អាត់ ធន់ ៖ ចៅក្រម​សាកសួរ​លើក​ទី​ពីរ ករណី​បណ្តឹង​របស់​ថៅកែ​រោងចក្រ SL មិន​មាន​មូលដ្ឋាន​​

ដោយ៖​ ណាត សុភាព​​
ថ្ងៃចន្ទ ទី16 មិថុនា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោក អាត់ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា

​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ អះអាងថា ចៅក្រម​សាកសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កោះហៅ លោក​ឲ្យចូល​បំភ្លឺលើក​ទី​ពីរ​នេះ ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​ភាគី​រោងចក្រ​អេស​អិល​(SL) មិន​មាន​មូលដ្ឋាន​ច្បាស់លាស់ សម្រាប់​ដាក់បន្ទុក​មក​លើ​រូប​លោក​នោះ​ទេ​។​

លោក អាត់ ធន់ ថ្លែង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា ចៅក្រម​សាលាដំបូង ដែល​សាកសួ​ប​បន្ថែម មកលើ​រូប​លោក​ពាក់ព័ន្ធ​នឹង​ករណី​បណ្តឹង​របស់​កម្មករ និង​ចៅ​កែ​រោងចក្រ​អេស​អិល ដែល​ចោទ​រូប​លោក​ថា បាន​ញុះញង់​ឲ្យមាន​អំពើ​ហិង្សា​កើតឡើង ក្នុង​អំឡុង​ពេល​កម្មក​រ​ចេញ​តវ៉ា​ទាមទារ​ប្រាក់ខែ​គោល ១៦០​ដុ​លា្ល​រ​ក្នុង​មួយខែ កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​មុខ​វត្ត​ស្ទឹងមានជ័យ មិន​មាន​មូលដ្ឋាន​ច្បាស់លាស់ សម្រាប់​ដាក់បន្ទុក​មក​លើ​រូប​លោក​នោះ​ទេ​។

ករណីនេះ លោក អាត់ ធន់ បញ្ជាក់ថា មេធាវី​របស់​លោក​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាឧទ្ធរណ៍​រួចហើយ ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​ជួយ​រក​យុត្តិធម៌ និង​ទម្លាក់​បទ​ចោទ​ទាំងស្រុង​។​

លោក អាត់ ធន់ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឲ្យដាក់ប្រាក់​ធានា​នៅ​ក្រៅ​ឃុំចំនួន​២​ម៉ឺន​៥​ពាន់​ដុល្លារ និង​ដាក់​កម្រិត​មិន​ឲ្យ​លោក​ចេញ​ទៅ​ក្រៅប្រទេស មិន​ឲ្យ​ផ្លាស់ប្តូរ​ទីលំនៅ ហាម​ធ្វើ​ការជួបជុំ​ជាមួយ​កម្មករ ហាម​ធ្វើ​សកម្មភាព​ប្រមូលផ្តុំជាដើម​៕

សូមសរសេរមកលោក​ ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles