ដោយ តាំង សារ៉ាដា
2014-06-13
RFA

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគឯករាជ្យ លោក កែម ឡី (ស្ដាំ) និងសកលវិទ្យាធិការសាកលវិទ្យាល័យ ខេមរៈ និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកសាស្ត្រាចារ្យបណ្ឌិត សុខ ទូច ក្នុងកិច្ចពិភាក្សាពិសេសរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃច័ន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៣។ Photo: RFA
ក្រុមអ្នកឃ្លាំមើលស្ថានការណ៍សង្គម អះអាងថា ការគំរាមរបស់ លោក ហ៊ុន សែន អំពីមហន្តរាយសង្គមនឹងកើតមានពេលអវត្តមានរូបលោកនោះ គឺជាការបង្ហាញអំពីការមើលស្រាលព្រះរាជតួនាទីរបស់ព្រះមហាក្សត្រ ក្នុងការធានាស្ថិរភាពសង្គម និងជាការបំបាក់ស្មារតីរបស់រាស្ត្រឲ្យភ័យខ្លាច ចំពោះសង្គ្រាមក្នុងស្រុក ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
អ្នកវិភាគអំពីការអភិវឌ្ឍសង្គម លោក កែម ឡី បានសម្ដែងការមិនពេញចិត្តចំពោះប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា ប្រសិនបើរូបលោកស្លាប់មែន ប្រទេសនឹងជួបភាពចលាចលនោះ គឺកំពុងយកប្រជាពលរដ្ឋខ្មែរ និងក្រុមគ្រួសារខ្លួនឯង ធ្វើជាចំណាប់ខ្មាំងនៃការគ្រប់គ្រងអំណាច។
លោក កែម ឡី បន្តថា ការគំរាមរបស់ លោក ហ៊ុន សែន គឺធ្វើឡើងដោយខ្វះការទទួលខុសត្រូវ និងជាការបង្ហាញនូវភាពទន់ខ្សោយរបស់គណៈរដ្ឋមន្ត្រី។
ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពី លោក ហ៊ុន សែន ក្នុងពិធីចុះសួរសុខទុក្ខជនពិការនៅតំបន់កោះស្លា ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី១០ ខែមិថុនា មានប្រសាសន៍គំរាមធ្ងន់ៗទៅលើក្រុមមេដឹកនាំបក្សប្រឆាំងថា ប្រសិនបើលោកស្លាប់មែននោះ ប្រទេសនឹងជួបភាពវឹកវរ ហើយក្រុមប្រឆាំងត្រូវត្រៀមខ្លួនរត់អោយហើយទៅ។
ទោះបីជាយ៉ាងណាក៏ដោយ លោក កែម ឡី អះអាងថា ដើម្បីឲ្យសង្គម និងក្រុមគ្រួសាររបស់ លោក ហ៊ុន សែន មានស្ថិរភាពទៅបាននោះ លុះត្រាមេដឹកនាំប្រទេសត្រូវធ្វើឲ្យប្រព័ន្ធតុលាការមានភាពឯករាជ្យ ធ្វើឲ្យរដ្ឋសភាឯករាជ្យ និងរដ្ឋាភិបាលឯករាជ្យ។ លោកបន្តថា ការគំរាមដ៏ធ្ងន់ធ្ងររបស់ លោក ហ៊ុន សែន អំពីមហន្តរាយសង្គមអាចនឹងកើតមាន ប្រសិនបើលោកអស់ជីវិតនោះ គឺជាការមើលស្រាលមួយទៅលើព្រះរាជតួនាទីរបស់ព្រះមហាក្សត្រ ក្នុងការធានានូវស្ថិរភាពសង្គម និងជាការបង្ហាញឲ្យឃើញថា ការគ្រប់គ្រងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ លោក ហ៊ុន សែន ជាច្រើនឆ្នាំកន្លងមកនេះ មិនបានជួយបង្កើតអោយកម្ពុជា មានគោលការណ៍និរន្តរភាព ឬការផ្ទេរអំណាចដោយសន្តិវិធីឡើយ។
