Tuesday, 25 March 2014
កៃ គឹមសុង
ភ្នំពេញ ប៉ុស្តិ៍
មនុស្សភាគច្រើនបានដឹងថា លោកបណ្ឌិត ឡៅ ម៉ុងហៃ ជាអ្នកវិភាគនយោបាយឯករាជ្យមួយរូបរបស់ ប្រទេសកម្ពុជា ដោយសំឡេងរបស់បុរសពុកចង្កាវែងរូបនេះបានឮខ្ទរខ្ទារទាំងនៅក្នុងប្រទេស និងពិភពលោកតាមរយៈបណ្តាញសារព័ត៌មាននានា។ ប៉ុន្តែគេមិនដឹងពីប្រវត្តិ និងសាវតាររបស់លោកពិតប្រាកដនោះទេ។ ថ្ងៃនេះ ភ្នំពេញ ប៉ុស្តិ៍ សូមលាតត្រដាងពីសាវតាររបស់លោក ឡៅ ម៉ុងហៃ ជូនដល់សាធារណជន។
លោក ម៉ុងហៃ កើតក្នុងគ្រួសារអ្នកមានទ្រព្យធនធូរធារមួយ ជាកូនចៅចិន នៅ ស្រុកស្អាង ខេត្តកណ្តាល។ ឪពុករបស់លោកបានជំរុញយ៉ាងខ្លាំងក្លាឲ្យលោកខិតខំរៀនសូត្រដើម្បីកិត្តិយសក្រុមគ្រួសារ។ ដោយមាននិស្ស័យជាកូនកតញ្ញូ យុវជន ម៉ុងហៃ បាននិយាយប្រាប់ឪពុកម្តាយរបស់ខ្លួនថា «បើមានគេរៀនដល់ថ្នាក់បណ្ឌិត ខ្ញុំក៏អាចរៀនដល់ថ្នាក់បណ្ឌិតបានដែរ»។
លោក ម៉ុងហៃ បានរៀបការក្នុងឆ្នាំ ១៩៦៦ ជាមួយអ្នកស្រី ល្មុត សៃរឺន មានកូនចំនួន ៣នាក់ ស្រី ១ និងប្រុស ២នាក់ ជាចំណងដៃ។ កូនៗ និងភរិយារបស់លោកបច្ចុប្បន្នរស់នៅ និងសិក្សានៅ ប្រទេសអង់គ្លេស។ លោកបានសរសេរសៀវភៅចំនួនបីក្បាល និងកំពុងបន្តសរសេរក្បាល ទី៤ ទៀត។
លោក ម៉ុងហៃ ធ្លាប់ជាយុវជនសកម្មមួយរូបនៅក្នុងសង្គមរាស្ត្រនិយមដឹកនាំដោយ សម្តេច ព្រះនរោត្តម សីហនុ ក្នុងទសវត្សរ៍ ៥០ និង ៦០ រួចបន្តមកក្នុងរបបសាធារណរដ្ឋ ដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ នៅដើមទសវត្សរ៍ ១៩៧០។
លោក ម៉ុងហៃ ជាមនុស្សចូលចិត្តភូមិសាស្ត្រ ប្រវត្តិសាស្ត្រ ទឹកដីស្រុកស្រែចម្ការ និងស្វែងយល់ពីពិភពលោកផងដែរ។ លោកបានចាត់ទុកខ្លួនឯងថា ជាអ្នកជំពាក់បំណុលសង្គមយ៉ាងធំធេង ដោយសារសង្គមបានផ្តល់អាហារូបករណ៍ឲ្យលោកបានទៅរៀនសូត្រនៅក្រៅប្រទេស។
លោក ម៉ុងហៃ មានសំណាងជាងពលរដ្ឋខ្មែររាប់លាននាក់ ព្រោះលោកមិនបានឆ្លងកាត់របបវាលពិឃាតខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុល ពត (១៩៧៥ ដល់ ១៩៧៩) នោះទេ ពីព្រោះខណៈ ដែលប្រជាពលរដ្ឋខ្មែរកំពុងរងទុក្ខវេទនាព្រាត់ប្រាស់បាត់បង់សាច់ញាតិ និងក្រុមគ្រួសារ លោក ម៉ុងហៃ កំពុងបំពេញការសិក្សានៅ ប្រទេសអង់គ្លេស នៅឡើយ។ នៅ ឆ្នាំ១៩៨៤ ពេលលោកត្រឡប់មកធ្វើការស្រាវជ្រាវ នៅព្រំដែន ខ្មែរ-ថៃ ទើបដឹងថា ប្រជាពលរដ្ឋខ្មែររាប់ពាន់ម៉ឺន សែន គ្រួសាររងទុក្ខវេទនា ដោយសារស្នាដៃខ្មែរក្រហម។ មិនតែប៉ុណ្ណោះ ពួកគេរងគ្រោះដោយសារការរត់ភៀសខ្លួនពីក្នុងប្រទេសទៅជ្រកកោននៅតាមជំរំជនភៀសខ្លួននានាជាប់ព្រំដែន ខ្មែរ-ថៃ។
ដោយមានបំណងចង់ឃើញប្រទេសមានសន្តិភាពឡើងវិញ លោក ម៉ុងហៃ បានសម្រេចចិត្តចូលរួមជាមួយចលនាតស៊ូមួយ ក្រោយមកចលនាតស៊ូនោះបានក្លាយជាគណបក្សប្រជាធិបតេយ្យសេរីនិយម ព្រះពុទ្ធសាសនា ដឹកនាំដោយសម្ដេចបវរសេដា្ឋធិបតី សឺន សាន ចាប់ពីថ្ងៃ ទី២២ ខែឧសភា ឆ្នាំ១៩៩២។ នៅជំរំជនភៀសខ្លួននៃចលនាតស៊ូ លោក ម៉ុងហៃ បានបង្រៀនពលរដ្ឋខ្មែរដែលរួចពីស្លាប់ពីគោលការណ៍សិទ្ធិមនុស្ស សន្តិភាពនិយម ច្បាប់និងរបបសេរីពហុបក្ស នៅតាមជំរំនានា។ លោកជាអ្នកតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះកិច្ចចរចារវាងរដ្ឋាភិបាល ក្រុងភ្នំពេញ ដឹកនាំដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលត្រីភាគី ដឹកនាំដោយសម្ដេច នរោត្តម សីហនុ។ ទីបំផុតពន្លឺសន្តិភាពបានចេញជារូបរាង ហើយកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខា នាថ្ងៃ ទី២៣ តុលា ឆ្នាំ១៩៩១។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រតាមលទ្ធិប្រជាធិបតេយ្យ លើកដំបូងក្រោមការគាំទ្រដោយអង្គការសហប្រជាជាតិ (UNTAC) បានប្រព្រឹត្តឡើងនៅ ឆ្នាំ១៩៩៣។
តាំងពីពេលនោះមកឆាកនយោបាយរបស់ កម្ពុជា ស្ថិតក្នុងក្រសែភ្នែករបស់លោកបណ្ឌិត ម៉ុងហៃ ជានិច្ច។ ក្នុងរង្វង់ពីរទសវត្សរ៍ចុងក្រោយនេះ លោក ម៉ុងហៃ បានកាន់មុខតំណែងជាច្រើនក្នុងអង្គការក្រៅរដ្ឋាភិបាល រួមមាន ប្រធានវិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ សមាជិកគណៈកម្មការនាយក មជ្ឃមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ នៃគណៈកម្មាធិការសិទ្ធិមនុស្សអាស៊ី ហើយលោកជាគ្រូបង្រៀន និងជាអ្នកសម្របសម្រួលនយោបាយនៅសាកលវិទ្យាល័យ តូរ៉ូនតូ (University of Toronto) ប្រទេសកាណាដា ផងដែរ។ លោក ម៉ុងហៃ គ្មានបំណងចង់ធ្វើជាអ្នកមានទ្រព្យទេ លោកត្រូវការរស់សមរម្យ និងចិញ្ចឹមគ្រួសារ មិនលោភលន់ល្មោភខាងផ្នែកសម្ភារឡើយ។
