ដោយ វណ្ណ វិចារ
2014-06-15
RFA

សកម្មភាពពលរដ្ឋខ្មែរដែលអាជ្ញាធរថៃ ចាប់បញ្ជូនមកដាក់ចំណុចរង្វង់មូលខាងមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ មិថុនា ឆ្នាំ២០១៤។ RFA/Soun Sophalmony
មកដល់ពេលនេះ កម្មករខ្មែរចំនួនជាង ១០ម៉ឺននាក់ហើយ ត្រូវបានរដ្ឋាភិបាលយោធាថៃ ចាប់បញ្ជូនមកកាន់ប្រទេសកម្ពុជាវិញ។ កម្មករចំណាកស្រុកនេះបានក្លាយជាបន្ទុកមួយថ្មីទៀតរបស់រដ្ឋាភិបាល លោក ហ៊ុន សែន ដែលត្រូវដោះស្រាយ ក្នុងចំណោមបញ្ហាប្រឈមជាច្រើនរបស់ប្រជាពលរដ្ឋកម្ពុជា។ តើបញ្ហាអ្វីខ្លះដែលអាចកើតមានឡើងបន្ទាប់ពីពលករខ្មែរវិលពីប្រទេសថៃ វិញនោះ?
បន្ទាប់ពីយោធាថៃ ចាប់បញ្ជូនពលករខ្មែរឲ្យត្រឡប់មកស្រុកវិញក្នុងទ្រង់ទ្រាយធំរួចមក រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការបន្ទាន់មួយចំនួនដើម្បីដោះស្រាយបញ្ហានេះ។
វិធានការដំបូងតម្រូវឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងរៀបចំផ្សព្វផ្សាយពីឱកាសការងារនៅក្នុងប្រទេសឲ្យពលករទាំងនោះបានដឹង។ មួយវិញទៀត ក្រសួងមហាផ្ទៃ ក៏បានចេញបទបញ្ជាបន្ទាន់មួយទៅគណៈបញ្ជាការរាជធានីខេត្តនៅទូទាំងប្រទេស ឲ្យសហការគ្នាសម្របសម្រួលដឹកជញ្ជូន និងធានាសុវត្ថិភាពសណ្ដាប់ធ្នាប់ឲ្យពលករទៀតផង។
មន្ត្រីសង្គមស៊ីវិលស្វាគមន៍វិធានការរបស់ក្រសួងមហាផ្ទៃ តែចាត់ទុកថា វិធានការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មិនសូវមានប្រសិទ្ធភាពឡើយ។
នាយកប្រតិបត្តិអង្គការខារ៉ាម កម្ពុជា (CARAM Cambodia) លោក យ៉ា ណាវុធ ឲ្យដឹងថា មូលហេតុដែលត្រូវបង្ខំចិត្តធ្វើចំណាកស្រុកដោយសារពួកគាត់រកការងារធ្វើបាននៅក្នុងស្រុក ផលិតផលកសិកម្មមានតម្លៃថោក កង្វះខាតដីធ្វើកសិកម្មជាដើម។ លោកបន្តថា រដ្ឋាភិបាលត្រូវរៀបចំជាបន្ទាន់នូវផែនការរយៈពេលខ្លី មានចំណុចស្នូលគឺរកការងារឲ្យធ្វើហើយអាចរស់បាន។
ម្យ៉ាងទៀតភាគីរដ្ឋក៏ត្រូវរៀបចំផែនការរយៈពេលវែង ដូចជាការបណ្ដុះបណ្ដាលជំនាញឯកទេស ការស្ថាបនាប្រព័ន្ធធារាសាស្ត្រ ការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម វិស័យឧស្សាហកម្ម វិស័យទេសចរណ៍ និងវិស័យសក្ដានុពលដទៃទៀត។
លោកបញ្ជាក់ថា ពលករខ្មែរនឹងនៅតែរងគ្រោះបើសិនជារដ្ឋាភិបាលមិនបានគិតគូរនោះ៖ «គោលនយោបាយទឹក បច្ចេកទេសជី រកទីផ្សារ ច្នៃផលិតផលកសិកម្មហ្នឹង អាហ្នឹងបើយើងធ្វើបានវាជាសក្ដានុពលខ្លាំងណាស់សម្រាប់កម្ពុជាយើង។ មួយវិញទៀត ដូចជារ៉ែអ៊ីចឹង បើយើងមិនចេះគ្រប់គ្រងនឹងនាំមកនូវបញ្ហា ហើយថ្ងៃក្រោយយើងនឹងមានបញ្ហា»។
ចំណែកឯមន្ត្រីក្រសួងការងារ ប្រាប់វិទ្យុអាស៊ីសេរីថា មកទល់ល្ងាចថ្ងៃទី១៥ ខែមិថុនា នេះ មានសាច់ញាតិពលករប្រមាណរាប់រយនាក់ហើយ ដែលបានទូរស័ព្ទទៅសួរនាំពីឱកាសការងារដែលក្រសួងរៀបចំជូនពលរដ្ឋ។ ការងារដែលក្រសួងរៀបចំជូនរួមមានការងារផ្នែកសំណង់ ការងារនៅរោងចក្រ ការងារជាកម្មករតាមចម្ការកៅស៊ូ ចម្ការដំឡូង និងជំនាញបច្ចេកទេសដទៃទៀត។ ប្រាក់ខែដែលទទួលបាន គឺផ្អែកលើការចរចារវាងកម្មករ និងថៅកែក្រុមហ៊ុន។
ទាក់ទងនឹងបញ្ហានេះ អ្នកជំនាញផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថា វិធានការរបស់រដ្ឋាភិបាលប៉ុណ្ណេះ មិនទាន់គ្រប់គ្រាន់នោះទេ។ ប្រការដែលចាំបាច់បំផុតត្រូវគិតថា ពេលដែលត្រឡប់ទៅផ្ទះវិញហើយ តើពលករទាំងនោះនឹងចិញ្ចឹមជីវិតដោយវិធីណា? លោកបន្តថា គោលនយោបាយសំខាន់ៗ ដូចជាគោលនយោបាយកំណត់ប្រាក់ខែគោលតិចបំផុត គោលនយោបាយផ្ដល់ការងារធ្វើតាមរយៈក្រុមហ៊ុន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចគួរតែត្រូវអនុវត្ត។
មន្ត្រីសង្គមស៊ីវិលព្យាករថា រកឃើញថាពលរដ្ឋនឹងប្រឈមនឹងបញ្ហាដូចជាខ្វះអាហារូបត្ថម្ភ បាត់បង់លុយកាក់ដែលខំរកបានពីប្រទេសថៃ ងាយធ្លាក់ខ្លួនប្រព្រឹត្តិបទល្មើសផ្សេងៗ ដើម្បីក្រពះប្រឈមនឹងការបាត់បង់ដីស្រែផ្ទះសំបែង ដើម្បីសងបំណុលគេ ចំពោះស្ត្រីអាចឈានទៅប្រកបរបររកស៊ីផ្លូវភេទជាដើម។
របាយការណ៍ក្រៅផ្លូវការបង្ហាញថា ពលករចំណាកស្រុកកម្ពុជា ដែលទៅធ្វើការងារខុសច្បាប់នៅបរទេសមានប្រមាណជាង ៤សែននាក់។ នៅកម្ពុជា មានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈរដ្ឋចំនួន ៣៨កន្លែងនៅគ្រប់ខេត្តក្រុងទូទាំងប្រទេស ប៉ុន្តែកម្មករពលរដ្ឋភាគច្រើនលើសលប់មិនបានដឹងពីសេវានៃមជ្ឈមណ្ឌលទាំងនោះឡើយ។ កម្មករចំណាកស្រុកខ្មែរអាចរកបានចំណូលពី ២០០ ទៅ ៣០០បាត ឬពីជាងពីរម៉ឺនរៀល ក្នុង១ថ្ងៃៗ បើធៀបនឹងកម្មករនៅស្រុកខ្មែរដែលបានប្រាក់ចំណូលពី ១ម៉ឺន ទៅ ១ម៉ឺន ៥ពាន់រៀលក្នុង១ថ្ងៃៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ស្ថានភាពលំបាករបស់ពលករខ្មែរដែលត្រូវថៃចាប់បញ្ជូនមកកម្ពុជាវិញ
- ពលករខ្មែរ៦នាក់ស្លាប់ខ្លះរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅថៃ
- ពលករខ្មែរកើនឡើងជិត៩ម៉ឺននាក់ដែលត្រូវអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជា
- អតីតសមាជិកក្រុមប្រឹក្សាស្រុកបក្សប្រឆាំងម្នាក់នៅសៀមរាបទាមទារបើកប្រាក់ខែ
- គណបក្សសង្គ្រោះជាតិរង់ចាំចម្លើយពីគណបក្សប្រជាជនកម្ពុជាកំណត់ថ្ងៃចរចាបន្ត
- កម្ពុជាបដិសេធថាមិនមានវត្តមានមេដឹកនាំចលនាប្រឆាំងរដ្ឋប្រហារថៃនៅកម្ពុជា
- មូលហេតុនៅពីក្រោយនៃការបញ្ជូនពលករខ្មែរខុសច្បាប់ពីប្រទេសថៃមកកម្ពុជា
- មន្ត្រីទូតថៃបដិសេធថាអាជ្ញាធរមិនបានប្រើហិង្សាក្នុងការបញ្ជូនពលករខ្មែរខុសច្បាប់
- លោក សម រង្ស៊ី៖ លោក ហ៊ុន សែន គួរបញ្ជូនជនជាតិវៀតណាមខុសច្បាប់នៅកម្ពុជាដូចថៃ
