លោក សុខ អាន រិះគន់​ការគ្រប់គ្រង និង​ការបញ្ជូន​កីឡាករ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​​

ដោយ៖​ ប្រែ​ង សត្យា​ភិរក្ស​
ថ្ងៃអង្គារ ទី25 ខែមិនា ឆ្នាំ2014
http://vodhotnews.com


មើលរូបភាពបន្ថែម

រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ស​ហព​ន្ធ័​កីឡា​បូល និង​ប៉េតង់​កម្ពុជា​លោក សុខ អាន (រូបថតដោយប្រែង សត្យាភិរក្ស)

រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ស​ហព​ន្ធ័​កីឡា​បូល និង​ប៉េតង់​កម្ពុជា​លោក សុខ អាន ថ្ងៃ​អង្គារ​នេះ រិះគន់​ការបញ្ជូន​កីឡាករ និង​កីឡាការិនី​ខ្មែរ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស ថា​នៅ​មាន​ចំណុច​ខ្វះខាត​នៅឡើយ​។​    ​

​ក្នុង​ពិធី​ប្រគល់​ប្រាក់​ង្វាន់​លើក​ទឹក​ជូន​ដល់​កីឡាករ និង​កីឡាការិនី​ជ័យលាភី​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​២៧​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា  លោក សុខ អាន មានប្រសាសន៍ថា ការគ្រប់គ្រង និង​រៀបចំ​បញ្ជូន​កីឡាករ​ទៅ​ប្រកួត​នៅ​បរទេស​មួយ​ចំនួន គឺ​រៀបចំ​ពេលវេលា​មិន​ត្រឹមត្រូវ ដែល​ធ្វើឲ្យ​កីឡាករ មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការហ្វឹកហាត់​នៅ​ទីលាន​ជាក់​ស្ដែង​។​លោក​បន្តថា ការជ្រើសរើស​កីឡាករ មិន​ត្រឹមត្រូវ​តាម​សមត្ថភាព​ជាក់ស្ដែង ដោយសារ​គ្រូបង្វឹក​ខ្លះ ជ្រើស​រើស​យក​តែ​កីឡាករ​ដែល​ខ្លួន​ស្រលាញ់ ឬក៏​ជាប់ខ្សែស្រឡាយ​របស់ខ្លួ​ន ដោយ​មិន​ពិនិត្យ​ពី​សមត្ថភាព​ពិត​។​

​ក្នុង​ឱកាស​នេះ​ដែរ លោក សុខ អាន បាន​សម្ដែង​នូវ​ការកោតសរសើរ​ជូន​ដល់​កីឡាករ កីឡា​ការិនី និង​គ្រូបង្វឹក​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​ប្រកួត​យក​មេដាយ​មក​ជូន​ប្រទេស​ជាតិ​។ លោក កោតសរសើរ​ផងដែរ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​បណ្ដា​សហព័ន្ធ​កីឡា​នានា​ដែល​បាន​ប្រឹងប្រែង​បញ្ជូន​កីឡាករ និង​កីឡាការិនី​ទៅ​ប្រកួត​នៅ​ថ្នាក់​អន្តរជាតិ​កន្លងមក​។ លោក សើ្ន​ឲ្យ​កីឡាករ គ្រូបង្វឹក និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មន្ត​ការខិតខំ​បន្តទៀត ដើម្បី​ទទួលបាន​នូវ​ស្នាដៃ​កាន់តែ​ល្អ និង​ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។​

ពិធីប្រគល់រង្វាន់ដល់អត្តពលិក ​ទទួលជ័យលាភី​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​២៧​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា (រូបថត៖ ភិរក្ស)

 

​គួរបញ្ជាក់​ថា ការប្រគល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​នេះ​ត្រូវ​បែងចែក​ជា​៣​ប្រភេទ​រួមមាន ១-​ប្រាក់ រង្វាន់​ជ័យលាភី​កីឡា​ស៊ី​ហ្គេម ៖ មេដាយមាស​៤០​លាន​រៀល មេដាយ ប្រាក់​៣០​លាន​រៀល និង​មេដាយសំរិទ្ធ​១៦​លាន​រៀល ២-​ប្រាក់រង្វាន់​ជ័យលាភី​ជើងឯក អាស៊ី និង​ល្បែង​កីឡា Francophonie មេដាយមាស​១៦​លាន​រៀល មេដាយប្រាក់​១៣ លាន​រៀល និង​មេដាយសំរិទ្ធ ១១​លាន​រៀល ៣-​ប្រាក់រង្វាន់​ជ័យលាភី​ជើងឯក​អាស៊ី អាគ្នេយ៍ និង​ជើងឯក​តេក្វាន់​ដូ Francophonie មេដាយមាស ៩​លាន​រៀល មេដាយប្រាក់ ៨​លាន​រៀល និង​មេដាយសំរិទ្ធ​៧​លាន​រៀល​៕

សរសេរ​មកកាន់ លោក ប្រែ​ង សត្យា​ភិរក្សា  តាមរយៈ Phireak1988.kth@gmail.com

What Next?

Recent Articles

6 Responses to "លោក សុខ អាន រិះគន់​ការគ្រប់គ្រង និង​ការបញ្ជូន​កីឡាករ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​​"

  1. តេជោយ៉ត says:

    ទោះជាយ៉ាងណាក៍ដោយក៍ក្រុមកីទ្បាទាំងអស់នោះបានខិតខំលេីកស្ទួយកិត្តិយសជាតិខ្មែរប្រសេីរឆ្ងាយណាស់ជាងលេីសក្រុមអ្នកនយោបាយដែលគិតតែពីបក្សពូកផលប្រយោជន៏ខ្លួន៕

  2. Bakan says:

    ពូកែខាងស្តីបន្ទោស គ្នាខំបំរើវិស័យកីទ្បាទាំងជីវភាពត្រដាបត្រដួស រដ្ឋាភិបាលហាក់ដូចមិនសូវមើលហើញ។

  3. ៉Hun Nal says:

    បើរើសមាន់យកទៅជល់ជាលក្ខណ:អន្តរជាតិ ទុកអោយលោក សុខ អាន ជាអ្នករើស…ពិតជាមិខុសឡើយ។

  4. Veng Sreng ( chorng Ah Kheat) says:

    យប់មិញនេះ តុលាការរបស់ប្រទេសអេហ្សីប បានសំរេចកាត់ទោសប្រហារជីវិត mer Ah បរិមីព្រ:វិហារ, mer Ah Bol neng mer Ah ។។

    Sabay chit nas nhom ha ha ha ha……………………………………ha ha …………….ha ha……….

  5. Terminator III says:

    Cambodian athlets are being chosen for international competition through nepotism, not by selection of their capabilities and expertise.

  6. Anonymous says:

    អាក្អាន អាយួនគីរីវង់ កុំរិះគន់ក្លាំងពេក ប្រយ័ត្នងាប់ចោលស្រីស្នេហ៍យកទៅទុកនៅសាំងហ្គាពួរ ដោយជម្ងឺដុំថ្មនៅក្នុងកាលៀនវើយអ្ហា៎ !!!