ដោយ ម៉ុំ សុផុន
2014-06-11
RFA

អតីតអ្នកភូមិបឹងកក់បន្តទាមទារសំណងបន្ថែមមុខសាលារាជធានីថ្ងៃទី១១ មិថុនា ឆ្នាំ២០១៤។ RFA/Mom Sophon
អតីតអ្នកភូមិបឹងកក់ ប្រមាណ ៥០នាក់ បាននាំគ្នាមកតវ៉ានៅមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារសំណងមួយចំនួនបន្ថែមលើគោលនយោបាយដែលសាលារាជធានីភ្នំពេញ ផ្ដល់ឲ្យនៅពេលពួកគាត់ត្រូវបានអាជ្ញាធរបង្ខំឲ្យចេញពីលំនៅឋានកាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។
អតីតអ្នកបឹងកក់ អ្នកស្រី ស៊ា ណារ៉េត ថ្លែងថា ពួកគាត់មកទាមទារឲ្យអភិបាលរាជធានីភ្នំពេញ បំភ្លឺចំពោះករណីដែលពួកគាត់ទាមទារសំណងបន្ថែមលើគោលនយោបាយដែលសាលារាជធានីភ្នំពេញ ផ្ដល់ឲ្យកាលពីឆ្នាំ២០០៨ គឺលុយ ៨.៥០០ដុល្លារ ជាថ្នូរចាកចេញពីលំនៅឋាននោះ។ អ្នកស្រីបន្តថា នៅពេលនោះក្រុមហ៊ុនស៊ូកាគូ បូមខ្សាច់ពន្លិចផ្ទះរបស់ពួកគាត់ទើបពួកគាត់ចាកចេញដោយបង្ខំ។
ទាក់ទងបញ្ហានេះ អ្នកភូមិបាននាំគ្នាយកលិខិតសុំអន្តរាគមន៍ដាក់ជូនមន្ត្រីសាលារាជធានី ដើម្បីដោះស្រាយ។ ជាលទ្ធផលអ្នកស្រីបញ្ជាក់ថា មន្ត្រីសាលារាជធានីសន្យាថា សាលារាជធានីនឹងព្យាយាមដោះស្រាយជូនពួកគាត់នៅចុងខែមិថុនានេះ តាមរយៈការប្រជុំជាមួយម្ចាស់ជំនួយ ដូចជាធនាគារពិភពលោក សភាពាណិជ្ជកម្ម និងម្ចាស់ជំនួយធំៗ ដើម្បីស្វែងរកថវិកាជួយអតីតអ្នកបឹងកក់។ ប៉ុន្តែសាលារាជធានីសុំដោះស្រាយបញ្ហាជូនអ្នកបុរីកីឡា ជាមុនសិនដើម្បីជាគំរូ។
ពលរដ្ឋដដែលឲ្យដឹងថា សាលារាជធានីភ្នំពេញ បានធ្វើសលាកបត្រព័ត៌មានអំពីសំណូមពររបស់អតីតអ្នកបឹងកក់សុំសំណងបន្ថែមគឺមានជាង១ពាន់គ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកភូមិឡពាងបន្តតវ៉ាដោយបិទផ្លូវជាតិលេខ៥រឿងរំលោភដីគាត់
- ពលរដ្ឋស្រុកខ្សាច់កណ្ដាលបារម្ភបាក់ដីចូលទន្លេដោយសារសាឡង់បូមខ្សាច់កៀកច្រាំង
- ពលរដ្ឋជិត៦០គ្រួសារមានផ្ទះតាមផ្លូវសហព័ន្ធរុស្ស៊ីស្នើសុំប័ណ្ណកម្មសិទ្ធិ
- ពលរដ្ឋ២១៥គ្រួសារទាមទារសិទ្ធិកាន់កាប់លើដីមានទំនាស់២៥ហិកតារនៅស្រុកបាទី
- គ្រូបង្រៀននៅព្រៃវែងចោទអាជ្ញាធរមូលដ្ឋានថាលក់ដីសាលា
- ក្រុមហ៊ុនស្ករសនៅអង់គ្លេសលាឈប់ពីសមាគមស្ករសល្អទាក់ទងសំណងពលរដ្ឋនៅកោះកុង
- អ្នកភូមិមានជម្លោះដីជាមួយភរិយាលោក ស៊ុយ សែម ព្រមានតវ៉ាបិទផ្លូវជាតិលេខ៥
- ពលរដ្ឋនៅកំពង់ឆ្នាំងទាមទារឲ្យអាជ្ញាធរចេញប្លង់កម្មសិទ្ធិដីមានទំនាស់
- ពលរដ្ឋមានទំនាស់ដីនៅព្រៃវែងចោទអាជ្ញាធរស្រុកថាដោះស្រាយក្ដីលម្អៀង