ដោយ៖ តាំង វីដា
ថ្ងៃអង្គារ ទី17 មិថុនា 2014
http://vodhotnews.com
មន្ត្រីជាន់ខ្ពស់គណបក្សជាប់ឆ្នោតទាំងពីរ រំពឹងលើការយោគយល់គ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងរូបមន្តផ្លាស់ប្តូរសមាសភាព គ.ជ.ប ដើម្បីអាចបន្តកិច្ចចរចា ដោះស្រាយបញ្ហាជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតជិត ១០ខែមកនេះ។
ក្នុងកិច្ចប្រជុំថ្ងៃទី១២ ខែមិថុនា ក្រុមការងារគណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្គ្រោះជាតិ (CNRP) បានឯកភាពគ្នាដោយដាក់ស្ថាប័ន គ.ជ.ប ជាស្ថាប័នឯករាជ្យ និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បង្កើតជំពូកថ្មីមួយទៀត គឺជំពូកទី១៥ ស្តីពីអង្គការរៀបចំការបោះឆ្នោត។ ប៉ុន្តែនៅតែមានការខ្វែងគំនិតគ្នាលើការបោះឆ្នោតសម្តែងការទុកចិត្តលើសមាសភាព គ.ជ.ប ថ្មីនេះ ដោយភាគីគណបក្ស សង្គ្រោះជាតិ ទាមទារសំឡេង២/៣នៃរដ្ឋសភា រីឯបក្សប្រជាជនកម្ពុជា ទាមទារសំឡេង៥០%បូក១។
ប្រធានក្រុមចរចាគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ប្រាប់VODឲ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា បើទោះបីជា បញ្ហានយោបាយមិនទាន់អាចដោះស្រាយបានទាំងស្រុងក្តី តែការយោគយល់គ្នា បានកើតឡើងជាបន្តបន្ទាប់ ហើយលោក សង្ឃឹមថា គណបក្សប្រជាជនកម្ពុជា អាចពិចារណាលើសំណើរូបមន្តផ្លាស់ប្តូរសមាសភាព គ.ជ.ប ដែលគណបក្សសង្គ្រោះជាតិ បានលើកឡើង ដោយគិតប្រយោជន៍ជាតិជាធំ និងធានាឲ្យបាននូវស្ថាប័នបោះឆ្នោតឯករាជ្យ បង្កើនទំនុកចិត្តដល់ម្ចាស់ឆ្នោត។
សមាជិកគណៈកម្មការចម្រុះកែទម្រង់ការបោះឆ្នោតបក្សប្រជាជនកម្ពុជា លោក ជាម យៀប មានប្រសាសន៍ថា កិច្ចចរចារបស់គណបក្សទាំងពីរ គប្បីពិចារណាដោយឈរលើមូលដ្ឋានច្បាប់ ហើយគណបក្សសង្គ្រោះជាតិ គប្បីពិចារណាចំពោះរូបមន្តនៃការប្តូរសមាសភាព គ.ជ.ប ២/៣ ដែលខ្លួនទាមទារ គឺនឹងនាំទៅរកភាពទល់ច្រក ដែលធ្លាប់កើតឡើងពីពេលមុន។
លោក ជាម យៀប ឲ្យដឹងដែរថា ដោយសារតែថ្នាក់ដឹកនាំកំពូលបក្សទាំងពីរ មិនស្ថិតក្នុងប្រទេស ហេតុដូចនេះ កិច្ចចរចាបក្សទាំងពីរមិនទាន់អាចបន្តជាថ្មីឡើយ ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សទាំងពីរ លោក ព្រុំ សុខា និងលោក គួយ ប៊ុនរឿន នៅតែបន្តជួបគ្នាក្រៅផ្លូវការ ដើម្បីសិក្សាស្វែងយល់គ្នាទៅវិញទៅមក។
លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការនិចហ្វិច យល់ថា បច្ចុប្បន្ននេះ មានហេតុផលជាច្រើន ពាក់ព័ន្ធនឹងបញ្ហាសង្គម និងសម្ពាធពីសហគមន៍បរទេស សំខាន់គឺបញ្ហាមាតុភូមិវិវត្តន៍នៃពលករកម្ពុជា មកពីប្រទេសថៃ ដែលតម្រូវឲ្យគណបក្សទាំងពីរ ត្រូវយោគយល់គ្នា និងធ្វើសម្បទានទៅវិញទៅមក ជ្រើសរើសនូវដំណោះស្រាយជាក់លាក់មួយលើការទាមទារនៃរូបមន្តគជបនេះ ដើម្បីរកច្រកចេញ និងដោះស្រាយបញ្ហាប្រឈមទាំងនោះ។
កាលពីថ្ងៃទី១០ ខែមិថុនា កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមឲ្យដាក់ គ.ជ.ប ទៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ និងកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ តាមការស្នើសុំរបស់គណបក្សសង្គ្រោះជាតិ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា នៅតែរក្សាជំហរការផ្លាស់ប្តូរសមាសភាព គ.ជ.ប តាមរូបមន្ត៥០%បូក១ ខណៈគណបក្សសង្គ្រោះជាតិ ទាមទារសំឡេង២/៣នៃរដ្ឋសភា ដែលធ្វើឲ្យការចរចានៅមិនទាន់រកច្រកចេញរួច៕
សរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com
Learn from some democracy country.
Learn from some democracy country.
មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep
Kadouy mer ah ckhher sam-re ot-om-noy-tien
-គ្រួសាររបស់ vea ទាំងអស់ដូចគ្នា
-mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta
=========================
share from friend Facebook
អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …
ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…
ហេតុអ្វីបានជា សម្លេង ២ ភាគ ៣ នាំ អោយមានបញ្ហាជាប់គាំងនយោបាយ ។ ក្រែង គជប ជាស្ថាប័នឯករាជ្យ ឬ ចង់អោយគជបប្រែប្រួលតាមនយោបាយ?
សំលេង ៥០ បូក ១ នឹងនាំគជបទៅរកការប្រែប្រួលតាមស្ថានភាពនយោបាយនិងមិនអាចឯករាជ្យឡើយ ។
Gentlemen
It seems both sides determined on each ground. CNRP demands change substantially to 2/3= 66.33%. And CPP sticks to 50+1 to ensure it always win for party interest.
Why not try to agree to 3/5= 60%, which seems to be fair for national interest. Thus CNRP would drop 6.33% , only 20% to gain from each side to win.
For 68 seats=55.3% received already by CPP, therefore only needs 4.7% to rule any decision. But for CNRP , 55 seats =44.7%, it needs 15.3% to win over any decision in Parliament.
According to this formula, CPP is advantageous.
Another formula is 3 members from CPP, 3 members from CNRP and 3 members from social groups such as COMFREL. …etc.
Your comments is appreciated.
Samneang