ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានមានប្រសាសន៍ថា លោកនឹងមិនធ្វើការចោទប្រកាន់អតីតមន្ត្រីសុខាភិបាលដែលជាប់ចោទពីបទទាមទារសំណូកចំនួន៤៥០.០០០ដុល្លារ ដើម្បីផ្ដល់កិច្ចសន្យាធំៗសម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់មុងពហុជាតិចំនួនពីរនោះទេ។ លោកបានមានប្រសាសន៍ថា ករណីនេះខ្វះភ័ស្ដុតាង ហើយវាអាចធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាល។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានលាតត្រដាងការសម្រេចចិត្តបែបនេះរបស់លោកកាលពីថ្ងៃអាទិត្យ ពោលគឺបួនខែបន្ទាប់ពីមូលនិធិពិភពលោកដើម្បីប្រយុទ្ធប្រឆាំងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ បានបញ្ចេ្ញរបាយការណ៍មួយកម្រាស់៨៤ទំព័រដែលលាតត្រដាងបណ្ដាញអំពើពុករលួយមួយនៅក្នុងក្រសួងសុខាភិបាល។ របាយការណ៍នេះបានចេញអមដោយឧបសម្ព័ន្ធមួយកម្រាស់១៣៤ទំព័រភ្ជាប់ជាមួយអ៊ីម៉េលចោទប្រកាន់ជាច្រើន និងព័ត៌មានលម្អិតផ្សេងៗទៀត។
ប៉ុន្តែលោក ឱម យ៉ិនទៀង បានមានប្រសាសន៍ថា រដ្ឋាភិបាលទំនងជាមិនអាចផ្ដន្ទាទោសពួកគេបានទេ ប្រសិនបើខ្លួនធ្វើការចោទប្រកាន់លើមន្ត្រីសុខាភិបាលទាំងនេះដែលសុទ្ធតែបានលាលែងពីតំណែង ឬចូលនិវត្តចាប់តាំងពីពេលនោះមក។ ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅខាងក្រៅពិធីមិនពាក់ព័ន្ធមួយនៅក្នុងរាជធានីភ្នំពេញ លោកក៏បានជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយរក្សាព័ត៌មាននេះជាការសម្ងាត់ផងដែរ។
នៅក្នុងខ្សែអាត់សំឡេងគេអាចស្ដាប់ឮលោក ឱម យ៉ិនទៀង មានប្រសាសន៍ថា “យើងទទួលស្គាល់ករណីនេះ ប៉ុន្តែយើងគ្មានភ័ស្ដុតាងសម្រាប់ធ្វើការចោទប្រកាន់ទេ។ យើងគិតថា ប្រសិនបើយើងបញ្ជូនករណីនេះទៅតុលាការ ហើយពឹងផ្អែកលើភ័ស្ដុតាង យើងគ្មានភ័ស្ដុតាងគ្រប់គ្រាន់ទេ”។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរូបនេះបានសរសើរមូលនិធិពិភពលោក ដែលបានផ្ដល់ជំនួយដល់កម្ពុជាគិតជាទឹកប្រាក់ចំនួន៣៣១លានដុល្លារក្នុងរយៈពេល១០ឆ្នាំមកនេះ។ លោកបានមានប្រសាសន៍ថា មូលនិធិពិភពលោកនៅតែជា “ដៃគូល្អឥតខ្ចោះមួយ” នៅក្នុងក្រសួងសុខាភិបាល។ ប៉ុន្តែលោកបានបញ្ជាក់ថា ការបញ្ជូនពាក្យបណ្ដឹងអំពើពុករលួយទៅតុលាការវាបានត្រឹមតែធ្វើឲ្យប៉ះពាល់ទាំងរដ្ឋាភិបាលកម្ពុជា ទាំងមូលនិធិនេះទៅវិញប៉ុណ្ណោះ។
លោកបានមានប្រសាសន៍បន្ថែមទៀតទៀតថា “ប្រសិនបើយើងបញ្ជូនករណីនេះទៅតុលាការ គ្មានភ័ស្ដុតាងគ្រប់គ្រាន់ទេ ដូច្នេះយើងនឹងខូចកេរ្ដិ៍ឈ្មោះ ហើយមូលនិធិពិភពលោកក៏ខូចកេរ្តិ៍ឈ្មោះដែរ។ ដូច្នេះយើងចាំបាច់ត្រូវការពារកេរ្តិ៍ឈ្មោះរបស់យើង ហើយរដ្ឋាភិបាលក៏នឹងរងការរិះគន់ដែរ ពេលនោះតើប្រជាពលរដ្ឋអាចជឿជាក់លើរដ្ឋាភិបាលទៀតទេ?”។លោកបានបន្តថា បន្ទាប់ពីឆ្លើយសំណួររបស់អ្នកយកព័ត៌មានម្នាក់ស្ដីពីករណីនេះ លោកបានគំរាមចុះឈ្មោះក្នុងបញ្ជីខ្មៅចំពោះអ្នកណា ដែលចេញផ្សាយអ្វីដែលលោកបានលើកឡើងនេះ។
