សារ៉ាយ សក្ខណា ខកបំណង​លើ​ដី​អាមេរិក

Thursday, 03 April 2014
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

20140403_20a

តារា​សម្តែង សារ៉ាយ សក្ខណា និង​លោក កែវ មេត្រី។ រូបថត សេត គឹមសឿន

ភ្នំពេញៈ តារាសម្តែង​លំដាប់​កំពូល​ដែល​បោះបង់​អាជីព​សិល្បៈ​ក្រោយ​រៀប​មង្គលការ ជាមួយ​បុរស​អាណិកជន​ខ្មែរ-អាមេរិក នាង សារ៉ាយ សក្ខណា បាន​ប្រកាស​ក្តែងៗ​ថា រៀបការ​ហើយ​ភ្លាម នាង​នឹង​យក​កូន​ភ្លែត។ ប៉ុន្តែ​នៅពេល​នេះ នាង​កំពុង​ស្ថិត​នៅក្នុង​ក្តីកង្វល់​នៃ​ការ​ខកបំណង ខណៈ​រៀបការ​អស់​រយៈពេល​ជិត​កន្លះ​ឆ្នាំ​ហើយ នាង​នៅ​តែ​មិន​អាច​ស្វែងរក​កំណប់​ទ្រព្យ​កូន​នៅ​ឡើយ​នោះ។

ម្តាយ​របស់ តារាចម្រៀង​រូប​នេះ អ្នកស្រី សម្ផស្ស បាន​និយាយ​ថា៖​«​មក​ទល់​ពេល​នេះ សក្ខណា អត់​ទាន់​មាន​ដំណឹង​ល្អ​ពី​ការ​មាន​ផ្ទៃពោះ​នៅ​ឡើយ។ នាង​ប្រឹង​ចង់​បាន​កូន​ភ្លាម​ដែរ ប៉ុន្តែ​ធ្វើ​ម៉េច បើ​វា​អត់​ទាន់​បាន តែ​ខ្ញុំ​គិត​ថា វា​មិន​អី​ទេ ព្រោះ​យើង​ទើប​តែ​រៀបការ»។

ទោះ​បី​ជា​មិន ទាន់​សម្រេច​បំណង​ក្តី តែ​ក្តី​កង្វល់​មិន​ទាន់​កើត​មាន​រហូត​ដល់​តម្រូវ​ឲ្យ សក្ខណា និង​ស្វាមី​រត់​រក​គ្រូពេទ្យ​ពិភាក្សា​នោះ​ទេ។ អ្នកស្រី សម្ផស្ស បាន និយាយ​ថា៖ «​ទើប​រៀបការ​អ៊ីចឹង​មិន​មាន​អ្វី​ត្រូវ​ភ័យ​នោះ​ទេ បើ​ច្រើន​ឆ្នាំ​អត់​មាន​កូន​ទើប​យើង​ត្រូវ​រក​គ្រូពេទ្យ​ពិភាក្សា អ៊ីចឹង​ខ្ញុំ​គិត​ថា បើ​នាង​ចង់​បាន​យ៉ាង​នេះ មិន​យូរ​នោះ​ទេ»។


អ្នកស្រី​បាន​បញ្ជាក់​ជា​ថ្មី​ថា៖ «​សក្ខណា ស្រឡាញ់​ក្មេង​ខ្លាំង​ណាស់ ពិសេស​កូនស្រី ហើយ​ពេល​នៅ​ស្រុក​ខ្មែរ​ឲ្យ​តែ​ទំនេរ​ទៅ​លេង​ជាមួយ​កូន សុខ សោម៉ាវត្តី ហើយ ហើយ​ទៅ​ដល់​អាមេរិក​ក៏​នាង​នៅ​តែ​ទូរស័ព្ទ​មក​លេង​កូន សុខ សោម៉ាវត្តី ដែរ ហើយ​ហៅថា កូនៗ ពេញៗ​មាត់​ទៀត​ផង​»។

