​វិភាគ​៖ ​លទ្ធភាព​ដែល​កម្ពុជា​អាច​បង្កើត​ការងារ​ឲ្យ​ពលរ​ដ្ឋ​បាន​ដោយ​មិនបាច់​ទៅ​ថៃ​​

ដោយ៖​ ពៅ មេត្តា​
ថ្ងៃពុធ ទី18 មិថុនា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​មាន​ចំនួន​ប្រមាណ​ពី​៣០​ទៅ​៤០​ម៉ឺន​នាក់ នេះ​បើ​តាមរបាយការណ៍​របស់​ក្រសួងមហាផ្ទៃ​។ ពលករ​ទាំងនេះ​ត្រូវ​រដ្ឋាភិបាល​យោធា​ថៃ​ដឹកនាំ​ដោយ លោក​ឧត្តសេនីយ៍​ប្រាយុ​ទ្ធ​ចាន់ អូ​ចា បាន​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ ទាំងថ្ងៃទាំងយប់​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ និងច្រក​តាម​ខេត្ត​ផ្សេងៗ​ទៀត ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​។​

​សកម្មភាព​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ដែល​តាំងពី​ដើម​ខែ​មិថុនា​មក​នេះ ត្រូវ​អង្គការសង្គម​ស៊ីវិលក្នុងស្រុក​ ដែល​ធ្វើការ​ផ្តោត​លើ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ​បាន​ចេញ​សេចក្តី ថ្លែងការណ៍ ថ្កោលទោស​រដ្ឋាភិបាល​ថៃ​ជា​បន្តបន្ទាប់​ថា បាន​រំលោភ​សិទ្ធិមនុស្ស​។​

​ទន្ទឹម​នឹង​សង្គម​ស៊ីវិល​ថ្កោលទោស​រដ្ឋាភិបាល​ថៃ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី  កាលពី​ថ្ងៃ​ទី​១៣​ខែមិថុនា ក៏បាន​ផ្ញើ​លិខិត​ទៅ​នាយក​រដ្ឋមន្ត្រី​ថៃ ដោយ​បង្ហាញ​ពី​ការកត់​ស្លុត​ចំពោះ​ការចាប់​បញ្ជូន​ពលករ​ខ្មែរ​ ដោយ​ហិង្សា​មក​ស្រុកកំណើត​វិញ​នេះ​។ លោក សម រង្ស៊ី ក៏​ស្នើ​ឲ្យ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ​បន្ត​រស់នៅ​និង ធ្វើការ​នៅ​ទីនោះ ដោយ​លោក​អះអាងថា ពលករ​ក្រីក្រ​ទាំងនោះ​នឹង​មិន​ចូលរួម​ពាក់ព័ន្ធ និង​វិបត្តិ​នយោបាយកំពុង​កើតមាន​នៅ​ថៃ​នោះ​ទេ​។​

​សម្រាប់​នាយករដ្ឋមន្ត្រី​ស្តីទី​លោក ស ខេង បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះរដ្ឋាភិបាល​ថៃ ដែល​ចាប់​បញ្ជូន​ពលករ​ខ្មែរ​យ៉ាង​គំហុក ដោយ​មិន​បាន​ផ្តល់​ដំណឹង​មក​រដ្ឋា​ភិបាល​កម្ពុជា​។  លោក ក៏​បាន​ជំរុញ​ឲ្យ​ភាគី​ថៃ​ទទួលខុសត្រូវ​ករណី​ស្លាប់​ពលរដ្ឋ​ខ្មែរ​៨​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុងអំឡុងពេល​នៃ​ការចាប់​បញ្ជូន​នោះ​។​

បើទោះជា​មាន​ប្រតិកម្ម​ពី​អង្គការ​សង្គម​ស៊ីវិល គណបក្ស​សង្គ្រោះ​ជាតិ និងរដ្ឋាភិបាល​ក៏ដោយ ក៏​រដ្ឋាភិបាល​យោធា​ថៃ​មិន​បាន​បកស្រាយ​ឲ្យបាន​លម្អិត​ដែរ ​គឺ​គ្រាន់តែ​បញ្ជាក់ថា ថៃ នឹង​ទទួល​ពលករ​ខ្មែរ​វិញ ករណី​ពួកគេ​ចូល​ទឹកដី​ថៃ​ស្វែងរក​ការងារ​ដោយ​ស្របច្បាប់​។ 

​ពលករ​ខ្មែរ​ដែល​បាន​ឈាន​ជើង​ចូលដល់​ស្រុក​កំណើត​​ភ្លាម ក៏​បាន​បង្ហាញ​ពី​ទុក្ខកង្វល់​ដោយ​បារម្ភ​ថា​មិន​មាន​ការងារ​ធ្វើ ​ឬការងារ​ធ្វើ​មិន​បាន​ប្រាក់​ឈ្នួល​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​។​

រហូត​ដល់​ថ្ងៃ​ទី​១៨​ខែមិថុនា ខណៈ​ពលករ​ខ្មែរ​ប្រមាណ​២០​ម៉ឺន​នាក់​បាន​ត្រលប់​មក​ដល់ទឹកដី​របស់​ខ្លួន​វិញ តែ​នៅ​មិនឃើញ​រដ្ឋាភិបាល ​ឬស្ថាប័ន​ពាក់ព័ន្ធ​បង្ហាញ​ពី​គោលនយោបាយច្បាស់លាស់​ពី​ការបង្កើត​ការងារ​ឲ្យ​ពួក​គេ​នៅឡើយ​ទេ​។​

តើ​កម្ពុជា​ខ្លួនឯង​ មាន​លទ្ធភាព​អាច​បង្កើត​ការងារ​ឲ្យ​ពលរ​ដ្ឋ​ធ្វើ​បាន​ទេ​? ឬ​ចាំបាច់​ត្រូវទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​?

​សម្រាប់​អ្នក​ស្រាវជ្រាវ​ពី​ការអភិវឌ្ឍ​សង្គម​លោក កែម ឡី សិក្សា​ឃើញថា កម្ពុជា​អាចស្វែងរក​ការងារ​ សម្រាប់​ប្រជាជ​ន​ខ្លួន​បាន​ដោយ​ផ្អែក​លើ​ការពង្រីក​វិស័យ​កសិកម្ម និង​វិស័យ ទេសចរណ៍​។ វិស័យ​កសិកម្ម​ លោកផ្តោត​លើ​ការផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ និងការបង្កើត​ប្រព័ន្ធធារាសាស្ត្រ​។​

​រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​២​លាន​ហិកតា និង​ដី​សម្បទាន​រ៉ែ​២​លានហិកតា​។ ចំណុច​នេះ លោក​កែម ឡី បញ្ជាក់ថា មិន​ចាំបាច់​ត្រូវការ​កម្លាំង​ពលកម្ម​ច្រើន​ទេ គឺ​បើ​មួយ​ហិកតា​ត្រូវការ​កម្មករ​ខ្មែរ​តែ​ម្នាក់ ក្នុងចំណោម​ដី​សម្បទាន​៤​លាន​ហិកតា​ក៏​ត្រូវការ​កម្លាំង​យ៉ាងហោចណាស់​ក៏​១​លាន​នាក់​ដែរ ដូច្នេះ​មិន​ចាំបាច់​ទៅ​ធ្វើការ​នៅ​ថៃ​ទេ​។

លោក កែម ឡី បញ្ជាក់ថា ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍​បាន​ត្រឹមត្រូវ ដែល​តម្រូវ​ឲ្យ​ជន​បរទេស​ខុសច្បាប់​ទៅ​ប្រទេស​ពួក​គេ​វិញ ក៏​ជា​ផ្នែក​មួយ​ផ្តល់​កន្លែង​ការងារ​ឲ្យ​ពលរដ្ឋ កម្ពុជា​ដែរ «​បើ​យើង​នៅតែ​ធូររលង់​អ៊ីចឹង វា​ជំនួស​ការងារ​យើង វា​ជំនួស​ដោយ​កម្មក​រវៀត​ណា​ម ដូចជា​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ភាគច្រើន​ឃើញតែ​វៀតណាម​ធ្វើ​។ បើ​យើង​អនុវត្ត​ច្បាប់​សញ្ជាតិ យើង​អាច​ជំនួស​បាន​ភ្លាម​តែម្តង ប៉ុន្តែ​យើង​មិន​ធ្វើ​ដូច​ថៃ រំលោភ​សិទ្ធិមនុស្ស​អ៊ីចឹង​ទេ យើង​ត្រូវ​គោរព​សិទ្ធិមនុស្ស​ព្រោះ​យើង ភាគី​ហត្ថលេខី​ក្នុង​កតិកាសញ្ញា​សិទ្ធិសញ្ញា អនុសញ្ញា​អន្តរជាតិ​»​។​

សម្រាប់​គណបក្ស​ប្រឆាំង​រកឃើញថា វៀតណាម​ប្រមាណ​៣​លាន​នាក់​កំពុងរស់នៅ និងដណ្តើម​ការងារ​ពី​ពលរដ្ឋ​កម្ពុជា​។ សម្រាប់​អង្គការ​សង្គម​ស៊ីវិល​រកឃើញថា ពលរដ្ឋ​វៀតណាម​ប្រមាណ​ល​១​លាន​នាក់​កំពុង​រស់​នៅ​កម្ពុជា​។​ ​ដោយឡែក​រដ្ឋាភិបាល​អះអាង​ថា ពលរដ្ឋ​វៀតណាម​មាន​តែ​ប្រមាណ​១០​ម៉ឺន​នាក់ ប៉ុណ្ណោះ​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​។​

ការរក្សា​ព្រៃឈើ ដើម្បី​រៀបចំ​ជា​តំបន់​ទេសចរណ៍​ក៏​លោក កែម ឡី មើលឃើញថា មាន​វិសាលភាព​ធំ​សម្រាប់​បង្កើត​ការងារ​ឲ្យ​ពលរ​ដ្ឋ​ដែរ។​

