គណបក្ស​ប្រជាជន​ព្រមាន​ឈប់​ចរចា​ជាមួយ​បក្ស​ប្រឆាំង

ដោយ ទីន ហ្សាការីយ៉ា
2014-06-16
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

CPP CNRP
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ(ស្ដាំ) និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រំ សុខា ធ្វើ​សន្និសីទ​កាសែត​ក្រោយ​បញ្ចប់​កិច្ច​ចរចា​នៅព្រឹទ្ធសភា នា​ថ្ងៃ​ទី​១៨ កុម្ភៈ ឆ្នាំ​២០១៤។ RFA/Vann Vicha

គណបក្ស​នយោបាយ​ជាប់​ឆ្នោត​ទាំង​ពីរ​នឹង​មិន​ជួប​គ្នា​ចរចា​ទៀត​ទេ បើ​សិន​ជា​គណបក្ស​ទាំង​ពីរ​នៅ​តែ​បន្ត​ជំហរ​រឹង​ទទឹង​រៀងៗ​ខ្លួន​ក្នុង​ការ​ចរចា​នេះ។ គណបក្ស​ប្រជាជន​កម្ពុជា ចង់​ឲ្យ​ការ​ជ្រើសតាំង​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​អនុម័ត​ក្នុង​សភា​ដោយ​សំឡេង​ភាគ​ច្រើន​ដាច់ខាត គឺ ៥០% បូក ១ រី​ឯ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​ការ​បង្កើត​ជំពូក​ទី​១៥ ក្នុង​រដ្ឋធម្មនុញ្ញ​នោះ បោះ​ឆ្នោត​អនុម័ត​ជ្រើស​តាំង​សមាសភាព គ.ជ.ប ដោយ​សំឡេង ២/៣ នៃ​សមាជិក​រដ្ឋ​សភា។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ព្រមាន​ថា ការ​ចរចា​នឹង​មិន​មាន​ទៀត​ទេ បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ការ​ទាមទារ​ចំពោះ​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាសភាព គ.ជ.ប អនុម័ត​ដោយ​សំឡេង ២ ភាគ ៣ នៃ​សំឡេង​សមាជិក​រដ្ឋ​សភា​ទាំង​មូល​នោះ។

ការ​ថ្លែង​ឲ្យ​ដឹង​ដូច្នេះ នៅ​បន្ទាប់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ជួប​គ្នា​កាល​ពី​ថ្ងៃ​ទី​១២ មិថុនា ដោយ​បាន​ព្រមព្រៀងគ្នា​បង្កើត​ជំពូក​ទី​១៥​ថ្មី បន្ថែម​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ដាក់​ស្ថាប័ន​បោះ​ជាតិ​ជា​ស្ថាប័ន​ធម្មនុញ្ញ។ ក៏ប៉ុន្តែ​គណបក្ស​ទាំង​ពីរ​បាន​ខ្វែង​គំនិត​គ្នា​លើ​នីតិវិធី​អនុម័ត​ការ​បោះឆ្នោត​សមាសភាព គ.ជ.ប ដោយ​សំឡេង ២ ភាគ ៣ និង​ការ​អនុម័ត​ដោយ​សំឡេង​ច្រើន​ដាច់ខាត​ក្នុង​សភា។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រុំ សុខា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ មិថុនា ថា បើ​សិន​ជា​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ជំហរ​ទាមទារ​ដដែល ទាមទារ​ឲ្យ​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាសភាព គ.ជ.ប អនុម័ត​ដោយ​សំឡេង ២/៣ នៃ​សមាជិក​សភា​នោះ ការ​ជួប​គ្នា​ចរចា​បន្ត​នឹង​មិន​មាន​ទៀត​ទេ។

«សំឡេង»

