ដោយ រដ្ឋា វិសាល
2014-06-15
RFA
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអំពាវនាវសុំឲ្យតុលាការខេត្តស្ទឹងត្រែង ស៊ើបអង្កេតរកមេខ្លោងជួលកម្មករកាប់រានព្រៃឈើអស់រាប់រយហិកតារយកដីជាកម្មសិទ្ធិខុសច្បាប់មកផ្ដន្ទាទោស។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចចម្រុះខេត្តចាប់ប្រជាពលរដ្ឋជាកម្មករស៊ីឈ្នួល ៨នាក់ ឃុំខ្លួននៅពន្ធនាគារខេត្ត។
ការអះអាងនេះធ្វើឡើងបន្ទាប់ពីក្រុមគ្រួសារកម្មករ ៨នាក់ បាននាំគ្នាមកកាន់ការិយាល័យសមាគមអាដហុកខេត្ត រួមទាំងផ្ដល់លិខិតពីអាជ្ញាធរមូលដ្ឋានដែលអ្នកភូមិរស់នៅបញ្ជាក់ថា ប្រជាពលរដ្ឋទាំង ៨នាក់ គឺជាប្រជាពលរដ្ឋក្រីក្រ ហើយក៏ជាអ្នករងគ្រោះចាញ់បោកបុរសជនជាតិចាម ឈ្មោះ សាន់ ពៅ រស់នៅភូមិអូរឫស្សីកណ្ដាល ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តស្ទឹងត្រែង លោក ហូ សំអុល នៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនា រៀបរាប់ថា កម្មករ ៨នាក់ដែលសមត្ថកិច្ចចម្រុះខេត្តចាប់ខ្លួនត្រូវមេខ្លោងជួលមកធ្វើការ ហើយភូតកុហកថា ដីតំបន់នោះជាដីកម្មសិទ្ធិរបស់ខ្លួន ហើយប្រើកម្មករពីខេត្តក្រចេះ មកកាប់រានយកប្រាក់ឈ្នួល។ លោកបន្តថា នៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយនេះលោកនឹងផ្ដល់មេធាវីការពារក្តីជូនកម្មករទាំង ៨នាក់ ដើម្បីដាក់លិខិតសំអាងតាមផ្លូវច្បាប់។
លោក ហូ សំអុល៖ «អ្នកទាំងអស់គ្នាជាជនល្មើសមែន ប៉ុន្តែឋិតក្នុងការគាត់ចេញបោកមេខ្យល់ មេការឈ្មោះ សាន់ ពៅ ហ្នឹង អ៊ីចឹងសំណូមពរឲ្យតុលាការជួយចាត់ការលើមេការហ្នឹងផង ព្រោះជាដើមហេតុដើមចងនៅលើមេការហ្នឹង។ សូមឲ្យតុលាការ ឬមួយអាជ្ញាធរពាក់ព័ន្ធបទល្មើសព្រៃឈើអនុវត្តឲ្យបានស្មើគ្នា មិនមែនមានតែចំណុចវាលព្រីងហ្នឹងទេ ដែលមានការកាប់ព្រៃឈើខុសច្បាប់ហ្នឹង»។
កាលពីថ្ងៃទី៤ ខែមិថុនា កន្លងទៅ ប្រជាពលរដ្ឋរស់នៅភូមិថ្មី ឃុំសណ្ដាន់ ស្រុកសម្បូរ ខេត្តក្រចេះ ចំនួន ៨នាក់ រួមមានឈ្មោះ ពុំ សុផា ពិន សូរ ក្រូច តន តន ទូច ឌឹម ឌី ញឹម ភឿក សិន សុជីង និង ចាន់ កក្កដា ត្រូវបានសមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង ចាប់ខ្លួនខណៈពួកគេកំពុងកាប់រានព្រៃនៅចំណុចវាលព្រីង សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ នៅថ្ងៃទី៦ ខែមិថុនា តុលាការបានសម្រេចឃុំខ្លួនពួកគេបណ្ដោះអាសន្នដើម្បីបើកការស៊ើបអង្កេតបន្ត។
យោងលិខិតមួយច្បាប់របស់មេឃុំសណ្ដាន់ លោក អ៊ុំ សម បញ្ជាក់ថា ប្រជាពលរដ្ឋទាំង ៨នាក់នេះ ត្រូវបានបុរសឈ្មោះ សាន់ ពៅ ជួលនិងដឹកជញ្ជូនពីភូមិយកមកកាប់ឆ្ការចម្ការជាដីកម្មសិទ្ធិរបស់ខ្លួន ទើបប្រជាពលរដ្ឋយល់ព្រមមកធ្វើការយកប្រាក់ឈ្នួលចិញ្ចឹមជីវិត។
ទាក់ទិនការចាប់ខ្លួនកម្មករ ៨នាក់នេះ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង លោក ឈាង តុលា រៀបរាប់ថា ព្រៃឈើប្រមាណ ១០០ហិកតារ ក្នុងសង្កាត់សាមគ្គី ត្រូវបានមនុស្សជាក្រុមចូលទៅកាប់រានដើម្បីយកដីខុសច្បាប់។ លោកបន្តថា ប្រជាពលរដ្ឋទាំង ៨នាក់ ត្រូវចាប់ខ្លួនក្នុងចំណោមអ្នកកាប់រានព្រៃច្រើននាក់ទៀត បានរត់គេចខ្លួនពេលក្រុមសមត្ថកិច្ចចុះបង្ក្រាបទៅទីកើតហេតុ។
លោកបញ្ជាក់បន្ថែមថា នេះជាបទល្មើសជាក់ស្ដែង ហេតុនេះមន្ត្រីជំនាញបានកសាងសំណុំរឿងជនជាប់ពាក់ព័ន្ធបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៖ «រុករានដីព្រៃឈើដោយគ្មានលិខិតអនុញ្ញាត។យើងទៅទាន់យើងចាប់បាន ៨នាក់ ប៉ុន្តែគាត់ឆ្លើយដូចជាមានក្រុមស្អីផ្សេងៗទៀតណា! យើងសួរចម្លើយគាត់មានតែឲ្យចៅក្រមអង្កេតបន្តទៀតទៅ»។
វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៥ ខែមិថុនា មិនអាចទាក់ទងចៅក្រមស៊ើបសួរ លោក អៀង គឹមថុល សុំអធិប្បាយទាក់ទិនការចាប់ខ្លួនអ្នកភូមិទាំង ៨នាក់បានទេ។
យ៉ាងនេះក្តី ភរិយាក្រុមគ្រួសារជនជាប់ចោទទាំង ៨នាក់ អំពាវនាវសុំឲ្យតុលាការស្រាវជ្រាវរកមេខ្លោងអ្នកជួលកម្មករមកផ្ដន្ទាទោស ហើយដោះលែងប្តីនិងក្រុមគ្រួសារពួកគេឲ្យមានសេរីភាពជួបជុំកូនប្រពន្ធវិញ។
របាយការណ៍អង្កេតរបស់មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើ ដីធ្លី សមាគមអាដហុក ខេត្តស្ទឹងត្រែង បញ្ជាក់ថា សកម្មភាពកាប់រានព្រៃឈើខុសច្បាប់យកដីកើតមានច្រើនកន្លែងនៅស្រុកសេសាន ស្រុកសៀមបូក ស្រុកសៀមប៉ាង និងស្រុកថាឡាបរិវ៉ាត់ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកការពារព្រៃឈើគ្រោងដាក់ញត្តិទៅស្ថាប័នពាក់ព័ន្ធរឿងកាប់ឈើនៅព្រៃឡង់
