ដោយ៖ វង្ស សុម៉ាលីន
ថ្ងៃព្រហស្បតិ៍ ទី20 ខែមិនា ឆ្នាំ2014
http://vodhotnews.com
តារាចម្រៀងកញ្ញា ស៊ុន ស្រីពេជ្រ ថ្វីដ្បិតតែផ្ដល់ស្នាមញញឹមនៅលើកញ្ចក់ទូរទស្សន៍គ្រប់វេទិកាក៏ពិតមែន ប៉ុន្តែធាតុពិតនៅពីក្រោយភាពញញឹមប្រិមប្រិយ ប្រកបដោយទឹកមុខរាក់ទាក់ទាំងនេះ មានបង្កប់ដោយការរែកទុក្ខទៅវិញទេ។ យ៉ាងណាមិញ ក៏មានន័យថា នាងជានារីរឹងមាំ និងមានការតស៊ូគួរឲ្យកោតសរសើរផងដែរ ដើម្បីតតាំងប្រឆាំងនឹងបញ្ហាដែលបានប្រឈមឡើងទាំងអស់នោះ។
ក្នុងជំនួបជាមួយវេទិកា«ខ្ញុំដឹងអ្នកដឹង» របស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ កញ្ញាស៊ុន ស្រីពេជ្រ បានបញ្ជាក់ដោយគ្មានលាក់លៀមថា អារម្មណ៍សប្បាយចិត្ត និងស្នាមញញឹមរបស់នាងច្រើនតែមានតែក្នុងពេលច្រៀងរាំប៉ុណ្ណោះ ប៉ុន្តែក្រោយចុះពីឆាក គឺគ្មានអ្វីក្រៅពីគិត និងស្មុគស្មាញនោះទេ ពិសេសនៅពេលគិតដល់ស្ថានភាពគ្រួសារ និងឪពុកម្ដាយ ដែលកាន់តែចាស់។ ភាពតានតឹងដែលកំពុងធ្វើឲ្យសើចមិនស្រស់នាអំឡុងពេលចុងក្រោយនោះ គឺបញ្ហាប្អូនប្រុសរបស់នាង កើតមានបញ្ហាជំងឺម្យ៉ាង ដែលទាមទារឲ្យមានការចំណាយប្រាក់ច្រើនព្យាបាល មកទល់សព្វថ្ងៃ។ កញ្ញាលើកឡើងថា ក្នុងរយៈពេលមុន កញ្ញាប្រឈមតែរឿងរកប្រាក់ផ្គត់ផ្គង់គ្រួសារ ពាក់ព័ន្ធនឹងរឿងរកប្រាក់សងថ្លៃព្យាបាលលោកឪពុក គឺលោកតារាសង់ស៊ីស ដែលធ្លាក់ខ្លួនឈឺធ្ងន់មួយប្រាវមុន និងរឿងជួយសងធនាគារ រឿងសាងសង់ផ្ទះនៅភ្នំពេញថ្មីប៉ុណ្ណោះ ប៉ុន្តែសម្រាប់ពេលនេះ គឺនាងក៏ជាអ្នកដោះស្រាយជំនួសឪពុកម្ដាយ ពាក់ព័ន្ធនឹងរឿងប្អូនប្រុសឈឺផងដែរ ដោយសារតែនោះគឺជំងឺ ដែលមិនអាចបណ្ដោយបាន។ កញ្ញាពោលដោយអារម្មណ៍ស្មុគចិត្តថា «សប្បាយតែលើឆាកទេបង ប៉ុន្តែការពិតខ្ញុំមួយថ្ងៃៗត្រូវការលុយណាស់ ព្រោះគ្រាន់ពីរឿងឪពុកឈឺ និងរឿងសង់ផ្ទះ ខ្ញុំក៏ត្រូវជួយប្អូនរឿងគ្នាឈឺរាល់ថ្ងៃនោះផងដែរ»។
សំឡេងថ្ងួចថ្ងូររបស់នាង ធ្វើឲ្យគេមើលឃើញភ្លាមថា កញ្ញាស៊ុន ស្រីពេជ្រ គឺជាតារាចម្រៀងវ័យក្មេងម្នាក់ ដែលបានដើរតួយ៉ាងសំខាន់ ក្នុងការផ្លាស់ប្ដូរជោគវាសនារបស់គ្រួសារ ដែលកាលជំនាន់នាងមិនទាន់ល្បី ហើយមានតែឪពុក និងបងៗឡើងកូដ គឺសភាពនៃការរស់នៅរបស់គ្រួសារគឺនៅមិនទាន់ល្អប្រសើរនៅឡើយ។ កញ្ញាប្រាប់ថា ប្អូនប្រុសពៅរបស់នាង មានជំងឺម្យ៉ាង ពាក់ព័ន្ធនឹងបញ្ហាគ្រាប់ឈាម ខណៈដែលក្នុងមួយខែ គ្រូពេទ្យជំនាញត្រូវចំណាយយ៉ាងហោច១០០០ដុល្លារឯណោះ ដើម្បីព្យាបាលឲ្យបានទៀងទាត់។ ជំងឺដែលបានកើតឡើងនេះ វាមិនមានគ្រោះថ្នាក់នោះទេ ដោយគ្រាន់តែត្រូវការពេលព្យាបាលយូរខែ និងត្រូវចំណាយប្រាក់ច្រើនទៀងទាត់ជារៀងរាល់ខែប៉ុណ្ណោះ ទម្រាំតែវាជាដាច់ដូចការគ្រោងទុក។
ស៊ុន ស្រីពេជ្រ ប្រាប់ថា តាំងពីប្អូនប្រុសឈឺ កញ្ញា និងក្រុមគ្រួសាររស់នៅមិនសុខនោះទេ អញ្ចឹងហើយ ទើបនាង និងឪពុក បូករួមទាំងបងៗ បានពួតដៃគ្នាទាំងអស់ ដើម្បីរកប្រាក់មកឲ្យប្អូនព្យាបាល ដោយមិនខ្វល់ថាត្រូវអស់ប៉ុន្មានទើបជាដាច់នោះឡើយ។ តាមការបញ្ជាក់ នៅក្នុងសមាជិកគ្រួសារ កញ្ញាគឺជាសមាជិកដ៏សំខាន់ម្នាក់ ដែលមាននាទីរកប្រាក់ខ្លាំងក្លាជាងគេ ដោយសារតែនាងមានឱកាសរកប្រាក់បានច្រើនជាងគេ។ អញ្ចឹងហើយ ទើបនាងត្រូវបង្ខំចិត្តចេញច្រៀងកាត់សក់ផង ច្រៀងខេត្តក្រុងផង ទាំងឈឺទាំងជា ដោយមិនខ្វល់ថា ការងារនោះ មានសភាពនឿយហត់បែបណា? ស៊ុន ស្រីពេជ្រ ប្រាប់ថា ជារៀងរាល់ថ្ងៃ ដ្បិតថា មានសម្ពាធក្នុងការរកប្រាក់ជួយដល់គ្រួសារ និងចំណាយឲ្យប្អូនព្យាបាលជាប្រចាំ ក៏នាងមិនដែលទោមនស្សនោះដែរ ពិសេសនៅពេល មើលឃើញគ្រួសារ និងប្អូនៗបានសប្បាយចិត្ត។ កញ្ញាលើកឡើងថា ការជ្រោមជ្រែងរបស់ហង្សមាស និងការគាំទ្ររបស់បងប្អូន បានជួយឲ្យនាងរកប្រាក់បានច្រើន បើកុំតែអញ្ចឹង នាងប្រហែលជាពិបាកចិត្តស្លាប់ហើយ បើតាមតែឃើញឪពុកម្ដាយ និងប្អូនប្រុស កំពុងមានទុក្ខបែបនេះ។ យ៉ាងណាក៏ដោយ សភាពនៃការធ្វើទុក្ខរបស់ប្អូនប្រុស បានទទួលសញ្ញាណជាសះ និងល្អប្រសើរច្រើនហើយ ដោយនៅសល់តែការព្យាបាលបន្តិចទៀតប៉ុណ្ណោះនឹងបានជាដាច់៕
សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

ទោះយ៉ាងណានាងនៅប្រសើរ១,០០០ដង គ្រាន់បើជាងអ្នកក្រនៅបូរីកីឡាដែលគ្មានជម្រកសមរម្យគឺដេកនៅក្រោមជណ្ដើរក្បែរគំនរសំរាមរលួយស្អុយនោះដែរ……
ត្អូញណាស់ជិះឡានទំនើបទាន់សម័យ…….ខ្ញុំវិញធ្វើការបន្ថែមម៉ោងគឺ១ថ្ងៃ/១២ម៉ ស្ទើរមិនគ្រប់គ្រាន់ខ្លួនឯងព្រមទាំងដកខ្លះជូនគ្រួសារ……….
នាងចំណាយទិញថ្នាំអោយប្អូននាង១ខែ>ច្រើនលើសប្រាក់ខែខ្ញុំធ្វើការ១ឆ្នាំទៅទៀត………………………៕
តស៊ូឡើងប្អូនស្រី
តស៊ូតទៀតបង(សី!!!
គេថាយ៉ាប់មុនទើប(បសើរ។។
មិនទាន់មានលោកធំណាត្រូវការទេមើលទៅឬមួយមិនទាន់ត្រូវប៉ាន់ យ៉ាងណាក៍នាងនៅគ្រាន់ជាងបងប្អូនរើសសំរាមនៅស្ទឹងមានជ័យដែរ។នាងខំច្រៀងជួយប្រូ
ជំទាវកាកបាតក្រហម ម៉េចជំទាវមិនជួយនាងខ្លះផង?។
អាពេជ្រ! តស៊ូ ជួយមើលលោកគ្រូ អ្នកគ្រូ បងពិតជាសប្បាយចិត្ត ឯងឈប់ខិលដូចពីក្មេងហើយនៅ?
បងបានជួយតែត្រឹមនេះឯងជីវភាពបងលេងភ្លេងការដែលបានរៀនពីលោកគ្រូគ្រាន់តែបានចិញ្ចឹមម៉ែ ពុកចាស់ៗប៉ុណ្ណោះ បងប្អូនគេទៅរកស៊ីនៅស្រុកសៀមអស់ហើយ។ សូមលោកគ្រូ អ្នកគ្រូ និងប្អូនៗ ទាំងអស់ជួបតែសេចក្តីសុខ អាសេតល្មមឈប់ផឹកហើយ ប្រយ័ត្នដូចល្បងស៊ុយ
ពីបងធ្លាប់លេងក្បាលកាលនៅជំរុំសាយធួ
it too much money for one month(&1000)to tread patien .i never believe doctor in cambodia they try to chase your money.why don’t you go to singapore? maybe cheaper than cambodia.i had a friend before he din’t have anydecease but one day he just want to check blood and from then doctor told him he have the problem and keep going to veitname spent alot of money a few years later he die.so be carefull sister they suck your mony when you run out of money they left you to die .