លោក សម រង្ស៊ី ប្រកាស​មិន​រើសអើង​អ្នកគាំទ្រ ​CPP ដែល​មាន​បំណង​ចូលរួម​ជាមួយ​ CNRP​

ដោយ៖​ ឆោម ស្រីលក្ខណ៍​
ថ្ងៃចន្ទ ទី5 ខែឧសភា ឆ្នាំ2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោក សម រង្ស៊ី ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ព្រឹកថ្ងៃចន្ទនេះ (រូបថតដោយឆោម ស្រីលក្ខណ៍)

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ចន្ទ​នេះ ប្រកាសថា គណបក្ស មិន​រើសអើង​សមាជិក​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​ចង់​ចូលរួម​គណបក្ស​សង្គ្រោះ​ជាតិ​។​

​លោក ប្រកាស​បែបនេះ ខណៈ​លោក​កំពុង​ចុះ​ឃោសនា​ការបោះឆ្នោត​នៅក្នុង​ខេត្ត​ក្រចេះ​។ ក្នុង​ពិធី​ជួប​សំណេះ​សំណាល​​ជាមួយ​សកម្មជន និង​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ដែល​ជា​អង្គ​បោះឆ្នោត នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​លុប​បំបាត់​អំពើពុករលួយ និង​អំពើ​អយុត្តិធម៌​ផ្សេងៗ​។ លោក បញ្ជាក់ថា គណបក្ស មិន​រើសអើង និង​មិន​មាន​គំនុំសងសឹក​នឹង​មន្ត្រី​​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ហើយ​ការចូលរួម គឺ​ដើម្បី​សង្គ្រោះ​ជាតិ​។ 

​លោក សម រង្ស៊ី ក៏​បាន​អំពាវនាវ​ឲ្យ​មន្ត្រីរាជការ កម្លាំង​នគរបាល និង​ទាហាន ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​។​
​យុទ្ធនាការ​រក​សំ​ទ្បេង​ឆ្នោត សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ អាណត្តិ​ទី​២ ឆ្នាំ​២០១៤ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​១៦ ខែ​ឧសភា នេះ​។ ការបោះឆ្នោត​ក្រុមប្រឹក្សា នឹង​ធ្វើ​នៅ​ថ្ងៃអាទិត្យ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤ ដោយ​មាន​គណបក្សនយោបាយ​ចំនួន​៥​ចូលរួម ក្នុងនោះ​មាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​៕

​រាយការណ៍​ដោយ ឆោម ស្រី​លក្ខណ៍ ប្រជាពលរដ្ឋ​អ្នកសារព័ត៌មាន​របស់​VODប្រចាំខេត្តក្រចេះ

What Next?

Recent Articles

6 Responses to "លោក សម រង្ស៊ី ប្រកាស​មិន​រើសអើង​អ្នកគាំទ្រ ​CPP ដែល​មាន​បំណង​ចូលរួម​ជាមួយ​ CNRP​"

  1. ម៉ែខ្ញុំ says:

    ឪលោក HIVRO គង់ហ៊ានចេះប្រើពាក្យនេះដើម្បីឃោសនាទៅរួច នរណាហ៊ានចូលជាមួយបក្សលោក បើ១ថ្ងៃលោកថ្លស់ប្តូរគំនិត និងទង្វើរាប់មិនអស់ មាត់ថាផ្សេង ដៃធ្វើផ្សេង បាត់ដៃហើយនឹងខ្នងដៃដូចតាគ្នា ចិត្តបត់ដូចអន្ទង់អាំង ពេលប្រទេសវិនាសហិនហោចដល់០ ប្រជាជនរងទុក្ខមិនដែលឮឈ្មោះ ដល់ប្រទេសមានសុក្ខ មានសន្តិភាព មកធ្វើជាវីរៈបុរសគង់ហ៊ាន ពិតជាអស្ចារ្យមែន ( គួរដាក់ឈ្មោះ បក្សគ-ថ្លង់ និងពិការភ្នែកវិញសមជាង រឺបក្សប្រហោងធ្លុង់វិញទើបល្អ) អ្វីៗនៅជុំវិញខ្លួនមិនដែលឃើញល្អ ចេះតែប្រើពាក់ ៣ម៉ាត
    ់ ១-ពួកអាពុករលួយ
    ២-ពួកអាកញ្ជោះយួន ក្បាលយួន
    ៣-ពួកអាផ្តាច់ការ ។
    ធ្វើនយោបាយទាល់តែអស់គូទលីអូ ខ្សោះឈាមទៀតក៏មិនឈ្នោះដែរ ទោះជាឈ្នោះក៏មិនបានកាន់អំណាចដែរព្រោះ
    ១-គ្មានភាពស្មោះត្រង់ ប្រភេទបក្សអន្ទង់
    ២-មិនបានបង្ហាញជាគំរូថាជាមេដឹកនាំដែលគោរពច្បាប់ប្រទេស
    ៣-មិនចេះកសាងកំលាំង ចេះតែពាក្យប្រមាទ្យ ជេរ ដៀល លាបពណ៌ពូជសាសន៏ខ្លួនឯង
    ៤-ចេះតែដើរញួសញុង រុកគួន ដេញអ្នកវិនិយោកទន់ឲ្យចេញពីប្រទេស គឺវាយឆ្នាំងបាយរបស់ប្រជាជនខ្មែរខ្លួនឯង
    ទាំងនេះសុទ្ធចាចំនុចពិត ដែលប្រជាជនខ្មែរទូទាំងប្រទេសមើលឃើញ នឹងដឹងគ្រប់ៗគ្នា។

  2. Chea Cheat says:

    មិនគួរយកម៉ែមកលេងសើចបែបនេះទេ អានរក

  3. .. says:

    ទៅជឿទុកចិត្តឣាមនុស្សបបូរមាត់ស្រីសម្តីញីហ្នឹងចប់ប៉ារ៉យខ្មែរ! ឣាសម្តីញេវញេដូចម៉ូតូប៉េសេសម័យ
    លន់ នល់ ឣញ្ចឹងគ្មានចេះឣីក្រៅតែពីដៀលជេរ ញុះញង់ឲ្យខ្មែរចងឣាឃាតនិងគ្នា មិនចាំបាច់និយាយ
    បូករួមនិងសាសន៍ដទៃនោះផងទេ។

  4. abc says:

    អាពីរនាក់ខាងលើ អាឯងជាយួនរឺខ្មែរ … គ្រាន់បើជាងអាចុយម្រាយ ហ៊ុន សែន ឆ្ងាយណាស់ អាងាប់ !!! អាខ្វាក់ ១៩០ % ជាមនុស្សផ្តាច់ការ ។ ៩៩ ឆ្នាំ ដីសម្បទានសេដ្ឋកិច្ច ព្រៃឈើរ កោះត្រល់ វាមានយកចិត្តទុកដាក់ ការពារទេ ? អាចុយម្រាយ ហ៊ុន សែន និយាយថាកាត់ ក បើការពារព្រៃឈើរ មិនបាន ពេលនេះចង់អស់ហើយ ឡប់ដឹងបានជាមិនដឹងអី អា?? ក្មេងគេដឹងអស់ហើយ ឬ នូវចាញ់ក្មេងទៀត? កាលលើកមុន ស្អីគាំទ្រអនុសាសរបស់សម្តេច ដូចឡប់ សម៍យនេះហើយនៅមានមនុស្ស ពួក ឡប់ចឹងទៀត ឈប់ទៅអញខ្មាសគេណាស់ អញមានអារម្មណ៍ ថាសាគាំទ្រ ដូចជេរ អាខ្វាក់ ចឹង ឫ មួយអាមួយហ្នឹងចូលចិត្តចឹង …. បើមែនល្មមបញ្ចប់វាហើយ !!!!

  5. abc says:

    អា ហ៊ុន សែន អសមត្តភាពស្ទើរគ្រប់ចំនុច ក្នុងការដឹកនាំប្រទេស … និយាយមិនអស់ អា

  6. ខ្ញុំគាំទ្រលោកប្រធាន សម​ រង្សី យើងខ្ញុំជានាយទាហាន០១រូប សូមគាំទ្រយ៉ាងពេញទំហឹងចំពោះវីរភាពរបស់លោក មិនថាជារូបខ្ញុំឬទាហាន នគបាល អាវុធហត្ថនឹងមន្រ្តីរាជកាទេ គឺ៧០%ហើយគាទ្រគណបក្សសង្គ្រោះជាតិ។