ អ្នកស្រីចាត់ទុកទង្វើរបស់មន្ត្រីតុលាការថា មានភាពលម្អៀងមិនផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋ៖ «ទៅប្ដឹងតុលាការ គេកាត់ឲ្យ ៥០ម៉ែត្រ។ ឲ្យប៉ុន្មានក៏ខ្ញុំយក ប៉ុន្តែខ្ញុំសុំដប់ម្ភៃដងហើយ ខ្ញុំទៅរហូត គេចេះតែថាចាំស្អែកពីរបីថ្ងៃៗៗ រហូតប៉ុន្មានខែមកហើយហ្នឹង»។
ចំណែកស្ត្រីឈ្មោះ វ៉ាសា ម៉េត អះអាងដែរថា សាលក្រមសម្រេចលះលែង និងចែកទ្រព្យសម្បត្តិពាក់កណ្ដាល រវាងអ្នកស្រីជាមួយប្ដី បានចូលជាស្ថាពរតាំងពីខែធ្នូ ឆ្នាំ២០១២។ ចំណែកចៅក្រមអ្នកកាន់រឿងក្តី បានចារលើលិខិតស្នើសុំអនុវត្តសាលក្រមមកស្ថាប័នអយ្យការ ប៉ុន្តែក៏មិនមានមន្ត្រីអយ្យការព្រមអនុវត្តសាលក្រមនោះឡើយ។ អ្នកស្រីអំពាវនាវសុំឲ្យក្រសួងយុត្តិធម៌ ស៊ើបអង្កេតករណីនេះ ដើម្បីផ្តល់យុត្តិធម៌ជូនពលរដ្ឋ។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងប្រធានតុលាការខេត្តស្ទឹងត្រែង និងមន្ត្រីអយ្យការព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង សុំបំភ្លឺជុំវិញរឿងក្តីនេះបានទេ នៅថ្ងៃពុធ ទី១៩ ខែមីនា។
ទាក់ទងនឹងករណីដដែលនេះដែរ មេធាវីអង្គការស្ពានយុត្តិធម៌ លោក ម៉ៅ សារី មានប្រសាសន៍បញ្ជាក់ថា តាមផ្លូវច្បាប់ ភាគីមានផលប្រយោជន៍ក្នុងរឿងក្តី ជាពិសេសស្ត្រីទាំងបីត្រូវធ្វើលិខិតស្នើសុំអនុវត្តសាលក្រមទៅអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ ដើម្បីចាត់ការលើការស្នើសុំនេះ៖ «នេះមិនមែនជាកំហុសនីតិវិធីទេ។ បើបទពិសោធន៍របស់ខ្ញុំកន្លងមក យើងធ្វើកិច្ចអន្តរាគមន៍ពីឯកឧត្តមអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ ទៅឯកឧត្តមអគ្គព្រះរាជអាជ្ញា គាត់ចារទៅខាងណោះ គេឃើញ អ៊ីចឹងគេយោងទៅគេអនុវត្តប្រាវ»។
ទោះជាយ៉ាងនេះក៏ដោយ មន្ត្រីការពារសិទ្ធិមនុស្សដដែលឲ្យដឹងថា ស្ត្រីឈ្មោះ យៀម ធារី បានស្លាប់កាលពីចុងឆ្នាំ២០១៣ ខណៈសាលក្រមចែកទ្រព្យសម្បត្តិពីរឿងក្តីលះលែងប្ដីមិនទាន់បានអនុវត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ស្ថាប័នតុលាការត្រូវគេបារម្ភថានឹងនៅតែស្ថិតក្រោមឥទ្ធិពលនយោបាយ
- ការនាំចេញដោយរួចពន្ធពីកម្ពុជាទៅអឺរ៉ុបប្រឈមនឹងការកេងបន្លំ
- ជនជាតិដើមភាគតិចគ្រឹងតវ៉ាសុំដោះលែងតំណាងនៅមុខតុលាការខេត្តរតនគិរី
- ជនជាតិដើមភាគតិចនៅរតនគិរីរកអន្តរាគមន៍សុំដោះលែងប្រធានសហគមន៍
- សហភាពអឺរ៉ុបស្នើឲ្យកម្ពុជាគោរពសិទ្ធិសេរីភាពក្នុងការធ្វើបាតុកម្ម
- ពលរដ្ឋខេត្តសៀមរាបព្រួយបារម្ភពីការរំលោភសិទ្ធិពីសំណាក់សមត្ថកិច្ច
- ប៉ូលិសរារាំងបណ្ដាញយុវជនកម្ពុជាផ្សព្វផ្សាយពីសិទ្ធិមនុស្សនៅកំពង់ធំ
- អតីតប្រធានចលនាCFFត្រូវកាត់ទោសឲ្យជាប់គុកអស់មួយជីវិតនៅអាមេរិក
- តុលាការកំពូលចេញដីកាបង្គាប់ឲ្យស៊ើបរឿងក្ដីសម្លាប់លោក ជា វិជ្ជា ឡើងវិញ
yol sr0b chea mouy Veng Sreng
————————————————
Procheachun Khmer trov ka cut kbal ah chker kvac Hun Nal neng mi chokachoy mok khmouch chao Sam Hengt mouy pouch
—————————————————————
sl
Pouch ah kbot cheat, ah khiet to kor, ah bomplanh cheat, ah samre, ah thoak tieb:
Ah norouk Hun Neang
Mi norouk Di Pok
Ah norouk Phdey mi kanhchas Bun Seng Ly
Mi kanhchas jit ngoab Bun Seng Ly
Ah chhker kvac Hun Sen
Mi mok khmouch chhao reu sat chomlek Bun Sam Heng
Ah chhker Mi chhker kon chao vea teng oss
Pouk heng, mi ngeng, kert morc chenray cheat khmean ban ka ey teng oss
——————————————————–
Anonymous
March 8, 2014 at 11:55 am
ពូកែរជេរមែន ប្រយ័ត្នបាបដល់ដូនតានិងកូនចៅជំនាន់ក្រោយខ្លួនអែងណា veng sreng។ ជេរអ្នកធំចឹងប្រាកដជាល្ហេមល្ហាមទៅៗហើយ។ បុណ្យអ្នកណាអ្នកនឹងទទួល។ ជាតិមុនប្រហែល veng sreng អែងសាងបុណ្យអាក្រក់ហើយ បានជាជាតិនេះចេះតែរស់នៅដោយក្ដៅក្រហាយ?
———————————————————–
Min bab te, ker ban bon chren nas, pi pros pal na monos ah krorc vineas, monos laor neng ban sok. Yerng min trov chhor merl amper ah krorc te na. Vea veay samlab bong phown mer ey con chao Khmer os chren nas, kam pea nis vea neng trov to tul vinh. Mouy pouch vea neng trov tay hong
———————————————-
Anonymous
March 17, 2014 at 8:19 am
លោក veng sreng ល្មម ឈប់ជេរ គេ ទៅ ការ ដែលជេរ គេ របៀបនេះ វា គ្មានតម្លៃ អ្វី ទេ !
———————————————–
Chos ah Hun kvac nis vea mean domlay reu??? vea samlab bong phaown kammakor nov plov Veng Sreng neng nov wat Stung Mean Chey nos?? Nis min ton niyay ompi bot oucret 100000 yang robos vea phong!!!
Ah chhker samre kvac nis tver ahkroc ban ahkroc sam mok vea heuy