លោកមានប្រសាសន៍ថា “ខ្ញុំស្នើសុំអស់លោកកុំចុះផ្សាយករណីនេះអី។ ប្រសិនបើអស់លោកចុះផ្សាយ ខ្ញុំនឹងលែងនិយាយជាមួយអស់លោកទៀតហើយ ពីព្រោះនេះជារឿងសម្ងាត់”។
ថ្វីបើខ្វះភ័ស្ដុតាងដើម្បីផ្ដន្ទាទោសក្ដី ក៏លោក ឱម យ៉ិនទៀង មានប្រសាសន៍ថា រដ្ឋាភិបាលកំពុងមានការវិវឌ្ឍខ្លះហើយនៅក្នុងការបង្ខំឲ្យអតីតមន្ត្រីទាំងនេះសងប្រាក់ទៅមូលនិធិពិភពលោកវិញ តាមសំណើរបស់មូលនិធិនេះ។ ប៉ុន្តែលោកមិនបានមានប្រសាសន៍ថា តើសងវិញបានប៉ុន្មាននោះទេក្នុងចំណោមប្រាក់សូកប៉ាន់និងប្រាក់ជំនួយឥតសំណងដែលចំណាយខុសខ្ទង់ចំនួន៤៧៣.០០០ដុល្លារនេះ។
លោក សេត ហ្វៃសុន (Seth Faison) អ្នកនាំពាក្យមូលនិធិពិភពលោកក៏មិនបានបញ្ជាក់រឿងនេះដែរ។ ប៉ុន្តែក្នុងចំណោមស្ថាប័នទាំងបីដូចជាមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងអង្គការមេឌីកាំ (MediCam) ជាអង្គការក្រៅរដ្ឋាភិបាល ដែល ជាប់ពាក់ព័ន្ធនៅក្នុងការសូកប៉ាន់និងការចំណាយខុសខ្ទង់នេះ មានតែមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ទេ ដែលនៅមានការយឺតយ៉ាវនៅឡើយក្នុងការសងប្រាក់ទាំងនេះមកវិញ។លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយទេជុំវិញការអះអាងរបស់អង្គភាពប្រឆាំងអំពើពុករលួយដែលថា ខ្លួនខ្វះភ័ស្ដុតាងក្នុងការផ្ដន្ទាទោសជនជាប់ចោទទាំងនេះ។
ក្នុងចំណោមស្ថាប័នទាំងបី ដែលមូលនិធិពិភពលោកអះអាងថា មានការជាប់ពាក់ព័ន្ធនោះ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់អ្នកជាប់ពាក់ព័ន្ធធ្ងន់ជាងគេបំផុតក្នុងរបាយការណ៍នេះ។
គ្រាន់តែវេជ្ជបណ្ឌិត ឌួង សុជាតិ ម្នាក់ ដែលជាអតីតប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ជាប់ចោទថា បានទទួលសំណូករហូតដល់ទៅចំនួន៣៥១.០០០ដុល្លារពីក្រុមហ៊ុនផ្គត់ផ្គង់មុងចំនួនពីរគឺក្រុមហ៊ុន Vestergaard Frandsen របស់ប្រទេសស្វ៊ីស និងក្រុមហ៊ុន Sumitomo Chemical Singapore ក្នុងរយៈពេលប៉ុន្មានឆ្នាំរហូតដល់លោកចូលនិវត្តក្នុងឆ្នាំ២០១១។ សរុប លោកនិងអនុប្រធានម្នាក់ទៀតបានទទួលសំណូកជាង៤១០.០០០ដុល្លារ ដើម្បីទទួលបានជំនួយឥតសំណងប្រមាណ១២លានដុល្លាររបស់មូលនិធិពិភពលោកសម្រាប់ក្រុមហ៊ុនទាំងពីរនេះ។
ជាលទ្ធផលនៃការស៊ើបអង្កេតរយៈពេលមួយឆ្នាំ របាយការណ៍របស់មូលនិធិពិភពលោកលាតត្រដាងពីប្រព័ន្ធមួយដែលលោក ឌួង សុជាតិ បានបង្កើតឡើងជាមួយក្រុមហ៊ុនទាំងនេះដើម្បីយកពួកគេធ្វើជាបណ្ដាញសម្រាប់បញ្ជូនប្រាក់សូកប៉ាន់ទាំងនោះចូលទៅក្នុងគណនីរបស់សាច់ញាតិ ឬអ្នកប្រឹក្សាយោបល់ដែលតាមពិតមិនដែលមានសោះ។
