ដោយ អាន ស៊ីថាវ
2014-04-03
RFA

ពិធីចុះហត្ថលេខាទទួលប្រាក់ជំនួយនិងប្រាក់កម្ចីពីប្រទេសជប៉ុន នៅឯក្រសួងការបរទេសកម្ពុជា នាថ្ងៃ១៣ សីហា ២០០៩។ RFA/Sok Serey
រដ្ឋាភិបាលបានអះអាងថា បំណុលបរទេសបច្ចុប្បន្នបានយកមកប្រើប្រាស់ជំរុញមូលដ្ឋានផលិតកម្ម ដើម្បីលើកកម្ពស់ការនាំចេញ។ ម៉្យាងវិញទៀត រដ្ឋាភិបាលមានលទ្ធភាពសងទាំងប្រាក់ដើម និងការប្រាក់នៃបំណុលទាំងនោះ ដោយសារតែកម្ពុជា ធានាបានកំណើនសេដ្ឋកិច្ចខ្ពស់រៀងរាល់ឆ្នាំ។ ប៉ុន្តែសហគមន៍អន្តរជាតិ និងស្ថាប័នដែលវាយតម្លៃពីលទ្ធភាពផ្ដល់ជំនួយដល់រដ្ឋាភិបាលកម្ពុជា បានព្រួយបារម្ភចំពោះការកើនឡើងនៃប្រាក់កម្ចីបរទេស។
បំណុលរបស់រដ្ឋាភិបាលបានមកពីប្រភពសំខាន់ពីរសំខាន់ គឺកម្ចីក្នុងស្រុក ដែលខ្ចីពីប្រជាពលរដ្ឋរបស់ខ្លួន តាមរយៈការលក់ប័ណ្ណរតនាគាររបស់រដ្ឋាភិបាល និងប្រភពសំខាន់ទីពីរ គឺការខ្ចីលុយពីសហគមន៍អន្តរជាតិ ក្នុងនោះប្រទេសដែលផ្ដល់ប្រាក់កម្ចីច្រើនជាងគេ គឺប្រទេសចិន។ បំណុលបរទេស គឺយកមកបំពេញឱនភាពថវិកាជាតិ និងកសាងមូលដ្ឋានសេដ្ឋកិច្ច ជាពិសេសពង្រឹងមូលដ្ឋានផលិតកម្មក្នុងការនាំចេញ។
ប៉ុន្តែ ទំនាក់ទំនងរវាងបំណុលបរទេស និងកំណើនសេដ្ឋកិច្ច បានអះអាងផ្ទុយគ្នារវាងស្ថាប័នស្រាវជ្រាវអភិវឌ្ឍន៍ និងរដ្ឋាភិបាលកម្ពុជា។
របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំឆ្នាំ២០១៤ បានរកឃើញថា ការនាំចេញ និងវិស័យទេសចរណ៍របស់កម្ពុជា មានភាពរឹងមាំខ្លាំងជាងមុន ដែលបានចូលរួមតិចតួចពីប្រាក់កម្ចីបរទេស។ ភាពរឹងមាំនោះ ដោយសារការវិនិយោគខ្លាំងពីផលិតកម្មក្នុងស្រុក។
ការកើនឡើងប្រាក់កម្ចីបរទេសនេះ មិនបានជំរុញឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសផលិតខ្លាំងក្លាឡើយ។ បច្ចុប្បន្ន ប្រទេសកម្ពុជា មានឱនភាពជញ្ជីងពាណិជ្ជកម្ម មានន័យថា ការនាំចូលទំនិញច្រើនជាងការនាំចេញទៅវិញ។ តួលេខជញ្ជីងទូទាត់ពាណិជ្ជកម្មរបស់កម្ពុជា បច្ចុប្បន្ន មានអត្រា ៥% នៃផលិតផលដុលសរុបរបស់កម្ពុជា (GDP)។
ទោះជាយ៉ាងណាក៏ដោយ អ្នកសេដ្ឋកិច្ចបានពន្យល់ថា បំណុលបរទេសមិនមែនជារឿងអាក្រក់នោះទេ ព្រោះបំណុលបរទេសដើម្បីយកមកអភិវឌ្ឍប្រទេស ជាពិសេសជំរុញមូលដ្ឋានផលិតកម្មនាំចេញ ដើម្បីជំនួសការនាំចូលទំនិញពីបរទេស។ ប៉ុន្តែ បើយោងតាមរបាយការណ៍របស់ស្ថាប័នអភិវឌ្ឍន៍មួយចំនួនបានបង្ហាញថា ប្រទេសកម្ពុជា មានមូលដ្ឋានផលិតកម្មនៅអន់ខ្សោយនៅឡើយ មានន័យថា ប្រទេសកម្ពុជា បានចំណាយលុយរាប់ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដើម្បីទិញទំនិញពីបរទេសមកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។
ម៉្យាងវិញទៀត គោលនយោបាយលើកទឹកចិត្តដល់វិនិយោគក្នុងស្រុក ក៏នៅមានកម្រិតទាប ដូចជា វិស័យកែច្នៃកសិផលដែលប្រទេសកម្ពុជា មានស្រាប់។
របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា ប្រចាំឆ្នាំ២០១៤ បានរកឃើញថា បំណុលរបស់រដ្ឋាភិបាលកម្ពុជា គិតត្រឹមចុងឆ្នាំ២០១៣ នេះមានទំហំ ស្មើនឹង ៣២% នៃទំហំសេដ្ឋកិច្ចកម្ពុជា ភាគច្រើនបានខ្ចីពីសហគមន៍អន្តរជាតិ។ បំណុលក្នុងស្រុកវិញមានទំហំតិចជាង ១% នៃសេដ្ឋកិច្ចកម្ពុជា។
តំណាងគណបក្សប្រឆាំងធ្លាប់ស្នើឲ្យរដ្ឋាភិបាលកាត់បន្ថយលើការខ្ចីលុយពីបរទេស។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ប្រទេសកម្ពុជា ស្ថិតនៅលំដាប់លេខមធ្យមក្នុងចំណោមប្រទេសដែលជំពាក់បំណុលច្រើនជាងគេនៅលើពិភពលោក។ បំណុលបរទេសនេះ តែងតែទទួលបានការរិះគន់ពីមជ្ឈដ្ឋាននានាថាមានកម្ពុជា មានបំណុលច្រើន ប៉ុន្តែ លោក ហ៊ុន សែន បញ្ជាក់ថា ប្រទេសកម្ពុជា អាចខ្ចីលុយពីសហគមន៍អន្តរជាតិបន្ថែមទៀត៖ «សម្រាប់ ១០០ប្រទេស ប្រទេសយើងស្ថិតនៅលំដាប់លេខ៧២។ លទ្ធភាពបារ៉ែនរបស់វា គឺនៅក្រោមកម្រិត ៤០% នៃផលទុនជាតិ»។
លោក ហ៊ុន សែន បន្ថែមថា សិង្ហបុរី ជាប្រទេសដែលជំពាក់បំណុលច្រើនជាងគេលំដាប់លេខមួយនៅតំបន់អាស៊ី និងប្រ៊ុយណេ វិញជាប្រទេសដែលមិនខ្ចីបុលគេសោះនៅលើពិភពលោក។
នាយកការិយាល័យធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា លោក អៀរិក ស៊ីដវិច (Eric Sidgwick) មានប្រសាសន៍ថា ទាក់ទងនឹងបំណុលបរទេសដែលកម្ពុជា កំពុងជំពាក់គេ គឺពាក់ព័ន្ធនឹងកត្តាសំខាន់ពីរ គឺកម្រិតនៃបំណុលដែលមានតម្លៃ ៤ពាន់ ៨០០លានដុល្លារអាមេរិកនាពេលបច្ចុប្បន្ន ដែលនេះជារឿងមួយ។ ហើយរឿងទីពីរនោះ គឺអត្រាបំណុលបរទេស បើធៀបទៅនឹងទំហំសេដ្ឋកិច្ចកម្ពុជា ដែលមានអត្រាជាង ៣២% នៃសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែអត្រានេះនៅមានកម្រិតទាបជាងគេនៅតំបន់។ ការសងបំណុល និងអត្រាការប្រាក់ដែលកម្ពុជា បានខ្ចីពីបរទេសនោះ គឺសងទៅតាមតារាងដែលបានព្រមព្រៀងគ្នារវាងអ្នកខ្ចី និងប្រទេសជាម្ចាស់បំណុល។ ប៉ុន្តែបំណុលបរទេសដែលកម្ពុជា ជំពាក់គេ គឺបំណុលដែលមានអត្រាការប្រាក់អនុគ្រោះ៖ «ដូច្នេះ បំណុលរបស់ប្រទេសកម្ពុជា គឺបំណុលសម្បទាន មានន័យថា ជាបំណុលដែលមានអត្រាការប្រាក់ទាប និងការសងត្រឡប់ទៅវិញ មានរយៈពេលវែង។ ទស្សនៈវិស័យចំពោះការគ្រប់គ្រងបំណុលរបស់កម្ពុជា គឺអាចគ្រប់គ្រងបាន»។
អ្នកសេដ្ឋកិច្ចបានពន្យល់ថា កម្ចីបរទេស គឺមានសារសំខាន់ដើម្បីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការកសាងមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួន ប៉ុន្តែការព្រួយបារម្ភនោះ គឺការខ្ចីបុលពីប្រទេសណាដែលយកអត្រាការប្រាក់ខ្ពស់ ក្នុងនោះរួមមានប្រទេសចិន ជាដើម។
របាយការណ៍ពីក្រសួងសេដ្ឋកិច្ចកម្ពុជា បានបង្ហាញថា ប្រទេសចិន បានយកការប្រាក់ប្រមាណ ២% ក្នុងមួយឆ្នាំ ដែលជាអត្រាការប្រាក់ខ្ពស់ជាងគេ បើធៀបនឹងម្ចាស់បំណុលនានា។ ធនាគារអភិវឌ្ឍន៍អាស៊ី បានយកការប្រាក់ជាមធ្យម ១,២៣% ក្នុងមួយឆ្នាំ ប្រទេសកូរ៉េខាងត្បូង ប្រទេសជប៉ុន និងសហភាពអឺរ៉ុប បានយកការប្រាក់តិចជាង ០,៥% ក្នុងមួយឆ្នាំ។
របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលចេញផ្សាយនៅខែកុម្ភៈ ឆ្នាំ២០១៤ បានបង្ហាញថា ការវាយតម្លៃចំពោះស្ថានភាពបំណុលបរទេសរបស់កម្ពុជា គឺអាចគ្រប់គ្រងបាន។ ប៉ុន្តែស្ថាប័ននេះបានគូសបញ្ជាក់ថា បន្ទុកបំណុលបរទេសដែលប្រទេសកម្ពុជា បានជំពាក់កន្លងមកនោះ ដែលភាគច្រើនមិនបានយកមកអភិវឌ្ឍនោះទេ គឺបំណុលរបស់ប្រទេសសូវៀត និងសហរដ្ឋអាមេរិក។ ក្រៅពីនេះ រដ្ឋាភិបាលក៏ត្រូវយកចិត្តទុកដាក់ការពារហានិភ័យនានាលើបន្ទុកបំណុលរបស់វិស័យឯកជន ជាពិសេសវិស័យធនាគារ។
បច្ចុប្បន្ន បន្ទុកបំណុលរបស់វិស័យធនាគារកម្ពុជា មានអត្រាកើនឡើងរហូតដល់ ៤០% នៃទំហំសេដ្ឋកិច្ច ក្នុងនោះរួមមានកម្ចីអន្តរជាតិ និងកម្ចីក្នុងស្រុក តាមរយៈការដាក់សន្សំរបស់ប្រជាពលរដ្ឋកម្ពុជា។
ពង្រាងច្បាប់ថវិកាជាតិប្រចាំឆ្នាំ២០១៤ ត្រូវការថវិកាចំនួន ៣.៤០០លានដុល្លារអាមេរិក ក្នុងនោះប្រាក់កម្ចីថ្មីនឹងមានចំនួនជាង ៩០០លានដុល្លារ។ តួលេខនេះ ប្រាក់បំណុលបរទេសដែលកម្ពុជា កំពុងជំពាក់មានបរិមាណ ៥.៧០០លានដុល្លារអាមេរិក នៅឆ្នាំ២០១៤ ឬសមាមាត្រនឹងប្រជាពលរដ្ឋកម្ពុជា ម្នាក់ជំពាក់បំណុលគេចំនួន ៤០០ដុល្លារអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ADB៖ សេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះជាងឆ្នាំមុនដោយសារបញ្ហានយោបាយ
- ពិព័រណ៍ឧស្សាហកម្មនិងសិប្បកម្ម អែស.អិម.អ៊ី.លើកទី៤
- “សិទ្ធិការងារនិងការត្រៀមខ្លួនសម្រាប់សហគមន៍អាស៊ានឆ្នាំ២០១៥”
- ធនាគារជាតិកម្ពុជាអនុញ្ញាតឲ្យទូទាត់អាជីវកម្មទំនិញដោយរូបិយប័ណ្ណរបស់ចិន
- ធនាគារពិភពលោក៖ ភាពងាយស្រួលធ្វើអាជីវកម្មនៅកម្ពុជាមានសញ្ញាកាន់តែអាក្រក់
- កម្ពុជាថៃគ្រោងបើកច្រករបៀងជប់គគីរឲ្យបានច្រើនថ្ងៃក្នុង១សប្ដាហ៍នៅខែមេសា
- ក្រុមហ៊ុនស្ករសលីយ៉ុងផាត់អះអាងថាបានជួយលើកកម្ពស់ជីវភាពពលរដ្ឋមូលដ្ឋាន
- កម្ពុជាស្វែងរកបទពិសោធន៍ស្ដីពីការត្រួតពិនិត្យថវិកាជាតិ
- ការនាំចេញដោយរួចពន្ធពីកម្ពុជាទៅអឺរ៉ុបប្រឈមនឹងការកេងបន្លំ
ដោយសារតែបច្ចុប្បន្នអស់លុយជំនួយដើម្បីដឹកនាំប្រទេស ហើយចង់បានជំនួយរបស់គេដូច្នេះចេះ តែនិយាយបោកប្រាស់អន្តរជាតិទៀតទៅក្រែងគេជឿរ។ អាងតែខ្លួននៅក្នុងអំណាចចេះតែដើរខ្ចី គេតាពាសហើយភគេថាធានានិងសងគេវិញ!!! ខ្មោចសេះ! អ្នកសងមិនមែនហ៊ុនសែននោះទេគឺ ប្រជាជនខ្មែរទាំងមូល ដូច្នេះបើមិនទាន់សួរប្រជាជនខ្មែរទាំងអស់គ្នានោះទេមិនត្រូវទៅសន្យារ គេដើម្បីរកជំនួយមកដើម្បីពុករលួយលុយជំនួយនោះទេ បើមិនពូកែរអភិវឌ្ឃប្រទេសកុំពូកែរដើរ ខ្ចីគេពេក ដឹកនាំជាង៣០ឆ្នាំហើយប្រទេសនៅតែក្រឲ្យរហាមមិនដែលធ្វើឲ្យជាតិមានលុយដឹកនាំ ដោយខ្លួនឯងដូចប្រទេសកូរ៉េខាងត្បូង ប្រទេសកូរ៉េខាងត្បូងចាប់ផ្តើមអភិវឌ្ឃនប្រទេសគេមិនដល់ ៣០ឆ្នាំផងប្រទេសគេក្លាយជាប្រទេសេដ្ឋកិច្ចជឿនលឿនតែបែរមកហ៊ុនសែនវិញបានត្រឹមតែប្រៀប ធៀបទៅនិងសេដ្ឋកិច្ចខ្មែរក្រហម ចោលម្សៀត!!! បើដឹងថាដឹកនាំប្រទេសមិនរីកចំរើនទេនោះសូម អញ្ចើញចុះចេញទៅកុំនៅនាំតែខាតពេលវេលាអភិវឌ្ឃប្រទេស។
សូមយល់ស្រប លោក . chourn . 3 , 2014 et 2 : 14 pm និយាយ ឆ្លុះ បញ្ចាំង ជាការ ពិត ត្រឹមត្រូវ !
អ្នកអោយខ្ចីគេ មើលឃើញអ្វីមួយហើយ ទើបគេហាន ឯអ្នកខ្ចីគេនិងមុខគ្រាស់ទៀត
ត្រឹមត្រូវណាស់ជួនខ្ញុំគាំទ្រលោក១០០% cppចោលម្សៀត !!!
please do not keep Cambodian as hostage this government have to showing to all Cambodian what going on. if this corrupted leader just go around and landing monies from any country without any agreement from opposition or the whole nation. the question is who will take responsibility to pay them back, HUN SEN families or any one in CPP party I bet when they get monies from landing they will sharing among their party under corrupt mindset to confuse to all Cambodian. and at last all Cambodian young generation have to pay them back that right in democracy countries they give the right for their people to express their filling what is good and what is bad for their future . unlike communist or dictatorship ruling country that their government have the right to that kind of management to their nation future. it shone that kind of management was 99% have felt but in Cambodia situation I do not think that HUN SEN can lying to any countries in the world and asking for more monies. because they are too smart of how to invest for their nation future. whit this nation have been breaking a part no country in the world will respecting this nation. international community have been request for all the leaders to talk and to take responsibilities for this nation future and then they will give some $$$$$$ I filling bad for our nation after disaster for more than thirty five years Cambodia still be a beggar
ពួកដើរខ្ចីលុយគេ មិនថា ហ៊ុន សែន ឬប្រជាជនសាម័ញ្ញទេ
តែងតែអួតឱ្យក្អូង ! ទូងៗប្រហោងក្នុងកាហ៊ូៗដូចស្គរចឹង
ព្រោះបើមិនអួតក្អូងទេ មិនអាចបញ្ឆោតបានជំនៀចិត្តពីអ្នកម្ចាស់លុយឱ្យខ្ចីទេ !
មិនចូលប្រជុំរដ្ឋសភា = មានកងកម្លាំងប្រដាប់អាវុធ
បើមានលទ្ធភាពសងប្រាក់កម្ចីទាំងដើមទាំងការមែន ច្បាស់ជាគេយល់ព្រមឲ្យខ្ចីប្រាក់ ក៏ប៉ុន្តែ
ចង់ឲ្យខាងសង្គ្រោះជាតិចូលប្រជុំរដ្ឋសភាដើម្បីខ្ចីប្រាក់គេ តើមែនឫទេ ?។ទៅដាំចេកទៅ !។
Ok, Mr. Hun Sen, WE, THE U.S. GOVERNMENT will send Cambodian government under your leadership the bill with the due date, make sure you need to make payment to us on time. You must not use your bloody corrupted money to pay us; that is unacceptable
មានយកក្តឹតខោទៅសងគេ ជំបាក់អាមេរិកតែ៣រយលានគេទាររាល់ថ្ងៃ ដើរតែគេច ចុះទំរាំរាប់មឺុនលាន..ពុទ្ធោ!ហ៊ុនខ្វាក់ងាប់បាត់ទៅហើយ
អាអ្នក
ក្រោយប្រឹងលានភ្នែកសងគេទៅ។
មនុស្ស អន់ ហ៊ុន សែន ពូកែ ភូតភរ កុហក បោកប្រាស់ រហូត !
ខ្ចី លុយ បរទេស ដើម្បី ពង្រឹង អំណាច របស់ខ្លួន ! ហើយ ថ្ងៃក្រោយ ទុក អោយប្រជាពលរដ្ឋ
ក្មេងជំនាន់ក្រោយ ដែល មិនដឹង អី ជាអ្នកចេញ សង ជំនួស !
( សូម ប្រជាពលរដ្ឋ ក្មេងជំនាន់ក្រោយ ប្រយ័ត្ន ទង្វើរ បុគ្គល ហ៊ុន សែន គឹត ប្រយោជន៍ផ្ទាល់
ខ្លួននេះ អោយមែន ទែន ! )
Cambodian is so sad to have hun sen.and his groups. I wihsh him.to die tomorrow so that cambodian had opportunities to save this country. We seem know nothings to develop this poor cambodia contry.
ប្រទេសនានាលើពិភពលោកសុទ្ធតែមានខ្ចីប្រាក់បំណុលពីក្រៅប្រទេស, ADB , IMF , WB ឬស្ថាប័ន
ឯទៀត បើប្រាក់កម្ចីទាំងនោះមកស្ដារឬកសាងប្រទេសជាតិទាំងស្រុងប្រទេសជាតិពិតជាទទួលការ
អភិវឌ្ឍន៍មួយថ្ងៃទៅមួយថ្ងៃ ទោះបីសូមមានប្រាក់បំណុលច្រើនជាងនេះជាទ្វេដងក៏ដោយក៏គ្មាន
នរណាគេរិះគន់ឡើយ តែបើមានការបង្កអំពើពុករលួយលើប្រាក់ទាំងនេះផងនោះកម្ពុជាយើងប្រាកដជាពុំមានភាពជឿនលឿដូចប្រទេសនានាជាដាច់ខាត។