ប្រុសស្នេហ៍ ទឹម រដ្ឋា ជា​បុរស​មិន​សូវ​សម្បូរ​ប្រាក់




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ទឹម រដ្ឋា បាន​ទទួល​ស្គាល់​ថា នាង​និង​បុរស​សម្បុរ​ស្រដៀង​ខ្មែរ សម្បូរ​រោម​មុខ ប៉ាគីស្ថាន​ឈ្មោះ ហ្សាក់គី (Zak Ky) ជា​គូស្នេហ៍​ផ្អែមល្ហែម​នឹង​គ្នា ប៉ុន្តែ​នាង​តែង​បដិសេធ​មិន​បរិយាយ​បើក​កកាយ​ពី​ជីវិត​គូស្នេហ៍​រស់នៅ​របៀប​ណា​នោះ ក្រៅតែ​ពី​ប្រាប់​ថា សង្សារ​នាង​ជា​អ្នកជំនួញ។

ទន្ទឹម​នឹង​អណ្តាតភ្លើង​ស្នេហ៍​ឆ្លង​សញ្ជាតិ​កាន់តែ​បើកចំហ​ឲ្យ​សាធារណជន​ដឹង​ច្បាស់​នោះ ប្រភព​ដ៏​ច្បាស់​ការណ៍​មួយ​ដែល​រមែង​ដឹង​រឿង​ជនបរទេស​ឆ្លងដែន​ចូល​មក​កម្ពុជា បាន​អះអាង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បុរស​គូស្នេហ៍ តារា​ខ្មែរ​ស្រស់​ប្រិមប្រិយ​រាង​ខ្ពស់​ស្រឡះ​នាង ទឹម រដ្ឋា នោះ មិនមែន​ជា​អ្នក​មាន​ប្រាក់​ច្រើន​ក្រាស់ក្រែល​ទេ សព្វថ្ងៃ​បុរស​នោះ​ជិះ​ម៉ូតូ​ធំ​ធម្មតា។

ទឹម រដ្ឋា ក្នុង​កាយវិការ​ផ្អែមល្ហែម​ជាមួយ​បុរស​ប៉ាគីស្ថាន។ Instagram

បើ​ទោះ​ជា​ទំនាក់ទំនង​រវាង​បុរស​សម្បុរ​ខ្មៅ​សម្បូរ​រោម​មុខ ជនជាតិ​ប៉ាគីស្ថាន និង​តារាសម្តែង ម៉ូដែល នាង​ទឹម រដ្ឋា ត្រូវ​បាន​រំលេច​ឡើង​តាមរយៈ​ការ​ឧស្សាហ៍​បណ្តើរ​គ្នា​ដើរលេង​កម្សាន្ត បង្ហាញ​ពី​ភាព​យល់​ចិត្ត​យល់​ថ្លើម​គ្នា​ក្នុង​កាយវិការ​ផ្អែមល្ហែម កៀកកើយ​ក្នុង​ឈុត​ប៊ីគីនី ហើយ​ម្ចាស់​ខ្លួន​ក៏​បាន​ប្រកាស​ថា មាន​ម្ចាស់ចិត្ត​ហើយ​ក្តី ប៉ុន្តែ​នាង ទឹម រដ្ឋា ក៏​នៅ​ថា មាន​កន្លង់​ទ្រព្យស្ដុក​ទាំង​ក្នុង និង​ក្រៅ​ស្រុក ងារ​សុទ្ធ​ជា​ឧកញ៉ា តាម​ឆ្វែល​ស្រង់​លម្អង​គន្ធាបុប្ផា ទឹម រដ្ឋា ដោយ​ឲ្យ​តែ​នាង​ឆ្លើយ​យល់ព្រម​ភ្លាម​នោះ ប្រាក់​ដុល្លារ​នឹង​ធ្លាក់​មក​ទាំង​ដុំ​ជា​ថ្នូរ​នឹង​ស្នេហា​មិនខាន។

ទោះ​ជា​យ៉ាង​ណា តារា​រូប​នេះ​ក៏​ធ្លាប់​បាន​ប្រាប់​គេ​ឯង​ថា៖ «បើ​ទោះ​ជា​ស្នេហា​បុរស​ប៉ាគីស្ថាន ហ្សាក់គី ខ្ញុំ​ធ្លាប់​អះអាង​ថា នៅ​ដំណាក់កាល​សង្កេត​ចិត្ត​គ្នា មិន​ទាន់​ឈាន​ដល់​រក​ពេលវេលា​ភ្ជាប់ពាក្យ​ឬ​គិត​ដល់​ចំណុះ​ដឹកដៃ​គ្នា​ចូល​រោងការ ជាប់​ចំណង​ប្រាំ​ប្រការ​ក៏ដោយ តែ​ខ្ញុំ​ក៏​មិនមាន​ភាព​ទន់ទោរ​រេ​តាម​ខ្យល់​ផ្តេសផ្តាស​ងាយៗ​នោះ​ដែរ »។

យ៉ាងណា នៅ​ជុំវិញ​ស្នេហ៍​ងប់​នេះ មិន​មាន​ការ​បញ្ជាក់​ពី​សមាសភាព​ពិត​នៃ​ម្ចាស់ស្នេហ៍​ជា​ជនបរទេស​នោះ​ឡើយ ខណៈ​នាង ទឹម រដ្ឋា នៅ​តែ​ព្យាយាម​បដិសេធ​មិន​បរិយាយ ដោយ​នាង​លើក​ឡើង​ថា រឿង​នេះ​មួយ​សូម​លាក់​សិន សូម​ដឹង​តែ​ត្រឹម​ថា​ខ្ញុំ​និង​គាត់​(ហ្សាក់គី​) ជា​គូស្នេហ៍​នឹង​គ្នា​ពិត​ទៅ​បាន​ហើយ​»។

ប៉ុន្តែ​ប្រភព​ច្បាស់​ការណ៍​មួយ​បាន​អះអាង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បុរស​ជនជាតិ​ប៉ាគីស្ថាន​ដែល​ជា​គូស្នេហ៍​នាង ទឹម រដ្ឋា នោះ​មិនមែន​ជា​អ្នក​មាន​ទ្រព្យធន​ស្តុក​អ្វី​នោះ​ទេ បើ​ប្រៀបធៀប​ជាមួយ​ឧកញ៉ា​ដែល​តាម​ប្រមាញ់​ស្នេហ៍​នាង​នោះ។

ប្រភព​ដដែល​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា៖ «បុរស​ប៉ាគីស្ថាន​ដែល​ជា​ប្រុសស្នេហ៍ ទឹម រដ្ឋា នោះ​សព្វថ្ងៃ​ជិះ​ម៉ូតូ​ធំ មិន​ឃើញ​មាន​រថយន្ត​ឡិចស៊ីស ឬ​ឡង់រ៉ូវែរ​ទំនើបៗ​អី​ជិះ​នឹង​គេ​ទេ»៕


What Next?

Recent Articles

One Response to "ប្រុសស្នេហ៍ ទឹម រដ្ឋា ជា​បុរស​មិន​សូវ​សម្បូរ​ប្រាក់"

  1. កម្មករមកពីទល់ដែនថៃ says:

    វាមិនសំខាន់លុយកាក់ទ្រព្យសម្បត្តិនោះទេ ឲ្យតែបានចូលរោងការតាមផ្លូវច្បាប់ ហើយមិនមាន អំណាចហួងហែង បិទសិទ្ឋិសេរីភាព ឬមានប្រព័ន្ឋដើម/អ្នកទីបីមករំខានទៅ នោះគ្រួសារសុខសាន្ត មួយ សម្រាប់ទឹម រដ្ឋា គឺគ្រប់គ្រាន់ហើយ តែខ្ងុំបារម្មណ៏ជួស ក្លាចក្រែងលោបុរស ប៉ាគីស្ថាននោះ លេងសើចទេដឹង ព្រោះជនជាតិប៉ាគឺស្ថាន ឬពួកមជ្ឈឹមបូពារនោះ (វប្បធម៌របស់ពួកគេ បុរស់អាចយក ប្រព័ន្ឋបានច្រើន តែបើស្រី មិនអាចយកប្តីបានលើសពីពីរទេ នៅពេលដែលមិនទាន់មានការលែងលះ ហើយម្យ៉ាងទៀត ត្រូវចូលសាសនាគេផង ចង់មិនចង់ខ្លាតែមិនអាចទៅរួចទេដឹង