- ពលរដ្ឋនៅស្វាយរៀងត្អូញត្អែរពីក្រុមហ៊ុនដាំបង្គោលភ្លើងបង្កឲ្យប៉ះពាល់ទ្រព្យសម្បត្តិ
- អង្គការក្រៅរដ្ឋាភិបាលជំរុញឲ្យព្រឹទ្ធសភាផ្អាកពិនិត្យច្បាប់ពាក់ព័ន្ធកំណែទម្រង់តុលាការ
- សមាជិកព្រឹទ្ធសភាបក្សប្រឆាំងប្រកាសមិនចូលប្រជុំឆ្លងច្បាប់ថ្មីបីពាក់ព័ន្ធតុលាការ
- បណ្ដាញសហគមន៍ការពារព្រៃឡង់រកឃើញគំនរឈើប្រណិតរាប់រយម៉ែត្រគូបនៅកំពង់ធំ
- សំណុំរឿងប្ដឹងលោក ហ៊ុន សែន ទាក់ទងរឿងកោះត្រល់ត្រូវបញ្ជូនដល់សាលាឧទ្ធរណ៍
- ស្ត្រីជនជាតិដើមភាគតិចព្រមានប្ដឹងរដ្ឋាភិបាលពីបញ្ហាបំផ្លាញធនធានធម្មជាតិ
- ជនជាតិដើមភាគតិចចោទតុលាការខេត្តរតនគិរីថាមិនផ្ដល់យុត្តិធម៌ដល់អ្នកក្រីក្រ
- សម្ភាសតំណាងរាស្ត្របក្សប្រឆាំងប្ដឹងរដ្ឋាភិបាលកម្ពុជាទៅ FBI
តាមពិតទៅ យើងពុំដែលឃើញរាជរដ្ឋាភិបាលបានប្តឹង ឬផ្តន្ទាទោសអ្នកដែលកាប់រានព្រៃ រំលោភយកដីរដ្ឋ ឬក៏ធ្វើជំនួញឈើ ដោយខុសច្បាប់ ឡើយ។
រដ្ឋាភិបាល ត្រូវតែធ្វើរឿងនេះឲ្យមានប្រសិទ្ធិភាព ដោយធ្វើឲ្យឃើញថា មានអ្នកជាប់ពន្ធនាគារ មានអ្នកត្រូវអូសទ្រព្យសម្បត្តិ ( តើមានច្បាប់នេះឬទេ?) ឬការផ្តន្ទាយ៉ាងណា ឲ្យជាក់ស្តែង ផង។
រាល់ថ្ងៃ គេឃើញតែ ចាប់អ្នករងគ្រោះដោយសារគ្រឿងញៀន ឬអ្នកភ្នាល់បាល់បន្តិចបន្តួច ឬកន្ទុយលេខ ជល់មាន់ បន្តិចបន្តួច បញ្ជូនទៅតុលាការ។
ឯមេក្លោងគ្រឿងញៀនចាប់មិនបាន ក៏ដូចគ្នានឹងរឿងរកស៊ីឈើដែរ។ រឿងឈើនេះ ចាប់ចុះចាប់ឡើង សុទ្ធឡាន និងផ្ទះ មេប៉េអឹម មេប៉ូលីសខេត្ត អភិបាលរងខេត្ត និងមេឈ្មួញធំ តែឥតឃើញធ្វើអីអ្នកទាំងនោះសោះ ។
នេះហើយ បើរាជរដ្ឋាភិបាលមិនធ្វើទេ គង់នឹងដឹងពីលទ្ធផល នៅពេលមួយ មិនខុសពីការភ្ញាក់ផ្អើលកាលពីចុងខែកក្កដា ឆ្នាំ ២០១៣។
សូមពញ្ញាក់រាជរាដ្ឋាផីបាល កំណែទម្រង់ស៊ីជម្រៅរាល់ថ្ងៃនេះ នៅសើៗ នៅឡើយទេ!!
Hey! Bol are you new Bol or former Bol ?
today you have good comment, very good friend \\\