ដោយ ម៉ៅ សុធានី
2014-03-25
RFA

តំណាងគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន (ឆ្វេង) និងតំណាងគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ (ស្ដាំ) ធ្វើសន្និសីទកាសែតក្រោយជំនួបនាវិមានព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី១៧ មីនា ឆ្នាំ២០១៤។ RFA/Van Vichar
ក្នុងជំនួបចរចាលើកទី៤ កាលពីថ្ងៃច័ន្ទ ទី២៤ មីនា ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅតែមិនអាចដោះស្រាយបញ្ហាបានទេ ដោយសារខ្វែងគំនិតគ្នាលើប្រធានបទកែទម្រង់សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។
តើគណបក្សទាំងពីរអាចមានមធ្យោបាយដោះស្រាយភាពទាល់ច្រកនយោបាយនេះបានដែរឬទេ?
អ្នកវិភាគនយោបាយនិងមន្ត្រីសង្គមស៊ីវិលបានអះអាងថា បញ្ហាកែទម្រង់ការបោះឆ្នោត និងផ្លាស់ប្ដូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺជាបញ្ហាដ៏សំខាន់បំផុតក្នុងប្រធានបទនៃជំនួបចរចារវាងក្រុមការងាររបស់គណបក្សឈ្នះឆ្នោតទាំងពីរ។ បញ្ហានេះហើយជាឧបសគ្គក្នុងដំណើរការស្វែងរកដំណោះស្រាយទម្លាយភាពទាល់ច្រកនយោបាយ និងឈានទៅរកកិច្ចព្រមព្រៀងគ្នារវាងមេដឹកនាំនៃគណបក្សទាំងពីរ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគសង្គមឯករាជ្យមានប្រសាសន៍បញ្ជាក់ថា ប្រសិនបើមានការកែទម្រង់នីតិវិធីនៃការរៀបចំការបោះឆ្នោត និងផ្លាស់ប្ដូរសមាសភាព គ.ជ.ប. គណបក្សកាន់អំណាចដែលដឹកនាំប្រទេសជិត ៣០ឆ្នាំមកហើយនេះ ពិតជាមានការព្រួយបារម្ភខ្លាចបាត់បង់ផលប្រយោជន៍ដ៏ធំធេងរបស់ក្រុមខ្លួន៖ «មិនងាយបានដោះស្រាយចេញទេ ពីព្រោះផលប្រយោជន៍ ជាពិសេសរបស់គណបក្សកាន់អំណាចខ្លាំងណាស់ គឺវាក្រាស់ខ្លាំងពេកទៅ គឺកាលណាកែទម្រង់ប្រព័ន្ធបោះឆ្នោត នឹងបាត់បង់ការត្រួតត្រា ដល់បាត់បង់ការត្រួតត្រា សន្លឹកឆ្នោតជាក់ស្ដែងអាចកាន់តែចុះអ៊ីចឹងទៅ ប្រហែលជាអាចបាត់បង់អំណាច បាត់បង់អំណាចអាចបាត់បង់ការការពារទ្រព្យសម្បត្តិរបស់ខ្លួនដែរ…»។
តំណាងក្រុមចរចានៃគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ក្នុងសន្និសីទកាសែតក្រោយជំនួបជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៤ មីនា ថា គណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរចង់ឲ្យមានការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោតជាមុនសិន មុននឹងឈានដល់កិច្ចពិភាក្សាលើបញ្ហាផ្សេងៗ ១៤ចំណុច ដែលបានព្រមព្រៀងគ្នាកាលពីជំនួបថ្ងៃ១៧ ខែមីនា កន្លងមកនេះ៖ «ការកែទម្រង់ការបោះឆ្នោតនេះជាបញ្ហាធំ ជាបញ្ហាមូលដ្ឋាន ដូច្នេះបើមិនទាន់ដោះស្រាយចេញ យើងជំរុញឲ្យមានការដោះស្រាយរវាងថ្នាក់ដឹកនាំកំពូល យើងនឹងបន្តចរចាការងារទៀត មិនមែនបានន័យថា ឈប់ទេ តែយើងនៅរង់ចាំ…»។
ចំណែកលោក ប៊ិន ឈិន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ថ្លែងថា ជំនួបចរចាលើកនេះមិនទទួលបានលទ្ធផល ដោយសារតែក្រុមការងាររបស់គណបក្សប្រឆាំង ទាមទារហួសដែនសមត្ថកិច្ចរបស់ក្រុមលោក៖ «កុំថាគណបក្សប្រជាជនខ្លាច? ម៉េចក៏ខ្លាច? មិនព្រមរៀបចំ គ.ជ.ប. ឡើងវិញ មិនមែនខ្លាចទេ អោយរៀបទាំងអស់ ប៉ុន្តែរៀបឲ្យដើរបាន មិនមែនចងតែគណបក្សប្រជាជនទេ តែចងជាតិកម្ពុជា ទាំងមូលផងដែរ…»។
ពាក់ព័ន្ធនឹងបរាជ័យនៃជំនួបចរចាជាច្រើនលើករវាងគណបក្សឈ្នះឆ្នោតទាំងពីរនេះ លោកសាស្ត្រាចារ្យបណ្ឌិត សុខ ទូច សកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានអះអាងថា បើចង់ទម្លាយភាពទាល់ច្រកនយោបាយចេញរួច គណបក្សឈ្នះឆ្នោតទាំងពីរត្រូវមានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយចំណុចសំខាន់ៗជាមុនសិន ដូចជាបញ្ហា គ.ជ.ប. ជាដើម ដែលត្រូវដោះស្រាយជាបន្ទាន់។
លោកសាស្ត្រាចារ្យបណ្ឌិត សុខ ទូច៖ «កាលណាគេយកបញ្ហាជាប់គាំងមកដោះស្រាយក្រៅប្រព័ន្ធច្បាប់អ៊ីចឹង គេមិនដែលយកបញ្ហាមកគំនរគរដឹកទេ គ្រាន់តែឃើញ ១៤ចំណុច គឺអ្នកនយោបាយកំពុងអូសបន្លាយពេលវេលាយូរហើយ។ បើគេចង់ដោះស្រាយបញ្ហាជាប់គាំង គេមើលតើអីដែលជាប់គាំង? ព្រោះនេះកើតចេញពីឆន្ទៈនយោបាយ អ៊ីចឹងគេមិនអាចធ្វើវិសោធនកម្មច្បាប់ទាំងឡាយនៅក្រៅសភាបានទេ។ ច្បាប់ដែលសំខាន់គឺ គ.ជ.ប. ដូចនេះយើងលើករបៀបវារៈតែ គ.ជ.ប. មកជជែកសិន ហើយច្បាប់ផ្សេងៗទៀត ចាំជជែកក្រោយ។ ទិដ្ឋភាពទាំងអស់ ១៤ចំណុចនេះ អូសបន្លាយមិនតិចក្រោមមួយឆ្នាំទេ…»។
លោកបណ្ឌិត សុខ ទូច បន្តថា មេដឹកនាំបក្សទាំងពីរ និងក្រុមការងារចរចានៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ត្រូវដើរឲ្យទន្ទឹមគ្នាក្នុងការស្វែងរកដំណោះស្រាយទាំងនេះ។
លោកបញ្ជាក់ថា ទោះបីចំណុចខ្លះបានព្រមព្រៀងគ្នាក៏ដោយចុះ តែបើមេដឹកនាំបក្សមិនព្រម ក៏មិនអាចធ្វើអ្វីចេញរួចបានឡើយ ដោយសារតែតំណាងក្រុមការងារចរចាពុំមានអំណាចសម្រេចលើកិច្ចការណាមួយ៖ «ឧទាហរណ៍ថា ឥឡូវនេះត្រូវ ៣ ឬ ៤ចំណុច បើជួបអ្នកនយោបាយគេអត់ព្រម អ៊ីចឹងការជជែកគ្នាអត់ប្រយោជន៍ទេ។ បើព្រមគ្នាហើយលើចំណុច ក ខ គ បើអ្នកនយោបាយទាំងពីរយល់ព្រមហើយ ទើបអ្នកបច្ចេកទេសយកទៅពិភាក្សាអំពីយន្តការ នីតិវិធី មិនមែនជជែកពីនីតិវិធី ហើយឲ្យអ្នកនយោបាយសម្រេចអត់ត្រូវទេ។ ធ្វើអ៊ីចឹងទើបបានជោគជ័យ ដូចជាយើងមានកិច្ចព្រមព្រៀងក្រុងប៉ារីស រួចហើយបានអ៊ុនតាក់ ចូលមកដោះស្រាយផ្ទាល់។ រឿងហ្នឹងគឺដូចគ្នាអ៊ីចឹង…»។
នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា បានសម្ដែងការសោកស្ដាយចំពោះបរាជ័យនៃជំនួបចរចារបស់ក្រុមការងារនៃគណបក្សឈ្នះឆ្នោតទាំងពីរ កាលពីថ្ងៃទី២៤ មីនា។ លោកបន្តថា ទោះបីជា ១៤ចំណុចដែលបានព្រមព្រៀងគ្នាពីមុនក៏ដោយ ក៏នៅពុំទាន់មានវិធីដោះស្រាយជាគោលការណ៍លើកំណែទម្រង់នីមួយៗឲ្យបានច្បាស់លាស់នោះទេ។
លោក គល់ បញ្ញា៖ «គណៈកម្មការចម្រុះហាក់ចង់ទុកឲ្យថ្នាក់កំពូលជាអ្នកសម្រេច បានជាគណៈកម្មការត្រូវទៅជជែកយកគោលការណ៍ធំៗ ឬផែនទីបង្ហាញផ្លូវ តើចំណុចទាំង ១៤នោះត្រូវយកកំណែទម្រង់អ្វីដែលបក្សទាំងពីរអាចព្រមព្រៀងគ្នាបាន។ គួរតែមានការជជែកគ្នា កុំអស់សង្ឃឹម ពីព្រោះក្នុងចំណុចទាំង ១៤ មានចំណុចខ្លះត្រូវការថ្នាក់លើផ្ដល់យោបល់មតិ ហើយចំណុចខ្លះទៀត ជារឿងបច្ចេកទេសសុទ្ធសាធ អាចទៅមើលអនុសាសន៍នានា របស់សហភាពអឺរ៉ុប របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិខាងសិទ្ធិមនុស្ស ឬរបស់អង្គការសង្គមស៊ីវិល ដែលបានឲ្យអនុសាសន៍រួចហើយ»។
ក្រោយពីជំនួបពិភាក្សាកាលពីថ្ងៃច័ន្ទ ទី២៤ មីនា គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយប្រកាសផ្អាកការប្រជុំមួយរយៈរបស់គណៈកម្មការចម្រុះរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដោយស្នើឲ្យមានជំនួបកំពូលរវាងគណបក្សទាំងពីរ ធ្វើសេចក្តីសម្រេចជាគោលការណ៍ឲ្យមានការឯកភាពគ្នាជាមុនសិន អំពីការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត និងកាលបរិច្ឆេទនៃការបោះឆ្នោតឡើងវិញ។
ជាការឆ្លើយតបភ្លាមៗគណបក្សប្រជាជនកម្ពុជា ក៏បានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ជាសាធារណៈដល់មតិជាតិ និងអន្តរជាតិដែរថា ការប្រកាសសុំផ្អាកនេះ គឺជាគំនិតអត្តនោម័តរបស់គណបក្សសង្គ្រោះជាតិ។ គណបក្សប្រជាជនកម្ពុជា មិនមានគំនិតផ្អាកការពិភាក្សានោះទេ ហើយគោរពយ៉ាងខ្ជាប់ខ្ជួននូវសេចក្ដីប្រកាសរួម ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ ដែលក្របខ័ណ្ឌកំណែទម្រង់ការបោះឆ្នោតត្រូវដាក់ជូនសិក្ខាសាលាថ្នាក់ជាតិផ្ដល់មតិជាមុនសិន ទើបគណៈកម្មការចម្រុះនៃគណបក្សទាំងពីរយកមកពិគ្រោះពិភាក្សាដើម្បីសម្រេច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តុលាការព្រហ្មទណ្ឌអន្តរជាតិទទួលបណ្ដឹងចោទលោក ហ៊ុន សែន
- បក្សជាប់ឆ្នោតទាំងពីរខ្វែងគំនិតគ្នាលើប្រធានបទកែទម្រង់សមាសភាព គ.ជ.ប
- លោក ហ៊ុន សែន ថាកម្ពុជាមិនអាចកាត់បន្ថយគម្លាតរវាងអ្នកមាននិងអ្នកក្រ
- បក្សសង្គ្រោះជាតិគ្រោងរំលឹកវិញ្ញាណក្ខន្ធបាតុករនៅថ្ងៃទី៣០មីនា
- លោក ហ៊ុន សែន ត្រូវបានប្ដឹងពីបទឧក្រិដ្ឋកម្មទៅតុលាការអន្តរជាតិជាលើកទី៣
- បក្សកាន់អំណាចព្រមានបក្សប្រឆាំងអំពីការឈប់ចរចា
- ជំទប់ទី២បក្សប្រឆាំងខេត្តស្វាយរៀងបារម្ភខ្លាចបាត់សិទ្ធិបោះឆ្នោតជ្រើសក្រុមប្រឹក្សាស្រុក
- សង្គមស៊ីវិលរិះគន់ការស៊ើបអង្កេតករណីពុករលួយរបស់កូនលោក ហោ ណាំហុង
- កម្ពុជាបញ្ជូនយន្តហោះនិងនាវាទៅជួយរកយន្តហោះម៉ាឡេស៊ីដែលបាត់
ខ្ញុំថាហើយ ថាក្រុមអាទេវទត្ត មាត់ជាទេវតា វាមិនព្រមអោយ គជប ឋករាជ្យទេ បើស្ថាប័ននេះឋករាជ្យ វាចាញ់ឆ្នោតហើយ ព្រោះតាំងពីឆ្នាំ៩៨មក វាឈ្នះឆ្នោតដោយសារអា គជប ហ្នឹង លួចបន្លំអោយដោយស្របច្បាប់…!?
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគសង្គមឯករាជ្យមានប្រសាសន៍បញ្ជាក់ថា ប្រសិនបើមានការកែទម្រង់នីតិវិធីនៃការរៀបចំការបោះឆ្នោត និងផ្លាស់ប្ដូរសមាសភាព គ.ជ.ប. គណបក្សកាន់អំណាចដែលដឹកនាំប្រទេសជិត ៣០ឆ្នាំមកហើយនេះ ពិតជាមានការព្រួយបារម្ភខ្លាចបាត់បង់ផលប្រយោជន៍ដ៏ធំធេងរបស់ក្រុមខ្លួន៖ «មិនងាយបានដោះស្រាយចេញទេ ពីព្រោះផលប្រយោជន៍ ជាពិសេសរបស់គណបក្សកាន់អំណាចខ្លាំងណាស់ គឺវាក្រាស់ខ្លាំងពេកទៅ គឺកាលណាកែទម្រង់ប្រព័ន្ធបោះឆ្នោត នឹងបាត់បង់ការត្រួតត្រា ដល់បាត់បង់ការត្រួតត្រា សន្លឹកឆ្នោតជាក់ស្ដែងអាចកាន់តែចុះអ៊ីចឹងទៅ ប្រហែលជាអាចបាត់បង់អំណាច បាត់បង់អំណាចអាចបាត់បង់ការការពារទ្រព្យសម្បត្តិរបស់ខ្លួនដែរ…»
………………………………………………………………………………………………………………………………
ត្រិមត្រូវ ឡៅ ម៉ុង ហៃ ។
ខ្ញុំគិតថាច្បាប់ឬ អនុសាស្ត្រគឺកើតក្រោយក្បាលម៉ាស៊ីន សំខាន់ណាស់ត្រូវបង្កើតក្បាលម៉ាស៊ីនមុន