របាយការណ៍នេះបានលើកឡើងសំដៅដល់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ថា “ការសូកប៉ាន់ដែលបង់ឲ្យទៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ត្រូវបានលាក់បាំងថា ជាប្រាក់កម្រៃជើងសារសម្រាប់ ‘អ្នកប្រឹក្សាយោបល់’ ឬ ‘ភ្នាក់ងារ’ ដែលប្រធានមជ្ឈមណ្ឌលនេះលើកឡើងថា ត្រូវបានក្រុមហ៊ុនផ្គត់ផ្គង់ទាំងនេះជួលឲ្យចូលរួមពាក់ព័ន្ធនៅក្នុងមុខជំនួញជួសមុខឲ្យពួកគេនៅក្នុងប្រទេសកម្ពុជា”។
របាយការណ៍នេះបានលើកឡើងបន្តទៀតថា “[អ្នកស៊ើបអង្កេត]” រកមិនឃើញភ័ស្ដុតាង ដើម្បីបង្ហាញថា ភ្នាក់ងារនេះមានពិតប្រាកដនោះទេ លើកលែងតែតំណាងរបស់ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ុណ្ណោះដែលជាសាច់ញាតិរបស់គាត់។ ភ័ស្ដុតាងបង្ហាញយ៉ាងច្បាស់ថា ភ្នាក់ងារនេះធ្វើជាបណ្ដាញសម្រាប់ការទូទាត់មិនត្រឹមត្រូវដើម្បីលាក់បាំងអ្នកទទួលប្រាក់នេះពិតប្រាកដ នោះគឺប្រធាន និងអនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់”។
របាយការណ៍នេះរាប់បញ្ចូលទាំងការដកស្រង់បទសម្ភាសជាមួយគណៈគ្រប់គ្រងក្រុមហ៊ុនដែលសារភាពថា ពួកគេដឹងថា ខ្លួនធ្វើមិនត្រឹមត្រូវផងដែរ។ ឧបសម្ព័ន្ធដ៏វែងនេះមានថតចម្លងអីុម៉េលផ្ញើឲ្យគ្នាទៅវិញទៅមករវាងលោក ឌួង សុជាតិ និងតំណាងក្រុមហ៊ុនស្ដីពីរបៀបទូទាត់ទាំងនោះ។
នៅពេលសាកសួរអំពីភាពរឹងមាំនៃភ័ស្ដុតាងនៅក្នុងរបាយការណ៍នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលដែលគ្រប់គ្រងទាំងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានយល់ស្របតាមអង្គភាពប្រឆាំងអំពើពុករលួយ។លោកបានមានប្រសាសន៍ថា “យើងគោរពតាមវិធាន និងបទប្បញ្ញត្តិនៃច្បាប់។ ត្រង់ថា តើមន្ត្រីពាក់ព័ន្ធទាំងនេះ គួរតែទទួលការផ្ដន្ទាទោស ឬយ៉ាងណានោះ វាអាស្រ័យលើអង្គភាពប្រឆាំងអំពើពុករលួយ”។ ចាប់តាំងពីរបាយការណ៍នេះចេញមក មន្ត្រីសុខាភិបាលបានឆ្លើយដាក់គ្នាខ្លះនិយាយសម្រាលចំពោះសារៈសំខាន់នៃការរកឃើញនេះ ឬបើមិនអ៊ីចឹងទេ សួរអំពីទំហំនៃការសូកប៉ាន់នេះ។
ប៉ុន្តែលោក ពេជ្រ ពិសី ប្រធានកម្មវិធីនៅអង្គការតម្លាភាពកម្ពុជា បានមានប្រសាសន៍ថា លោកជឿថា ភ័ស្ដុតាងរបស់មូលនិធិពិភពលោករឹងមាំជាងភ័ស្ដុតាងរបស់អង្គភាពប្រឆាំងអំពើពុករលួយដែលអាចឲ្យមានការស៊ើបអង្កេតបន្ថែមទៀតបាន។ លោកបានមានប្រសាសន៍ថា “លទ្ធផលរកឃើញពីរបាយការណ៍របស់មូលនិធិពិភពលោក គឺស្ទើរមិនគួរឲ្យជឿ។ ដូច្នេះយើងសូមជំរុញយ៉ាងទទូចឲ្យអាជ្ញាធររួមទាំងអង្គភាពប្រឆាំងអំពើពុករលួយផង ធ្វើការស៊ើបអង្កេតឲ្យបានត្រឹមត្រូវ។ ផ្អែកលើការរកឃើញទាំងនេះ ពួកគេគួរតែស៊ើបអង្កេតបន្ថែមទៀត យើងគិតថា វាមិនទាន់គ្រប់គ្រាន់ទេ”។ លោកបានមានប្រសាសន៍បន្តទៀតថា រដ្ឋាភិបាលជាអ្នកទទួលខុសត្រូវចំពោះការលាតត្រដាងព័ត៌មានដែលសាធារណជនគួរដឹង។ ភាពមិនប្រក្រតីដែល [មូលនិធិពិភពលោក] “រកឃើញគឺស្ថិតនៅក្នុងវិស័យសុខាភិបាល ដូច្នេះសាធារណជនមានសិទ្ធិដឹង”។