លោកមានប្រសាសន៍ថា «ខ្ញុំមិនចូលចិត្តធ្វើជាមន្ត្រីរាជការ ឬថា ខ្ញុំមិនចូលចិត្តលើវិស័យសាធារណៈទេ។ ឆាកជីវិតខ្ញុំដែលស្អប់ជាងគេ គឺរបបផ្ដាច់ការ និងពុករលួយ អយុត្តិធម៌សង្គម ដែលបានឲ្យកើតមានរបបបែបផ្ដាច់ការនោះឡើង។ អំពើពុករលួយបានប៉ះពាល់ដល់ខ្ញុំ និងមនុស្សគ្រប់ៗគ្នា។ ចំពោះរបបបែបនេះ បើយើងអត់ខ្សែ អត់ក្រុម ទោះជាអ្នកមានសមត្ថភាព គឺវាអត់ប្រយោជន៍ទេ»។
ឆ្នាំនេះ លោក ម៉ុងហៃ មានអាយុ ៦៩ឆ្នាំ លោកបាននិងកំពុងរក្សាទុកពុកមាត់ និងពុកចង្កា រយ:ពេល ៣ឆ្នាំ ជាការកាន់ទុក្ខ និងជាការដឹងគុណសម្រាប់ការយាងចូលទិវង្គតនៃព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ លោកមានការពេញចិត្តពេញថ្លើមចំពោះជីវភាពជាអ្នកវិភាគ នយោបាយឯករាជ្យដោយសារ បានប្រើចំណេះវិជ្ជារបស់លោកដើម្បីរួមចំណែកដោះស្រាយបញ្ហាសង្គម តាមរយៈការផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងតាមបណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិ។
ក្នុងនាមជាអ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ មិនខ្លាចញញើតក្នុងការថ្លែងប្រាប់សាធារណជនពីអ្វីដែលលោកបានមើលឃើញស្ថានភាពនយោបាយរបស់សង្គមជាតិឡើយ។ លោកថ្លែងថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនមានបំណងផ្លាស់ប្តូរសង្គម។
ក្នុងបរិបទនេះ អ្នកដឹកនាំដែលមានអំណាចខ្លាំងកំពុងប្រើគ្រប់វិធីដើម្បីការពារអំណាច និងរកអំណាចថែមទៀត នេះជាធម្មតាទេ ក្នុងប្រវត្តិសាស្រ្ត ចំពោះអ្នកដឹកនាំដែលល្មោភអំណាចមិនងាយនឹងស្ដាប់គេទេ អត់ស្តាប់វិចារណញ្ញាណគេទេ គឺបើតាមធម៌ព្រះ គេថា មោហ៍បាំង ត្រចៀកថ្លង់ ភ្នែកងងឹត បើកាលណាគេនិយាយសរសើរទើបទទួលយកទោះជាមានអ្នកឲ្យយោបល់តាមវិចារណញ្ញាណត្រឹមត្រូវក៏ដោយ ក៏មិនទទួលយកបានផង៕
សូមប្រិយមិត្តអ្នកអានរង់ចាំអានភាគបន្តនៅថ្ងៃអង្គារសប្តាហ៍ក្រោយ ដែលលោក ឡៅ ម៉ុងហៃ នឹងនិយាយអំពីការជាប់គាំងនយោបាយបច្ចុប្បន្ន និងចរិតលក្ខណៈ ចំណុចខ្លាំង ខ្សោយរបស់អ្នកនយោបាយជាន់ខ្ពស់បីរូប គឺលោក ហ៊ុន សែន លោក សម រង្ស៊ី និង លោក កឹម សុខា)។
និយាយខ្មែរ រដាក់រដុប មិនមិតប្រៃ និងគ្មានទស្សនះវែងឆ្ងាយ គឺតាចាស់ ម៉ុងហៃ
មានពុកចង្ការវែគឺជាជីដូនមួយហូជីញ អាម៉ុងហៃ
we are the younger geration should follow him ,he real bundit and love democracy and i really appriciated to have people like him.GOD bless you brother and your familly.
