​ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី​នឹង​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ធនាគារ​ពិភពលោក​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ស្អែក​នេះ​​

ដោយ៖​ ណាត សុភាព​
ថ្ងៃអាទិត្យ ទី15 មិថុនា 2014
http://vodhotnews.com

​ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ នឹង​ប្រមូលផ្តុំ​គ្នា​នៅមុខ​ធនាគារ​ពិភពលោក​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ស្អែក​នេះ ដើម្បី​ធ្វើ​សន្និសីទ​សារព័ត៌មាន ទាមទារ​ឲ្យ​ធនាគារ​នេះ ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​ជួយ​រក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី នៅ​តំបន់​បឹងកក់​។​

​តំណាង​សហគមន៍​បឹងកក់​អ្នកស្រី ទេព វ​ន្នី ឲ្យ​VOD ដឹង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ស្អែក​នេះ មាន​តំណាង​សហគមន៍​ថ្មគោល បុរី​កីឡា និង​អ្នក​បឹងកក់ នឹង​នាំ​គ្នា​ប្រមូលផ្តុំ​នៅ​មុខ​ធនាគារពិភពលោក ដើម្បី​ទាមទារ​ឲ្យ​ធនាគារ​នេះ​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យជួយ​ណោះ​ស្រាយ​ជម្លោះ​ដីធ្លីដ៏​រ៉ាំរ៉ៃ​ជូន​ប្រជាពលរដ្ឋ​បឹងកក់​ឲ្យបាន​ឆាប់ ដោយសារ​ពួកគេ​កំពុង​ជួប​បញ្ហា​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ អ្នកស្រី​បន្ត​ថា កន្លង​មក​ធនាគារពិភពលោក​មាន​ចេតនា​ពន្យា​ពេល​មិន​ដោះស្រាយ​ជូន​អ្នក​បឹងកក់​នោះទេ ទើប​ពួកគេ​គ្រោង​នាំគ្នា​ប្រមូលផ្តុំ​នៅ​មុខ​ធនាគារ​បែបនេះ​។​

​តំណាង​អ្នក​ភូមិ​បឹងកក់ ធ្លាប់​ឲ្យដឹង​ដែរថា អនុក្រឹត្យ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាត់​ដី​នៅ​តំបន់​នោះ​១២.៤៤​ហិកតា តាំងពី ឆ្នាំ​២០១១ សម្រាប់​ពលរដ្ឋ ជិត​១០០០​គ្រួសារ​នៅ​តំបន់​នោះ ប៉ុន្តែ​មក​ដល់ពេលនេះ​ពួកគេ​ប្រមាណ​៤០​គ្រួសារ​ទៀត នៅ​មិនទាន់​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ តាម​អនុក្រឹត្យ​នៅឡើយ​៕

សរសេរ​មកកាន់​លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles