ដោយ ឡេង ម៉ាលី
2014-03-19
RFA

ជនជាប់ចោទ នួន ជា អតីតប្រធានរដ្ឋសភា និងជាអនុលេខាបក្សកុម្មុយនិស្តកម្ពុជានៃរបបកម្ពុជាប្រជាធិបតេយ្យ ក្នុងសវនាការសាលាក្ដីខ្មែរក្រហម ក្នុងអំឡុងឆ្នាំ២០១៣។ Photo courtesy of ECCC
គម្រោងថវិការបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅសាមញ្ញថា សាលាក្ដីខ្មែរក្រហម សម្រាប់ចំណាយលើការជំនុំជម្រះក្ដីអតីតមេដឹកនាំខ្មែរក្រហម ក្នុងឆ្នាំ២០១៤-២០១៥ ត្រូវបានក្រុមប្រទេសអ្នកផ្ដល់ជំនួយអនុម័តហើយ នៅថ្ងៃទី១៨ មីនា។
សេចក្ដីប្រកាសព័ត៌មានរបស់សាលាក្ដីខ្មែរក្រហម ឱ្យដឹងថា ក្រុមប្រទេសផ្ដល់ជំនួយបានសម្រេចលើគម្រោងថវិកាសម្រាប់ចំណាយរយៈពេល ២ឆ្នាំទៅមុខ ក្នុងទឹកប្រាក់ចំនួនជាង ៦០លានដុល្លារសហរដ្ឋអាមេរិក។
មន្ត្រីនាំពាក្យរបស់សាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ដ្រា ថ្លែងនៅថ្ងៃទី១៩ មីនា ថា គម្រោងថវិកាសរុបដែលក្រុមប្រទេសផ្ដល់ជំនួយសម្រេចសម្រាប់កិច្ចដំណើរការសាលាក្ដីខ្មែរក្រហម ក្នុងឆ្នាំ២០១៤ មានចំនួនសរុបជាង ៣១លានដុល្លារ (៣១.៦លានដុល្លារ) និងឆ្នាំ២០១៥ ចំនួនជិត ២៩លានដុល្លារ។
លោក នេត្រ ភក្ដ្រា បន្តថា ក្នុងឆ្នាំ២០១៤ ភាគីអន្តរជាតិត្រូវការចំនួន ២៥លាន ២សែនដុល្លារ ហើយភាគីជាតិត្រូវការ ៦លាន ៤សែនដុល្លារ។ រហូតមកដល់ពេលនេះ ភាគីជាតិបានទទួលថវិកាជិត ៣លានដុល្លារហើយ៖ «បច្ចុប្បន្ននេះ យើងទទួលបាន ២លាន ៨សែនដុល្លារហើយ ហើយ ២លាន ៨សែនដុល្លារនេះ គឺជាថវិកាដែលបានផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះ ១លាន ៧សែន គឺសម្រាប់ការចំណាយទូទៅលើតុលាការ ហើយនិង ១លាន ១សែនដុល្លារ សម្រាប់បើកប្រាក់បៀវត្សជូនដល់មន្ត្រីបុគ្គលិកភាគីជាតិ»។
ទោះជាដូច្នេះក្ដី លោកថា ខាងភាគីជាតិនៅតែខ្វះថវិកាសម្រាប់កិច្ចដំណើរការរហូតដល់ដាច់ឆ្នាំ២០១៤ នេះ៖ «ឥឡូវនេះ គឺយើងនៅខ្វះថវិកាចំនួន ៩ខែទៀត សម្រាប់មន្ត្រីបុគ្គលិកបើកប្រាក់បៀវត្សរបស់ខ្លួនហ្នឹង ពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០១៤ ដែលរហូតមកដល់ពេលនេះ មានកិច្ចខិតខំប្រឹងប្រែងជាច្រើនហើយ មានជំនួបការទូតជាច្រើនរវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាតុលាការប្រទេសម្ចាស់ជំនួយ អង្គការសហប្រជាជាតិ ដើម្បីស្វែងរកថវិកាដែលនៅខ្វះហ្នឹង បំពេញបន្ថែមលើថវិកាភាគីជាតិ ដែលយើងត្រូវការប្រមាណជា ៣លាន ៦សែនដុល្លារអាមេរិកទៀត ដើម្បីដើរដល់ដំណាច់ឆ្នាំ២០១៤»។
លោក នេត្រ ភក្ដ្រា ឱ្យដឹងថា ចំពោះភាគីអន្តរជាតិនៅមានថវិកាសម្រាប់ប្រតិបត្តិការការងាររបស់ខ្លួនរហូតដល់ដំណាច់ឆ្នាំ២០១៤។
ដោយឡែក ថវិកាដែលត្រូវការសម្រាប់ឆ្នាំ២០១៥ ទាំងភាគីជាតិ និងភាគីអន្តរជាតិ គឺមានចំនួនជិត ២៩លានដុល្លារ ហើយថវិកាទាំងនេះនៅមិនទាន់មានប្រទេសផ្ដល់ជំនួយណាមួយសន្យាជួយផ្ដល់នៅឡើយទេ។
សាលាក្ដីខ្មែរក្រហមនៅពេលនេះ កំពុងជំនុំជម្រះរឿងក្ដីឧក្រិដ្ឋកម្មរបស់អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមលេខ០០២ ដែលមានជនជាប់ចោទវ័យជរាចំនួន ២រូប គឺ នួន ជា និង ខៀវ សំផន។