មូលនិធិពិភពលោកមិនបានធ្វើសេចក្ដីរាយការណ៍អំពីផលប៉ះពាល់ណាមួយបង្កឡើងដោយសារការសូកប៉ាន់ទាំងនេះទេ ហើយបានគូសបញ្ជាក់ថា មុងទាំងអស់ត្រូវបានផ្ដល់តាមការសន្យា។ មូលនិធិនេះបានលើកឡើងថា ផែនការឃុបឃិតគ្នាប្រព្រឹត្តិអំពើពុករលួយនេះប្រហែលជាមូលហេតុធ្វើឲ្យតម្លៃកើនឡើង៕ សុខុម
© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
ឱម យ៉ិនទៀង, how silly you are? i think Global Fund , better working directly with cambodian people , please stop with that corruption leaders.
អាភ្លើឱម យ៉ិនទៀង ខ្លាចប៉ះពាល់កេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាល អានេះការពារចោរទេតើ
ឱ អា ឱម យិនទៀង អើយ! បើហ្អែងភ្លើ ឥចឹងលាឈប់ទៅ ទុកអោយអ្នកចេះគេធ្វើម្តង…! ស្អីហ្អា គេល្បីពេញម៉ាប្រទេស សូម្បីតែក្មេងក៏ដឹងលឺដែរ ហ្អែងថាខ្វះភស្តុតាង?ចុះហ្អែងម៉េចមិនទៅសុំឋកសារពី global fund ទៅ?ឬមួយហ្អែងខ្វាក់ភ្នែកដូចមេហ្អែងដែរ?
ចង់ស្រក់ទឹកភ្នែក! ខ្ញុំមិនដែលចេះជេម៉ែនណារទេ, តែសូមសួរមួយសំនួរតើលោកឯងធ្វើការបំរើជាតិឬធ្វើការបម្រើរដ្ឋាភិបាល? តាមមើលភាពជាក់ស្តែងលោកអុំប្រហែលរស់មិនដល់20ឆ្នាំទៀតទេ? គួរធ្វើរឿងល្អៗខ្លះទៅ
គ្នាពួកវា ដូច្នេះវាម៉េចហានចាត់ការ ពីព្រោះប៉ះពាល់ដល់ប្រយោជន៏ពួកវាទាំងមូល។មូលនិធិសកល រកឃើញប៉ុននឹងហើយនៅគ្មានភ័ស្តតាងគ្រប់គ្រាន់ទៀត អត់ទាស់ម៉ងអាមួយនេះ!!!!
It is good excuse but no one believe you, mr. Tieng Viet! Your good excuse making your CPP losing votes fo the people or losing confidences of people! I believe you if your team can make a minister brought to court and in jail!or a monster is hung by corruption!
អាភ្លើ អាប្រកាច់ទៀង!!! អាមោកនេះគ្មានដឹងខ្យល់អីមែនហែង!! ពិភពលោកទាំងមូលគេបានដឹង បានឃើញ ភស្តុងតាង ដែលមូលនិធិសកល បង្ហាញច្បាស់ក្រឡែត មានតែអាមោក ឯងទេដែលថា គ្មានភស្តុងតាងគ្រប់គ្រាន់ អាភ្លើនេះវើយ បើអាហែងចិត្តសឿងមិនបាច់សងលុយគេទេណា!! មូលនិធិសកលចាំតែអោយលុយមកស្រុកខ្មែរទៀតតើ!! បើអាហែងមិនសងគេគ្រប់ចំនួនទេ !! គេបានផ្សព្វផ្សាយ ដឹងលឺ ពេញពិភពលោកទាំងមូល!!! រឿងលុយពុករលួយ របស់ គំរោងមូលនិធិសកលនៅស្រុកខ្មែរ!!!