ការអះអាងរបស់ លោក កែម ឡី ធ្វើឡើងនៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី ក្នុងទីក្រុងភ្នំពេញកាលពីយប់ថ្ងៃព្រហស្បតិ៍។ នេះមិនមែនជាការគំរាមលើកទីមួយរបស់ លោក ហ៊ុន សែន នោះទេ។ ជារឿយៗ លោកតែងគំរាមថា ប្រសិនបើគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំនេះចាញ់ការបោះឆ្នោតជាតិឆ្នាំ២០១៣ នោះនឹងមានសង្គ្រាមក្នុងស្រុកកើតឡើង។
កន្លងមក លោក ប្រ៊ែដ អាដាម (Brad Adams) នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃ វ៉ច្ឆ (Human Rights Watch) ធ្លាប់មានប្រសាសន៍ថា លោក ហ៊ុន សែន តែងគិតថា លោក និងបក្ខពួកគ្រួសាររបស់លោកជាម្ចាស់របស់ប្រទេសកម្ពុជា។
សាស្ត្រាចារ្យខាងផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច បានហៅការគ្រប់គ្រងអំណាចនៅកម្ពុជា កន្លងមក ជាការគ្រប់គ្រងបែបអំណាចទេវរាជ ឬជាការប្រើអំណាចអញនិយម ដែលធ្វើឲ្យមានសង្គ្រាមស៊ីវិល មានបដិវត្តន៍ ឬរដ្ឋប្រហារជាច្រើនកើតឡើងមិនចេះចប់។ លោកបណ្ឌិត សុខ ទូច អះអាងថា អំណាចដែលកើតចេញពីការបោះឆ្នោតដោយលទ្ធិប្រជាធិបតេយ្យ ខុសគ្នាពីអំណាចដែលដណ្ដើមពីការធ្វើសង្គ្រាមទាំងនោះ។
ទាក់ទិននឹងបញ្ហានេះដែរ លោក កែម ឡី បានផ្តល់អនុសាសន៍ដល់ លោក ហ៊ុន សែន ថា ដើម្បីការពារកុំឲ្យមានស្ថានភាពវឹកវរក្រោយពេលអវត្តមានលោកជាអចិន្ត្រៃយ៍មែននោះ លោក ហ៊ុន សែន គួរផ្ទេរអំណាចដោយសន្តិវិធីជាមុន។ ជាមួយគ្នានេះដែរ លោកបណ្ឌិត សុខ ទូច បានជំរុញឲ្យ លោក ហ៊ុន សែន គួរចូលនិវត្តន៍ ហើយថែរក្សាសុខភាពដើម្បីក្រុមគ្រួសាររបស់លោកទៅវិញប្រសើរជាង។ ពាក្យចចាមអារ៉ាមជាច្រើនរាលសុះសាយសឹងទូទាំងពិភពលោក កាលពីសប្ដាហ៍កន្លងទៅនេះថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្លាប់ដោយជំងឺដាច់សរសៃឈាម បន្ទាប់ត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសសិង្ហបុរី ហើយក្រោយមក លោក ហ៊ុន សែន បានលេចមុខជាសាធារណៈ ដោយខឹងសម្បារយ៉ាងខ្លាំងទៅលើក្រុមបក្សប្រឆាំង ចោទថាជាអ្នកបង្កើតព័ត៌មានមិនពិតនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីទូតថៃបដិសេធថាអាជ្ញាធរមិនបានប្រើហិង្សាក្នុងការបញ្ជូនពលករខ្មែរខុសច្បាប់
