រឿង​ក្តី​នៅ ICC មិន​មែន​ជា​រឿង​អស់​សំណើច​ទេ

Monday, 31 March 2014
Richard J Rogers
ភ្នំពេញ ប៉ុស្តិ៍

20140331_02a

កង​កម្លាំង​កាង​ការ​ពារ​​ក្រុម​ហ៊ុន​​​​ដី​សម្ប​ទាន​បាញ់​ប្រហារ​អ្នក​​តវ៉ា​​​នៅ​​​ក្រចេះ​កាល​​ឆ្នាំ​២០១២។ រូបថត សហ​ការី

លោក​ការី​និពន្ធ​ជា​ទីរាប់​អាន!

ខ្ញុំ​សូម​យោង​លើ​អត្ថបទ​កាសែត ភ្នំពេញ ប៉ុស្តិ៍ របស់​លោក ដែល​មាន​ចំណង​ជើង​ថា «រឿងក្តី​នៅ ICC អាច​មាន​ឱកាស» ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ ទី​២០ ខែ​មីនា ឆ្នាំ​២០១៤។ អត្ថបទ​នេះ បាន​លើក​ឡើង​អំពី​ការ​ស៊ើប​អង្កេត​របស់​ខ្ញុំ​លើ​ឧក្រិដ្ឋកម្ម ដែល​បាន​ប្រព្រឹត្ត​ដោយ​កង​សន្តិសុខ​របស់​រដ្ឋ ចាប់​តាំង​ពី ឆ្នាំ​២០០២ មក ហើយ​ការ​ដាក់ «លិខិត​ទំនាក់​ទំនង» មួយ​នៅ​ចំពោះ​មុខ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC)។

ក្នុង​អត្ថបទ​នេះ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី បាន​សម្តែង​មតិ​យោបល់​ថា ការ​ស៊ើប​អង្កេត គឺជា​គម្រោង​នយោបាយ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ និង​លើក​ឡើង​ថា៖ «គេ [គណបក្ស​សង្គ្រោះ​ជាតិ] ព្យាយាម​បំភ្លៃ​ស្ថានការណ៍​នយោបាយ»។

ការ​អត្ថាធិប្បាយ​របស់​គាត់ បាន​បង្ហាញ​អំពី​ការ​យល់​ខុស ចំពោះ​តួនាទី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​ស៊ើប​អង្កេត​នេះ ហើយ​ខ្ញុំ​សូម​ធ្វើ​ការ​បំភ្លឺ​មួយ​ចំនួន។ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ពឹង​ពាក់​ក្រុម​មេធាវី Global Diligence LLP ដើម្បី​ស៊ើប​អង្កេត​បទ​ឧក្រិដ្ឋ ដែល​បាន​ប្រព្រឹត្ត​ដោយ​កង​កម្លាំង​សន្តិសុខ​អាណតិ្ត​របស់​យើង គឺ​ស៊ើប​អង្កេត​តាង​នាម​ឲ្យ​ជន​រងគ្រោះ មិន​មែន​តាង​នាម​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។

លិខិត​របស់​យើង ត្រូវ​បាន​ដាក់​តាង​នាម​ឲ្យ​ជន​រងគ្រោះ​មិន​មែន​តាង​នាម​ឲ្យ​គណបក្ស​នយោ​បាយ​ទេ។ គណបក្ស​សង្គ្រោះ​ជាតិ​ពុំ​បាន​ខិត​ខំ​ប្រឹងប្រែង​ជះ​ឥទិ្ធពល​មក​លើ​ការ​វិភាគ​ផ្លូវ​ច្បាប់​របស់​យើង​ហើយ​ក៏​មិន​បាន​ជ្រៀត​ជ្រែក​ជាមួយ​នឹង​ការ​សម្រេច​របស់​យើង ក្នុង​ការ​ដាក់​ពាក្យ​បណ្តឹង​ទៅ ICC ឡើយ។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​សកម្មភាព​ជា​អ្នក​សម្រប​សម្រួល​សម្រាប់​ដំណើរការ​នេះ មិន​មែន​ជា​កូន​ក្តី​ផ្តល់​ការ​ណែនាំ​ទេ។ ការ​ពិត ដែល​គណបក្ស​សង្គ្រោះ​ជាតិ ខិត​ខំ​សម្រួល​ដើម្បី​យុតិ្តធម៌​ជូន​ជន​រងគ្រោះ កម្ពុជា តាម​រយៈ​នីតិវិធី​ច្បាប់​អន្តរជាតិ មិន​គួរ​ជា​រឿង​ភ្ញាក់​ផ្អើល​ទេ។ ជា​តំណាង​រាស្រ្ត​ជាប់​ឆ្នោត​តាម​លទិ្ធ​ប្រជាធិបតេយ្យ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ មិន​ត្រឹម​តែ​មាន​សិទិ្ធ​ទេ ថែម​ទាំង​មាន​កាតព្វកិច្ច​ត្រូវ​ជួយ​ជន​រងគ្រោះ​ស្វែង​រក​យុតិ្តធម៌ ខណៈ​នៅ​មាន​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ធ្ងន់ធ្ងរ។ ជំនួយ​នេះ​មាន​សារៈ​សំខាន់​ជា​ពិសេស នៅ​ពេល​ដែល​ជន​រងគ្រោះ​ភាគ​ច្រើន​ខ្វះ​ធនធាន ដើម្បី​ពឹង​ពាក់​មេធាវី​ដោយ​ផ្ទាល់ ហើយ​ដែល​តុលាការ កម្ពុជា បាន​ទទួល​បរាជ័យ​ជា​បន្ត​បន្ទាប់​ក្នុង​ការ​ការពារ​ប្រជាជន​របស់​ខ្លួន ពី​ការ​ប្រើ​ប្រាស់​អំណាច​រដ្ឋ​ដោយ​បំពាន។ ការ​ធានា​ថា ជន​រងគ្រោះ​ទាំង​នេះ មាន​លទ្ធភាព​ទទួល​បាន​មធ្យោបាយ​សង្គ្រោះ​ផ្លូវ​ច្បាប់​គួរ​ឲ្យ​ជឿ​ជាក់ ទោះ​បី​ជា​នៅ​ថ្នាក់​ជាតិ ឬ​អន្តរជាតិ​ក្តី គឺ​ជា​តួនាទី​ស្រប​ច្បាប់​សម្រាប់​តំណាង​រាស្រ្ត នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ។

លិខិត​ទំនាក់​ទំនង​របស់​យើង​ទៅ ICC នឹង​ពិចារណា​លើ​ការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ក្រីក្រ​រាប់​ពាន់​នាក់​ដោយ​ប្រើ​ហិង្សា អំពើ​មនុស្សឃាត ការ​រំលោភ​សេពសន្ថវៈ ការ​ធ្វើ​ទារុណកម្ម និង​ការ​ឃុំ​ឃាំង​ដោយ​ខុស​ច្បាប់​នូវ​ជន​ទាំង​ឡាយ ដែល​ព្យាយាម​ការពារ​ផ្ទះ​របស់​ខ្លួន នៅ​ចំពោះ​អំណាច​យោធា ការ​ធ្វើ​ទុក្ខ​បុកម្នេញ​មក​លើ​ជនជាតិ​ដើម និង​ការ​បំផ្លិច​បំផ្លាញ​របៀប​របប​រស់​នៅ​របស់​ពួកគេ និង​អំពើ​ឧក្រិដ្ឋកម្ម​ជាច្រើន ដែល​បាន​ប្រព្រឹត្ត​មក​លើ​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ទាំង​អស់​នោះ ដែល​ព្យាយាម​ជំទាស់​នឹង​គោល​នយោបាយ​ដីធ្លី ដែល​ខុស​ច្បាប់ និង​បំផ្លិច​បំផ្លាញ។

សិទិ្ធ​លំនៅឋាន មាន​សារៈ​សំខាន់​ណាស់ ចំពោះ​សន្តិសុខ​របស់​បុគ្គល​ណា​ក៏​ដោយ ព្រម​ទាំង​ស្ថិរភាព​សង្គម។ ពេល​គេ​បដិសេធ​សិទិ្ធ​លំនៅឋាន​ចំពោះ​មនុស្ស​ច្រើន​គ្នា សុខុមាលភាព​របស់​បុគ្គល និង​សណ្តាប់ធ្នាប់​សង្គម​ត្រូវ​បាន​ជំនួស​ដោយ​ភាព​ក្រីក្រ និង​ជម្លោះ ពេល​ខ្លះ អាច​បណ្តាល​ឲ្យ​កើត​សង្គ្រាម​ទៀត​ផង។ នេះ​ជា​មូលហេតុ ដែល​រដ្ឋ​ភាគី​នៃ ICC ចង់​ការពារ​សិទិ្ធ​លំនៅឋាន​នេះ ដោយ​កំណត់​យ៉ាង​ច្បាស់​ថា ការ​ផ្ទេរ​ដោយ​បង្ខំ ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ នៅ​ពេល​អំពើ​នេះ បាន​ប្រព្រឹត្ត​ឡើង​ជា​ផ្នែក​មួយ​នៃ​ការ​វាយ​ប្រហារ​យ៉ាង​ទូលំ​ទូលាយ​ឬ មាន​លក្ខណៈ​ប្រព័ន្ធ។

ក្រុម​អង្គការ​សិទិ្ធ​មនុស្ស​បាន​ព្រមាន​ថា ប្រជា​ពលរដ្ឋ​ដល់​ទៅ ៧ សែន​នាក់ បាន​ទទួល​រង​ផល​ប៉ះពាល់​ដោយ​សារ​តែ​ការ​ចាប់​យក​ដីធ្លី នៅ កម្ពុជា ចាប់​តាំង​ពី ឆ្នាំ​២០០១ មក។ ប្រសិន​បើ​នេះ​ជា​ការ​ពិត​មែន បាន​ន័យ​ថា ចំនួន​នេះ​ស្មើ​នឹង​ប្រហែល ៤,៧ ភាគរយ​នៃ​ប្រជាជន​ទាំង​មូល។ ដើម្បី​យល់​ដឹង​អំពី​ទំហំ​ប្រសិន​បើ​ចំនួន​នេះ (គឺ​ភាគរយ​នៃ​ប្រជា​ពលរដ្ឋ) បាន​រង​ផល​ប៉ះពាល់​នៅ​សហរដ្ឋ​អាមេរិក វា​ស្មើ​នឹង​ប្រជា​ពលរដ្ឋ​ទាំង​មូល​នៅ New England ពោល​គឺ រដ្ឋ Maine, Massachusetts New Hampshire, Rhode Island និង Vermont។ នៅ​ចក្រភព​អង់គ្លេស វា​ស្មើ​ទៅ​នឹង​ប្រជា​ពលរដ្ឋ​ទាំង​មូល នៅ Wales។

កាល​ពី​សប្តាហ៍​មុន លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ថា ការ​ស៊ើប​អង្កេត​របស់​យើង​ជា​រឿង​កំប្លែង។

លោក​អាច​ឃើញ​ថា ព្រះ​រាជអាជ្ញា ICC មិន​មាន​អារម្មណ៍​កំប្លែង​ដូច​លោក​ទេ៕ TK

Richard J Rogers

Global Diligence LLP

busy

What Next?

Recent Articles

5 Responses to "រឿង​ក្តី​នៅ ICC មិន​មែន​ជា​រឿង​អស់​សំណើច​ទេ"

  1. ៉Hun Nal says:

    ជនផ្តាច់ការនឹងឡើងក្រចកសេះនៅICC នៅថ្ងៃណាមួយមិនខានទេ។បើមិនចឹងទេ វានឹងទាន់ហន់ក្នុងពេលដ៏ខ្លីខាងមុខនេះ…!
    សូមអោយបណ្តាសារនេះ សក្តិសិទ្ធិឆាប់ៗទៅ…!?

  2. ភ្នែកភ្លឺ says:

    អ្នកខ្លាំងគេធ្វើអ្វិៗ ដោយបើកចំហរ គឺគេចង់ឲ្យអ្នកចាញ់ ចាញ់ដោយអស់ចិត្ត។​​

  3. Anonymous says:

    ឈាមស្រែកស្បែកហៅ ចូលធ្លាក់ក្នុងរណ្ដៅស្រែកឲ្យគេជួយ … ហួសពេលហើយ អាថោក !!!

  4. Judge says:

    Dear friends
    For those consider ICC court is making a joke, please think about that again. In Buddhism, you committed sins you will pay for those crime.
    Likewise, you have perpetrated crimes against humanity and destroyed our nature in the name of greed you then will pay for them.
    Parabolically, you have gone passed your peak, now you are on the way down. Your time drawn near to the end.
    Mr.Hun Sen and his clan is coming to the end.

  5. រុញស៊ីក្លូ says:

    ជារឿងកំប្លែងសំរាប់ឯកឧត្តមផៃ ស៊ីផាន ប៉ុន្តែជារឿងភ័យមែនទែនសំរាប់សម្តេចព្រមទាំងក្រុមគ្រួសារ។