
លោក សម រង្ស៊ី ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនធ្វើដំណើរទៅអឺរ៉ុប។ ហេង ជីវ័ន
Mon, 16 June 2014
មាស សុខជា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ មុនពេលធ្វើដំណើរចាកចេញទៅប្រទេសអឺរ៉ុប កាលពីចុងសប្តាហ៍មុន លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងបានថ្លែងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានពិភាក្សាជាមួយនឹងលោកតាមទូរស័ព្ទ កាលពី ខែមេសា ថា សមាសភាពនៃស្ថាប័នរៀបចំការបោះឆ្នោតត្រូវតែអនុម័តដោយសំឡេងជាឯកច្ឆន្ទមិនមែន ៥០ បូក ១ ទេ។
ថ្លែងប្រាប់អ្នកយកព័ត៌មាន នៅឯទីស្នាក់ការគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានជំរុញក្រុមចរចានៃគណបក្សប្រជាជន ត្រូវពិចារណាឡើងវិញលើការពិភាក្សារបស់លោក ហ៊ុន សែន ជាមួយនឹងលោកអំពីកំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត។
លោកថា៖ «យើងកត់សម្គាល់ថា គណបក្សប្រជាជនហាក់បីដូចជាដើរថយក្រោយ។ ពេលខ្ញុំពិភាក្សាជាមួយនឹងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន យើងបានលើកឡើងថា សមាសភាពរបស់ គ.ជ.ប ត្រូវតែឯកភាពរួមគ្នា។ គណបក្សសង្គ្រោះជាតិបានស្នើរដ្ឋសភាបោះឆ្នោតជ្រើសរើសសមាជិក គ.ជ.ប ដោយសំឡេងភាគច្រើនគឺ ២ ភាគ ៣ ប៉ុន្តែ សម្តេច ហ៊ុន សែន អះអាងថា ប្រសើរជាង ២ ភាគ ៣ គឺសំឡេងជាឯកច្ឆន្ទ»។
លោក សម រង្ស៊ី បានបន្ថែមថា ក្នុងស្មារតីដែលលោកបានពិភាក្សាជាមួយនឹងលោក ហ៊ុន សែន គណបក្សសង្គ្រោះជាតិសង្ឃឹមថា នឹងសរសេរជាលាយលក្ខណ៍អក្សរ និងចែងក្នុងរដ្ឋធម្មនុញ្ញ។ លោកបានបន្ថែមថា៖ «យើងចង់ចែងក្នុងរដ្ឋធម្មនុញ្ញឲ្យច្បាស់ថា គ.ជ.ប នេះគឺឯករាជ្យ ហើយរបៀបជ្រើសរើស គ.ជ.ប ត្រូវជ្រើសរើសដោយសំឡេង ២ ភាគ ៣ ឬសំឡេងជាឯកច្ឆន្ទ ចែងក្នុងរដ្ឋធម្មនុញ្ញ។ ដូច្នេះ យើងនៅតែសង្ឃឹមថា គណបក្សប្រជាជននឹងពិចារណាឡើងវិញ ហើយយល់ព្រមដាក់ក្នុងរដ្ឋធម្មនុញ្ញ»។
ប្រធានក្រុមចរចាគណបក្សប្រជាជនលោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានច្រានចោលការលើកឡើងរបស់គណបក្សសង្គ្រោះជាតិ ដោយអះអាងថា អ្វីដែលលោក សម រង្ស៊ី លើកឡើងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឯកភាពជាមួយនឹងលោក ជ្រើសរើសសមាជិក គ.ជ.ប ដោយសំឡេងជាឯកច្ឆន្ទនោះ គឺជាការយល់ខុស។
លោកថា៖ «ក្នុងការព្រមព្រៀង [រវាងសម្តេចនាយករដ្ឋមន្រ្តី ពិភាក្សាអំពីនីតិវិធីជ្រើសរើសសមាសភាព គ.ជ.ប មិនអនុម័តក្នុងរដ្ឋសភាទេ។ យើងអាចជ្រើសរើសតាមរយៈគណៈកម្មាធិការអចិន្រៃ្តយ៍ ក្នុងរដ្ឋសភាដោយរៀបចំ ជាបញ្ជីឈ្មោះ ហើយបញ្ជូនទៅរដ្ឋសភាដើម្បីអនុម័តដោយសំឡេង ៥០ បូក ១។ គាត់ច្រឡំ ថាគណបក្សប្រជាជនបានព្រមព្រៀង គាត់ភ្លេចខ្លួនឯង»។