- លោក សម រង្ស៊ី៖ លោក ហ៊ុន សែន គួរបញ្ជូនជនជាតិវៀតណាមខុសច្បាប់នៅកម្ពុជាដូចថៃ
- អ្នកវិភាគនិងនិស្សិតចូលរួមពិភាក្សាអំពីបញ្ហាជាប់គាំងនយោបាយ
- ពលករខ្មែរមកពីថៃកាន់តែច្រើនឡើងៗ ហើយមួយចំនួនដួលសន្លប់
- ពលករខ្មែរកើនឡើងជាង១ម៉ឺននាក់ដែលត្រូវអាជ្ញាធរថៃដឹកជញ្ជូនមកទម្លាក់នៅប៉ោយប៉ែត
- មន្ត្រីក្រុមប្រឹក្សាឃុំបក្សប្រឆាំងនៅកំពង់ស្ពឺចោទមេឃុំប្រើប្រាស់អំណោយខុសគោលដៅ
- បក្សទាំងពីរមិនឯកភាពគ្នាលើចំណុចជ្រើសតាំងសមាសភាពគ.ជ.ប
- អ្នកវិភាគ៖ ការគំរាមរបស់នាយករដ្ឋមន្ត្រីបង្ហាញថាប្រទេសស្ថិតក្នុងភាពគ្រោះថ្នាក់
- អ្នកគាំទ្របក្សកាន់អំណាចនៅកោះកុងរារាំងមេបក្សប្រឆាំងចុះជួបអ្នកគាំទ្រ
ទស្សនៈនៃការបកស្រាយរបស់មនុស្សម្នាក់ៗ លើរឿងអ្វីមួយ ជារឿងធម្មតា ទេ។
គ្មានទេ នូវភាពប្រាកដនិយម។ ការនិយាយរបស់លោក ហ៊ុន សែន ក៏អញ្ចឹងដែរ គេថា ល្អ គឺ ល្អ , តែបើគេថា អាក្រក់ គឺអាក្រក់ គេថា សម គឺវាសមមែន! តែបើគេថា វាមិនត្រូវ គឺវាមិនត្រូវ ។ តើអ្វីជាសំខាន់ ? គឺរួមគ្នាការពារសន្តិភាពក្នុងប្រទេសទៅ នុះ វាចប់ហើយ។
រូបំ ទុក្ខំ អនតា!!
We are really appreciated with you both Dr.Kem Ley & Dr. Sokh Touch, everytime you have spoken & exposed on air we preferably to listen and consider you both as a pioneer of Cambodian news genetion, do you know this country need the poeple like you,
Dr.Ley and TOuch, say is easy but implement difficult, don’t try to comment wrong idea
I believe many of us still remember about REAL oknha Kleang Moeung who dropped himself into sharp weapon pit in order to recruit ghost armies to fight for Cambodia.
May be Samdech Hun Sen could do the same if he truly loves the country, once he died.
Will he be prepared for the good cause for the country?
ជាង២០០០ឆ្នាំមកហើយប្រទេសខ្មែរបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្តេចដែលតែងតែចាត់ទុក ថា ប្រទេសខ្មែរជារបស់ខ្លួនដាច់មុខ។ លុះដល់សម័យអីលូវរាស្រ្តសាមមញ្ញឡើងធ្វើស្តេច បានយកឥទ្ធិពល នេះមកអនុវត្តដូចគ្នា។
តើមានមូលហេតុអ្វីដែលធ្វើអោយខ្មែរស្រលាញ់អំណាចផ្កាប់មុខដូចនេះ?
