ដោយ៖ ពៅ មេត្តា
ថ្ងៃអាទិត្យ ទី15 មិថុនា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ពុទ្ធបរិស័ទវាយកម្ទេចរបងអគារបុរី (រូបភាពពី៖ ហ្វេសប៊ុក Page Sam Rainsy)
ពុទ្ធបរិស័ទចំណុះជើងវត្តកោះពោធិវង្ស ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននាំគ្នាវាយកម្ទេចរបងអគារបុរី ប៉េងហួតដោយចោទថា ក្រុមហ៊ុននោះ បានរំលោភបំពានដីវត្ត។
នៅព្រឹកថ្ងៃអាទិត្យនេះ ព្រះសង្ឃ និង ពុទ្ធបរិស័ទប្រមាណ១ពាន់អង្គ/នាក់ បានប្រមូលផ្តុំតវ៉ា ដោយស្នើឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែន ជួយដោះស្រាយករណី ម្ចាស់បុរីប៉េងហួតបាន សាងសង់អគាបំពានលើដីវត្ត។ បន្ទាប់ពីព្រះសង្ឃថ្លែងតាមឧបករណ៍បំពងសំឡេងពីការទាមទារដីវត្ត ភ្លាមនោះយុវជនមួយក្រុមបានប្រើញញួរវាយកម្ទេចរបងព័ទ្ធបុរីប៉េងហួត ដែលមិនទាន់សាងសង់ហើយ។ នេះបើតាមវីឌីអូ ដែលបង្ហោះក្នុងហ្វេសប៊ុករបស់លោកសម រង្ស៊ី។

ព្រះសង្ឃថ្លែងតាមឧបករណ៍បំពងសំឡេង (រូបភាពពី៖ ហ្វេសប៊ុកPage Sam Rainsy)
ទោះយ៉ាងណាការតវ៉ារបស់ព្រះសង្ឃ និង ពុទ្ធបរិស័ទ្ធនៅព្រឹកនេះ មិនមានហិង្សាណាមួយកើតឡើងទេ ហើយក៏មិនឃើញមានសមត្ថកិច្ចទៅឃ្លាំមើលដែរ។
សរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com