ដោយ យន់ សាមៀន
2014-06-17
RFA

ពលករខ្មែរដែលអាជ្ញាធរថៃ ដឹកជញ្ជូនមកនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រៀមចេញដំណើរទៅកាន់ស្រុកកំណើត កាលពីថ្ងៃទី១៤ មិថុនា ២០១៤។ RFA/Uon Chhin
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា រដ្ឋាភិបាលយោធាថៃ បានប្រើប្រាស់យុទ្ធសាស្ត្រដោយប្រយោលដើម្បីបង្ខំពលករខ្មែរឲ្យចាកចេញពីប្រទេសថៃ បើទោះបីជារដ្ឋាភិបាលយោធាថៃ បដិសេធថា យោធាថៃគ្មានផែនការបោសសម្អាតពលករកម្ពុជា ខុសច្បាប់ក៏ដោយ។
គិតមកត្រឹមថ្ងៃទី១៦ មិថុនា ពលករខ្មែរប្រុសស្រីប្រមាណ ១៤០.០០០នាក់ (មួយសែនបួនម៉ឺននាក់) ត្រូវបានចាប់បញ្ជូនមកកម្ពុជាវិញ ដែលក្នុងនោះភាគច្រើនត្រូវបានកងទាហានថៃ ចាប់ដាក់ឲ្យឈរប្រជ្រៀតគ្នាក្នុងរថយន្តទ្រុង ដែលមានសំណាញ់ដែកព័ទ្ធជុំវិញ ដើម្បីដឹកយកមកប្រគល់ឲ្យអាជ្ញាធរកម្ពុជា នៅក្នុងចម្ងាយផ្លូវរាប់រយគីឡូម៉ែត្រ។
លោក កុយ គួង មន្ត្រីនាំពាក្យក្រសួងការបរទេស កាលពីថ្ងៃទី១៦ មិថុនា អះអាងថា យោធាថៃ នៅពីក្រោយការចាប់បញ្ជូន និងបង្ខំពលករកម្ពុជា ឲ្យវិលត្រឡប់មកកម្ពុជាវិញ ថ្វីត្បិតតែរដ្ឋាភិបាលយោធាថៃ បន្តអះអាងថា នៅតែគោរពកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីស្ដីពីពលករធ្វើការងារនៅប្រទេសថៃ ក៏ដោយ៖ «ខាងថៅកែរោងចក្រត្រូវបានអាជ្ញាធរយោធាថៃ បានដាក់កំហិតកុំឲ្យសហគ្រាសឯកជនប្រើប្រាស់ពលករខុសច្បាប់ ដូច្នោះហើយគេមិនហ៊ានទុកពលករខុសច្បាប់»។
ការអះអាងថារបស់លោក កុយ គួង ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាជាតិទទួលបន្ទុកផ្នែកសន្តិភាព និងសណ្ដាប់ធ្នាប់ថៃ ទទូចថា ពលរដ្ឋខ្មែរមានតែចំនួនប្រមាណ ៦០ម៉ឺននាក់ បានចាកចេញពីប្រទេសថៃ ដោយខ្លួនឯង និងគ្មានការបង្ខំ។ ក្រុមប្រឹក្សានេះបញ្ជាក់ថា ពលករខ្មែរកំពុងធ្វើការងារខុសច្បាប់នៅប្រទេសថៃ មានចំនួនប្រមាណ ៩ម៉ឺននាក់។
កាសែតថៃ បាងកក ប៉ុស្តិ៍ (Bangkok Post) ផ្សាយថ្ងៃទី១៦ មិថុនា ថា ការបោសសម្អាតពលករបរទេសរបស់រដ្ឋាភិបាលយោធាថៃ លើកនេះ ធ្វើឲ្យប៉ះពាល់គម្រោងសាងសង់ផ្នែកអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ទំនើបៗរបស់ថៃ ដែលមានគម្រោងទឹកប្រាក់សាងសង់រាប់ពាន់លានបាត ដោយសារតែខ្វះកម្លាំងពលកម្ម។
ទោះបីជាយ៉ាងក៏ដោយ ក្រុមប្រឹក្សាជាតិទទួលបន្ទុកផ្នែកសន្តិភាព និងសណ្ដាប់ធ្នាប់ថៃ បដិសេធការចោទប្រកាន់នេះ។ មន្ត្រីយោធាថៃ អះអាងថា យោថៃចាត់វិធានការប្រឆាំងនឹងពលករខុសច្បាប់ ដោយសារពួកគេបានបង្កបញ្ហាជាច្រើនក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។
សមាគមអាដហុក កាលពីថ្ងៃទី១៦ មិថុនា បញ្ជាក់ថា យ៉ាងហោចណាស់ក៏មានពលករខ្មែរប្រមាណ ១សែន ៤ម៉ឺននាក់ ត្រូវបានទាហានថៃ ចាប់បញ្ជូនមកកម្ពុជាវិញ គិតមកត្រឹមថ្ងៃទី១៦ មិថុនា។ ដោយឡែកពលករខ្មែរប្រមាណ ១ម៉ឺន២ពាន់នាក់ ត្រូវបានចាប់បញ្ជូនមកកម្ពុជាវិញ តាមច្រកព្រំដែនអន្តរជាតិខេត្តបន្ទាយមានជ័យ កាលពីថ្ងៃច័ន្ទ ម្សិលមិញ។
សមាគមអាដហុក អះអាងថា ពលរដ្ឋខ្មែរចំនួន ៩នាក់ ត្រូវបានទាហានថៃ បាញ់សម្លាប់នៅពេលចាប់បញ្ជូនមកកម្ពុជាវិញ។ កាលពីចុងសប្ដាហ៍មុននេះ ពលរដ្ឋខ្មែរប្រុសស្រីចំនួន ៨នាក់ បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នានៅក្នុងប្រទេសថៃ។ គ្រោះថ្នាក់នេះកើតមានឡើងខណៈដែលពលរដ្ឋខ្មែរទាំងនោះ បាននាំគ្នាជិះរថយន្តវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាវិញ។
ប្រធានផ្នែកស្ត្រីនិងកុមារ និងការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការរបស់សមាគមអាដហុក អ្នកស្រី ឆន សុគន្ធា កាលពីថ្ងៃទី១៦ មិថុនា បញ្ជាក់ថា សមាគមអាដហុក បន្តស៊ើបអង្កេតករណីទាហានថៃបាញ់សម្លាប់ពលករខ្មែរទាំងនេះ៖ «ពេលពលរដ្ឋខ្មែរទៅធ្វើនៅក្រៅប្រទេសមានចំនួនច្រើន ពេលគាត់ត្រឡប់មកវិញ យើងចង់ស្នើសុំឲ្យរដ្ឋាភិបាលគួរតែរកការងារក្នុងស្រុកដើម្បីជៀសវាងធ្វើការនៅក្រៅប្រទេស ហើយមានការរំលោភធ្ងន់ធ្ងរ»។
កាលពីចុងសប្ដាហ៍មុន ពលករខ្មែរដែលត្រូវយោធាថៃ ចាប់បញ្ជូនមកប្រគល់ឲ្យអាជ្ញាធរកម្ពុជាវិញ មានចំនួនកើនឡើងរហូតដល់បណ្ដាលឲ្យកកស្ទះចរាចរណ៍នៅចក្រផ្លូវអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យយោធាកម្ពុជា ប្រើប្រាស់រថយន្ត ១៥០គ្រឿង ដឹកបញ្ជូនពលករទាំងនោះទៅស្រុកកំណើតវិញ។
ពលករខ្មែរម្នាក់ឈ្មោះ ហួយ ឌី ដែលទើបវិលត្រឡប់មកពីប្រទេសថៃ អះអាងថា លោកព្រួយបារម្ភពីសន្តិសុខ ទើបធ្វើដំណើរមកកម្ពុជាវិញ៖ «ខ្ញុំមកពីថៃ មកដោយខ្លួនឯង ដោយសារឮថា តម្រួតវាចាប់អ្វីហ្នឹង ឮថាចាប់បានដាក់គុក ៣ខែ ឬបាញ់ចោល បានថាខ្មែរមកវិញ ខ្លាចងាប់»។
