ដោយ៖ បាន វិទ្យា
ថ្ងៃព្រហស្បតិ៍ ទី20 ខែមិនា ឆ្នាំ2014
http://vodhotnews.com
មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា (CCHR) អំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជាស៊ើបអង្កេតទៅលើករណីរំលោភបំពានសិទិ្ធ មនុស្សដែលបានកើតឡើង ដើម្បីនាំជនដៃដល់មកផ្តន្ទាទោសតាមច្បាប់។
CCHR នឹងរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីដាក់ឲ្យដំណើរការនូវយុទ្ធនាការថ្មីមួយ ដែលមានចំណងជើងថា «ឯណាទៅយុត្តិធម៌» នៅថ្ងៃទី២៤ ខែមីនា ក្នុងឱកាសទិវាអន្តរជាតិ «សិទិ្ធទទួលបានការពិត»។
សេចក្តីប្រកាសព័ត៌មានរបស់CCHR ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឲ្យដឹងថា បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ កាលពីថ្ងែទី២៨ ខែកក្កដា ឆ្នាំ២០១៣ ប្រជាពលរដ្ឋកម្ពុជា បានអនុវត្តនូវសិទិ្ធសេរីភាពខាងការជួបប្រជុំរបស់ខ្លួន។ ប៉ុន្តែកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ កងកម្លាំងរក្សាសន្តិសុខ បានប្រើកម្លាំងហួសហេតុម្តងហើយម្តងទៀត ដោយពុំមានសមាមាត្រក្នុងការបង្ក្រាបលើអ្នកតវ៉ា។សេចក្តីប្រកាសដដែល ឲ្យដឹងថា អំពើហិង្សាក្រោយការបោះឆ្នោត បានបណ្តាលឲ្យមនុស្ស៦នាក់ស្លាប់ យ៉ាងហោចណាស់មនុស្សម្នាក់បានបាត់ខ្លួន និងមនុស្សរាប់សិបនាក់ទៀតរងរបួស ខណៈអ្នកតវ៉ាដោយសន្តិវិធី ត្រូវបានអាជ្ញាធរចាប់ខ្លួន ព្រមទាំងប្រឈមនឹងការចោទប្រកាន់នាពេលបច្ចុប្បន្ននេះ ហើយពុំទាន់ឃើញចំណាត់ការ ក្នុងការស៊ើបអង្កេតឯករាជ្យណាមួយទៅលើករណីនេះនៅឡើយទេ។
CCHR អំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជា ស៊ើបអង្កេតឲ្យបានពេញលេញ និងឯករាជ្យ ទៅលើករណីរំលោភបំពានសិទិ្ធ មនុស្សដែលបានកើតឡើង ដើម្បីនាំជនដែលទទួលខុសត្រូវចំពោះយុត្តិធម៌មកផ្តន្ទាទោស និងដើម្បីធានាថាជនរងគ្រោះទទួលបានសំណង៕
សរសេរមកកាន់កញ្ញា បាន វិទ្យា តាមរយៈvitcheaban77@gmail.com
ស្ថាបនិកស៊ីខៅឌូពីររូបថាត្រូវបង្ខំឲ្យឈប់ព្រោះស៊ើបរឿងពុករលួយ
Thursday, 20 March 2014
Sean Teehan និង មុំ គន្ធា
20140320_04a
ភ្នំពេញៈ សមាជិកស្ថាបនិកពីររូបរបស់សហជីពឯករាជ្យធំបំផុត សម្រាប់កម្មករកាត់ដេរក្នុង ប្រទេសកម្ពុជា បានឲ្យដឹងថា ពួកគេត្រូវបានបង្ខំឲ្យចេញពីការងារដោយសារតែពួកគេ ស៊ើបអង្កេតអំពើពុករលួយនៅក្នុងក្រុមរបស់ខ្លួន។