​មន្ត្រី​ទំនាក់ទំនង​ព័ត៌មាន​របស់​អង្គការ​សេ​ដាក​ជា​អង្គការ​ ដែល​ធ្វើការ​ផ្តោត​លើ​វិស័យ​កសិកម្ម លោក ហ៊ីម ខ​ទៀត លើកឡើងថា បើ​ផ្អែកលើ​ផ្ទៃដី​ដែល​នៅ​ទំនេរ​ពេលបច្ចុប្បន្ន​នេះ គឺ​អាច​ផ្តល់​ការងារ​គ្រប់គ្រាន់ សម្រាប់​ពលករ​មកពី​ថៃ បើសិន​មាន​ការរៀបចំ​បាន​ត្រឹមត្រូវ «​ខ្ញុំ​គិតថា​អត់​មាន​អី​បញ្ហា​ចោ​ទទេ ព្រោះ​បច្ចុប្បន្ន​បើ​យើង​មើល​ទៅ​លើ​ផ្ទៃដី​ដែល​កសិករ​យើង​កំពុង​ដាំ​ដុះ​នោះ គឺ​នៅ​មិនទាន់​អស់​លទ្ធភាព​នៅ​ឡើយ មាន​ដី​ទំនេរ​ច្រើន ហើយ​ក្នុង​ហ្នឹង​ក៏​យើង​មើលឃើញ​ថា កសិករ​ភាគច្រើន​ទៅទៀត​នោះ គឺ​ធ្វើ​តែ​ម្តង​ក្នុង​មួយឆ្នាំ ខណៈ​ដែល​ប្រទេស​ក្បែរ​ខាង គាត់​ធ្វើ​រហូត​ដល់​ពីរដង ឬ​បី​ដង​។ អ៊ីចឹង​វា​អាច​ជា​កត្តា រួមផ្សំ​ក្រៅពី​មូលហេតុ​នៃ​ការខ្វះ​ទឹក​ហ្នឹង​»​។​

ជា​ការពិត​ពលករ​ចំណាកស្រុក ​ដែល​ទៅ​ស្វែងរក​ការងារ​នៅ​ប្រទេស​ថៃ ភាគច្រើន​ជា​កសិករក្រីក្រ​ នៅ​តាម​បណ្តា​ខេត្ត​នានា ​ដែល​ពួកគេ​បោះបង់​របរ​កសិកម្ម​ចោល ហើយ​ធ្វើ​ចំណាកស្រុកស្វែងរក​ការងារ​ធ្វើ​។ ការបោះបង់​របរ​កសិកម្ម​របស់​កសិក​រ​ខ្មែរ​នេះ ស្រប​ពេល​វិស័យកសិកម្ម​នៅប្រទេសជិតខាង​ កំពុង​មាន​ការ​រី​ចម្រើន ដូច​ជា​ដំណាំ​ស្រូវ​នៅ​ថៃ និងវៀតណាម​ធ្វើ​២ទៅ​៣​ដង​ក្នុង​មួយឆ្នាំ​។ ពលករ​ខ្មែរ​ទៅ​ថៃ​មួយចំនួន​ ក៏​ទៅ​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម​ដែរ​។​

ថ្មីៗ​នេះ អង្គការ​សេ​ដាក​បានបង្ហាញ​របាយការណ៍​ថា មូលហេតុ​មួយចំនួន​ដែល​នាំ​ឲ្យ​ពលរដ្ឋបោះបង់​របរ​កសិកម្ម​ ហើយ​ធ្វើ​ចំណាក​នោះ​ដោយសារ កសិផល​លក់​បាន​តម្លៃ​ទាប​តែ​ចំណាយថ្លៃ​ដើមទុន​ច្រើន ខ្វះ​ប្រព័ន្ធធារាសាស្ត្រ​សម្រាប់​ផ្តត់ផ្គង់​ទឹក ខ្វះ​បច្ចេកទេសនៃ​ការដាំដុះ​ជាដើម​៕

សូមសរសេរមកលោក ​ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

One Response to "​វិភាគ​៖ ​លទ្ធភាព​ដែល​កម្ពុជា​អាច​បង្កើត​ការងារ​ឲ្យ​ពលរ​ដ្ឋ​បាន​ដោយ​មិនបាច់​ទៅ​ថៃ​​"

  1. VengSreng(ChongAkheat) says:

    ហាស……ហាស…… ហាស….. ហាស….. ah ka-chass kvac vea chheu
    very very happy nas
    ប៉ុន្តែ
    kom ton ngoab tov na ខ្មែរ ត្រូវការ ធ្វើទារុណកម្ម ah chker kvac eng, ទាញសក់ heng យកការបិ ត់chak ភ្នែក heng កាត់ត្រចៀក heng ទាញធ្មេញ heng កាត់ kdor heng វាយ ក្បាល ដោយដំបង កាត់ អណ្តាត heng ឱ្យ heng chrass លាមក ផឹកទឹកនោម កាត់ ក្បាល ដុត teng ross

    =============================

    មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
    pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep

    Kadouy mer ah ckhher sam-re ot-om-noy-tien

    -គ្រួសាររបស់ vea ទាំងអស់ដូចគ្នា

    -mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta

    =========================

    share from friend Facebook

    អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …

    ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…