​ពលករ​ខ្មែរ​នៅ​ទឹកដី​ថៃ​៧​នាក់​ស្លាប់​និង​១៦​នាក់​រងរបួស​​

ដោយ៖​ ពៅ មេត្តា​
ថ្ងៃអាទិត្យ ទី15 មិថុនា 2014
http://vodhotnews.com

ពលករ​ខ្មែរ​ដែល​រដ្ឋាភិបាល​យោធា​ថៃ​ចាប់បញ្ជូន​មក​កម្ពុជា​វិញ ​៧​នាក់​ស្លាប់ និង​១៦​នាក់​រងរបួស នៅ​ពេល​រថយន្ត​ដឹក​ជញ្ជូន​បែក​កង់​រួច​ក្រឡាប់​ នៅស្រុក រ៉ា​ត​ចា​សាន ខេត្ត​ឆាក់​ឈើ​ង សៅ កាលពី​យប់​ថ្ងៃ​សៅរ៍​។​

​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​របស់​ថៃ ចុះផ្សាយ​ថា គ្រោះថ្នាក់​ចរាចរណ៍​នោះ​កើតឡើង​នៅ​ម៉ោង​១១ និង​៣០​នាទី​យប់​។ រថយន្ត​នោះ​បាន​ដឹង​ពលករ​ខ្មែរ​ភៀសខ្លួន​មកកាន់​ព្រំដែន​កម្ពុជា បន្ទាប់ពី​ទទួល​ព័ត៌មាន​ថា ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ដើម្បី​សន្តិភាព និង​សណ្តាប់ធ្នាប់​ចាត់​វិធានការ​ផ្លូវច្បាប់​ចំពោះ​ពលករ​ដែល​ទៅ​ការខុសច្បាប់​ក្នុង​ទឹកដី​ថៃ​។

​នៅ​ប៉ុន្មាន​ជិត​១០​ថ្ងៃ​មក​នេះ រដ្ឋាភិបាលយោធា​ថៃ បាន​ដឹក​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការខុសច្បាប់ ​នៅលើ​ទឹកដី​ថៃ​ មក​កម្ពុជា​វិញ​តាម​ច្រក​ប៉ោយប៉ែត​ទាំង​យប់​ទាំង​ថ្ងៃ​។ គិត​ត្រឹម​ថ្ងៃអាទិត្យនេះ ចំនួន​ពលករ​ខ្មែរ​ដែល​ថៃ​ចាប់បញ្ជូន​មក​មាន​ជាង​១០​ម៉ឺននា​ក់​។

សរសេរ​មកកាន់​លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles