ជនជាតិ​ព្នង​ខេត្តក្រចេះ​ ប្រឆាំង​ក្រុមហ៊ុន​វៀតណាម ​ដើម្បី​ការពារ​ដីស្រែ​និង​ប្រពៃណី​ដូនតា​​

ដោយ៖​ ញឹម សុខន​
ថ្ងៃអង្គារ ទី17 មិថុនា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោក ចាន់ សុវ៉េត មន្រ្តីអាដហុក (ខាងឆ្វេង) និងលោក ល្អូ​ម ញ៉​ន (ខាងស្តាំ) កំពុងប្រឹក្សា​យោ​បល់​ពី​បញ្ហា​របស់ជនជាតិដើមភាគតិចព្នង (រូបថត ញឹម សុខន)

​ជនជាតិដើម​ភាគតិច​ព្នង​ជិត​២០០​គ្រួសារ មកពី​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​អង្គារ​នេះ ស្វែងរក​អន្តរា​គន៍​ពី​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ជាតិ​ធំៗ ប្រឆាំង​ក្រុម​ហ៊ុន​វៀតណាម ដើម្បី​ការពារ​ដីស្រែ និង​ប្រពៃណី​ដូនតា​របស់​ពួកគេ​។

​លោក ល្អូ​ម ញ៉​ន ជា​អ្នក​តវ៉ា​ម្នាក់ ក្នុង​ចំណោម​អ្នក​តវ៉ា​២២​នាក់ ដែល​ប្រមូលផ្តុំ​គ្នា នៅ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ក្នុង​រាជធានី​ភ្នំពេញ ថ្លែង​នៅ​ថ្ងៃទី​១៧​ ខែ​មិថុនា​ ឆ្នាំ​២០១៤​នេះ​ថា ពួកគេ ១៩៧​គ្រួសារ រស់នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្ត​បុរី ខេត្តក្រចេះ កំពុង​ប្រឈម​នឹង​ការបាត់បង់​ដីស្រែ ចំការ​​វិលជុំ និង​ប្រពៃណី​ដូនតា ដោយសារ​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ ដុង​ទឺសាយ​ហ្គ៊​ន​ប៊ិច​ភឿ​ក ​ធ្វើ​សកម្មភាព​ឈូសឆាយ​។​

​ជនជាតិដើម​ភាគតិច​ម្នាក់ទៀត លោក ព្រួញ សុ​ផន ឲ្យដឹងថា ការប្រមូលផ្តុំ​គ្នា​នៅ​សមាគម​អាដហុក​នៅថ្ងៃនេះ គឺ​ពួកគេ​សុំ​ប្រឹក្សា​ផ្លូវ​ច្បាប់​ដើម្បី​ធ្វើ​ញត្តិដាក់​ទៅក្រសួង​កសិកម្ម ក្រសួង​រៀបចំ​ដែនដី ក្រសួងមហាផ្ទៃ ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី និង​ស្ថាប័ន​មួយចំនួនទៀត ដើម្បី​ពន្លឿន​រក​ដំណោះ​ស្រាយ​។​

​លោក ឈុំ សុ​វណ្ណា​រ៉ា ដែល​អ្នក​ភូមិ​អះអាងថា តំណាងឲ្យ​ក្រុមហ៊ុន​វៀតណាម ដុង​ទឺសាយ​ហ្គ៊​ន​ប៊ិច​ភឿ​ក មិន​អត្ថាធិប្បាយ​ករណីនេះ​ទេ ដោយ​អះអាង​ថា កំពុង​ជាប់រវល់ ខណៈ​អភិបាលរង​ខេត្ត​ក្រចេះ លោក ខាន់​ចំណាន មិនអាច​ទាក់ទង​បាន។

​អ្នក​មាន​ជម្លោះ​ដីធ្លី ឲ្យដឹងថា ពួកគេ​បាន​ប្រឈមមុខ ជាមួយ​ក្រុមហ៊ុន​វៀតណាម​នោះ យ៉ាងតិច​៥​ដង​ក្នុង​ឆ្នាំ​២០១៤​នេះ ដើម្បី​ការពារ​ដី​សហគមន៍ ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​អះអាង​ថា គេ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល។​

​មន្ត្រី​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក លោក ចាន់ សុ​វ៉េ​ត ឲ្យដឹងថា ជនជាតិដើម​ភាគតិច មាន​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​គាំពារ។ លោក​ថា​ដូច្នេះ​រដ្ឋាភិបាល​គួរ​ថ្លឹងថ្លែង​ពី​ប្រាក់​ចំណួល ​ដែល​បានមក​ពី​ការជួ​ល​ដី​សម្បទាន និង​ការអនុវត្ត​ច្បាប់​ស្តីពី​ការធានា​សិទ្ធិ​ជនជាតិដើម​ភាគតិច។

​យ៉ាងនេះ​ក្តី​តាម​លោក​ចាន់ សុ​វ៉េ​ត  ក្រុមហ៊ុន​វៀតណាម​នោះ បាន​ប្តឹង​ករណី​ពលរដ្ឋ​រារាំង​សកម្មភាព​ឈូសឆាយ​របស់​ក្រុមហ៊ុន ទៅ​តុលាការ ប៉ុន្តែ​លោក​ថា សមាគម​នេះ នឹង​ផ្តល់​មេធាវី​ការពារ​ជនជាតិដើម​ព្នងទាំង​នេះ បើ​មាន​ក្តីក្តាំ​នៅ​តុលាការ​ពិតមែន​៕

សរសេរមកកាន់លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

2 Responses to "ជនជាតិ​ព្នង​ខេត្តក្រចេះ​ ប្រឆាំង​ក្រុមហ៊ុន​វៀតណាម ​ដើម្បី​ការពារ​ដីស្រែ​និង​ប្រពៃណី​ដូនតា​​"

  1. VengSreng(ChongAkheat) says:

    មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
    pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep

    Kadouy mer ah ckhher sam-re ot-om-noy-tien

    -គ្រួសាររបស់ vea ទាំងអស់ដូចគ្នា

    -mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta

    =========================

    share from friend Facebook

    អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …

    ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…

  2. VengSreng(ChongAkheat) says:

    មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
    pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep

    Kadouy mer ah ckhher sam-re ot-om-noy-tien

    -គ្រួសាររបស់ vea ទាំងអស់ដូចគ្នា

    -mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta

    =========================

    share from friend Facebook

    អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …

    ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…