ដោយ អាន ស៊ីថាវ
2014-06-13
RFA

រថយន្តរបស់អាជ្ញាធរថៃ ដឹកពលករខ្មែរយកមកដាក់នៅខាងមុខការិយាល័យប៉ូលិសអន្តោប្រវេសន៍ខ្មែរ ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤។ RFA/Soun Sophalmony
ប្រទេសថៃ បានចាប់ផ្ដើមយុទ្ធនាការបញ្ជូនពលករខ្មែរដែលធ្វើការដោយខុសច្បាប់មកកម្ពុជា វិញ ដោយហេតុផលរក្សាស្ថិរភាពសន្តិសុខ ស្របពេលថៃ កំពុងមានភាពចលាចលលើផ្នែកនយោបាយ។
រឿងរ៉ាវដែលស្ថិតនៅក្រោយនៃការបញ្ជូនពលករនេះ អ្នកជំនាញនានាបានអះអាងខុសគ្នា ដោយគេលើកហេតុផលអាចជាការឌឺដងគ្នារវាងអ្នកនយោបាយ។ អ្នកខ្លះទៀតយល់ថា ការបញ្ជូនពលករមកប្រទេសកម្ពុជា វិញនេះអាចជាសក្ដានុពលសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចទៅវិញ។
ការបញ្ជូនពលករមិនស្របច្បាប់នៅតាមតំបន់ព្រំដែនកម្ពុជាថៃ មានសកម្មភាពខុសពីធម្មតា។ បរិមាណបញ្ជូនពលករកម្ពុជា ពីប្រទេសថៃ បានកើនឡើងរហូតដល់ ១ម៉ឺននាក់ក្នុងមួយថ្ងៃ ដែលថ្នាក់ដឹកនាំក្រសួងការងារ និងអាជ្ញាធរមូលដ្ឋាន កំពុងចាត់វិធានការដោះស្រាយបញ្ហានេះ។ តាមការអង្កេតរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញថា គិតត្រឹមថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៤ ពលករកម្ពុជា ជាង ៤ម៉ឺននាក់ត្រូវបានប្រទេសថៃ បញ្ជូនមកកម្ពុជា វិញ នៅតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រកមួយចំនួនទៀតនៅតាមព្រំដែនខ្មែរថៃ។
អ្នកជំនាញជាច្រើនបានរកឃើញហេតុផលនៅក្រោយនៃការបញ្ជូនពលករខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់មកកម្ពុជា វិញនេះ ដោយសារហេតុផលនយោបាយ។ អ្នកវិភាគនយោបាយអះអាងថា បញ្ហានេះអាចបណ្ដាលមកពីប្រទេសកម្ពុជា ទំនងជាអ្នកគាំទ្រគណបក្សប្រជាប្រិយភាពរបស់ថៃ គឺឈ្មោះ ភឿថៃ របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលសមាជិកគ្រួសាររបស់លោកបានឡើងជានាយករដ្ឋមន្ត្រី ហើយបានទម្លាក់ពីអំណាចវិញជាច្រើនលើកច្រើនសា។ ប៉ុន្តែភាគីថៃ បានអះអាងថា ការចាប់បញ្ជូនពលករខ្មែរមកកម្ពុជា វិញនោះ ដោយសារតែប្រទេសថៃ បានទទួលពាក្យចចាមអារ៉ាមថា អ្នកដែលធ្វើការដោយខុសច្បាប់ ចូលរួមក្នុងការធ្វើបាតុកម្មប្រឆាំងនឹងនាយករដ្ឋមន្ត្រីដែលដឹកនាំដោយយោធា។ ប៉ុន្តែថ្នាក់ដឹកនាំរបស់ថៃ បានបដិសេធចំពោះពាក្យចចាមអារ៉ាមទាំងនោះ។
ក្រុមប្រឹក្សាសន្តិសុខថៃ បានប្រាប់កាសែតរបស់ថៃ ឌឹ ណេសិន (The Nation) នៅថ្ងៃទី១៣ មិថុនា ថា អ្នកធ្វើការមិនស្របច្បាប់ ឬពុំមានឯកសារគ្រប់គ្រាន់ ត្រូវបញ្ជូនត្រឡប់ទៅប្រទេសខ្លួនវិញ ប៉ុន្តែអ្នកដែលមានឯកសារគ្រប់គ្រាន់ គឺអាចធ្វើការជាធម្មតា។ ចាប់តាំងពីថ្ងៃដែលអ្នកដឹកនាំយោធាថៃ បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី មានយុទ្ធនាការជាច្រើនបានចុះចាប់កម្មករដែលមិនស្រប ជាពិសេសកម្មករកម្ពុជា។ ថ្នាក់ដឹកនាំយោធាថៃ នេះ បានដាក់ពេលវេលាកំណត់ដល់អ្នកដែលធ្វើការមិនស្របច្បាប់ ត្រូវបោសសម្អាតឲ្យអស់នៅខែក្រោយ គឺត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤។
អ្នកវិភាគកិច្ចការសង្គម លោក កែម ឡី មានប្រសាសន៍ថា ការបញ្ជូនពលករមកវិញនេះ គឺជាការសង្ស័យរបស់អ្នកនយោបាយ។
«សំឡេង»
បន្ថែមលើនេះ ប្រធានអង្គការខារ៉ាម (CARAM) ដែលធ្វើការអង្កេតលើការបញ្ជូនពលករទៅធ្វើការងារនៅបរទេស លោក យ៉ា ណាវុធ មានប្រសាសន៍ថា យន្តការរបស់ថៃ លើការបោសសម្អាតពលករមិនស្របច្បាប់នៅពេលនេះ ហាក់ជាយន្តការខុសទំនង។
«សំឡេង»
លោក យ៉ា ណាវុធ បញ្ជាក់ទៀតថា ប្រទេសថៃ នៅតែបន្តសកម្មភាពបោសសម្អាតពលករដែលធ្វើការស្របច្បាប់មកប្រទេសកម្ពុជា វិញ ដែលបញ្ហានេះអាចក្លាយជាបន្ទុកធ្ងន់ធ្ងរដល់រដ្ឋាភិបាលកម្ពុជា។
បញ្ហានេះ រដ្ឋមន្ត្រីក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ដែលបានចុះពិនិត្យនៅតំបន់ច្រកទ្វារប៉ោយប៉ែត មានប្រសាសន៍ថា ប្រទេសកម្ពុជា និងថៃ មានកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងការសម្រួលបែបបទអនុញ្ញាតឲ្យពលកម្មកម្ពុជា ទៅធ្វើការដោយស្របច្បាប់នៅប្រទេសថៃ។
បច្ចុប្បន្ន កម្ពុជា កំពុងដោះស្រាយបញ្ហាពលករមិនស្របច្បាប់ដែលបានបញ្ជូនមកយ៉ាងច្រើនសន្ធឹកសន្ធាប់មកនេះ ដោយបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមរវាងប្រទេសថៃ បន្ថែមទៀត។ ហើយការសម្របសម្រួលនោះត្រូវធ្វើឡើងដោយយុត្តិធម៌ និងគ្មានការបង្ខិតបង្ខំ ឬប្រើអំពើហិង្សាណាមួយមកលើពលករកម្ពុជា ឡើយ។
ឆ្លើយតបទៅនឹងបញ្ហានេះ សេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១៣ មិថុនា របស់ក្រសួងការបរទេសថៃ បានបដិសេធចំពោះពាក្យចចាមអារ៉ាមនៃការចេញផ្សាយព័ត៌មាន ទាក់ទងការបោសសម្អាតរបស់ទាហានថៃ ដោយហិង្សាទៅលើពលករកម្ពុជា ដែលបានលួចឆ្លងទៅធ្វើការដោយខុសច្បាប់។
អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក សេក វណ្ណមេធី មានប្រសាសន៍ថា ពាក្យចចាមអារ៉ាមនេះបានធ្វើឲ្យពលករកម្ពុជា ដែលធ្វើការមិនស្របច្បាប់ ស្ម័គ្រចិត្តរាយការណ៍ទៅអាជ្ញាធរថៃ។ ហើយការចាប់បញ្ជូនពលករទាំងនោះមកកម្ពុជា វិញ គឺជាការជួយសម្រួលដល់ការធ្វើដំណើរតែប៉ុណ្ណោះ មិនមែនជាការចាប់បង្ខំនោះទេ។ អាជ្ញាធរថៃ ជឿជាក់ថា ការផ្គត់ផ្គង់ពលករដោយស្របច្បាប់ នឹងធ្វើឲ្យប្រទេសថៃ និងកម្ពុជា ចំណេញទាំងអស់គ្នា ដើម្បីកាត់បន្ថយការកេងកម្លាំងពលកម្ម និងការជួញដូរមនុស្ស។
តាមការប៉ាន់ស្មាន ពលករកម្ពុជា ប្រមាណជាង ២០ម៉ឺននាក់ កំពុងប្រឈមមុខបញ្ជូនមកកម្ពុជា វិញ ដោយសារពួកគាត់មិនមានលិខិតឆ្លងដែន និងពុំមានឯកសារគ្រប់គ្រាន់។ ការស្រាវជ្រាវដោយអង្គការមួយចំនួនបានបង្ហាញថា ប្រសិនបើពលករកម្ពុជា ត្រូវបានបញ្ជូនមកកម្ពុជា វិញនោះ អាចធ្វើឲ្យកម្ពុជា ខាតបង់ទឹកប្រាក់ប្រមាណ ៣០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំពីការផ្ទេរលុយ។ ប៉ុន្តែបញ្ហានេះ ក៏អាចប៉ះពាល់ដល់សហគ្រាស ឬរោងចក្រថៃ ដែរដោយសារតែការជួលពលករខ្មែរមានតម្លៃទាបប្រមាណពីរដង បើប្រៀបធៀបនឹងការជួលកម្មកររបស់ថៃ។ តាមការប៉ាន់ស្មានប្រទេសថៃ មានពលករជិត ៤លាននាក់ មកពីប្រទេសថៃ កម្ពុជា និងប្រទេសឡាវ កំពុងធ្វើការនៅប្រទេសថៃ ភាគច្រើនដោយខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីទូតថៃបដិសេធថាអាជ្ញាធរមិនបានប្រើហិង្សាក្នុងការបញ្ជូនពលករខ្មែរខុសច្បាប់
- លោក សម រង្ស៊ី៖ លោក ហ៊ុន សែន គួរបញ្ជូនជនជាតិវៀតណាមខុសច្បាប់នៅកម្ពុជាដូចថៃ
- អ្នកវិភាគនិងនិស្សិតចូលរួមពិភាក្សាអំពីបញ្ហាជាប់គាំងនយោបាយ
- កម្មកររោងចក្រស៊ីម៉ងត៍ខេត្តកំពតព្រមចូលធ្វើការវិញរង់ចាំដំណោះស្រាយនៅថ្ងៃ១៩មិថុនា
- កម្មកររោងចក្រអូសេអង់ព្រមផ្អាកតវ៉ាបណ្ដោះអាសន្នរង់ចាំដំណោះស្រាយ
- អ្នកឃ្លាំមើល៖ ការគំរាមរបស់លោក ហ៊ុន សែន គឺមើលស្រាលព្រះរាជតួនាទីព្រះមហាក្សត្រ
- ពលករខ្មែរមកពីថៃកាន់តែច្រើនឡើងៗ ហើយមួយចំនួនដួលសន្លប់
- កម្មករជាង៦០នាក់ដួលសន្លប់នៅសហគ្រាស ឌីនហាន មិនដឹងមូលហេតុ
- សង្គមស៊ីវិលថ្កោលទោសការបង្ក្រាបរបស់ថៃធ្វើឲ្យពលករខ្មែរស្លាប់និងរបួស
គិតថា មូលហេតុអ្វី ក៏សមម្យ៉ាងដែរ គឺសមដូចគ្នា។
ក៏អាចគិតថា មកពីកម្ពុជារបស់យើងនេះ ខ្សោយ ទើបគេប្រមាថ។
ថៃត្រូវការរៀបចំប្រទេស គេថា ត្រូវតែបញ្ជូនអន្តោប្រវេសន៍ច្បាប់ចេញ។
ប្រសិនបើកម្ពុជា ត្រូវការរៀបចំប្រទេស តើកម្ពុជា អាចធ្វើបានឬទេ?
