សុគន្ធ អារីយ៉ា លេច​មុខ​ម្ដង​ស្ងាត់​រហូត

Wednesday, 19 March 2014
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

20140319_20a

តារា​សម្ដែង និង​ចម្រៀង​របស់ផលិតកម្ម​ក្លាសស៊ិក កញ្ញា សុគន្ធ អារីយ៉ា​​។

ភ្នំពេញ : បើ​ទោះ​ជា​បាន​អះអាង​យ៉ាង​ម៉ឺងម៉ាត់​ពី​វេលា​ឡើង​អង្រួន​ឆាក​សិល្បៈ​ឲ្យ កក្រើក​ឡើង​វិញ​ក៏ដោយ តែ​មក​ទល់​នឹង​ពេល​នេះ​គេ​នៅ​មិន​ទាន់​ឃើញ​វត្តមាន​តារាចម្រៀង​ស្រី​ធ្មេញ ច្រពើស​ដែល​ល្បី​សម្តែង​ភាពយន្ត​រឿង​ខ្មោច​កញ្ញា សុគន្ធ អារីយ៉ា ក្នុង​វិស័យ​សិល្បៈ​យ៉ាង​ផុសផុល​ឡើយ។ ទោះយ៉ាង​ណា បងប្រុស​បង្កើត​របស់​នាង​ដែល​ជា​ថៅកែ​ផលិតកម្ម​ក្លាសស៊ិក លោក ហួរ សុផល អះអាង​ថា ពេល​នេះ អារីយ៉ា កំពុង​ត្រៀម​សម្តែង​រឿង​ថ្មី ហើយ​បទចម្រៀង​ក៏​ដូច​គ្នា​ដែរ​។

ភាព​ស្ងប់ស្ងាត់​របស់​តារាសម្តែង និង​សម្តែង​នាង សុគន្ធ អារីយ៉ា ត្រូវ​បាន​គេ​សម្គាល់​ឃើញ​ថា​ជិត​មួយ​ឆ្នាំ​ហើយ បន្ទាប់ពី​បងប្រុស​បង្កើត​ដែល​ជា​អ្នក​លើក​ស្ទួយ​នាង​ឲ្យ​ផុស​អណ្តែត កេរ្តិ៍ឈ្មោះ​ក្នុង​សិល្បៈ​នោះ​ផ្ទុះ​រឿងរ៉ាវ​ប្តឹងប្តល់​ករណី​ក្បត់ ទំនុក​ចិត្ត​(ចេញ​សែក​ឥត​សាច់​ប្រាក់​ឲ្យ​គេ​ចំនួន​២​ម៉ឺន​ដុល្លារ​)​។ ជាមួយ​ដំណឹង​ដ៏​អាម៉ាស់​នេះ​ក៏ល្បី​ផង​ដែរ​ថា អារីយ៉ា ព្រោះ​តែ​ខ្លាច​ធ្លាក់​ប្រជាប្រិយភាព​សិល្បៈ​របស់​ខ្លួន​នោះ នាង​បាន​ដើរ​ចេញ ហើយ​ថែម​ទាំង​អូសទាញ​តារាចម្រៀង​ខ្លះ​ទៀត​ពី​ផលិតកម្ម​បងប្រុស​ខ្លួន​ផង ដែរ។ តែ​យ៉ាង​ណា​មិន​មាន​ភាគី​ណា​មួយ​បកស្រាយ​ជាក់លាក់​ឡើយ​។

នៅ​ដើម ឆ្នាំ​២០១៤ កញ្ញា សុគន្ធ អារីយ៉ា បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​មួយ​ថ្មី​ដោយ​ការ​ដឹកដៃ​តារាចម្រៀង​រួម​ទ្រនំ លោក រាជ បូរី ដែល​ល្បី​ថា​ជា​ម្ចាស់​ស្នេហ៍​របស់​នាង​ផង​នោះ ឡើង​ឆាក​ប្រគំតន្ត្រី​ទូរទស្សន៍​ក្នុង​ស្រុក​មួយ។

គ្រា​នោះ​ដែរ នាង​បាន​អះអាង​ថា ចាប់​ពី​ដើម​ឆ្នាំ​២០១៤​នេះ​តទៅ នាង​ផ្តើម​ប្រឡូក​នឹង​អាជីព​សិល្បៈ​យ៉ាង​ពេញទំហឹង​វិញ​ហើយ តាមរយៈ​ការ​ត្រៀម​ចេញ​បទចម្រៀង​ថ្មី​សម្រាប់​ឆ្នាំ​២០១៤​នេះ ដូចជា បទ អូន​ជា​លេខា​ប្រឹក្សាស្នេហ៍​បង​និង​បទ​ផ្សេង​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ ដើម្បី​ស្ទូច​ការ​គាំទ្រ​ស្តារ​ប្រជាប្រិយភាព​ឡើង​វិញ​។

បើ​ទោះ​យ៉ាង​ណា រំលង​ថ្ងៃ​ឡើង​ឆាក​ជាង​ពីរ​ខែ​ហើយ នៅតែ​មិន​មាន​ឮ​សូរ​ទឹកដម​សំនៀង​របស់​នាង​សោះ។

ឆ្លើយតប​នឹង​ការ​ទន្ទឹង​រង់ចាំ​ទាំង​ក្រហាយ​ភ្នែក​របស់​អ្នក​គាំទ្រ​នោះ ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​សុំ​ការ​ពន្យល់​តាម​ទូរស័ព្ទ​ពី កញ្ញា សុគន្ធ អារីយ៉ា បាន​ទេ។