He is great man.
He is a simple man with a broad view and positive outlook in life. Having lived through a few generation and interest in research has made him a noble man . many of us appreciate his participation in progresses of Cambodian society. He should be a role model in Cambodia. Simple man is always the best.
រឿង មិន ច្បាស់ សូម ប្រីយមិត្ត កុំ និយាយ នាំ អោយសាប ទឹកមាត់ !
He is a really role-model for all Khmers who love democracy. We all support and value his analysis !!!
ទោះជាយ៉ាងណាក៍ដោយលោកក៍ជាមនុស្សហ៊ានវិភាគនិងនិយាយចំៗពីបញ្ហាសង្គមខ្មែរភាគច្រើនដែរ
ខ្ញុំចូលចិត្តការវិភាគរបស់លោក។ រកឯណាបាន ពន្លឺដែលមិនថិតក្នុងដែនគំនិតយើង?
តែយើងអាចរកឃើញក្នុងដែនគំនិតរបស់លោក។
តើជាទស្សនពិតរបស់ លោកហៃ ឬការថែមថយរបស់ស្មេរ???បើពិតជាគំនិតរបស់ហៃ
ខ្ញុំគិតថាហៃកំពុងឡប់សតិ សត្វកញ្ជ្រោង ពេលឃើញផ្លែទំពាំងងបាយជូរនៅខ្ពស់មិនអាច
ឈោងដល់ វារត់ស្រែកថាខ្ចីសុីមិនកើត…ជាមនុស្សឆ្អិនក្បាលសុីក្បាលឆ្អិនកន្ទុយ
សុីកន្ទុយ…រឿងអីដែលថាមិនចង់មានមិនចង់ បើប្រាក់ខែវាសុទ្ថតែដុល្លារចាយមិនអស់
ផងនោះ!!!
He’s a learned person. He’s done nothing wrong to the Khmer society but to dare to speak the truth.
It’s ok if you don’t like him but you must be blind if you didn’t see the good side of him.
មនុស្សល្ងង់ ខ្លៅរៀនបានបួន ប្រាំថ្នាក់ តែកាលណាឡើងធ្វើធំ មិនងាយចុះទេ ទាល់តែអូសកទំលាក់ដូចសាដាម ហ៊ូសេន…ឬទាល់តែតៃហោងតែម្តងទើបវារាងចាល…!
អាចារ្យពុលក្តួច
មើលឲ្យច្បាស់មើល មនុស្សអីក៍មិនចេះសំអាតខ្លួនផង ទាំងគគ្រិច,ស្មោកគ្រោក ប្រហែជាចៃទើបសសើរ កូនក្រៅខោរបស់ហូជីមិញ១នេះ …………..
គ្រាន់តែឃើញរូបស្គាល់ដល់ទៅទៀត………ទៅវិភាគឲ្យសត្វស្កឹងវាស្តាប់ទៅ៎ក្រែងវាបញ្ចេញក្លឹនសា សាទរណា៎ម៉ុងហៃហូ…………………….៕
នរណាប្រមាថលោកណ្ឌិត ម៉ុង ហៃ ដូចជាប្រមាចអ្នកមានគុណរបស់ខ្លួន គឺពពួកកូនអារមិលគុណ ពពួកអាអស់នេះព្រះមិនប្រោសដាច់ខាត
he is fare deference from your SAMDACH MAPHKEAK MORHA SENA BATHDEY( HUN SEN)
លោកបណ្ឌិត ឡៅ ម៉ុងហៃ ជាបណ្ឌិតពិតប្រាកដ ទើបមានការចេះដឹងច្បាស់លាស់
មិនដូចអាបណ្ឌិតខ្វាក់ មេចោរ, មេឃាតក , មេបនក្បត់ជាតិ ហ៊ុន សែន ស្រេកឃ្លាន
អំណាច ក្បត់ជាតិសាសន៍ខ្មែរ កាត់កោះត្រល់ឱ្យយួន ថោកទាបអត់ពូជអត់ម៉ែឪប្រដៅចឹងទេ ។
Admired and respect him, he is more educated than hun sen and not a traitor like Ah Chhker kvack Angkersi hun sen
How can any one provoking an intellectual and highly educated like Lao Mong Hai ?
Has that kind of provocative individual got a human brain or the monkey’s one ?
Are you jealous of his intelligence ?. Mr. Mong Hai is the most respected intellectual of our new generation.
The man like him, should be a great sample, and he earned degree of expectation of his servant to Cambodia’s society. Nobody born to be a perfection as his wisdom can tell the whole story.
He is a great man. He urges Khmer to embrace democracy, resect the laws, and love country. He has dedicated his live to show young Cambodian generations how the country could be run better to achieve peace and harmony. I have very high regards for him.
ខ្ញុំសូមសសើរលោកពូក អស់ពីដួងចិត្ត ដែលពិបាករកបំផុត ដូចលោកពូ ខ្ញុំតែងស្តាប់ប្រសាសន៍ លោកពូ អំពីសង្គម ដូចលោកថាអញ្ខឹង អ្នកដឹកនាំ ម៉ោហ៍បាំង ត្រចៀកថ្លង់ ភ្នែកងងឹត ទោះគេខំពន្យល់ល្អៗយ៉ាងណាក៍ស្តាប់ មិនចូលដែល បើគេនិយាយបញ្ជោ សសើរ លើកជើង ចូលចិត្តណាស់ អត់ទទួលយកអវិជ្ជមានទេ ទទួលយកតែវិជ្ជមាន នេះហើយដែលជាចំណុចអាក្រក់បំផុត សំរាប់អ្នកអវិជ្ជានោះ ។ បើសិនជាស្រុកខ្មែរមានភ័ពវាសនាល្អ បានលោកពូ ធ្វើជាប្រធាន គ ជ ប មិនដឹងជាល្អយ៉ាងណាទេ ។
ក្នុងនាមលោកបណ្ឌិតជាពលរដ្ឋខ្មែរម្នាក់ យើងគិតថា អ្នកណាក៏ស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី និងមានបំណងរក្សាឲ្យបានគង់វង្សនូវកេរ្ត៍ដំណែលដូនតា ដូចៗគ្នា។
តែទោះជាមានចំណេះដឹងប៉ុណ្ណា ទំហំចិត្តស្រឡាញ់ជាតិប៉ុណ្ណា ក៏យើងអោបផែនដីតែម្នាក់ឯងមិនកើតដែរ។ សូម្បីតែនាយករដ្ឋមន្ត្រីក៏ដោយ ក៏ត្រូវការការចូលរួមពីជាតិទាំងមូល ផងដែរ ទើបអោបផែនដីបាន។ ដូចនេះ មានតែធម៌សាមគ្គី កែលម្អគ្នា ទេ ទើបយើងការពារជាតិបាន។ គឺពុំមែនធម៌ជេរប្រមាថ ធម៌លាបពណ៌ គុំគួន វាយផ្តួលរំលំគ្នានោះ ដូចអ្នកនយោបាយមួយចំនួនក្នុងពេលនេះឡើយ។ បទវិភាគ និងទស្សនៈរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ មិនដើម្បីជាការសងសឹកទេ តែជាអ្វីដែលយើងហៅថា «ដើម្បីកែលម្អ»។
មានន័យថា លោកបណ្ឌិត គ្រាន់តែជាកោសិកាជាតិមួយតែប៉ុណ្ណោះ។ លោកអាចបង្ហាញទស្សនៈដូចយើងដែរ។ ជួនក៏បង្ហាញទៅ វាត្រូវ ឬវាខុសពីនិន្នាការនៃការគិតរបស់ភាគីណាមួយ ជាពុំខាន។ វិភាគត្រូវចិត្ត ធ្វើឲ្យគេសប្បាយ តែបើខុសពីចិត្តគេ គេជេរគេប្រមាថ!