និយាយនេះ ពុំមែនមានន័យថា យើងចង់ឲ្យធ្វើអញ្ចឹងនោះទេ។ គ្រាន់សាកល្បងគិត។
កុំថា សូម្បីរាជរដ្ឋាភិបាលគណបក្សប្រជាជន ទោះជាប្តូរទៅជារដ្ឋាភិបាល សង្គ្រោះជាតិ ក៏មិនអាចធ្វើបានដែរ។ កាលណា កម្ពុជា ចង់ធ្វើ ទាល់តែ ១៨ មិនា ត្រឡប់មកវិញ។ បន្ទាប់មកភ្លើងសង្គ្រាម ក៏ឆេះឡើងនៅកម្ពុជា។
ប្រជាពលករខ្មែរទាំងនោះរងគ្រោះដោយសារតែហ៊ុនសែនគាំទ្របក្សភឿរថៃរបស់លោកថាក់សុីន ជាសត្រូវនយោបាយនិងបក្សអាប់ភិសុីតនិងក្រុមទាហានថៃ។ ពលករកម្ពុជាគ្នាគ្មានដឹងអីនោះទេ គឺគ្រាន់តែខំប្រឹងរកប្រាក់ដើម្បីចិញ្ចឹមក្រពះព្រោះរដ្ឋាភិបាលហ៊ុនសែនមិនចេះបង្កើតការងារឲ្យយ ពលរដ្ឋមានការងារធ្វើ។ ឥឡូវដោយសារតែហ៊ុនសែនធ្វើឲ្យកម្មករទាំងនោះអស់ការងារធ្វើទៀត គិតទៅរដ្ឋាភិបាលខ្មែរមិនបង្កើតការងារឲ្យយពលរដ្ឋខ្លួនធ្វើជារឿងមួយហើយទៅបង្កររឿងគាំទ្រ បក្សថាក់សុីនជារឿងមួយទៀតធ្វើឲ្យពលករខ្មែររងគ្រោះអត់ការងារធ្វើទៀត។
ប្រជាជនពីប្រទេសមួយដែលទៅរស់នៅនិងធ្វើការដោយខុសច្បាប់នៅប្រទេសមួយទៀត តែងតែបង្ក ជាបញ្ហាដល់ប្រទេសនោះ។ ប្រទេសណាក៏មិនចង់បានរឺមានប្រជាជនពីប្រទេសដទៃទៅរស់នៅដោយ ខុសច្បាប់នៅក្នុងប្រទេសរបស់ខ្លួនដែរ។
តើប្រទេសខ្មែរចង់អោយប្រជាជនពីប្រទេសដទៃមករស់នៅក្នុងប្រទេសខ្មែរដោយខុសច្បាប់រឺទេ? សព្វថ្ងៃនេះមានប្រជាជនអន្តោប្រវេសន៍ខុសច្បាប់ជាច្រើនកំពុងរស់នៅប្រទេសខ្មែរ។
តើប្រទេសខ្មែរបានធ្វើអ្វីខ្លះ រឺចាត់វិធានការណាមួយដើម្បីដោះស្រាយបញ្ហានោះទេ? ពួកគេមួយចំនួន បានទាំងបង្កើតបញ្ហាជាច្រើនដល់ប្រទេសខ្មែរ។
Wondering if Burmese and Laosian immigrant workers are in the same mass exodus out of Thailand.
-មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep
Kadouy mer ah ckhher sam-re ot-om-noy-tien
-គ្រួសាររបស់ vea ទាំងអស់ដូចគ្នា
-mi cho –kadouy ធំ ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta
នេះមកពីនយោបាយ ហ៊ុន សែន ឈ្នះៗហុតឈាមប្រជាជនខ្មែរក្រីក្រឱ្យបង់ថ្លៃលិខិតឆ្លងដែន
ថ្លៃហួសពីសម្ថភាពប្រជាជនក្រីក្រអាចបង់បាន នេះជាមូលហេតុដ៍ធំមួយនៃរដ្ឋាភិបាល ហ៊ុន សែន
បំផ្លាញសេចក្ដីសុខប្រជាជនក្រីក្រដែលមិនអាចមានលិខិតឆ្លងដែនកាន់ស្របច្បាប់ចេញចូលប្រទេសក្រៅ !