ដោយ ខែ សុណង
2014-03-25
RFA
ពលរដ្ឋខ្មែរកម្ពុជាក្រោម ៣នាក់ ត្រូវបានតុលាការខេត្តតាកែវ កោះហៅឲ្យចូលបំភ្លឺពីបទឈូសឆាយដីព្រៃលិចទឹកខុសច្បាប់ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤។
ពលរដ្ឋខ្មែរកម្ពុជាក្រោមម្នាក់ក្នុងចំណោម ៣នាក់ គឺលោក វី ម៉ាយ រស់នៅភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបុរីជលសារ បានថ្លែងនៅថ្ងៃទី២៥ មីនា ថា លោកនឹងចូលខ្លួនទៅបំភ្លឺនៅតុលាការខេត្តនៅព្រឹកថ្ងៃទី២៦ មីនា ពីករណីដែលមន្ត្រីជលផលខេត្តតាកែវ ប្ដឹងពីបទឈូសឆាយដីព្រៃលិចទឹកខុសច្បាប់ នៅចំណុចឡូត៍លេខ១ ហៅបឹងព្រៃល្ពៅ ដើម្បីធ្វើស្រែប្រាំង។ ប៉ុន្តែលោកក៏កំពុងព្រួយខ្លាចពីការចាប់ខ្លួនដែរ៖ «ប្ដឹងក៏មិនត្រូវ ចុះម៉េចបុគ្គលផ្សេងៗគេធ្វើបាន ហើយចំណែកប្រជាពលរដ្ឋ បើនិយាយទៅ ១ភូមិហ្នឹង គេធ្វើមិនបាន? វាគួរឲ្យខឹងដែរណាស់! ប្រជាពលរដ្ឋធ្វើតែម្នាក់ ៦ ៧ កុងដី តែ ១ហិកតារចុះមក ប៉ុន្តែវាកោះអញ្ជើញ វាសួរថា វាអយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋអត់?»។
ពលរដ្ឋខ្មែរកម្ពុជាក្រោមចំនួន ៣នាក់ ក្នុងចំណោមពលរដ្ឋ ៦៨គ្រួសារ ត្រូវបានមន្ត្រីជលផលខេត្តតាកែវ ប្ដឹងនេះ គឺមានឈ្មោះ វី ម៉ាយ ត្រូវតុលាការកោះហៅសាកសួរថ្ងៃទី២៦ មីនា។ លោក សុន រុំ តុលាការកោះថ្ងៃទី៣ មេសា និងលោក វី ចាន់ តុលាការកោះថ្ងៃ១០ ខែមេសា ឆ្នាំ២០១៤។ អ្នកទាំងនោះបានចូលទៅវាស់វែងដីចំណុចព្រៃអភិរក្សនោះ កាលពីឆ្នាំ២០១២ នៅលើដីដែលឧកញ៉ា ម៉ៅ ញ៉ន បានកាប់រាននិងបោះបង្គោលស្រាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តុលាការមិនចាត់ការបណ្ដឹងប្រឆាំងលោក ហ៊ុន សែន រឿងបាត់កោះ
- តុលាការសម្រេចឃុំប្រធានការិយាល័យភូមិបាលនៅរតនគិរីពីបទកាប់ព្រៃ
- តុលាការព្រហ្មទណ្ឌអន្តរជាតិទទួលបណ្ដឹងចោទលោក ហ៊ុន សែន
- តុលាការបន្តឃុំលោក វន់ ពៅ និងមនុស្ស២០នាក់ផ្សេងទៀត
- មន្ត្រីពន្ធនាគារមិនទាន់ប្រាកដថានឹងបញ្ជូនលោក វន់ ពៅ មកសវនាការ
- តុលាការខេត្តកំពង់ស្ពឺចេញដីកាឲ្យកម្មកររោងចក្រវីងស្ដារស៊ូបញ្ឈប់ធ្វើកូដកម្ម
- លោក ហ៊ុន សែន ត្រូវបានប្ដឹងពីបទឧក្រិដ្ឋកម្មទៅតុលាការអន្តរជាតិជាលើកទី៣
- អ្នកច្បាប់រិះគន់សេចក្ដីព្រាងច្បាប់ថ្មីៗថាផ្ដល់សិទ្ធិច្រើនដល់មន្ត្រីក្រសួងយុត្តិធម៌
- អាដហុកអំពាវនាវឲ្យមន្ត្រីតុលាការខេត្តស្ទឹងត្រែងអនុវត្តតួនាទីឲ្យបានស្មើភាព