ទោះយ៉ាងណា ទស្សនៈ ការវិភាគរបស់លោក ឡៅ ម៉ុងហៃក៏ដោយ លោក អ៊ូ វិរៈ ឬក៏របស់កែម ឡី ក៏ដោយ វាគ្រាន់តែជាវិភាគទានមួយសម្រាប់អ្នកនយោបាយ ឬក៏សម្រាប់យើងជាមនុស្សសាមញ្ញទូទៅ យកមកពិចារណា ថា យើងទទួលយកបាន ឬក៏អត់តែប៉ុណ្ណោះ ។
សម្រាប់អ្នកនយោបាយ ជួនកាលក៏អាចទទួលយកទស្សនៈវិភាគរបស់គាត់មកពិចារណា និងដាក់បញ្ចូលទៅក្នុងគោលនយោបាយ ឬក៏យុទ្ធសាស្ត្រនៃការដឹកនាំរបស់គេដែរ, ទោះជាគេមិនបានប្រាប់ថា គេទទួលយក ឬមិនទទួលយក ក៏ពិតមែន។
យើងមិនគួរជេរប្រមាថ អ្នកវិភាគទាំងនេះទេ ។ តែយើងអាចបន្ទោសគាត់ទាំងអស់នេះ បាន ។ តើបន្ទោសយ៉ាងម៉េច ពីរឿងអី? ទស្សនៈរបស់អ្នកវិភាគម្នាក់ៗ ថាដូចជាពុំមានឥទ្ធិពលក្នុងសង្គមទេ។ តែជួនកាល ក៏បានរួមចំណែកជួយសង្គមឲ្យមានដំណើរការជាវិជ្ជមាន ផងដែរ ។ ផ្ទុយទៅវិញ ជួនកាល ទស្សនៈវិភាគទាំងនេះ បានក្លាយទៅជាកំទេចភ្លើង ដែលអាចនាំឲ្យសង្គមធ្លាក់ក្នុងជម្លោះ ទាស់ទែងកាន់តែជ្រៅ។
ដូចនេះហើយ បានជាយើងសុំឲ្យអ្នកវិភាគទាំងឡាយ គួរប្រុងប្រយ័ត្នពីការបង្ហាញទស្សនៈរបស់ខ្លួន ដែលអាចក្លាយជាពាក្យញុះញង់ ពាក្យបំបែកបំបាក់ បាន។
ល្អណាស់ , យើងក៏ទម្លាប់ស្តាប់ឮលោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ពីការវិភាគរបស់ លោកចំពោះស្ថានភាពសង្គម វិភាគពីការដឹកនាំរបស់រាជរដ្ឋាភិបាល លោកក៏បានបង្ហាញពីចំណុចខ្វះខាត និងអនុសាសន៍មួយចំនួនដល់រាជរដ្ឋាភិបាល ឬក៏ដល់ក្សប្រឆាំងផងដែរ។ ឧទាហរណ៍ កាលឆ្នាំ ២០១២ លោកបានវិភាគអំពីដំណើរនៃការបកស្រាយរបស់លោកនាយករដ្ឋាមន្ត្រីចំពោះមុខសភាពីបញ្ហាព្រំដែន។ សម្រាប់ខ្ញុំ ខ្ញុំគាំទ្រប្រសាសន៍លោក ដែលលោកនិយាយថា « ទោះបីជាការបកស្រាយនេះ គេទទួលយកបានឬមិនបាន តែនេះជាការចាប់ផ្តើមមួយដ៏ល្អរបស់សភា…» ។ ល្អណាស់ នេះបានគេហៅថា អ្នកផ្តល់យោបល់ក្នុងចេតនាសន្តិភាព និងប្រជាធិបតេយ្យ។ ព្រើលោកចង់ឲ្យជជែកគ្នាក្នុងសភា។ គឺរដ្ឋាភិបាលត្រូវទទួលខុសត្រូវការងាររបស់ខ្លួនក្រោមការពិនិត្យរបស់ស្ថាប័ននិតិបញ្ញត្តិ។
ជាទូទៅ យើងក៏គិតថា មិនមែនទស្សនៈ ឬក៏អនុសាសន៍របស់អ្នកវិភាគទាំងអស់ សុទ្ធតែមិនល្អ ដែលមិនគួរទទួលយកទេ។ មានទស្សនៈខ្លះរបស់លោក ឡៅ ម៉ុងហៃក៏ដោយ លោក កែមឡី លោកស្រី ពុង ឈីវហ្គិច ក៏ដោយ ឬក៏លោក អ៊ូ វិរៈ ផងដែរ មានចំណុចល្អច្រើន ដែលគួរតែរាជរដ្ឋាភិបាល និងបក្សប្រឆាំងផង កុំបដិសេធ។ យ៉ាងហោចណាស់ នេះក៏ជាវិភាគទានមួយសម្រាប់ការដឹកនាំរបស់យើងសម្រាប់ប្រយោជន៍ជាតិ។
ស្តាយណាស់ ក្នុងប្រវត្តិរបស់លោកបណ្ឌិតឡៅ ម៉ុងហៃ ដែលលោកមិនបានរស់នៅ និងមិនបានឃើញជាក់ស្តែងនូវឈាមខ្មែរដែលហូរ មហាទុក្ខវេទនារបស់ខ្មែរក្នុងជំនាន់ ៧៥ ដល់ ៧៩ ។ យើងគិតថា ប្រសិនបើ ជាលោកធ្លាប់រស់នៅក្នុងសង្គមនោះ ទើបលោកវិភាគបានកាន់តែល្អជាងអ្វីដែលលោកវិភាគថ្ងៃនេះ ទៅទៀត។
យើងមិនរំខានដល់ការវិភាគរបស់អ្នកវិភាគទំាងឡាយទេ តែសុំតែធ្វើយ៉ាងណា កុំបម្រើនយោបាយបក្សណាមួយ ឲ្យសោះ ទោះជាគណបក្សប្រជាជន ក៏ដោយ ព្រោះ « បុល» មាននិន្នការបក្សនេះ។ សុំនិយាយឲ្យត្រង់ទៅចុះ ពីកំហុសរបស់រដ្ឋាភិបាល ក៏សុំឲ្យមានការសរសើរផងដែរ បើសិនជាល្អ និងត្រូវមានអនុសាសន៍ក៏បង្កប់ប្រយោជន៍សម្រាប់បក្សណាមួយ តែមិនឲ្យធ្វើជាអ្នកកណ្តាល ទៅស៊ីខាងណាក៏បាន ដូចអាឡេវ សុំតែសុខ។
ទោះល្អឬក៏អាក្រក់ ក៏លោកបណ្ឌិត ឡៅម៉ុងហៃ មិនបានប៉ះពាល់អ្វីដែលជាផលប្រយោជន៍ជាតិ ដែរ។ ដូចនេះ យើងគួរតែស្តាប់គាត់និង ផ្លាស់ប្តូរយោបល់ជាមួយគាត់វិញ វាល្អជាជាង យើងជេរគាត់៕
This man deserves to be respected by the wise man but he is a curse for bad guy. I respect you.
khmer lookdown khmer who a u?
លោកឡៅម៉ុងហៃគាត់ធ្លាប់មានកំហុសមួយដែលមិនស្របនិងឆន្ទៈរបស់ប្រជាជនខ្មែរគឺគាត់បាន និយាយជាសាធារណះថា (យើងមិនបាច់និយាយអំពីការទាមទារកោះត្រល់អីនោះមកវិញទៅ ទុកឲ្យវាចប់ត្រឹមហ្នឹងទៅហើយខំប្រឹងអភិវឌ្ឃនប្រទេសវិញល្អជាងការចំណាចខួរក្បាលហត់ នឿយនិងការគិតគូរយកកោះត្រល់មកវិញទៅ)។ ត្រង់នេះហើយបានជាលោកឡៅម៉ុងហៃ ធ្លាក់ប្រជាប្រិយខ្លាំងពុំធ្លាប់មាន ដោយប្រជាជនសង្ស័យថាប្រហែលជាលោកឡៅម៉ុងហៃបាន ទទួលលុយសំណូកពីប្រទេសយួននិងហ៊ុនសែនហើយបានជាគាត់និយាយបែនោះ។
like a baboo !
sl
March 20, 2014 at 10:39 am
Procheachun Khmer trov ka cut kbal ah chker kvac Hun Nal neng mi chokachoy mok khmouch chao Sam Hengt mouy pouch
—————————————————————
sl
Pouch ah kbot cheat, ah khiet to kor, ah bomplanh cheat, ah samre, ah thoak tieb:
Ah norouk Hun Neang
Mi norouk Di Pok
Ah norouk Phdey mi kanhchas Bun Seng Ly
Mi kanhchas jit ngoab Bun Seng Ly
Ah chhker kvac Hun Sen
Mi mok khmouch chhao reu sat chomlek Bun Sam Heng
Ah chhker Mi chhker kon chao vea teng oss
Pouk heng, mi ngeng, kert morc chenray cheat khmean ban ka ey teng oss
——————————————————–
Anonymous
March 8, 2014 at 11:55 am
ពូកែរជេរមែន ប្រយ័ត្នបាបដល់ដូនតានិងកូនចៅជំនាន់ក្រោយខ្លួនអែងណា veng sreng។ ជេរអ្នកធំចឹងប្រាកដជាល្ហេមល្ហាមទៅៗហើយ។ បុណ្យអ្នកណាអ្នកនឹងទទួល។ ជាតិមុនប្រហែល veng sreng អែងសាងបុណ្យអាក្រក់ហើយ បានជាជាតិនេះចេះតែរស់នៅដោយក្ដៅក្រហាយ?
———————————————————–
Min bab te, ker ban bon chren nas, pi pros pal na monos ah krorc vineas, monos laor neng ban sok. Yerng min trov chhor merl amper ah krorc te na. Vea veay samlab bong phown mer ey con chao Khmer os chren nas, kam pea nis vea neng trov to tul vinh. Mouy pouch vea neng trov tay hong
———————————————-
Anonymous
March 17, 2014 at 8:19 am
លោក veng sreng ល្មម ឈប់ជេរ គេ ទៅ ការ ដែលជេរ គេ របៀបនេះ វា គ្មានតម្លៃ អ្វី ទេ !
———————————————–
Chos ah Hun kvac nis vea mean domlay reu??? vea samlab bong phaown kammakor nov plov Veng Sreng neng nov wat Stung Mean Chey nos?? Nis min ton niyay ompi bot oucret 100000 yang robos vea phong!!!
Ah chhker samre kvac nis tver ahkroc ban ahkroc sam mok vea heuy
baboo ?
monkey baboo ?
I really apprrciate his analyse. Thanks for sharing his biography.