ហេតុដែលធ្វើឪ្យជននោះស្រឡាញ់អំណាចផ្កាប់មុខនោះ ដោយជននោះមិនដែលស្គាល់អ្វីដែលហៅថាអំណាច លុះដល់ស្គាល់ បានកាន់អំណាច អាចធ្វើអ្វីៗបានទាំងអស់ អាចលក់ជាតិ អាចលួចជាតិ អាចបង្កើតអំពើរពុករលួយតាំងពីលើដល់ក្រោម អាចហៅស្រីក្មេងមកដេកឆ្អែតហើយសម្លាប់ចោល អាចបែងចែកទិកដីឪ្យទៅបរទេស ដោយមិនបាច់សួរឬឪ្យប្រជាជនដិង គឺធ្វើស្ងាត់ៗ ឪ្យស្ងាត់ៗ អាចកាប់រង្គៀលព្រៃឈើបបង្ហិនបង្ហោចសម្បត្តិធម្មជាតិ បើកដៃឪ្យជនបរទេសមករសនៅលើទិកដីខ្មែររាប់លាននាក់ដោយខុសច្បាប់ ហើយផ្នែកអន្តោប្រវេសន៏មិនដែលឃើញអើតក្បាលឬត្រួតពិនិត្យម្តងណាឡើយ បណ្តោយឪ្យជនខុសច្បាប់ទាំងនោះបង្កើតបនល្បែងពេស្យាចារសិងគ្រប់ទីកន្លែងខេត្តក្រុង ក្រោមផ្លាកស្ពិនភ្នែកជា ភោជ្ជនិយដ្ឋាន អាហារដ្ឋាន កាហ្វេហ្វីន កោសជប់មាស្សាល។និងល។ ហើយមួយចំណែកទៀតនៃជនខុសច្បាប់ទាំងនោះបានក្តោបក្តាប់យកការងារមួយចំនួនធំពីប្រជាជនខ្មែរទៀត ដូចជាការងារសំណង់សិងគ្រប់ទីកន្លែងដែលមានយួនជាមេការឬក៏មេជាង ល។ ក្នុងលក្ខណះដែលរដ្ឋាភិបាលមិនគ្រប់ទឹកមិនអាច ឬក៏គ្មានសម្មតភាពបង្កើតការងារឪ្យប្រជាពលរដ្ឋធ្វើផងនោះ ធ្វើឪ្យយុវជនយើងសម្រេចចិត្តឆ្លងដែនទៅរកការធ្វើនៅប្រទេសជិតខាងទោះបីដិងថាត្រូវលះបង់អាយុជីវិតក៏ដោហ ព្រោះរដ្ឋាភិបាលមិនដែលខ្វល់ដោះស្រាយរកការងារឪ្យធ្វើ ព្រោះរវល់ពេក រវល់ប្រម៉ូលលុយដាក់ហោប៉ៅ លក់សម្បត្តិជាតិមិនទាន់អស់ និងគិតលក់បន្តរទៀត នេះហើយចរិត្តបុគ្គលញានអំណាច ព្រោះតាំងពីកើតម៉ោមិនដែលមានអំណាចទេ រស់នៅតែក្នុងព្រៃដូចស្វា លុះបានអំណាចដល៉ដៃគឺក្រាញលែងចុះ ក្រាញរហូតដល់ងាប់លើបង្គង ។
មើលតែចំណងជើងជ្រិញហ្មង,មិនដឹងចង់និយាយពីស្អី!
the whole world have to be concerning about this situation ******************************* if there is no HUN SEN as CPP leader or CAMBODIAN leader the whole world will end in one second after he die?????????????????????????????????????????????????????
ការដែលគេថាល្អចំពោះសំដីនិងអំពើររបស់ហ៊ុនសែនគឺចេញពីក្រុមដែលមានគំនិតដូចគ្នាឬក៏ក្រុមពួកអាអោបជើងមួយក្តាប់ប៉ុណ្ណោះ ព្រោះគេបានលាភសការះពីហ៊ុនសែនតាមសកម្មភាពអោបជើង តែបើអ្នកដែលគេខ្វល់ពីបញ្ហារប្រទេសជាតិគេនិងឪ្យពិន្ទុសូនដល់ហ៊ុនសែន ព្រោះហ៊ុនសែននិងបក្សពួកបំផ្លាញជាតិច្រើនណាស់ មិនត្រឹមតែបំផ្លាញទេ គឺបាញ់សម្លាប់ប្រជាជនខ្លួនឯងទៀត ។
-មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep
Kadouy mer ah ckhher sam-re ot-om-noy-tien
-គ្រួសាររបស់ vea ទាំងអស់ដូចគ្នា
-mi cho –kadouy ធំ ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta