ដោយ៖ ជន ស្រីណុច
ថ្ងៃចន្ទ ទី5 ខែឧសភា ឆ្នាំ2014
http://vodhotnews.com
មើលរូបភាពបន្ថែម
តំណាងសហគមន៍មានជម្លោះដីធ្លីនានាប្រមូលផ្តុំនៅសាលារាជធានីភ្នំពេញ (រូបថតដោយជន ស្រីណុច)
តំណាងសហគមន៍មានជម្លោះ ប្រមូលផ្តុំនៅមុខសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃចន្ទនេះ ដើម្បីទាមទារឲ្យអាជ្ញាធរជួយដោះស្រាយបញ្ហាពួក គេឲ្យបានចាប់រហ័ស ដោយអះអាង ថាជម្លោះដីធ្លីពួកគាត់អូសបន្លាយជិត១០ឆ្នាំហើយនៅមិនទាន់មានដំណោះស្រាយ។
តំណាងប្រជាសហគមន៍ដែលតវ៉ានៅព្រឹកនេះ មានគ្នាប្រមាណ៥០នាក់មកពី សហគមន៍ អតីតអ្នកបឹងកក់ សហគមន៍បឹងកក់ និង សហគមន៍បុរីកីឡា។ ពួកគេទាមទារឲ្យមន្ត្រីសាលារាជធានីភ្នំពេញ ជួយអន្តរាគមន៍ដោះស្រាយ ឲ្យបានឆាប់រហ័ស ព្រោះ ជម្លោះអូស បន្លាយបានប៉ះពាល់ ការប្រកបរបរចិញ្ចឹមជីវិត និង ការសិក្សាកូនចៅរបស់ពួកគាត់។
ជម្លោះដីធ្លីនៅ តំបន់បឹងកក់ និង បុរីកីឡា បានអូសបន្លាយជិត១០ឆ្នាំមកហើយ តែនៅមិនទាន់ មានដំណោះស្រាយនៅឡើយ ជាហេតុនាំឲ្យប្រជាសហគមន៍ទាំងនោះ ចេញមុខតវ៉ាជាញឹកញាប់តាមក្រសួងស្ថាប័ននានា ហើយពេលខ្លះរងបង្ក្រាបដោយវាយដំ និង ចាប់ដាក់ពន្ធនាគារ ទៀតផង៕