ប៉ុន្តែ​បងប្រុស​របស់​នាង លោក ហួរ សុផល និង​ជា​ថៅកែ​ផលិតកម្ម​ក្លាសស៊ិក​បាន​អះអាង​ថា មិនមាន​តារាចម្រៀង​របស់​ផលិតកម្ម​លោក​ចាកចេញ​ឡើយ​។ ការ​ស្ងប់ស្ងាត់​ការ​ផលិត​មួយ​រយៈ​នេះ មកពី​លោក​រវល់​ការងារ​ចេញ​ច្រៀង​តាម​ខេត្ត​ច្រើន។

លោក​បាន​ឲ្យ​ដឹង​ថា៖ «អារីយ៉ា ក៏​ដូច​គ្នា នៅ​តែ​មាន​ការងារ​មមាញឹក​ដដែល នាង​មិនមាន​ទៅ​ណា​ទេ។ តែ​គ្រាន់​ថា​មួយ​រយៈ​នេះ​នាង​មិន​ទាន់​ត្រូវ​ដល់​ពេល​ចេញ​មុខ ព្រោះ​ថា ផលិតកម្ម​ឲ្យ​នាង​ត្រៀម​សម្តែង​ភាពយន្ត​ថ្មី សម្រាប់​ចំណង​ដៃ​ភ្ញាក់ផ្អើល ក្រោយ​ស្ងប់ស្ងាត់​នោះ ទើប​មិន​សូវ​បង្ហាញ​មុខ​នៅ​តាម​កញ្ចក់​ទូរទស្សន៍»។

សាច់​រឿង​ដែល​គ្រោង ផ្ដល់​តំណែង​តួឯក​ឲ្យ​ប្អូនស្រី​នោះ​មិនទាន់​ដឹង​ចំណងជើង​នៅ​ឡើយ​ទេ ខណៈ​លោក ហួរ សុផល អះអាង​ថា រឿង​នេះ​មិន​អាច​ប្រកាស​ចំណងជើង​មុន​ទេ ព្រោះ​ទុក​ឲ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល​ជាង​នេះ។

ប៉ុន្តែ​ថៅកែ ផលិតកម្ម​វ័យក្មេង​រូប​នេះ​អះអាង​ថា៖ «រឿង​នេះ​មាន​ការ​សម្រិតសម្រាំង​ខ្លាំង ដើម្បី​លើក​ប្រជាប្រិយភាព​តួ​ផង​និង​ផលិតកម្ម​ផង»។

អ្នក​គ្រប់គ្រង រូប​នេះ​បាន​បញ្ជាក់​ថា ដរាប​ណា​ឃើញ​អ្នក​ចម្រៀង​របស់​ខ្ញុំ​ឡើង​ច្រៀង​លើ​ស្ថានីយ​ទូរទស្សន៍​នោះ គឺ​គ្មាន​ថ្ងៃ​ផលិតកម្ម​ផ្អាក​ដំណើរការ​នោះ​ឡើយ៕


What Next?

Recent Articles

3 Responses to "សុគន្ធ អារីយ៉ា លេច​មុខ​ម្ដង​ស្ងាត់​រហូត"

  1. sl says:

    yol sr0b chea mouy Veng Sreng

    ————————————————

    Procheachun Khmer trov ka cut kbal ah chker kvac Hun Nal neng mi chokachoy mok khmouch chao Sam Hengt mouy pouch
    —————————————————————
    sl

    Pouch ah kbot cheat, ah khiet to kor, ah bomplanh cheat, ah samre, ah thoak tieb:

    Ah norouk Hun Neang
    Mi norouk Di Pok
    Ah norouk Phdey mi kanhchas Bun Seng Ly
    Mi kanhchas jit ngoab Bun Seng Ly
    Ah chhker kvac Hun Sen
    Mi mok khmouch chhao reu sat chomlek Bun Sam Heng
    Ah chhker Mi chhker kon chao vea teng oss

    Pouk heng, mi ngeng, kert morc chenray cheat khmean ban ka ey teng oss

    ——————————————————–

    Anonymous
    March 8, 2014 at 11:55 am

    ពូកែរជេរមែន ប្រយ័ត្នបាបដល់ដូនតានិងកូនចៅជំនាន់ក្រោយខ្លួនអែងណា veng sreng។ ជេរអ្នកធំចឹងប្រាកដជាល្ហេមល្ហាមទៅៗហើយ។ បុណ្យអ្នកណាអ្នកនឹងទទួល។ ជាតិមុនប្រហែល veng sreng អែងសាងបុណ្យអាក្រក់ហើយ បានជាជាតិនេះចេះតែរស់នៅដោយក្ដៅក្រហាយ?

    ———————————————————–

    Min bab te, ker ban bon chren nas, pi pros pal na monos ah krorc vineas, monos laor neng ban sok. Yerng min trov chhor merl amper ah krorc te na. Vea veay samlab bong phown mer ey con chao Khmer os chren nas, kam pea nis vea neng trov to tul vinh. Mouy pouch vea neng trov tay hong

    ———————————————-

    Anonymous
    March 17, 2014 at 8:19 am

    លោក veng sreng ល្មម ឈប់ជេរ គេ ទៅ ការ ដែលជេរ គេ របៀបនេះ វា គ្មានតម្លៃ អ្វី ទេ !

    ———————————————–

    Chos ah Hun kvac nis vea mean domlay reu??? vea samlab bong phaown kammakor nov plov Veng Sreng neng nov wat Stung Mean Chey nos?? Nis min ton niyay ompi bot oucret 100000 yang robos vea phong!!!
    Ah chhker samre kvac nis tver ahkroc ban ahkroc sam mok vea heuy

  2. boys says:

    ahឡប់Anonymousអាចុយមាំយៗៗៗ

  3. boys says:

    oh..yes…oh..yes.