សមាជិករបស់សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ ត្រូវប្រព័ន្ធផ្សព្វផ្សាយនានា និងអង្គការសិទ្ធិការងារ មួយចំនួនបានទទួលលិខិតមួយចុះថ្ងៃ ទី១៤ មីនា និងចុះហត្ថលេខាដោយលោក អ៊ុំ វិសាល និងលោក រឿន ចាន់ថន ដោយបានអះអាងថា លិខិតដែលថ្នាក់ដឹកនាំ ស៊ីខៅឌូ ផ្ញើទៅសមាជិកបញ្ជាក់ថា លោក វិសាល និង លោក ចាន់ថន ចាកចេញដោយសារតែពួកគាត់មិនព្រមបន្តកិច្ចសន្យាការងាររបស់ខ្លួននោះគឺជារឿងមិនពិតទេ។
លិខិតរបស់លោក វិសាល បានសរសេរថា៖ «យើងច្រានចោលទាំងស្រុងចំពោះលិខិតរបស់អគ្គលេខាធិការ ស៊ីខៅឌូ លោក ឯក សុភក្តី ចុះថ្ងៃ ទី៧ ខែមីនា ដែលនិយាយថា យើងចាកចេញដោយសារយើងមិនចុះហត្ថលេខាកិច្ចសន្យាថ្មី»។
លោក វិសាល បានចោទប្រកាន់ថា គាត់ទាំងពីរនាក់ត្រូវបានបណ្តេញចេញ គឺដោយសារតែពួកគាត់បានជួបជាមួយសមាជិក ស៊ីខៅឌូ នៅរោងចក្រ អ៊ីហ្គាមិន ហើយប្រាប់ពួកគេថា សហជីពជំពាក់ពួកគេនូវប្រាក់រំឭកច្រើនជាងចំនួនដែលពួកគេទទួលបានបន្ទាប់ពីការដោះស្រាយវិវាទជាមួយរោងចក្រពាក់ព័ន្ធនឹងការបណ្តេញសមាជិក ស៊ីខៅឌូ ចំនួន ៣៣នាក់ នៅរោងចក្រនោះ។
លោក ដួង តុលា តំណាងសហជីព ស៊ីខៅឌូ នៅរោងចក្រ អ៊ីហ្គាមិន បានថ្លែងថា កម្មករដែលពាក់ព័ន្ធនឹងជម្លោះហិរញ្ញវត្ថុជាមួយ ស៊ីខៅឌូ បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញប្រឆាំងនឹង លោក អាត់ ធន់ ប្រធាន ស៊ីខៅឌូ លោក គង់ អាទិត្យ អនុប្រធាន និងលោក ឯក សុភក្តី អគ្គលេខាធិការ។
ពាក្យបណ្តឹងនេះដែលផ្តិតមេដៃដោយកម្មករ ចំនួន ៣០នាក់ រួមទាំងលោក តុលា ផងនោះ បានចោទប្រកាន់ថា ថ្នាក់ដឹកនាំ ស៊ីខៅឌូ បានកិបកេងប្រាក់ជិត ៩ ម៉ឺន ៣ ពាន់ដុល្លារអាមេរិក ពីប្រាក់រំឭក ៤៦ខែ ដែលរោងចក្រ អ៊ីហ្គាមិន បានផ្តល់ទៅសហជីពនេះដើម្បីចែកទៅសមាជិករបស់ខ្លួនដែលពាក់ព័ន្ធក្នុងករណីនោះ។
លោក គង់ អាទិត្យ កាលពីសប្តាហ៍មុន បានបដិសេធថា មិនមានការកិបកេងប្រាក់នោះទេ និងបានអះអាងថា មានកម្មករមួយចំនួនដែលប្តឹងថា មិនទទួលបានប្រាក់គ្រប់ចំនួន គឺដោយសារពួកគេចូលរួមកូដកម្មនៅរោងចក្រ អ៊ីហ្គាមិន ក្រោយកម្មករមួយចំនួនទៀតហេតុដូច្នេះមិនមានសិទ្ធិទទួលបានចំនួនប្រាក់ពេញទេ។
លោក គង់ អាទិត្យ បានថ្លែងបន្តថា ការអះអាងរបស់លោក វិសាល ថា មានអំពើពុករលួយនិងថា ថ្នាក់ដឹកនាំសហជីព ស៊ីខៅឌូ បណ្តេញគាត់និងលោក ចាន់ថន កើតចេញពីនយោបាយផ្ទៃក្នុងវិញនោះ លោកថ្លែងបញ្ជាក់ថា៖ «អ្នករាល់គ្នាមានកិច្ចសន្យាផ្ទាល់ខ្លួន…គឺគាត់មិនព្រមចុះកិច្ចសន្យាឡើងវិញ»។ លោកបន្តថា៖ «បញ្ហា គឺដោយសារគាត់រង់ចាំឱកាសបំផ្លាញថ្នាក់ដឹកនាំ ស៊ីខៅឌូ គាត់ចង់ធ្វើជាមេ»។
ប៉ុន្តែលិខិតចំហរបស់លោក អ៊ុំ វិសាល បានច្រានចោលការលើកឡើងបែបនេះ ដោយគូសបញ្ជាក់ថា កិច្ចសន្យាការងាររបស់លោក និងរបស់លោក រឿន ចាន់ថន មិនមែនជាកិច្ចសន្យាមានថិរវេលាកំណត់ទេ ដោយសារពួកគាត់ទាំងពីរនាក់បានបម្រើការងារឲ្យ ស៊ីខៅឌូ ចាប់តាំងពីការបង្កើតសហជីពនេះឡើងក្នុង ឆ្នាំ២០០០។
មាត្រា ៦៧ នៃច្បាប់ស្តីពីការងាររបស់ កម្ពុជា បានចែងថា និយោជកអាចរក្សាបុគ្គលិករបស់ខ្លួនក្នុងកិច្ចសន្យាមានថិរវេលាកំណត់បានតែរយៈពេលត្រឹម ២ឆ្នាំ។
លោក Dave Welsh នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលអាមេរិកដើម្បីសាមគ្គីភាពការងារ (ACILS) បានថ្លែងថា បញ្ហានេះគឺជាបញ្ហាផ្ទៃក្នុងរបស់សហជីព ស៊ីខៅឌូ។
លោកបន្តថា ប៉ុន្តែនៅចំពេលកំពុងតស៊ូទាមទារប្រាក់ឈ្នួលអប្បបរមាក្នុងឧស្សាហកម្មកាត់ដេរពី ១០០ ដុល្លារ ទៅ ១៦០ ដុល្លារនិងការបន្តឃុំខ្លួនសកម្មជន និងកម្មករ ២១ នាក់ ដែលចាប់ខ្លួននៅក្នុងបាតុកម្មពី ខែមករា និងបញ្ហាសំខាន់ៗដទៃទៀតនៅក្នុងវិស័យកាត់ដេរ ជម្លោះនៅក្នុងសហជីព ស៊ីខៅឌូ កើតមានឡើងនៅចំពោះពេលវេលាមិនសមស្រប។
លោកបន្តថា៖ «ដោយពិចារណាទៅលើបញ្ហាសំខាន់ធំៗ…ឥឡូវនេះ ដែលសំខាន់មិនធ្លាប់មាន សូមអំពាវនាវឲ្យមានការរួបរួមគ្នា»៕ PS
__________________________
បងប្អូនកម្មករទាំងឡាយ សូមពិចារណា!
សូមស្គាលឲ្យច្បាស់នូវមុខមាត់របស់មេសហជីព ស៊ីខាវដូ របស់បងប្អូន ដែលខិតខំពាក់អាវបន្លំខ្លួនឲ្យក្លាយជា វីរជនសហជីព!
មូហេតុអីបានជា ពួកនេះប្រឹងម្លេះ? ពួកនេះ ប្រឹងដើម្បីតែម្យ៉ាង គឺបងប្អូនកម្មករ គ្រាន់តែជាកូនអុក សម្រាប់ការស្វែងរកលាភ រកទ្រព្យសម្បត្តិទេ។
ប្រយ័ត្នណាបងប្អូន !! ជួនកាល ពេលវាទៅជួបបងប្អូន វាជិះម៉ូតូ កូរ៉េកញ្ចាស់។ តែពេលវាដើរលេងជាមួយគ្រួសារ ឬស្រីស្នេហ៍របស់វា វាជិះToyota 570 ។
បើចង់ដឹងសូមបងប្អូនទៅមើលផ្ទះពួកនេះ ! តើវាយ៉ាងម៉េច??
តែជួនកាលក៏មើលមិនអស់ដែរ , ព្រោះវាមានដី មានធ្លីច្រើនទៀត ដែលយើងដឹងមិនអស់!
សមត្ថកិច្ច អាក្រក់ឃោរឃៅ ដែលបាញ់កម្មករ កម្មការីនី ដែលគ្មានអាវុធ ធ្វើអោយស្លាប់ និង របួសធ្ងន់
សមត្ថកិច្ច ល្អ ត្រូវចាប់យកមកកាត់ទោស ដើម្បី កុំ អោយខូចឈ្មោះ សមត្ថកិច្ចល្អ ទូរទាំងប្រទេស !