how can HUN SEN solve the problem like this. it is not his job to make all these people happy. he is a politician all he can do is fitting whit his opponent CRNP. SAM RANSY by using all kind of trick to stay in powers even if he lost election in 2013. I’m HUN SEN the president of CAMBODIA all I’m doing is getting my party get rich, money is the powers no money no powers that right my party trying to sell every thing in this country and the monies from international community poring in to helping this poor nation. I working in my office only if any bodies trying to do any thing again whit me I will order my man to kill. I do not care about those people they are just my slave I’m doing what I wanted do not stay on my way otherwise you will get kill…(.this is what I see in this military gangster of CAMBODIA)it seem to be a good thing for CAMBODIA to having those people coming back to their homeland. otherwise this country will become VEITNAME country soon. all of us can see very clearly this HUN SEN government took their land and give it to VEITNAME company for 99 years those company will bring their VIETNAME people to live and work on that land. those CAMBODIAN gone to work in THAILAND if they working over there for teen years they will not coming back….. the land they use to live and work become VEITNAME LAND .there will be no more CAMBODIA at that time HUN SEN will be a great leader in hell the game is over???????????????????????????????????????????????????????????????
-មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep
Kadouy mer ah ckhher sam-re ot-om-noy-tien
-គ្រួសាររបស់ vea ទាំងអស់ដូចគ្នា
-mi cho –kadouy ធំ , ta-pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta
=========================
share from friend Facebook
អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …
ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…
-Thai sent Khmer people back because: In the strike against the Thai royal, the yellow shirt, there are Cambodian flags in the red shirt group. That is why Thai try to send all Khmer people back home.
-In Cambodia during the strike against the government, does anyboy see there is any Vietnamese flag in that group? Why the fucking stupid Sam Rainsy want Hun Sen to send the Vietnamese home? Fucking Sam Rainsy does not know how much income and jobs that the Vietnamese create in Cambodia.
What a fucking stupid guy Sam Rainsy!!!
សូមសរសើរល់ការគិតគូររបស់លោក កែម ឡី អ្នកវិភាគដ៏ឆ្នើម។
ក៏ប៉ុន្តែ យើងសូមឲ្យការវិភាគ និងការគិតគូររបស់លោក ផ្តើមពីគ្រប់ទិដ្ឋភាព គ្រប់ជ្រុងជ្រោយ អំពីលទ្ធភាព និងគ្រប់កត្តាទាំងអស់ក្នុងសង្គម ដែលអាចកំណត់ថា ការវិភាគ ការគិតគូរ ការបន្ទោស ការដាក់បន្ទុករបស់លោក ពិតជាសុក្រិត ពិតជាអាទទួលយកបាន ឬក៏អត់។
ភាគច្រើន ដែលយើងសំគាល់ឃើញ គឺ ការវិភាគ ការផ្តល់យោបលរបស់លោកកែម ឡីក៏ដោយ ឬក៏លោក សុខ ទូច និងអ្នកវិភាគផ្សេងៗ គឺល្អ ដែលយើងត្រូវតែឲ្យគាត់ចូលរួមជាកញ្ចក់ ជូនដល់រាជរដ្ឋាភិបាល។ គំនិតរបស់អ្នកវិភាគ ពុំមែនថាមិនល្អទាំងអស់ ឬសុទ្ធតែល្អនោះទេ។
តែយើងសុំថា ការវិភាគទាំងនោះ ត្រូវស្ថិតក្នុងគំនិតមិនឈ្នានិះ , ដែលមានន័យថា គ្មានអ្វីដែលរាជរដ្ឋាភិបាលបានខិតខំ ហើយ តែមិនត្រូវទទួលបានការសរសើរសោះ, គឺអ្វីៗសុទ្ធតែជាកំហុស។ សូមកុំឲ្យមានតែការបង្អាប់ បង្អោន បង្ករឿងជម្លោះ ឲ្យសោះ។
យើងចង់សុំឲ្យអ្នកវិភាគយើងថយក្រោយមួយជំហានមកអង្គុយមើលបន្តិច ពីគ្រប់ទិដ្ឋភាពបរិស្ថានសង្គមខ្មែរ និងបរិកាសសង្គមក្នុងពិភពលោក ដើម្បីយើងចូលទៅក្នុងការចូលរួមរបស់យើង ហើយចាប់ផ្តើមជាថ្មីនូវសកម្មភាពរបស់យើង គឺមានអ្វីខ្លះ។
ខ្ញុំថា សម្រាប់ប្រជាពលរដ្ឋខ្មែរនៅពេលនេះ យើងត្រូវចាប់ផ្តើមពីការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងការអប់រំស្មារតី ឲ្យគាត់យល់ពីស្ថានភាពសមត្ថភាពរបស់ខ្លួនគាត់ផ្ទាល់ ថា តើគាត់អាចធ្វើការ និងគួរតែបានទទួលកម្រៃប៉ុន្មានសក្តិសម នឹងសមត្ថភាព គឺពុំមែនសក្តិសមនឹងតម្រូវការ ឬបំណងរបស់គាត់ទេ។ ត្រូវឲ្យគាត់យល់ពីវិបាកទាំងឡាយ ក្នុងការសម្រេចចិត្តថា ធ្វើការក្នុងប្រទេស ឬត្រូវទៅក្រៅប្រទេស ( លើកលែងតែប្រទេសកូរ៉េខាងត្បូង)។ តើប្រាក់ប្រចាំថ្ងៃ ៣០០ បាត ស្មើនឹងប្រាក់ ២០០០០រៀលក្នុងប្រទេស ឬទេ។ សូមជ្រាបឲ្យច្បាស់ថា ប្រាក់ពលកម្មកម្មករសំណង់នៅកម្ពុជា សព្វថ្ងៃនេះ គ្មានទេ ១៥០០០ រៀល ឬ ២០០០០រៀល គឺមានរហូតដល់ ៣០០០០ ឬលើនេះ។ ត្រូវដឹងថា ក្រុមហ៊ុនសំណង់ ឬមេជាងសំណង់ រកកូនជាងតម្លៃ ២០០០០ រៀលពុំបានទេ។ កម្ពុជាកំពុងតែខ្វះកម្មករសំណង់ច្រើនណាស់។ ដូចនេះ មានន័យថា បើយើងចេះតែនិយាយថា ប្រាក់ឈ្នួលពលកម្មស្រុកខ្មែរថោកពេក ទើបបានជាពលករយើងចេញទៅក្រៅ, សូមលោកកែម ឡី ទៅជួបជាមួយនឹងក្រុមហ៊ុនសំណង់ និងសូមសួរគាត់ទៅ។
នេះគ្រាន់តែផ្នែកមួយទេ សម្រាប់ការរគិតរបស់លោកអ្នកវិភាគ។ នៅមានរឿងច្រើនទៀតដែលថា ការសម្រេចចិត្តចាកចេញទៅក្រៅប្រទេស គឺសុទ្ធតែជាក្តីស្រមៃ និងការគិតខុសរបស់បងប្អូន។
ទោះយ៉ាងណា ក៏យើងនៅតែគាំទ្រចំពោះការលើកឡើងរបស់អ្នកវិភាគ ដែលចង់ឲ្យក្រុមហ៊ុន រោងចក្រ គ្រឹះស្ថានសហគ្រាសនានា ពិនិត្យពីការផ្តល់ប្រាក់ពលកម្មឲ្យបានខ្ពស់ជានេះផងដែរ។
ខ្ញុំធ្លាប់ជជែកជាមួយកម្មករយើងដែលបានសម្រេចចិត្តត្រឡប់ពីថៃមកវិញ និងក៏បានជជែកជាមួយកម្មករកាត់ដេរ នៅភ្នំពេញដែរ ពីមូលហេតុត្រូវសម្រេចចិត្តមកធ្វើការនៅក្នុងស្រុក វិញ និងពីលទ្ធភាពទទួលបានប្រាក់កម្រៃសរុបក្នុងរោងចក្រ។ គាត់ថា គាត់ធ្វើការពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ យប់ ដោយមានសំរាកថ្ងៃត្រង់ផង គាត់ទទួលបានប្រាក់សរុបក្នុងខែ ២២៥ ដុល្លា ជាមួយនឹងការងារ ដែលមិនជាលំបាកប៉ុន្មានទេ។ ចំណែកប្តីគាត់ មានការងារជាសន្តិសុខក្រុមហ៊ុន បានប្រាក់ខែ ១០០ ដុល្លា។ ដូចនេះ បើថាសម ឬមិនសម ក៏វាអាស្រ័យទៅតាមអ្នកថា អ្នកនិយាយ តែម្តង។ គាត់ថា គាត់ពេញចិត្តហើយ។ តែរឿងដែលលំបាក គឺរឿងថ្លៃឈ្នួលផ្ទះ ដែលចំណាយរហូតដល់ ៥០ ដុល្លា ដោយមិនទាន់គិតពីទឹក និងអគ្គីសនី។ ចំពោះអ្នកមកពីថៃ គាត់ថា បើកាត់កងគ្នាទៅ វាបានប្រាក់ ដូចតែនៅក្នុងប្រទេសដែរ។
មកដល់ពេលនេះ យើងពុំគួរនាំគ្នា គិតតែពីវាយប្រហាររាជរដ្ឋាភិបាលទេ គឺគួយរតែចូលរូម លើកទឹកចិត្តអ្នកវិនិយោគឲ្យមកបើកការងារឲ្យច្រើនដល់កម្មករ ពលករ សំណូមពររាជរដ្ឋាភិបាល ឲ្យមានច្បាប់ និងលើកទឹកចិត្ត ឬមានការកំណត់ច្បាស់លាស់ មានពិន័យឲ្យក្រុមហ៊ុន ធ្វើយ៉ាងណា គោរពច្បាប់ការងារ និងពិនិត្យប្រាក់ពលកម្មសមស្របនឹងសមត្ថភាពកម្មករ ពេលវេលាការងារ ក៏ដូចជាលក្ខខ័ណ្ឌជាច្រើន ដែលរដ្ឋាភិបាល និងក្រុមហ៊ុន ត្រូវគិតគូរ។
តែចំពោះកម្មករវិញ ក៏ដូចគ្នា ត្រូវតែគិតថា ប្រាក់ពលកម្មប៉ុណ្ណេះដែរ បើយើងទៅធ្វើការនៅកន្លែងណាមួយផ្សេង ឧទាហរណ៍ នៅតាមភោជនីយដ្ឋាន តើទទួលបាន ដូចគ្នាឬទេ? ឬឲ្យគាត់គិតថា បើគាត់មានដើមទុន លក់ដូរ គាត់អាចរកចំណូលបានដូចគ្នាឬទេ?
យើងធ្លាប់ឃើញតែមេសហជីពជាច្រើន ដែលចូលចិត្តបង្កជម្លោះជាទីបំផុត។ តែដល់សួរទៅកម្មករ , គាត់ថា គាត់គ្មានរឿងអីផង , ប៉ុណ្ណឹងគាត់ទទួលយកបាន។ សន្និដ្ឋាន មេសហជីពទាំងនោះ តែងតែខិតខំបង្ករឿងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ សួរថា តើពេលនេះ ដែលពលករយើងរាប់ម៉ឺននាក់កំពុងត្រឡប់មកពីថៃវិញ ហើយនឹងរកការងារបន្ត តើមេសហជីពទាំងនោះ គួរតែធ្វើអ្វី ដើម្បីបងប្អូន? ឬក៏ចាំបងប្អូនចូលធ្វើការ ទើបនាំគ្នាបំបះបំបោរ ឲ្យបាតុកម្ម?
មិនខុសពី សម រង្ស៊ី មុនការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត បានប្រកាសហៅកម្មករពលករក្រៅប្រទេស ឲ្យចូលប្រទេសវិញ ដើម្បីរួមគ្នាបណ្តញលោក ហ៊ុន សែន នោះឡើយ។ ពេលនេះ ទៀត នៅពេលរដ្ឋាភិបាលកំពុងប្រឹងប្រែង គាត់ក៏ខិតខំវាយប្រហាររដ្ឋាភិបាល ថែមទៀត។ តែសួរថា តើ សម រង្ស៊ី បានយកបាយមួយកញ្ចប់ ឬទឹកមួយដប ទៅទទួលបងប្អូនពលករឬទេ?