​កម្មករ​ប្រមាណ ១០០០​នាក់ បន្ត​ធ្វើ​កូដកម្ម​នៅ​រោងចក្រ DEWHIRSC​

ដោយ៖​ ឡាយ សា​មាន​
ថ្ងៃព្រហស្បតិ៍ ទី20 ខែមិនា ឆ្នាំ2014
http://vodhotnews.com

​កម្មករ​រោងចក្រ DEWHIRSC ប្រមាណ​១០០០​នាក់ ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​បន្ត​ធ្វើ​កូដកម្ម ដោយ​មិន​បំពេញការងារ ខណៈ​ដែល​ថៅកែ​រោងចក្រ​មិន​គោរព​តាម​ការសន្យា​។​

កម្មករ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ VOD​ ដឹងថា កម្មករ​នៅ​រោងចក្រ DEWHIRSC  ប្រមាណ​១០០០​នាក់ បាន​ធ្វើ​កូដកម្ម​អស់​រយៈពេល​បី​ថ្ងៃ​មកហើយ ដោយសារ​ថៅកែ​រោងចក្រ​មិន​គោរព​តាម​ការសន្យា គឺ​កាត់​លុយ​របស់​ពួកគាត់ ខណៈ​មិនបាន​បំពេញការងារ។

កម្មករ​ដដែល ឲ្យដឹងថា កាលពី​ថ្ងៃ​ចន្ទ​ទី​១៧ ខែ​មីនា នៅ​ពេល​កម្មករ ​ហូបបាយ​ដែល​រោងចក្រ​ផ្តល់ឲ្យ ស្រាប់តែ​មាន​ជន្លេន​នៅក្នុង​បាយ​នោះ បន្ទាប់​មក​កម្មករ​មា​ន​អា​ការៈឈឺ​ក្បាល និង​វិលមុខ​ដូចនេះ ទើប​ថៅកែ​ប្រាប់​ឲ្យ​កម្មករ​ត្រឡប់ទៅផ្ទះ​វិញ ដោយ​មិន​កាត់លុយ​អ្វី​ទាំងអស់​។

ប៉ុន្តែ នៅពេល​ដែល​កម្មករ​ចូលធ្វើការ​វិញ​នៅ​ថ្ងៃ​អង្គារ ថៅកែ​បាន​កាត់លុយ​ចំនួន ២ ម៉ោង​ខណៈ​ដែល​មិន​បាន​បំពេញការងារ ។

VOD មិនអាច​ទាក់ទង​ថៅកែ​រោងចក្រ​នេះ​បាន​នៅឡើយ​ទេ​។ ទោះ​យ៉ាងណា​ផ្នែក​រដ្ឋបាល​នៃ​រោងចក្រ​នេះ ឆ្លើយ​យ៉ាងខ្លី​ថា ពិតជា​មាន​រឿង​នេះ​មែន ប៉ុន្តែ​បដិសេធ​សុំ​មិន​ធ្វើការ​អត្ថាធិប្បាយ​ច្រើន ដោយសារ​ថា​ជាប់រវល់​។​

​កម្មករ​ដដែល ប្រកាន់​ជំហ​រថា បើ​ថៅកែ​រោងចក្រ​នៅ​តែ​មិន​មាន​ដំណោះស្រាយ​ទេ កម្មករ​នឹង​បន្ត​ធ្វើ​កូដកម្ម​រហូត​មាន​ដំណោះស្រាយ​។​

សូមសរសេរមកកាន់លោក ​ឡាយ សា​មាន តាមរយៈ samean@vodhotnews.com​

What Next?

Recent Articles

One Response to "​កម្មករ​ប្រមាណ ១០០០​នាក់ បន្ត​ធ្វើ​កូដកម្ម​នៅ​រោងចក្រ DEWHIRSC​"

  1. Khmer says:

    Shit….. !!! why most of Cambodia garment-owner always play the Gangster Style with the poor-Cambodian people.

    What is the justice for us ??? if government representative Mr. Phay Siphan always reminds us again and again that in Cambodian ” No money, no justice” or ” Have money, have justice “.

    The only way to find the real Justice of us, is only revolution !!!

    We want the CHANGE, the BIG CHANGE, even though die is noting to regret and afraid !!!