​គណៈកម្មការ​ប្រឹក្សា​ការងារ សម្រេច​៥​ចំណុច​ដើម្បី​ពង្រឹង​ដំណើរការ​នៃ​ការកំណត់​ប្រាក់​ឈ្នួល​​

ដោយ៖​ ពេជ្រ សុធារី​
ថ្ងៃចន្ទ ទី16 មិថុនា 2014
http://vodhotnews.com

​គណៈកម្មការ​ប្រឹក្សា​ការងារ ដែល​មាន​សមាសភាព​ត្រីភាគី មកពី​រដ្ឋាភិបាល ថៅកែ​រោងចក្រ និង​សហជីព​កម្មករ បាន​ឯកភាពគ្នា​ប្រាំ​ចំណុច ដើម្បី​ពង្រឹង​ដំណើរការ​នៃ​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ​នៅ​ប្រទេស​កម្ពុជា។​

​សេចក្តីថ្លែងការណ៍​របស់គណៈកម្មការ​ប្រឹក្សា​ការងារ ចេញផ្សាយនៅថ្ងៃចន្ទនេះ ឲ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំ​គណៈ​កម្មការ​​ប្រឹក្សា​ការងារ បានសម្រេច​ឯកភាពគ្នា​លើប្រាំ​ចំណុច រួមមាន ទី​១.​សម្រេច​ទទួលយក​លទ្ធ​ផល សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី​ថ្នាក់ជាតិ កាលពី​ថ្ងៃ​ទី​២៤-២៥ ខែ​មេសា ឆ្នាំ​២០១៤ ក្រោម​ជំនួយ​បច្ចេកទេស​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ILO ។

ទី​២.​សម្រេច​ជា​ឯកច្ឆន្ទ ទទួល​យក​វិធីសាស្ត្រ នៃ​ការអនុម័ត​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​ប្រឹក្សា​ការងារ ដោយ​យន្តការ​កុងសង់ស៊ីស​។ ក្នុង​ករណី​មិន​មាន​កុងសង់ស៊ីស​លើ​ចំណុច​ណា​មួយ​ចំនួន ២ ដង ក្នុង​កិច្ចប្រជុំ ២ ផ្សេងគ្នា​នោះ ត្រូវ​អនុវត្ត​យក​យន្តការ​សំឡេង​ភាគច្រើន តាមរយៈ​ការបោះឆ្នោត ដោយ​សម្ងាត់​នា​កិច្ចប្រជុំ​លើក​ទី​២​នោះ​។

ទី​៣. កំណត់​យក​ដើម ត្រីមាស​ទី​៣ នៃ​ឆ្នាំ​នី​មួយៗ ជា​ការចាប់ផ្តើម​ពិភាក្សា និង​សិក្សា​ស្រាវជ្រាវ​លើ​ស្ថានភាព​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​លើក​ជា​យោបល់​ជូន​កិច្ចប្រជុំ​ពេញអង្គ​របស់​គណៈកម្មការ​ប្រឹក្សា ការងារ ពិនិត្យ​សម្រេច​អនុម័ត​យ៉ាងយូរ​នៅ​ចុង​ត្រីមាស​ទី​៣ នៃ​ឆ្នាំ​នោះ​។ គណៈកម្មការ​ប្រឹក្សា​ការងារ នឹង​បើក​កិច្ចប្រជុំ នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៤ ខាង​មុខ​បន្តទៀត ដើម្បី​ពិភាក្សា​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា​។

ទី​៤. កំណត់​យក​ដើម ត្រីមាស​ទី​៤ នៃ​ឆ្នាំ​នី​មួយៗ ដើម្បី​ចេញ​ប្រកាស​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​ឆ្នាំ​បន្ទាប់ ដោយ​ចាប់​អនុវត្ត ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា នៃ​ឆ្នាំ​បន្ទាប់ ដើម្បី​ទុក​រយៈពេល ៣ ខែ ជូន​ភាគី​ពាក់ព័ន្ធ​ត្រៀម​អនុវត្ត​។ និង​ទី​៥. សម្រេច​ជា​ឯកច្ឆន្ទ ប្រកាន់យក​នូវ​ទស្សនៈ​សាមគ្គី​រួបរួម ការពារ​ផលប្រយោជន៍​រួម និង​ការជជែក​ពិភាក្សា​ដោយ​ន័យ​ស្ថាបនា និង​គោលការណ៍​ឈ្នះ​-​ឈ្នះ​។​

​សេចក្តីថ្លែងការណ៍​នោះ បាន​ចុះហត្ថលេខា​ដោយ លោក អ៊ិត សំហេង ប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ណា​ង សុធី អនុប្រធាន​គណៈកម្មកា​រ​ប្រឹក្សា​ការងារ និង​ជា​ប្រឹក្សា​ការងារ​ភាគី​តំណាង​និយោជក និង​លោក ជួន មុំ​ថុល អនុប្រធាន​គណៈកម្មកា​រ​ប្រឹក្សា​ការងារ និង​ជា​ប្រឹក្សា​ភាគី​តំណាង​កម្មករ​និយោជិត​៕

សូមសរសេរមកកាន់កញ្ញា ពេជ្យ សុធារី តារមយៈ sotheary@vodhotnews.com

What Next?

Recent Articles

One Response to "​គណៈកម្មការ​ប្រឹក្សា​ការងារ សម្រេច​៥​ចំណុច​ដើម្បី​ពង្រឹង​ដំណើរការ​នៃ​ការកំណត់​ប្រាក់​ឈ្នួល​​"

  1. VengSreng(ChongAkheat) says:

    មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
    pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep

    Kadouy mer ah ckhher sam-re ot-om-noy-tien

    -គ្រួសាររបស់ vea ទាំងអស់ដូចគ្នា

    -mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta

    =========================

    share from friend Facebook

    អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …

    ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…