ក្រោយ​រៀបមង្គលការ​កាលពី​ថ្ងៃ​ទី​១១ និង​១២ ខែ​ធ្នូ ឆ្នាំ​២០១៣ តារាសម្តែង​សម្បុរ​ស្រអែម​ស្រស់​នាង សារ៉ាយ សក្ខណា ក៏​បាន​ហោះហើរ​បោះពួយ​ទៅ​កាន់​ទឹកដី​អាមេរិក​កាលពី​ថ្ងៃ​ទី​២២ មករា ឆ្នាំ​២០១៤ ដើម្បី​ទៅ​រួមរស់​សាង​សុភមង្គល​ថ្មី​ជាមួយ​ស្វាមី​លើ​ទឹកដី​នៃ​រដ្ឋណូវែល សហរដ្ឋ​អាមេរិក ហើយ​កាលពី​ថ្ងៃ​ទី​២៩ មីនា​កន្លង​មក​នេះ នាង និង​ស្វាមី លោក កែវ មេត្រី ក៏​បាន​រៀបការ​ជា​លើក​ទី​២​លើ​ទឹកដី​អាមេរិក​តាម​របៀបរបប​អ្នក​អាមេរិក ដោយ​មាន​ភ្ញៀវ​កិត្តិយស​ចូលរួម​ប្រមាណ​ជិត​៥០​តុ។

ម្តាយ​របស់ សារ៉ាយ សក្ខណា ដែល​មិន​បាន​ចូលរួម​មង្គលការ​កូន​លើ​ដី​អាមេរិក​បាន​និយាយ​ថា៖​«​មង្គលការ​នោះ​ធ្វើ​ឡើង​ធំដុំ​គ្រាន់បើ​ដែរ គឺ​មាន​ភ្ញៀវ​កិត្តិយស​ដែល​ជា​សាច់ញាតិ និង​មិត្តភក្តិ របស់​កូនប្រុស​ប្រមាណ​ជាង​៤០​តុ។ មង្គលការ​នេះ​ធ្វើ​ឡើង​ដើម្បី​អបអរ​ជាថ្មី​ម្តង​ទៀត​របស់​សាច់ញាតិ ព្រោះ​កាលពី​មង្គលការ​នៅ​ស្រុក​ខ្មែរ ពួកគាត់​ភាគច្រើន​មិន​បាន​មក​ចូលរួម​ទេ»៕


What Next?

Recent Articles

8 Responses to "សារ៉ាយ សក្ខណា ខកបំណង​លើ​ដី​អាមេរិក"

  1. Banh Bev says:

    Let the husband pumps more often, then the outcome will be high!

  2. i,khmer says:

    Leakhena, America is not the fun place like pretty Kambodian girl like you that alway party 8 days a week 32 days a month like you that used to fuck and party everynight….you married to a legal assistant lawyer that work by on call 24/7 . You fucking make a big mistake…..you should be Kung Kim ‘s son mistress are better………..ha….ha….$500 per night remember that twice a week at Naga Hotel Casino room #414??? and you gave me $20 tip!!!

  3. Chourn says:

    គ្រាន់តែអញ្ចឹងក៍យកមកចុះផ្សាយដែរ ខំប្រឹងធើរគ្នាឲ្យខ្លាំងក្លាទាំងយប់ទាំងថ្ងៃទៅមានកូនហើយ។ មុខដូចក្រពើរអញ្ចឹងបានកូនមកក៍មិនស្អាតដែរព្រោះស្លៀកពាក់ឈុតរៀបការដូចឈុតបីសាច។

  4. sambo says:

    Mr. Keo Metrey, you are very lucky man to get the girl like that .

  5. Massenger says:

    i,khmer,

    You’re right. It reminds me a story of Mi Dara such as Mi Os Sach NY Mollika, who used to fuck a Wine Tycoon for years in exchange for $$$$. And even though she moved to the US, but her pervet behavior is still makes her mother in-law tears more often. That is the live of Mi High-So, Zero Class Stars!!

  6. Anonymous says:

    Luck or Bad will know in the future.
    Camnews will post all article star history …………….. .
    Wishes to all who commented in Camnews and all Camnews stuffs a good Health and Success,
    Prospery and Happiness in the Khmer New Year come……… <3 .

  7. កាកា says:

    just start to hated when she wast a bunch of money with her stupid weeding dress :/
    Anyway, wish her get pregnant soon as her wish.

  8. Banh Bev says:

    The husband never feels HAPPY!