សង្គ្រោះ​ជាតិ​ដាក់​លក្ខខណ្ឌ​មុន​នឹង​ចូល​ប្រជុំ​សភា

លោក ​កឹម សុខា ពេល​មក​ដល់​កាល​ពី​ម្សិល​មិញ​​​។ ម៉ៃ វីរៈ




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ដើម្បី​បញ្ឈប់​ការ​ធ្វើ​ពហិការ​ក្នុង​កិច្ច​ប្រជុំ​ក្នុង​រដ្ឋសភា​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង បាន​ទាមទារ​លក្ខខណ្ឌ ៣ ពី​គណបក្ស​កាន់​អំណាច​គឺ​ត្រូវ​ប្រើ​សំឡេង ២ ភាគ ៣ ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត ត្រូវ​បែង​ចែក​អំណាច​ស្មើ​គ្នា​នៅ​ក្នុង​រដ្ឋសភា និង​ការ​ប្រើ​ប្រាស់​ទូរទស្សន៍​ជាតិ​ជា​ទូទៅ។

ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បន្ទាប់​ពី​វិល​ត្រឡប់​មក​ពី ប្រទេស​នូវែលសេឡង់ វិញ​កាល​ពី​ម្សិលមិញ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ថា សង្គ្រោះ​ជាតិ​បាន​ផ្ញើ​បី​ចំណុច​នេះ​ទៅ​គណបក្ស​ប្រជាជន​រួច​ហើយ ដើម្បី​ដោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ​ដើម្បី​អាច​ធ្វើ​ឲ្យ​គណបក្ស​ទាំង​ពីរ​ធ្វើ​ការ​រួម​គ្នា​នៅ​ក្នុង​រដ្ឋសភា។

លោក​បញ្ជាក់​ថា៖ «យើង​ទាមទារ​ឲ្យ​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បើក​ចំហ ជា​ពិសេស វិទ្យុ និង​ទូរទស្សន៍​ដោយ​មិន​ត្រឹម​តែ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​វិទ្យុ ទូរទស្សន៍ សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ…យើង​ចង់​ឲ្យ​ទូរទស្សន៍​ជាតិ និង​វិទ្យុ​ជាតិ​ជា​របស់​ទាំង​អស់​គ្នា មិនមែន​សម្រាប់​តែ​គណបក្ស​ប្រជាជន​មួយ​ទេ»។

ទាក់ទង​ទៅ​នឹង​ការ​ថ្លែង​របស់​លោក ហ៊ុន សែន កាល​ពី​សប្តាហ៍​មុន ដែល​ថា រដ្ឋាភិបាល​បាន​យល់​ព្រម​ផ្តល់​អាជ្ញាប័ណ្ណ​ទូរទស្សន៍​ដល់​គណបក្ស​សង្គ្រោះ​ជាតិ តែ​ត្រូវ​ស្នើ​សុំ​តាម​រយៈ​ក្រុមហ៊ុន​នោះ លោក សុខា បាន​បញ្ជាក់​ថា លោក​មិន​ជឿ​ទុក​ចិត្ត​លើ​លោក ហ៊ុន សែន ទេ ដោយ​លោក​ថ្លែង​ថា ប្រសិន​បើ​គ្មាន​លក្ខខណ្ឌ​ច្បាស់​លាស់​លោក ហ៊ុន សែន អាច​ដក​យក​អាជ្ញាប័ណ្ណ​វិញ នៅ​ពេល​ណា​ក៏​បាន យ៉ាង​ងាយ​បំផុត។

លោក​ថ្លែង​ទៀត​ថា គណបក្ស​កាន់​អំណាច​ត្រូវ​ផ្តល់​ការ​ត្រួត​ពិនិត្យ​និង​តុល្យភាព​អំណាច​នៅ​ក្នុង​រដ្ឋសភា ហើយ​ទទួល​យក​លក្ខខណ្ឌ​គណបក្ស​ប្រឆាំង​ដែល​មាន​អំណាច​តាម​ដាន និង​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង មាន​លទ្ធភាព​បំពេញ​ការងារ​ជា​ស្រមោល​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល ដូច​បណ្តា​ប្រទេស​ប្រកាន់​របប​សភា​ដទៃ​ទៀត​នៅ​លើ​ពិភពលោក។

លោក សុខា បាន​បញ្ជាក់​ជា​ថ្មី​ថា គ.ជ.ប ត្រូវ​តែ​ជា​ស្ថាប័ន​រដ្ឋ​ធម្មនុញ្ញ ហើយ​ត្រូវ​អនុម័ត​ដោយ​សំឡេង ២ ភាគ ៣ និង​ត្រូវ​មាន​ស្ថាប័ន​ឯករាជ្យ ដើម្បី​ដោះស្រាយ​វិវាទ បើ​មិន​ដូច្នោះ ទេ​ក្នុង​ការ​បោះឆ្នោត​បន្ទាប់ វិវាទ​បោះឆ្នោត​នឹង​កើត​ឡើង​ម្តង​ហើយ​ម្តង​ទៀត។

លោក ព្រុំ សុខា រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ ដែល​ជា​ប្រធាន​ក្រុម​ចរចា​របស់​គណបក្ស​ប្រជាជន បាន​ថ្លែង​ថា វិទ្យុ និង​ទូរទស្សន៍​ជាតិ មិន​អាច​ប្រើ​ប្រាស់​ដោយ​គណបក្ស​នយោបាយ​ណា​មួយ​បាន​ទេ។

លោក ព្រុំ សុខា ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​តួនាទី​ពេញ​លេញ​ក្នុង​រដ្ឋសភា ដើម្បី​កោះ​អញ្ជើញ​រដ្ឋ​មន្រ្តី​ណា​មួយ​មក​សាក​សួរ​ដោយ​លោក​បាន​បន្ថែម​ថា មាន​ការ​ត្រួត​ពិនិត្យ​និង​តុល្យភាព​អំណាច​គ្រប់​គ្រាន់​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្ស​ប្រជាជន ទុក​តំណែង​អនុ​ប្រធាន ទី១ រដ្ឋសភា សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​តំណែង​គណៈកម្មការ ៥ ក្នុង​ចំណោម​គណៈកម្មការ​ទាំង ១០ សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ព្រុំ សុខា បាន​ថ្លែង​ថា៖ «[គណបក្ស​សង្គ្រោះ​ជាតិ] ខ្លាច​រដ្ឋសភា​ជិះ​សេះ​លែង​ដៃ​ដោយ​សារ​គណបក្ស​ប្រជាជន​មាន​អាសនៈ​ច្រើន​ជាង ប៉ុន្តែ តាម​ច្បាប់ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង គាត់​មាន​សិទិ្ធ​គ្រប់​គ្រាន់​ដើម្បី​អនុវត្ត​តួនាទី​ជា​គណបក្ស​ប្រឆាំង»។ ទោះ​ជា​យ៉ាង​ណា លោក ព្រុំ សុខា បាន​បញ្ជាក់​ថា គណបក្ស​ប្រជាជន នៅ​តែ​រក្សា​ជំហរ យក​សំឡេង ៥០ បូក ១ ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត។

គណបក្ស​ទាំង​ពីរ​មិន​ទាន់​កំណត់​ពេល​ជួប​ចរចា​ជា​ថ្មី​ទៀត​នៅ​ឡើយ​ទេ៕


What Next?

Recent Articles

8 Responses to "សង្គ្រោះ​ជាតិ​ដាក់​លក្ខខណ្ឌ​មុន​នឹង​ចូល​ប្រជុំ​សភា"

  1. Anonymous says:

    ព្រុំ សុខា, next life , you still dog

  2. Judge says:

    Why only 50+1 is the principle for CPP?
    What’s about 3/5 isn’t suitable?
    What’s wrong with 2/3 ?
    Come on stop cheating only khmer people!
    Do you think ? You are smart or stupid?
    Samneang

  3. ?? says:

    YES *** Gudge for the last twenty years I myself thought HUN SEN was a smart leader for our nation, by not affrighted to asking every country to help our poor nation that just came out from all kind of sadness in CAMBODIA history. from then till now all of us seeing every clearly that CPP. of HUN SEN party disgraceful to CAMBODIAN ,corruption among their party and destroy the good wealth of this nation just for party leaders. HUN SEN policy is every thing in fever to his party only. he cheating his own nation ,took constitution of the country as hostage. used SAKOK trick from CHINES movie to fighting again his opponent . it ashamed to this nation to have such a leader that learning by watching CHINES movie to leading this country???????????????????

  4. Anonymous says:

    បក្សសង្គ្រោះជាតិ ត្រូវ ជួយ ប្រទេសជាតិ កម្ពុជា , កុំ ធ្វើ ដូច ហ៊ុន សែន ទៅ ជួយ ប្រទេស វៀតណាម !

    ,, បក្ស សង្គ្រោះជាតិ ត្រូវ ប្រុង ប្រយ័ត្ន , ប្រយ័ត្ន ចាញ់បោក ហ៊ុន សែន !

  5. khmers says:

    No RE_Election?

  6. Real says:

    Please beware with Hun sen .wish Cnrp succes in the futre

  7. VengSreng(ChongAkheat) says:

    ហាស……ហាស…… ហាស….. ហាស….. ah ka-chass kvac vea chheu
    very very happy nas
    ប៉ុន្តែ
    kom ton ngoab tov na ខ្មែរ ត្រូវការ ធ្វើទារុណកម្ម ah chker kvac eng, ទាញសក់ heng យកការបិ ត់chak ភ្នែក heng កាត់ត្រចៀក heng ទាញធ្មេញ heng កាត់ kdor heng វាយ ក្បាល ដោយដំបង កាត់ អណ្តាត heng ឱ្យ heng chrass លាមក ផឹកទឹកនោម កាត់ ក្បាល ដុត teng ross

    =============================

    មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
    pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep

    Kadouy mer ah ckhher sam-re ot-om-noy-tien

    -គ្រួសាររបស់ vea ទាំងអស់ដូចគ្នា

    -mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta

    =========================

    share from friend Facebook

    អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …

    ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…

  8. Bol says:

    ដើរលេងសិនទៅ!