​ឆ្លើយតប​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​ឆន្ទៈ​ក្នុង​ការ​ចរចា​ពិត​ប្រាកដ​ទេ។ លោក​បញ្ជាក់​ថា គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ទាមទារ​ការ​អនុម័ត​ជ្រើសតាំង​សមាជិក គ.ជ.ប ២/៣ ដដែល ដើម្បី​ធ្វើ ការ​កែ​ទម្រង់​ការ​បោះឆ្នោត​ឲ្យ​បាន​ពិតប្រាកដ​និង​ត្រឹមត្រូវ។

«សំឡេង»

ទាក់ទង​នឹង​ការ​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​កន្លង​មក​នេះ អ្នក​វិភាគ​ហៅ​ការ​ចរចា​នេះ​ថា ជា​ការ​ចរចា​គ្មាន​គោលការណ៍​ច្បាស់លាស់ ពីព្រោះ​ធ្វើឡើង​គ្មាន​អ្នក​សម្របសម្រួល គ្មាន​គោលបំណង និង​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​រំពឹង​ទុក​ជាដើម។

អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​បំណង​ធ្វើ​ការ​កែ​ទម្រង់ គ.ជ.ប ពិត​ប្រាកដ​ទេ។ លោក​អះអាង​ថា បើ​សិន​ជា​គណបក្ស​នេះ​គ្មាន​ការ​បង្រួបបង្រួម​គ្នា​ទេ ហើយ​មិន​អាច​កាត់​បន្ថយ​បញ្ហា​សង្គម និង​មិន​កាត់​បន្ថយ​អ្នក​ក្រីក្រ​បាន គណបក្ស​នេះ​នឹង​ធ្លាក់​ប្រជាប្រិយភាព​កាន់​តែ​ខ្លាំង​ថែមទៀត​នៅ​ពេល​ខាង​មុខ។

«សំឡេង»

ការ​ចរចា​គ្នា​បាន​បរាជ័យ​កាល​ពី​ថ្ងៃ​ទី​១២ មិថុនា រវាង​គណបក្ស​ទាំង​ពីរ​នេះ ក្រៅ​ពី​មិន​ឯកភាព​គ្នា​លើ​ការ​អនុម័ត​របស់​សមាជិក​សភា​ដោយ​សំឡេង ២ ភាគ ៣ ឬ​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នេះ គឺ​នៅ​មាន​ចំណុច​មួយ​ចំនួន​ទៀត​ដែល​គណបក្ស​ទាំង​ពីរ​មិន​ត្រូវរ៉ូវ​គ្នា​នៅ​ក្នុង​ការ​ឯកភាព​គ្នា​បង្កើត​ជំពូក​ទី​១៥​ថ្មី អំពី​អង្គការ​រៀបចំ​ការ​បោះ​ឆ្នោត​នោះ ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា បាន​កំណត់​តែ ២​មាត្រា​នៅ​ក្នុង​ជំពូក​ថ្មី និង​ចែង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មាន​សមាជិក​យ៉ាង​តិច ៥​រួប និង​មាន​បទពិសោធន៍​ក្នុង​ការងារ​រដ្ឋ​យ៉ាង​តិច ១០​ឆ្នាំ។

​ចំពោះ​សេចក្ដី​ព្រាង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ជំពូក​ទី​១៥​ថ្មី​នេះ បាន​កំណត់​ចំនួន ៤​មាត្រា ក្នុង​នោះ​​ដាក់​ថា ស្ថាប័ន គ.ជ.ប ត្រូវ​មាន​ថវិកា​ស្វយ័ត​សម្រាប់​ដំណើរការ។ សមាជិក គ.ជ.ប មាន​ចំនួន ៩​រួប និង​មាន​បទពិសោធន៍​ច្រើន​ក្នុង​ការងារ គឺ​មិន​កំណត់​ថា មាន​បទពិសោធន៍​ការងារ​រដ្ឋ ១០​ឆ្នាំ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

16 Responses to "គណបក្ស​ប្រជាជន​ព្រមាន​ឈប់​ចរចា​ជាមួយ​បក្ស​ប្រឆាំង"

  1. VengSreng(ChongAkheat) says:

    មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
    pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep

    Kadouy mer ah ckhher sam-re ot-om-noy-tien

    -គ្រួសាររបស់ vea ទាំងអស់ដូចគ្នា

    -mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta

    =========================

    share from friend Facebook

    អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …

    ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…

  2. ((●益●)) says:

    កណ្ដួយម៉ែវាកូនមីឆ្កែ ពូកែណាស់ព្រមានខ្មែរគ្នាឯង
    បើសៀមធ្វើបាបប្រជាជនខ្មែរ អត់ឱ្យថ្លៃឈ្នួលធ្វើការហើយដឹកដាក់ឡានទ្រុង
    ក្រឡុកដូចសត្វ គ្មានមន្រ្តីកូនមីសំផឹង ហ៊ុន សែន ណាទៅព្រមានវាសោះ
    ធ្វើមន្រ្តីក្នុងបក្សកាន់អំណាច ឫក មាយាទដូចមាន់សម្លអញ្ចឹង កណ្ដួយម៉ែវា ។

  3. Anonymous says:

    រួចចុះពួកអាក្រើពើអែងមិនបើកភ្នែកឆ្កែរបស់ពួកអែងមើលតើរដ្ឋាភិបាលគេកុំពុងធ្វើអ្វីចុះចំណែកបក្សក្រពើសង្រ្គោះជាត្តិអែងបានតែព្រុសដូចឆ្កែដែលបានធ្វើអ្វីខ្ះទៅសម្រាប់ប្រជាពលរដ្ឋនិងប្រទេសជាត្តិម្តេចក៏គ្មានអាក្រពើបក្សសង្រ្គោះជាត្តិណាម្នាក់អើតក្បាលចេញទៅជួយបានតែព្រុសទាំងមេទាំងកូនចំណែកអាមេបក្សនិងអនុប្រធានបក្សសង្រ្គោះជាត្តិក្រពើវិញនាំគ្នារត់គេចទៅបរទេសបាត់អស់ដល់តែរដ្ឋាភិបាលរៀបចំរួចរាល់ហើយទើបខ្លួនត្រឡប់មកវិញក៏ចាប់ផ្តើមប្រមោលខ្នីគ្នាបន្តការញុះញុងដើរព្រុសដូចជាឆ្កែអង្កេរតាមផ្លូវ។

  4. Judge says:

    NEC so far has been very critical to recent voting. Not just once , NEC has been sided or perhaps controlled by CPP , the ruling party.
    It is NOT insensible to have NEC members selection determined by 2/3 votes in Parliament to ensure its Independence , resulting JUSTICE to Cambodians.
    As many said, CPP does not have political will to reform, but maintain control its ruling for political interest rather than national interest.
    Sad that current king has NO say , for benefits to Cambodians.
    At least last king father was more focused and decisive for Cambodians.

  5. អ្នកស្រែ says:

    មិនបាច់ចរចារទេ បើជ្រុលងាប់សូមឱ្យងាប់ទាំងអស់គ្នា!!!!!! បើឈ្នះគឺឈ្នះទាំងអស់គ្នា ។ សង្គ្រោះជាតិមានផ្លូវតែមួយគត់គឺបញ្ឈប់ការចចារទាំងស្រុងជាមួយចោរទើបស្របតាមឆន្ទៈរាស្ត្រ ពុំនោះទេមិនខុសអីចូលដៃជាមួយចោរដូចសម្តេចក្រុមប្រែតកាលពីមុននោះទេ!!!!

  6. អាខ្វាក់ says:

    អាងាប់ ហ៊ុន សែន វានិយាយយល់ព្រម តាមទួរសព្ទជាមួយ លោក សមរង្សី ជ្រុលហើយឡប់ឡែមកវិញ នោះដោយសាពេល យួន ប្រមានថា ហ៊ុន សែន ឯងហ៊ានធ្វើតាមការស្មើរបស់បក្សប្រឆាំង អញចាប់ ហែងដាក់គុគ ដូច អា ប៉ែន សុវណ្ណ ចឹង។

  7. អាខ្វាក់ says:

    តោះទៅធ្វើបាតុកម្មទាន់មាន ពលករខ្មែរមកពីថៃវិញច្រើន … 14 លាន់នាក់ច្បាស់ណាស់សំឡាប់ ពួក អាឆ្កែយួនបានហើយ …

  8. 50+1ក៍បានតែបោះឆ្នោះតដោយសំងាត់មិនមែនលើកដៃទេនៅសភាទេ

  9. Million says:

    CNRP please stop negotiate with killers, Let go to the street and ask all workers from Thailand joint with us to demand the new election as soon as possible ,

    Step down Hun Sen , we don’t need you

  10. Chen says:

    Let go to the street to make big rally & we will sleep in the road till our goal is met.
    Long Live CNRP !

  11. victory says:

    បើយកតាមបក្សប្រជាជន៥០បូក១នោះគជបពិតជាមិនស្ថិតថេរបានយូរទេព្រោះបើសិនជាថ្ងៃ
    ណាមួយបក្សប្រជាជនគាត់មិនពេញចិត្តគាត់ចង់ដូរស្មើរម៉ានក៏បានដែរពីព្រោះគាត់មាន៥០បូក១
    នៅក្នុងដៃគាត់ស្រាប់ទៅហើយទោះបីបក្សសង្រ្គោះជាតិមិនព្រមក៏ដោយ។បើយោងតាមការលើក
    ឡើងថារូបមន្ត២ភាគ៣អាចធ្វើឲ្យស្ទះដំណើរការសភាបោះឆ្នោតមិនចេញបើយ៉ាងនេះមែនយើង
    គួរបង្កើតលក្ខណ័មួយថាប្រសិនបើបោះឆ្នោតតាមរូបមន្ត២ភាគ៣ចាប់ពី២ដងឬ៣ដងបរាជយ័
    ឬមួយសភាមិនគ្រប់កូរ៉ុមសំរាប់បោះឆ្នោតគឺរក្សាគជបចាស់ឲ្យនៅដំណើរការដដែលរហូតដល់
    គជបថ្មីត្រូវបានបង្កើតឡើងទើបគជបចាស់អស់សុពលភាព។

  12. New Man_leader says:

    យើង​ចង់​បាន​២ភាគ៣។ សូមបក្សសង្គ្រោះជាតិកុំបណ្ដោយខ្លួនតាម​​ បក្សប្រជាជនអី។

  13. Judge says:

    Well, we all know that formula: 50+ 1 is simply a win win to CPP.There will be no balance of power.
    If 2/3 is not agreed by CPP, Let’s try 3/5 formula, which is less 10% in demand.
    Otherwise CNRP should never agree to 50+1 principle.
    Another formula is 3 from CPP+3 fromCNRP+3 from social groups, to make up 9 members in NEC. Thus,
    each party has to convince those in social groups to vote for that party.
    Risk to undertake for any party, but it seems fair.
    Please comment.

  14. Judge says:

    Well, we all know that formula: 50+ 1 is simply a win win to CPP.There will be no balance of power.
    If 2/3 is not agreed by CPP, Let’s try 3/5 formula, which is less 10% in demand.
    Otherwise CNRP should never agree to 50+1 principle.
    Another formula is 3 from CPP+3 fromCNRP+3 from social groups, to make up 9 members in NEC. Thus,
    each party has to convince those in social groups to vote for that party.
    Risk to undertake for any party, but it seems fair.
    Please comment.

  15. Banh Bev says:

    The CPP should NOT negotiate with the CNRP! Let the CNRP be out of the political ring!!!

  16. !!!! says:

    បើមិនចរចារទេមានទៅបាតុកម្ម