ដោយ សុ ជីវី
2014-03-25
RFA

ប្រធានសហព័ន្ធយុវជនខ្មែរអ្នកស្នេហាជាតិ លោក នាង សុឃុន ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ក្រោយពេលដាក់បណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ប្ដឹងលោក ហ៊ុន សែន កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៤។ RFA/Morm Moniroth
សាលាដំបូងរាជធានីភ្នំពេញ សម្រេចតម្កល់ទុកមិនចាត់ការចំពោះពាក្យបណ្ដឹងប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ករណីបាត់ដីកោះត្រល់ និងកោះក្រចកសេះ។
លិខិតជូនដំណឹងរបស់សាលាដំបូងចុះហត្ថលេខាដោយព្រះរាជអាជ្ញារងលោក មាស ច័ន្ទពិសិដ្ឋ ដែលប្រគល់អោយដើមបណ្ដឹងនៅព្រឹកថ្ងៃទី២៥ ខែមីនា បានបញ្ជាក់ដោយខ្លីថា តុលាការតម្កល់រឿងនេះទុកមិនចាត់ការ ប៉ុន្តែពុំបានបញ្ជាក់ហេតុផលណាមួយឡើយ។
ដើមបណ្ដឹង លោក នាង សុឃុន ដែលជាប្រធានសហព័ន្ធយុវជនខ្មែរអ្នកស្នេហាជាតិ មានប្រសាសន៍នៅក្រោយពេលទៅទទួលលិខិតជូនដំណឹងនោះថា លោកពុំសុខចិត្តនឹងការសម្រេចនេះទេ។ លោកគ្រោងនឹងប្ដឹងឧទ្ធរណ៍បន្តទៀត៖ «ខ្ញុំយល់ឃើញថា តុលាការគឺជាឧបករណ៍របស់អ្នកកាន់អំណាច និយាយអោយចំជាឧបករណ៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីកាន់អំណាចយូរជាងគេ ហើយខុសច្បាប់ផងដែរ។ មិនត្រឹមតែខ្ញុំមិនសុខចិត្តទេ និយាយទៅពលរដ្ឋខ្មែរទាំងអស់ គឺគេមិនសុខចិត្តចំពោះការមិនមានចំណាត់ការលើរឿងនេះ»។
លោក នាង សុឃុន បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងកាលពីថ្ងៃ ទី៣ ខែកុម្ភៈ ដោយប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទកាត់ដីកោះត្រល់ និងកោះក្រចកសេះ ទៅអោយយួនដោយខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តុលាការខេត្តតាកែវកោះហៅខ្មែរក្រោម៣នាក់ឲ្យចូលបំភ្លឺនៅថ្ងៃ២៦ មីនា
- តុលាការសម្រេចឃុំប្រធានការិយាល័យភូមិបាលនៅរតនគិរីពីបទកាប់ព្រៃ
- តុលាការព្រហ្មទណ្ឌអន្តរជាតិទទួលបណ្ដឹងចោទលោក ហ៊ុន សែន
- តុលាការបន្តឃុំលោក វន់ ពៅ និងមនុស្ស២០នាក់ផ្សេងទៀត
- មន្ត្រីពន្ធនាគារមិនទាន់ប្រាកដថានឹងបញ្ជូនលោក វន់ ពៅ មកសវនាការ
- តុលាការខេត្តកំពង់ស្ពឺចេញដីកាឲ្យកម្មកររោងចក្រវីងស្ដារស៊ូបញ្ឈប់ធ្វើកូដកម្ម
- លោក ហ៊ុន សែន ត្រូវបានប្ដឹងពីបទឧក្រិដ្ឋកម្មទៅតុលាការអន្តរជាតិជាលើកទី៣
- អ្នកច្បាប់រិះគន់សេចក្ដីព្រាងច្បាប់ថ្មីៗថាផ្ដល់សិទ្ធិច្រើនដល់មន្ត្រីក្រសួងយុត្តិធម៌
- អាដហុកអំពាវនាវឲ្យមន្ត្រីតុលាការខេត្តស្ទឹងត្រែងអនុវត្តតួនាទីឲ្យបានស្មើភាព
សូមជួយគាំទ្រនិងសរសើអស់ពីដួងហារាទ័យ
មេខ្យល់ដ៏ធំៗ ជាងគេរបស់ប្រទេសខ្មែរ ត្រូវពួកអ្នកដឹកនាំប្រទេសយួនបោកបញ្ឆោតឲ្យស៊ីញេនៅលើ
ក្រដាស ស ទទេដើម្បីយកទៅ Typing បំពេញអក្សរតាមក្រោយ គេថតទាំងរូបថតនិងVIDEO បញ្ចូល
សម្លេងដោយមានការឆ្នៃដូចពិតៗ ពិបាកនឹងប្រកែកស្រាយចំណងខ្លាំងណាស់។នាំគ្នាភ្លីភ្លើភ្លើតភ្លើន
ទៅតាមការបញ្ជោរបញ្ចើចបញ្ចើរបស់គេតទៅទៀតទៅ។ពួកអ្នកឯងហ្នឹងជាអ្នកដឹកនាំគ្រប់គ្រងប្រទេស
ដែលគ្មានបទពិសោធន៏។បើនាំគ្នាចាញ់បោកគេតែយ៉ាងនេះទៅ រលាយហិនហោចប្រទេសខ្មែរយើង
អស់ហើយបងប្អូន !។
Brother , ICC is best court for judgement
តុលាការ គាត់ មិនចាត់ការ បាន ន័យថា ហ៊ុន សែន ពិតជា ធ្វើ ខុស មែន !