ដូច្នេះត្រូវបង្កើតគណកម្មាធិការបោះឆ្នោតសិន ទើបបង្កើតអ្វីៗតាមក្រោយគឺត្រូវមានមេដឹកនាំសិន
នោះទើបមានច្បាប់ជាក្រោយ ក្នុងនោះត្រូវយកមនុស្សអព្យាក្រិតមកធ្វើ មិនមែនយកមកពីគណបក្ស
ទេ ព្រោះចៀសវាងការកើតឡើងរឿងដដែលៗ យើងមើល គជប រាល់ថ្ងៃគឺនៅក្រោមគណបក្សប្រជា
ជន ទាំងស្រុង ដូច្នេះសុំកុំដើរជាន់ដានចាស់ទៀត ។
តាមការពិតទៅគណបក្សប្រជាជនមិនខ្លាចបន្តិចណាសោះពីបញ្ហាកំណែទម្រង់គជបឲ្យ
ទៅជាស្ថាបន័ឯករាជ្យស្អីគេនោះឡើយ។ប៉ុន្តែបញ្ហាជាប់គាំងគឺវានៅត្រង់ថាបក្សសង្រ្គោះជាតិ
គាត់បន្ថែមបញ្ហាការបោះឆ្នោតឡើងវិញមុនអាណត្តិដែលរឿងនេះបក្សប្រជាជនបានបដិសេធ
ដាច់អហ្ហង្ការរួចទៅហើយដូច្នេះបើខាងសង្រ្គោះជាតិនៅតែយកបញ្ហាហ្នឹងមកជជែកទៀតគឺ
ការចចារត្រូវជាប់គាំងតែរហូតហ្នឹង។ស្ថាបន័គជបក្តីស្ថាបន័តុលាការក្តីវាសុទ្ធតែមនុស្សជាអ្នក
ដឹកនាំបើទោះបីវាបានមកពីការបោះឆ្នោតដោយសំឡេងប៉ុន្មានក៏ដោយបើវាស៊ីលុយគេឬមួយ
ត្រូវគេគំរាមសួរថាតើឲ្យវាឯករាជ្យម៉េចហ្នឹងកើតទៅ?សូមកុំភេ្លចថាបើស្ថាបន័ហ្នឹងត្រូវបង្កើត
ឡើងដោយសំឡេងគាំទ្រពីសភាចំនួន២ភាគ៣ដូចនេះពេលចង់ដូរចេញវិញក៏២ភាគ៣ដែរ។
បក្សប្រជាជនគាត់មានលុយមានអំណាចចង់មិនចង់ថ្ងៃក្រោយស្ថាបន័នេះគង់តែលំអៀង
ទៅរកបក្សប្រជាជនតែដដែលហ្នឹងដល់ពេលនោះចង់ដូរក៏កាន់តែពិបាកទៀត។អីច្ចឹង
គួរតែនាំគ្នាបង្កើតច្បាប់ដើម្បីឲ្យគជបគាត់ដើរតាមវិញទើបត្រូវព្រោះមានតែច្បាប់ទេដែល
មិនចេះប្រែប្រួលហើយគ្រប់គណបក្សទាំងអស់រួមទាំងស្ថាបន័គជបផងត្រូវតែអនុវត្តន៏តាម
ច្បាប់និងលក្ខន្តិកះហ្នឹងជាដាច់ខាតនៅពេលមានការបោះឆ្នោតម្តងៗ។
អា បារមីព្រះវិហារ សូមរំលឹក បន្តិច មិនបាច់ ចាំ លោក សម រង្ស៊ី ទៅបង្ខូចកេរ្តិឈ្មោះខ្មែរអោយអន្តរ ជាតិបានដឹងទេ។ មេដឹកនាំ ឈាមថោកដូច អាហ៊ុន សែន មួយក្បាលនេះ មានឈ្មោះល្បី ទូទាំងពិភពលោករួចទៅហើយ ខាង លួចសន្លឹកឆ្នោតរបស់រាស្រ្តខ្មែរ សំលាប់រង្គៀលពលរដ្ឋខ្លួនឯង រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ លក់ទ្រព្យសម្បត្តិជាតិ ប្រព្រឹត្តអំពើពុករលួយ ខ្លាំងជាងគេ ហើយល្បីមួយទៀត ខាងដើរខ្ចីលុយ ចិន រាប់ពាន់លាន ដុល្លា មកអភិវឌ្ឍន៍ ក្រុមបក្សពួករបស់វា…នៅមានអំពើអាក្រក់ច្រើនទៀតរាប់មិនអស់…
បើជាអ្នកខ្លាំងថាមានប្រជារាស្ត្រគាំទ្រច្រើន ហេតុអ្វីCPPខ្លាចក្នុងការបោះឆ្នោតឡើងវិញយ៉ាងនេះ ???
CPPពឹតជាមាន់សម្លរ មែន! មែន! …………………………………