ពលរដ្ឋ​ចំនួន​១៤​សហគមន៍ នៅ​ខេត្ត​សៀមរាប ទាមទារ​ឲ្យ​អាជ្ញាធរដោះស្រាយ​ដីធ្លី​​

ដោយ៖​ បូ សា​វី​
ថ្ងៃអង្គារ ទី17 មិថុនា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

ប្រជាពលរដ្ឋអ្នកមានជម្លោះដីធ្លីនៅខេត្តសៀមរាប ប្រមូលផ្តុំគ្នានៅមុខសាលាខេត្ត (រូបថត៖ បូ សាវី)

​ប្រជាពលរដ្ឋ​ជាង​១០០០​នាក់ មក​ពី​សហគមន៍​ចំនួន​១៤ ក្នុង​ខេត្ដ​សៀមរាប នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​បាន ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​សាលា​ខេត្ដ ដើម្បី​ជុំរុញ​ឲ្យ​អាជ្ញាធរ ដោះស្រាយ​ទំនាស់​ដីធ្លី​ជួន​ពួកគាត់​។​

តំណាង​សហគមន៍ ភូមិ​តា​ពែ​ន ក្នុង​ស្រុក​បន្ទាយស្រី អ្នកស្រី កែវ សុ​ភី ថ្លែងថា ប្រជា​សហគមន៍​នីមួយៗ​ទាមទារ​ឲ្យ​អាជ្ញាធ​រដោះ​ស្រាយ​ដីធ្លី​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រុមអ្នកមានអំណាច និង​ទាមទារ​លុប​បទចោទប្រកាន់​មកលើ​ប្រជា​សហគមន៍ ដែល​ធ្វើឡើងដោយ​តុលាការ​ខេត្ដ​សៀមរាប​។  អ្នកស្រី​បន្ដ​ថា ប្រជាពលរដ្ឋបាន​ទទួល​រងគ្រោះ​ធ្ងន់ធ្ងរ​ពី​ការអភិវឌ្ឍន៍ ​ដោយបាត់បង់​ដីធ្លីមិន​ទទួល​សំណង​តាម​ទីផ្សារសេរី «​ក្នុង​រយៈពេល​ប៉ុន្នា​ន​ឆ្នាំក្រោយ​នេះ​ពួកយើង​បាន​ទទួល​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ពី​ការអភិវឌ្ឍន៍ នៅ​តំបន់​ដែល​ជះ​ឥទ្ធិពល​អវិជមា​ន ដែល​ធ្វើឲ្យ​ជីវិត របស់​ពួកយើង​កានតែ​ងាយ​រងគ្រោះ នឹង​គ្មាន​សុវត្ថិភាព នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​នឹង​រយៈពេល យូរអង្វែង​របស់​ពួកយើង ទាំងអស់គ្នា​នៅ​តាម​តំបន់​»

ប្រជា​សហគមន៍ លើកឡើងថា ដីធ្លី​ពួកគេ​បាន​កាន់កាប់ និង​បង្កបង្កើនផល​តាំងពី​ដូនតា​មក ប៉ុន្ដែ​បែរជា​អ្នកមានអំណាច និង​ក្រុមហ៊ុន ឃុបឃិត​ជាមួយ​អាជ្ញាធរ​រំលោភ​យក​។​

ពលរដ្ឋ​មក​ពី​សហគមន៍​តានី ស្រុក​បន្ទាយស្រី លោក ហួន ហួ​ម បន្ថែមថា ពលរដ្ឋ​នៅ​សហគមន៍​របស់​លោក​៣៨​គ្រួសារ ទាមទារ​ឲ្យ​អាជ្ញាធរអ​ប្ស​រា ផ្ដល់​សំណង​ដល់​ពួកគាត់​ជា​ដីធ្លី ដើម្បី​បង្ក​បង្កើន​ផល ខណៈ​១៣​គ្រួសារ​ទៀត​បាន​ទទួល​សំណង​ហើយ​ «​បាត​ដូចនេះ​ពួកយើងខ្ញុំ​ទាំង ៣៨​គ្រួសារ​នោះ​ចង់​ឲ្យ​តុលាការ រក​យុត្ត​ធ៌ម​ដើម្បី​ដោះស្រាយ​ដី​របស់​ពួក​ខ្ញុំ កំពុង​បង្កបង្កើន​ផល​ហើយ តវ៉ា​ដោះស្រាយ​ហ្នឹង​ឲ្យ​រក​យុត្ត​ធ៌ម​ឲ្យបាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​ពួក​ខ្ញុំ​បាន​ដី​បង្កបង្កើន​ផល ព្រោះ​ពួក​ខ្ញុំ​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ​ត្រូវកា​មាន​ដី បង្កបង្កើន​ផល​ដូច​ឆ្នេះ បើ​ពួក​ខ្ញុំ​មិន​មាន​ដី​ទេ​តើ​ពួក​ខ្ញុំ​ទៅ​រស់នៅ​ឯ​ណា​បាន​អ្វី​ហូប បាន​អ្វី​ចឹញ្ចឹម​ប្រពន្ធ​កូន​របស់​ខ្ញុំ​»​

VOD មិនទាន់​អាច​ទាក់ទង អភិបាល​ខេត្ដ​សៀមរាប លោក ឃឹម ប៊ុន​សុង ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​បាន​នៅឡើយ​ទេ​។

​ទោះជា​យ៉ាងណា ការតវ៉ា​នេះ មិន​មាន​អំពើ​ហិង្សា​កើតឡើង​នោះ​ទេ ដោយ​ពលរដ្ឋបាន​វិលត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែល​នេះ បន្ទាប់ពី​អាជ្ញាធ​រឲ្យតំណាង​ប្រជាពលរដ្ឋ​ចំនួន​១៤​នាក់​ដាក់​ញត្ដិ និង​ឲ្យ​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

សមត្ថកិច្ចធ្វើការយាមកាមនៅមុខសាលាខេត្តសៀមរាប

សូមសរសេរមកលោក បូ សាវី តាមរយៈ​ savy@vodhotnews.com

What Next?

Recent Articles