លោក នេត្រ ភក្ដ្រា មានប្រសាសន៍ថា អង្គជំនុំជម្រះសាលាក្ដីខ្មែរក្រហម នឹងវាយតម្លៃលើស្ថានភាពសុខភាពរបស់ជនជាប់ចោទ នួន ជា នៅថ្ងៃទី២៤ និងថ្ងៃទី២៥ មីនា ហើយសវនាការអំពីបញ្ហាសុខភាពនេះ នឹងអាចធ្វើនៅថ្ងៃទី២៨ មីនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តំណាងដើមបណ្ដឹងរដ្ឋប្បវេណីចង់ឲ្យជនរងគ្រោះផ្សេងផ្ដល់សក្ខីកម្មក្នុងសាលាក្ដីខ្មែរក្រហម
- សាលាក្ដីខ្មែរក្រហមអនុញ្ញាតឲ្យជនជាប់ចោទ អៀង ធីរិទ្ធ ទៅព្យាបាលជំងឺនៅថៃ
- ប្រទេសកាតារផ្តល់ថវិកា២ម៉ឺនដុល្លារដល់សាលាក្តីខ្មែរក្រហមភាគីជាតិ
- សាលាក្ដីខ្មែរក្រហមតែងតាំងសហមេធាវីអន្តរជាតិសម្រាប់ករណី០០៤
- មន្ត្រីសាលាក្ដីខ្មែរក្រហមប្រតិកម្មទៅនឹងការផ្សាយរបស់ទស្សនាវដ្ដីអាមេរិក
- សាលាក្ដីបើកសវនាការទាក់ទងនឹងសំណុំរឿងក្ដីលេខ០០២ វគ្គ២
- សាលាក្ដីខ្មែរក្រហមនឹងបើកកិច្ចប្រជុំរៀបចំសវនាការលើសំណុំរឿង០០២នៅថ្ងៃទី១១
- មេធាវីជនជាប់ចោទសំណុំរឿង០០៤បារម្ភពីការកាត់ក្ដីមិនយុត្តិធម៌
- ព្រឹត្តិការណ៍សំខាន់ៗទាក់ទងដំណើរការសាលាក្ដីខ្មែរក្រហមឆ្នាំ២០១៣
yol sr0b chea mouy Veng Sreng
————————————————
Procheachun Khmer trov ka cut kbal ah chker kvac Hun Nal neng mi chokachoy mok khmouch chao Sam Hengt mouy pouch
—————————————————————
sl
Pouch ah kbot cheat, ah khiet to kor, ah bomplanh cheat, ah samre, ah thoak tieb:
Ah norouk Hun Neang
Mi norouk Di Pok
Ah norouk Phdey mi kanhchas Bun Seng Ly
Mi kanhchas jit ngoab Bun Seng Ly
Ah chhker kvac Hun Sen
Mi mok khmouch chhao reu sat chomlek Bun Sam Heng
Ah chhker Mi chhker kon chao vea teng oss
Pouk heng, mi ngeng, kert morc chenray cheat khmean ban ka ey teng oss
——————————————————–
Anonymous
March 8, 2014 at 11:55 am
ពូកែរជេរមែន ប្រយ័ត្នបាបដល់ដូនតានិងកូនចៅជំនាន់ក្រោយខ្លួនអែងណា veng sreng។ ជេរអ្នកធំចឹងប្រាកដជាល្ហេមល្ហាមទៅៗហើយ។ បុណ្យអ្នកណាអ្នកនឹងទទួល។ ជាតិមុនប្រហែល veng sreng អែងសាងបុណ្យអាក្រក់ហើយ បានជាជាតិនេះចេះតែរស់នៅដោយក្ដៅក្រហាយ?
———————————————————–
Min bab te, ker ban bon chren nas, pi pros pal na monos ah krorc vineas, monos laor neng ban sok. Yerng min trov chhor merl amper ah krorc te na. Vea veay samlab bong phown mer ey con chao Khmer os chren nas, kam pea nis vea neng trov to tul vinh. Mouy pouch vea neng trov tay hong
———————————————-
Anonymous
March 17, 2014 at 8:19 am
លោក veng sreng ល្មម ឈប់ជេរ គេ ទៅ ការ ដែលជេរ គេ របៀបនេះ វា គ្មានតម្លៃ អ្វី ទេ !
———————————————–
Chos ah Hun kvac nis vea mean domlay reu??? vea samlab bong phaown kammakor nov plov Veng Sreng neng nov wat Stung Mean Chey nos?? Nis min ton niyay ompi bot oucret 100000 yang robos vea phong!!!
Ah chhker samre kvac nis tver ahkroc ban ahkroc sam mok vea heuy
មានក្រុមថ្មីមួយទៀតហើយ កំពុងរៀបចំបង្កើតរបបវាលពិឃាដ ម្តងទៀត។
សូមសហគមន៍អន្តរជាតិ ត្រៀមថវិកាជំនួយ សម្រាប់តុលាការ។
របបវាលពិឃាដបែបថ្មីកំពុងញុះញង់ខ្មែរឲ្យបង្កើតជម្លោះជាមួយវៀតណាម និងកំពុងដុតរោលឲ្យមានជម្លោះក្នុងស្រុក ។
សូមប្រយ័ត្នរបបវាលពិឃាដបែបថ្មី ប្រហែលជាគ្មាននរណាជួយរំដោះទេ!