លោកបានបញ្ជាក់ជាថ្មីថា ប្រសិនបើគណបក្សសង្គ្រោះជាតិនៅតែចចេសស្នើឲ្យមានសំឡេង ២ ភាគ ៣ ដើម្បីជ្រើសរើសសមាសភាព គ.ជ.ប ដំណើរការនៃការចរចានយោបាយមិនអាចទៅមុខបានទេ។ លោកថា៖ «គណបក្សប្រជាជននៅតែបើកទ្វារចំហចរចា»។
លោក សុខ ទូច អ្នកវិភាគនយោបាយឯករាជ្យ បានថ្លែងថា គណបក្សប្រជាជនមិនគិតអំពីប្រយោជន៍ខ្លួនទេ ពេលគណបក្សព្រមព្រៀងចំពោះសំឡេង ២ ភាគ ៣ ព្រោះប្រសិនបើគណបក្សប្រជាជនព្រមព្រៀងចំពោះសំឡេង ២ ភាគ ៣ សម្រាប់ គ.ជ.ប គណបក្សប្រជាជនអាចចំណេញពីការអនុម័តច្បាប់ដទៃទៀត ច្បាប់នៅពេលជាប់គាំង ព្រោះគណបក្សប្រជាជនអាចធ្វើវិសោធនកម្មច្បាប់ដទៃទៀត។
ទោះបីជាយ៉ាងណាលោក បានថ្លែងឲ្យដឹងទៀតថា៖ «ដូច្នេះ ប្រសិនបើបញ្ហានេះ មិនអាចដោះស្រាយ គណបក្សប្រជាជនអាចធ្វើវិសោធនកម្មដោយស្វ័យប្រវតិ្ត។ ចំណុចនេះ គណបក្សប្រជាជនមានចំណុចវិជ្ជមានពីរ ការជ្រើសរើសត្រូវមានការព្រមព្រៀងពីគណបក្សសង្គ្រោះជាតិ ប៉ុន្តែ ប្រសិនបើគណបក្សសង្គ្រោះជាតិមិនឯកភាពគណបក្សប្រជាជនអាចធ្វើវិសោធនកម្ម ព្រោះ គណបក្សសង្គ្រោះជាតិគ្រាន់តែស្នើសំឡេង ២ ភាគ ៣ ដើម្បីជ្រើសរើស គ.ជ.ប មិនមែន ២ ភាគ ៣ ក្នុងការធ្វើវិសោធនកម្មនោះទេ»៕
អ្នកនយោបាយខ្មែរទាំងស្តេចនិងរាស្រ្តជាសត្វស្វាលេងប៉ាហ៊ីរបស់បំរើឲ្យបរទេស!!!
អ្នកនយោបាយខ្មែរទាំងស្តេចនិងរាស្រ្តជាសត្វស្វាលេងប៉ាហ៊ីបំរើឲ្យបរទេស!!!
សូមប្រយត្ន័ល្បិចកល កម្មុយនិស្ត
មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep
Kadouy mer ah ckhher sam-re ot-om-noy-tien
-គ្រួសាររបស់ vea ទាំងអស់ដូចគ្នា
-mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta
=========================
share from friend Facebook
អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …
ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…
ការសម្រេច ៥០% បូក ១ ក្នុងការជ្រើសតាំងសមាជិក គ.ជ.ប គ្មានអ្វីប្លែកពីស្ថានភាពបច្ចុប្បន្នទេ មានន័យថា គជប មិនអាចឯករាជបានឡើយដោយសារខ្លួ្នត្រូវបានគម្រាមដោយសមាជិកគណបក្សនយោបាយមួយ ជានិច្ច ឱ្យតែគណបក្សមួយបានសម្លេង ៥០% បូក មួយ ។
បើគជបមិនអាចមានសម្លេង ៥០% បូក ១ ទេ ភាពឯករាជ្យមិនអាចកើតមានបានឡើយ CPP ធ្វើរបៀបនេះគឺចង់លូកដៃទៅ គជប ដដែល ពីព្រោះ គេដឹងហើយថា គេមិនអាចមានសម្លេងគាំទ្រឈ្នះសង្គ្រោះជាតិបានឡើយ គឺត្រូវមានល្បេចលួចជានិច្ច ។
ការសម្រេច ៥០% បូក ១ ក្នុងការជ្រើសតាំងសមាជិក គ.ជ.ប គ្មានអ្វីប្លែកពីស្ថានភាពបច្ចុប្បន្នទេ មានន័យថា គជប មិនអាចឯករាជបានឡើយដោយសារខ្លួ្នត្រូវបានគម្រាមដោយសមាជិកគណបក្សនយោបាយមួយ ជានិច្ច ឱ្យតែគណបក្សមួយបានសម្លេង ៥០% បូក មួយ ។
បើគជបមិនអាចមានសម្លេង ២ ភាគ បី ទេ ភាពឯករាជ្យមិនអាចកើតមានបានឡើយ CPP ធ្វើរបៀបនេះគឺចង់លូកដៃទៅ គជប ដដែល ពីព្រោះ គេដឹងហើយថា គេមិនអាចមានសម្លេងគាំទ្រឈ្នះសង្គ្រោះជាតិបានឡើយ គឺត្រូវមានល្បេចលួចជានិច្ច ។