​បទ​យ​កការណ៍​៖ ​ពលករ​ខ្មែរ​អំពាវ​ឲ្យ​រដ្ឋាភិបាល ផ្តល់​ការងារ​ឲ្យធ្វើបន្ទាប់​ពី​យោធា​ថៃ​បញ្ជូន​ពួកគេ​មក​វិញ​​

ដោយ៖​ បូ សា​វី​
ថ្ងៃអង្គារ ទី17 មិថុនា 2014
http://vodhotnews.com

​ក្នុង​រយៈពេល​ប្រមាណ​១០​ថ្ងៃ​មក​នេះ គេ​សង្កេតឃើញ​មាន​រថយន្ដ​រាប់រយ​គ្រឿងរបស់​អាជ្ញាធរ​ខ្មែរ ចាំ​ដឹក​បន្ត​ទៅកាន់​ស្រុកកំណើត​នៅ​តាម​បណ្ដា​ខេត្ដ​រៀងខ្លួន ចំពោះ​ពលករ​ខ្មែរ ដែល​ត្រូវ​បាន​រដ្ឋាភិបាលយោធា​ថៃ​ចាប់​ដឹក​មក​ទម្លាក់ចោល​នៅ​ច្រកព្រំដែន​។​

រហូតដល់​ម៉ោង​ជាង​១២​រំលង​អ​ធ្រាត្រ​ទៅហើយ គេ​នៅតែ​ឃើញ​ពលករ​ខ្មែរ​រាប់​រយ​នាក់​បន្ត​ដំណើរ​ចេញពី​ប្រទេស​ថៃ ចូលមក​កម្ពុជា​ជា​បន្ដបន្ទាប់​។ ពួកគេ​ខ្លះ​បាន​ទៅ​រក​កន្លែង​ស្នាក់​នៅ​តាម​ផ្សារ និង​មួយចំនួនទៀត​អង្គុយ ​និង​ដេក​ក្បែរ​រង្វង់​មូល​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។​

ពលករ ឲ្យដឹងថា កាល​ពី​ធ្វើ​ចំណាកស្រុក​ខុសច្បាប់ ពួកគេ​បាន​បង់លុយ​ឲ្យ​មេខ្យល់​តាម​ច្រករបៀង នៅ​តំបន់​ក្រុង​ប៉ោយប៉ែត និង​ច្រក​ជាច្រើន​ទៀត ចាប់ពី​២៥០០​បាត​ឡើងទៅ​។ តែ​ពេល​មកដល់​ខ្មែរ​វិញ ពួកគេ​ជួប​ទុក្ខវេទនា​ម្តងទៀត ដោយសារ​មិន​មាន​ប្រាក់​គ្រប់គ្រាន់ ដើម្បី​ត្រឡប់​ទៅ​ជួបជុំ​ក្រុមគ្រួសារ ព្រោះតែពួកគាត់​ភាគច្រើន​មិនទាន់​បាន​បើក​ប្រាក់​ឈ្នួល​គ្រប់​ចំនួន ពី​ថៅកែ​នៅ​ថៃ​។ ពួក​គេ​អះអាង ដោយសារ​ភ័យខ្លាច​យោធា​ថៃ​ចាប់ និង​បង្ខំ​ឲ្យ​វិល​មក​ស្រុកកំណើត​វិញ ថៅកែ​ថៃ បាន​ឆ្លៀតឱកាស​នេះ មិន​បើកប្រាក់​ឈ្នួល​ឲ្យ​ពួកគេ​គ្រប់​ចំនួន​ទេ ឬ​មិន​បើ​ឲ្យ​ទាំងអស់​តែ​ម្តង​។

​កំពុង​អង្គុយ​លើ​គំនរ​សំរាម​ចាំ​រថយន្ដ​ដឹក​បន្ដ​ទៅ​ស្រុក នៅ​ឯ​ខេត្ដ​ពោធិ៍សាត់ លោក រិទ្ធី ដែន ប្រាប់​ VOD ថា លោក​មាន​សមាជិក​ចំនួន​៥​នាក់ បាន​ធ្វើការ​នៅ​ប្រទេស​ថៃ​ជាង​១០​ឆ្នាំ​មកហើយ​។ បុរស​វ័យ​ជាង​៤០​ឆ្នាំ​រូប​នេះ បន្ត​ថា ​ពួកគេ​ធ្វើជា​កម្មករ​សំណង់ទទួលបាន​ប្រាក់​ឈ្នួល មួយថ្ងៃ​៥០០​បាត​។ ប៉ុន្ដែ​ប្រាក់កម្រៃ​នេះ មិនទាន់​បាន​បើក​នៅឡើយ ដោយសារ​តែ​ក្រុម​លោក​លួច​រត់ចេញ​ពី​កន្លែង​ការងារ​ទាំង​កណ្ដាលរាត្រី បន្ទាប់​ពី​ថៅកែ​គំរាម និង​ឲ្យ​លុយ​១០០០​បាត​សម្រាប់​ទិញ​ម្ហូប​។ លោក​ថា ការងារ​ជា​ពលករ​ចំណាកស្រុក​នៅ​ក្រៅប្រទេស ត្រូវបាន​គេ​មើលងាយ​ដូច​ទាសករ​។ ពលករ​រូប​នោះ​បន្ដថា នៅ​ពេល​មកដល់​ទឹកដី​ខ្មែរ​វិញ លោក​ និង​ភរិយា​នៅសល់​លុយ​ជាប់​នឹង​ខ្លួន​មិន​ដល់​មួយ​ពាន់​រៀល​ទេ បន្ទាប់​ពី​បង់​ឲ្យ​សមត្ថកិច្ច​ថៃ​តាម​ផ្លូវ​រួច​។​

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​ពលករ បាន​រិះគន់​ទៅលើ​ការដឹកជញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​ពី​ប្រទេស​ថៃ មក​កម្ពុជា​នា​ពេល​នេះ បង្ហាញ​ពី​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ហើយក៏​បាន​បង្ហាញ​ពី​ភាពអាម៉ាស​របស់ប្រទេស​កម្ពុជា​​ផង​ដែរ​។ ជាមួយគ្នា​នោះ​ដែរ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ចេញ​លិខិត​មួយ ហៅ​ការចាប់​បញ្ជូន​ពលករ​ខុស​ច្បាប់​របស់​យោធា​ថៃ​មក​កម្ពុជា​នេះ​ថា ធ្វើឡើង​ដោយ​តក់ក្រហល់ មិន​មាន​សុវត្ថិភាព និង​ជា​ទង្វើ​អមនុស្សធម៌​។​

យ៉ាងណាក៏ដោយ ពលករ​បានឲ្យ​ដឹង​ដូចៗ​គ្នា​ថា ពួក​គាត់​ធ្វើការ​នៅ​ប្រទេស​ថៃ ទទួលបាន​ប្រាក់​កម្រៃ​អាច​ផ្គត់ផ្គង់​ជីវភាព​បាន​មួយកម្រិត បើ​ទោះ​បី​រស់នៅ​ទីនោះ​មាន​ការលំបាក និង​ភ័យខ្លាច​អាជ្ញាធរ​ថៃ​ចាប់​ដាក់ទោស ដោយ​សាររ​តែ​ខ្លួន​ជា​ជនអន្ដោប្រវេសន៍​ខុស​ច្បាប់​ក្ដី​។ ពលករ​ឲ្យដឹង​ទៀតថា ពួកគេ​មិន​ចង់ឲ្យ​ធ្វើជន​ចំណាកស្រុក​ខុសច្បាប់​នោះ​ទេ​។ ប៉ុន្ដែ​ដោយសារ​ជីវភាពគ្រួ​សារ គួប​ផ្សំ នឹង​កម្រៃ​ការងារ​នៅក្នុង​ស្រុក មិនអាច​ដោះបំណុល​ធនាគារ​បាន​ទើប​ពួកគេ​ភាគច្រើន​បង្ខំចិត្ត​ទៅរក​ការងារ​ធ្វើ​នៅ​ថៃ។​

​អាជ្ញាធរ​ខ្មែរ ឲ្យដឹងថា ពលករ​ខ្មែរ​ខុសច្បាប់ ដែល​អាជ្ញាធរ​ថៃ​ដឹក​បញ្ជូន​មក​ប្រគល់ឲ្យ​អាជ្ញាធរ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៦​ដល់​ថ្ងៃ​១៧​ខែ​មិថុនា​នេះ នៅ​តាម​ច្រកព្រំដែន​ជាប់​ព្រំប្រទល់​កម្ពុជា​-​ថៃ មាន​ចំនួន​ប្រហែល​ជិត​២០​ម៉ឺន​នាក់​។​

​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រៀបចំ​កន្លែង​ផ្តល់​ព័ត៌មាន​ចល័ត​ចំនួន​៣៨​គ្រឹះស្ថាន​នៅតាម​បណ្ដា​រាជធានី-ខេត្ដ សម្រាប់​បណ្ដុះបណ្ដាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ​ដល់​ពលករ​ដែល​ទើប​នឹង​ត្រឡប់​មកពី​ប្រទេស​ថៃ ដើម្បី​ឲ្យ​ពួកគេ​មាន​ជំនាញ​ពិតប្រាកដ​។ សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ​ឲ្យដឹងថា វគ្គ​បណ្ដុះបណ្ដាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ​នេះ មាន​រយៈពេល​ចាប់​ពី​មួយ​សប្ដាហ៍​ដល់​៤​ខែ លើ​ជំនាញ​ផ្នែក​ឧស្សាហកម្ម បច្ចេកទេស សិប្បកម្ម សេវាកម្ម ទេសចរណ៍ និង​កសិកម្ម​ជាដើម​។​

​យ៉ាងនេះក្តី ពលករ​ខ្មែរ​ភាគច្រើន​ទៅ​ថៃ​ធ្វើ​ជា​កម្មករសំណង់ ប៉ុន្តែ​នៅ​ពេល​ដល់​ស្រុកកំណើត​វិញ​ពួកគេ​ព្រួយបារម្ភ ខ្លាច​អត់​ការងារ​ធ្វើ និង​មិន​អាច​រក​ប្រាក់​កម្រៃ​បាន​ដូច​នៅ​ថៃ​។

អភិបាលខេត្ដ​បន្ទាយមានជ័យ លោក គោ ស៊ុំ​សារឿ​ត ធ្លាប់​ប្រាប់​ VOD ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ពង្រីក​ប្រព័ន្ធ​សេដ្ឋកិច្ច​ជាច្រើន​កន្លែង ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ការងារ​ធ្វើ​នៅក្នុង​ប្រទេស ប៉ុន្ដែ​លោក​ទទួលស្គាល់ថា ប្រាក់កម្រៃ​មិន​ស្មើ​នឹង​ប្រទេស​ជិតខាង​នោះទេ​។​

អ្នកសម្របសម្រួល សមាគម​ការពារ​សិទ្ធិមនុស្សអាដហុក ខេត្ដ​បន្ទាយមានជ័យ យល់ថា ពលករ​ទាំងនោះអាច​ប្រឈម​នឹង​អត់​ការងារ​ធ្វើ ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ប៉ះពាល់​ដល់​ដីធ្លី​របស់​កសិករ​ខ្មែរ។ ​លោក​បន្ដថា ពលរដ្ឋ​៨៥%​ជា​កសិករ ហើយ​រដ្ឋាភិបាលគួរផ្ដល់​ដី​សម្បទាន​សង្គមកិច្ច ឬ​ជួល​ដី​កសិកម្ម ដើម្បី​បង្កបង្កើន​ផល និង​ជួយ​រក​ទីផ្សា​រលក់​ផលិតផល​កសិកម្ម​ឲ្យបាន​គ្រប់គ្រាន់​។​

ត្រឡប់​មក​រក​ពលក​រ​ចំណាកស្រុក​ទាំងនោះ​វិញ បន្ទាប់ពី​មក​ដល់​ស្រុកកំណើត​វិញ​ហើយ​នោះ ពួកគេ​បារម្ភគ្មាន​ការងារ​ធ្វើ​នៅក្នុង​ស្រុក ឬ​ការងារ​ដែល​រកបាន គឺ​មាន​តម្លៃ​ឈ្នួល​តិច​ជាង​នៅ​ប្រទេស​ថៃ​៕

សូមសរសេរមកលោក បូ សាវី តាមរយៈ ​savy@vodhotnews.com

What Next?

Recent Articles

One Response to "​បទ​យ​កការណ៍​៖ ​ពលករ​ខ្មែរ​អំពាវ​ឲ្យ​រដ្ឋាភិបាល ផ្តល់​ការងារ​ឲ្យធ្វើបន្ទាប់​ពី​យោធា​ថៃ​បញ្ជូន​ពួកគេ​មក​វិញ​​"

  1. VengSreng(ChongAkheat) says:

    មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
    pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep

    Kadouy mer ah ckhher sam-re ot-om-noy-tien

    -គ្រួសាររបស់ vea ទាំងអស់ដូចគ្នា

    -mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta

    =========================

    share from friend Facebook

    អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …

    ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…