ដោយ៖ វង្ស សុម៉ាលីន
ថ្ងៃចន្ទ ទី16 មិថុនា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
អ្នកនាង ខៀវ សានសាណា និងលោក Seraj Sutton ប្រធានផ្នែកជាន់ខ្ពស់របស់ក្រុមហ៊ុន Herbalife (រូបថតសហការី)
នៅទីបំផុតក្រដាសមិនអាចខ្ចប់ភ្លើងបានទេ ទើបដំណឹងបែកបាក់ស្នេហ៍រវាងពិធីការិនីល្បីល្បាញអ្នកនាង ខៀវ សានសាណា និងស្វាមីជាមន្ត្រីអង្គការណាតូរបស់សហប្រជាជាតិដែលជាពោះម៉ាយវ័យជ្រេនោះ កាន់តែខ្ទប់លែងបាន។ អ្វីដែលកាន់តែធ្វើឲ្យផ្អើលនោះ គឺបន្ទាប់ពីនាងសម្ញ៉ែងទំនាក់ទំនងស្នេហាថ្មី ហើយបង្ហាញគោលដៅកាន់តែច្បាស់ថា នឹងចូលរោងការជាមួយគ្នា។
នៅក្នុងរង្វង់អ្នកសិល្បៈ និងអ្នកដែលបានប្រឡូកក្នុងជំនួញបែបប្រព័ន្ធ ប្រចាំនៅក្នុងក្រុមហ៊ុន Herbalife Cambodia ផ្នែកលក់ចេញអាហារបំប៉ន សុទ្ធតែដឹងពីទំនាក់របស់អ្នកនាង ខៀវ សានសាណា និងលោក Seraj Sutton ប្រធានផ្នែកជាន់ខ្ពស់របស់ក្រុមហ៊ុនថាជាគូស្នេហ៍នឹងគ្នា។ ក្រៅពីដឹកដៃគ្នាទៅទទួលការបណ្ដុះបណ្ដាលជំនាញរកលុយតាមប្រព័ន្ធនៅក្រៅប្រទេស អ្នកទាំងពីរក៏ចាប់ដៃគ្នាយ៉ាងសកម្មដើរទាក់ទាញតារាសិល្បៈ និងមនុស្សជំនាន់ក្រោយ ឲ្យក្លាយចូលប្រឡូកក្នុងការងារនេះផងដែរ។ បន្ថែមពីលើការងារ អ្នកទាំងពីរត្រូវគេឃើញឧស្សាហ៍បណ្ដើរគ្នាចុះចែកអំណោយដល់ក្មេងៗ និងសហគមន៍ក្រីក្រ ដូចជាចុះផ្ដល់អណ្ដូងទឹកនៅស្រុកមួយក្នុងខេត្តតាកែវ ហើយទោះជាអ្នកមិនចាប់អារម្មណ៍ ក៏អាចដឹងថាពួកគេជាគូស្នេហ៍។
ការទម្លាយចុងក្រោយចេញពីក្រុមអ្នកពាក់ព័ន្ធក្នុងជំនួញតាមប្រព័ន្ធប្រចាំក្រុមហ៊ុន Herbalife បញ្ជាក់ថា លោក Seraj Sutton មានវ័យពិតប្រាកដ៦០ឆ្នាំ ប៉ុន្តែបុរសពោះម៉ាយរូបនេះ នៅក្មេង និងមានមុខមាត់មិនអន់ជាងមនុស្សវ័យជាង៤០ឆ្នាំប៉ុន្មានឡើយ ដោយសារតែលោកបានប្រើប្រាស់ផលិតផល Herbalife ថែរក្សាសុខភាពជាប្រចាំ និងជាមនុស្សដែលមានប្រាក់ចំណូលខ្ពស់ ដែលមិនខ្វល់ នាំឲ្យចាស់តាមវ័យ។ ប៉ុន្តែអ្វីដែលធ្វើឲ្យ ខៀវ សានសាណា ជ្រើសយកជំនួសឲ្យការបាក់បែកស្វាមីនោះ គឺដោយសារបុរសជាជនជាតិអូស្ត្រាលីរូបនេះ ឆ្លាត ពូកែ និងបានដឹកនាំឲ្យនាងចេះធ្វើជំនួញតាមប្រព័ន្ធ ហើយទទួលចំណូលបានខ្ពស់ ដែលនាងមិនធ្លាប់ប្រឡូក។ ទំនាក់ទំនងរបស់នាង និងអ្នកជំនួញវ័យជ្រេនោះ បានទទួលស្គាល់យ៉ាងពេញទំហឹងពីកូនស្រីក្រមុំរបស់លោក Saraj Sutton ដែលអ្នកណាក៏ស្គាល់ថា ជានារីវ័យក្មេង និងមានរូបសម្រស់មិនចាញ់តារាសិល្បៈនោះ ក៏គាំទ្រឲ្យពួកគេបង្កាត់ភ្លើងស្នេហ៍ ខណៈលោក Saraj Sutton ភាគច្រើនមិនខ្វល់រឿងជ្រើសភរិយាថ្មី ព្រោះតែខ្លាចកូនស្រីមិនសប្បាយចិត្ត។ ប្រភពពី Herbalifeប្រាប់ថា គូស្នេហ៍ថ្មីរបស់សាណា ទទួលចំណូលប្រមាណជា៣ម៉ឺនដុល្លារក្នុងមួយខែ ដោយសារតែលោកជាមេបណ្ដាញ និងមានកូនក្រុមច្រើន តាំងពីក្រុមហ៊ុនកកើតនៅកម្ពុជា។

អ្នកនាង ខៀវ សានសាណា និងលោក Seraj Sutton (រូបថតសហការី)
អ្នកទទួលបណ្ដុះបណ្ដាលដោយផ្ទាល់ ពីលោក Saraj Sutton និងអ្នកនាង ខៀវ សានសាណា ពីជំនាញលក់ Herbalife តាមបណ្ដាញ សុទ្ធតែដឹងថា អ្នកទាំងពីរជាគូស្នេហ៍ និងមានគម្រោងរៀបការពិតប្រាកដ នៅអំឡុងខែតុលាខាងមុខ។ តាមការប៉ាន់ស្មាន ពួកគេមិនរៀបការកំបាំងមុខនោះទេ ត្បិតខៀវ សានសាណា ត្រូវការបង្ហាញឲ្យកូនក្រុមមានទំនុកចិត្ត។ ម្យ៉ាងក្នុងច្បាប់ក្រុមហ៊ុន បើនាងមានអេតាស៊ីវិល និងបានរៀបការពេញច្បាប់ជាមួយលោក Saraj Sutton នោះនឹងបានឡើងតំណែងដោយស្វ័យប្រវត្តិ តាមមុខតំណែងរបស់ស្វាមីទៀតផង។ អ្វីដែលសំខាន់ បើនាងភ្លាត់ឲ្យមានរឿងបាក់បែក នោះក្រុមហ៊ុននឹងប្រគល់ប្រាក់ចំណូលសរុបចំនួនពាក់កណ្ដាលរបស់លោក Saraj Sutton ឲ្យនាង ក្រោយការលះលែង។ អ៊ីចឹងហើយ ទើបទំនាក់ទំនងរវាងនាង និងគូស្នេហ៍ថ្មី មានតែបើកចំហរប៉ុណ្ណោះ ដោយមិនលាក់បាំងឡើយ។
អត្ថបទកំសាន្ត
យោងតាមការកត់សម្គាល់ ខៀវ សានសាណា ប្រឹងប្រែងជាមួយជំនួញផ្នែកប្រព័ន្ធនោះណាស់ ដោយភាគច្រើន គេឮតារាកិត្តិយស និងតារាកំប្លែង និយាយ Promote ពីផលិតផល Herbalife ក្នុងកម្មវិធីរបស់នាងនៅMyTV។ ដំណឹងចុងក្រោយ ទម្លាយថា អ្នកនាងលែងលះជាមួយស្វាមីជនជាតិកាណាដា លោក ដូឡាល់ដ៍ បូវសឺរ (Donald Bowser) ប្រមាណជិតមួយឆ្នាំមកហើយ ដោយរង់ចាំតែសាលក្រមធ្លាក់មកពីខាងកាណាដាប៉ុណ្ណោះ ដើម្បីអាចឲ្យនាងកសាងសុភមង្គលថ្មីតាមគម្រោង។ ក្រោយរៀបការស្ងាត់ៗក្នុងវិហារគ្រឹះ នៅកាណាដាកាលឆ្នាំ២០០៩ អ្នកនាងមានកូន២នាក់ គឺកូនប្រុសច្បង សេមមី បូវសឺរ (Sammy Bowser) អាយុជាង៣ឆ្នាំ និងកូនទី២ស្រីពៅ ដូនណា បូវសឺរ (Donna Bowser) អាយុជាង២ឆ្នាំ។ មកទល់ពេលនេះ ខៀវ សានសាណា នៅមិនទាន់ទទួលស្គាល់ចំពោះការបែកធ្លាយទាំងនោះទេ ប៉ុន្តែនាងពិតជាពិបាកប្រកែក ក្នុងពេលដែលនាង និងលោក Saraj Sutton កាន់តែខិតជិតគ្នា ហើយបើកចំហរសម្ព័ន្ធស្នេហ៍ ព្រមជាមួយការបង្ហើបប្រាប់ពីគម្រោងរៀបការនៅខែតុលា ដែលជាដំណឹងខ្ចរខ្ចាយជាងមុនបែបនេះ។
VOD មិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាង ខៀវ សានសាណា ដើម្បីអត្ថាធិប្បាយលើបញ្ហានេះបាននៅឡើយទេ៕
សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com
that is khmer pussy star, accepted maybe dicks, that is normal
អស្ចារ្យរ៉ុយៗ…អន្ទឹតចាស់ណង់។
ស្រីខ្មែរ ស្ងាត ច្រើន តែប្រព្រឹត្តខ្លួនជាស្រី សំផឺង រឺ ផ្កាមាស!!!!!
អស្ចារ្យមែន អ្នកនាង ខៀវ អានសាណា , វ័យមិនជាការសំខាន់ទេ លុយគឺសំខាន់ជាងអ្វីៗ ទាំងអស់
Me joy’raiy! Ber hong jong joy kdor thom jerng
mech min to tver porn star morng tov.
Love is not count about age .
Dich and pussy can play like Moon and Reahu.
Reahu can swallow the moon ………………………..P… can swallow D….. .
បងលួចស្រឡាញ់អូនខ្លាំងណាស់!!!!!!!! យូរមកហើយ តែហេតុអ្វីបានជា…………..
តាឯងសេពគប់ជាមួយតារាប្រយ័ត្នសល់តែលីអូ
Be careful sir, to keep in touch with HER, you may remain only underwear!!!