ចំណែកពលការិនីម្នាក់ទៀត ឈ្មោះ ញួន ពៅ បញ្ជាក់ដែរថា លោកស្រីមកកម្ពុជា បន្ទាប់ពី ទូរទស្សន៍ថៃ ប្រកាសឲ្យពលករធ្វើការខុសច្បាប់ត្រូវវិលត្រឡប់ទៅស្រុកកំណើតវិញ។
មន្ត្រីជំនាញអះអាងថា ការចាប់បញ្ជូនពលករបរទេសពីប្រទេសថៃ នឹងបណ្ដាលឲ្យសេដ្ឋកិច្ចថៃ ដែលកំពុងតែងើបឡើងវិញនេះ ជួបនឹងវិបត្តិធ្ងន់ធ្ងរ ដោយសារតែសេដ្ឋកិច្ចថៃ ពឹងពាក់លើពលករជាច្រើនមកពីប្រទេសកម្ពុជា ឡាវ និងប្រទេសភូមា ឬ មីយ៉ាន់ម៉ា (Burma/Myanmar)។ ពាណិជ្ជករនិងមន្ត្រីសេដ្ឋកិច្ចថៃ ទាមទារឲ្យរដ្ឋាភិបាលយោធាថៃ អនុញ្ញាតឲ្យពលករបរទេសវិលត្រឡប់ទៅធ្វើការនៅថៃ វិញ ជាបន្ទាន់។ ពលករទាំងនោះ ច្រើនធ្វើការងារដែលពលរដ្ឋថៃ មិនចង់ធ្វើ មានដូចជា ការងារធ្វើដោយកម្លាំង និងការងារតាមផ្ទះជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ថៃរៀបចំចុះបញ្ជីពលករខ្មែរខុសច្បាប់ឲ្យស្របច្បាប់វិញ
- បណ្ដាញកម្មករធ្វើការតាមផ្ទះដាក់ញត្តិទាមទារលក្ខខណ្ឌការងារសមរម្យ
- ពាណិជ្ជករនិងមន្ត្រីថៃចង់ឲ្យពលករខ្មែរត្រឡប់ទៅធ្វើការនៅថៃវិញជាបន្ទាន់
- ពលករជាង១ម៉ឺន៦ពាន់នាក់បានមកដល់ខេត្តសៀមរាប
- សាលាដំបូងកោះហៅលោក អាត់ ធន់ ទៅបំភ្លឺនៅរសៀលថ្ងៃនេះ
- ពលករជាង៣ពាន់នាក់វិលពីថៃដល់ស្រុកកំណើតក្នុងខេត្តពោធិ៍សាត់
- សពពលករខ្មែរ៦នាក់ស្លាប់នៅថៃបានបញ្ជូនមកដល់ប៉ោយប៉ែត
- មន្ត្រីរដ្ឋាភិបាលថៅកែរោងចក្រនិងតំណាងសហជីពពិភាក្សាពីប្រាក់ខែគោលកម្មករ
- ពលករនៅព្រៃវែងរៀបរាប់ពីបទពិសោធន៍ក្នុងដំណើរវិលត្រឡប់ពីប្រទេសថៃ
ជាយុទ្ធសាស្រ្តជាតិផៅចោរព្រៃ !
ពួកបង្ករបព្ហាា គឺយោធាចោរព្រៃប្រាយុទ្ធ !
មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep
Kadouy mer ah ckhher sam-re ot-om-noy-tien
-គ្រួសាររបស់ vea ទាំងអស់ដូចគ្នា
-mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta
=========================
share from friend Facebook
អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …
ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…