ពលរដ្ឋ​ភ្នំពេញ​ជិត​៦០​គ្រួសារ​បន្ត​តវ៉ា​ស្នើ​លោក​ហ៊ុន​សែន​ផ្ដល់​កម្មសិទ្ធិ​លំនៅឋាន

ដោយ ដែន អយុធ្យា
2014-06-18
RFA

តំណាង​ប្រជាពលរដ្ឋ​ជិត ៦០​គ្រួសារ រស់នៅ​ភូមិ​៣ សង្កាត់​ស្រះចក រាជធានី​ភ្នំពេញ បន្ត​ដង្ហោយ​រក​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ជួយ​ផ្តល់​សៀវភៅ​គ្រួសារ និង​កម្មសិទ្ធិ​ដីធ្លី ឬ​លំនៅឋាន​បាន​ប្រើប្រាស់​ស្រប​ច្បាប់។

ប្រជាពលរដ្ឋ​ភូមិ​៣ ប្រមាណ ៣០​នាក់ ដែល​អះអាង​ថា ជា​តំណាង​ពលរដ្ឋ​ចំនួន ៥៨​គ្រួសារ មាន​លំនៅឋាន​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី មុខ​ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃ​ទី​១៩ មិថុនា បាន​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ប៉ុស្តិ៍​ប៉ូលិស​រដ្ឋបាល​សង្កាត់​ស្រះចក រាជធានី​ភ្នំពេញ ស្នើ​ឲ្យ​ជួយ​ផ្តល់​សៀវភៅ​គ្រួសារ និង​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​ពួក​គាត់។

នៅ​មុខ​ប៉ុស្តិ៍​ប៉ូលិស​ស្រះចក ពលរដ្ឋ​ភូមិ​៣ ក៏​បាន​លើក​បដា​អំពាវនាវ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ឲ្យ​ពួក​គាត់​ផ្ដល់​សៀវភៅ​គ្រួសារ និង​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់​ដូច​ពលរដ្ឋ​ខ្មែរ​ផ្សេង​ទៀត​ដែរ។

ពលរដ្ឋ​ភូមិ​៣ ឲ្យ​ដឹង​ថា ពួក​គាត់​បាន​មក​តាំង​ទី​លំនៅ​ក្នុង​មូលដ្ឋាន​នេះ​នៅ​ក្រោយ​ឆ្នាំ​១៩៧៩ មក​ម្ល៉េះ ប៉ុន្តែ​ក្នុង​រយៈពេល​ចន្លោះ​ពី ២០ ទៅ ៣០​ឆ្នាំ​មក​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ទាន់​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី ឬ​សៀវភៅ​គ្រួសារ​ជូន​ពួក​គាត់​ប្រើប្រាស់​ទេ៖ «ប្រជាពលរដ្ឋ​រស់នៅ​ហ្នឹង​ត្រូវ​ការ​សៀវភៅ​គ្រួសារ ប៉ុន្តែ​ប៉ូលិស​គេ​ហៅ​ថា​សៀវភៅ​ក​៤។ គេ​ថា​ដីធ្លី​លំនៅឋាន​យើង​នៅ​ហ្នឹង​អត់​មាន​ប្លង់ គេ​អត់​ចេញ​សៀវភៅ​គ្រួសារ​ឲ្យ​ទេ។ យើង​រស់នៅ​តាំង​ពី​ឆ្នាំ​១៩៧០ មក គេ​ថា​ដី​យើង​នៅ​អត់​មាន​ច្បាប់។ ឥឡូវ​ប្រជាជន​ចង់​ឲ្យ​មាន​សៀវភៅ​គ្រួសារ​នេះ ចង់​ឲ្យ​រស់នៅ​ស្រប​ច្បាប់។ ខ្មែរ​រស់នៅ​លើ​ដី​ខ្មែរ ត្រូវ​មាន​ឯកសារ​ឲ្យ​គ្រប់​ទាំងអស់។ ត្រូវ​មាន​សៀវភៅ​គ្រួសារ។ គេ​ក៏​មាន​អី​យើង​ក៏​ត្រូវ​មាន​ហ្នឹង​ដែរ»

កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ពលរដ្ឋ​រស់នៅ​ភូមិ​៣ បាន​ឈរ​លើក​បដា​តវ៉ា​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ម្តង​រួច​មក​ហើយ ដើម្បី​ស្នើ​ឲ្យ លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា លោក ឃួង ស្រេង អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ ក៏​បាន​បើក​កិច្ច​ប្រជុំ​មួយ ដោយ​មាន​អាជ្ញាធរ​មូលដ្ឋាន និង​ពលរដ្ឋ​ភូមិ​៣​ចូលរួម​ពិភាក្សា​សំណើ​សុំ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ភូមិ​៣។ ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ ថ្នាក់​ដឹក​នាំ​សាលា​រាជធានី ក៏​បាន​ណែនាំ​ពលរដ្ឋ​ទៅ​ជួប​មន្ត្រី​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​សង្កាត់​ស្រះចក ដើម្បី​ពិនិត្យ​លើ​សំណើ​ពលរដ្ឋ​ភូមិ​៣។ ប៉ុន្តែ​ពលរដ្ឋ​ចោទ​ថា មេ​ប៉ុស្តិ៍​ប៉ូលិស​ស្រះចក គេច​មិន​ទទួល​ខុស​ត្រូវ ទើប​ពួក​គាត់​មក​សួរ​នាំ​ជា​ថ្មី។

លោក កាន់ វណ្ណៈ នាយ​ប៉ុស្តិ៍​ប៉ូលិស​រដ្ឋបាល​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មិថុនា ដោយ​ថ្លែង​ថា រង់ចាំ​ដំណោះស្រាយ​ពី​ថ្នាក់​លើ​សិន។

លោក ចាន់ សុវ៉េត អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​ដីធ្លី​សមាគម​អាដហុក (Adhoc) ថ្លែង​ថា រដ្ឋាភិបាល​គួរ​ផ្តល់​យុត្តិធម៌ ឬ​ពិចារណា​ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​ភូមិ​៣ ទៅ​តាម​សំណូមពរ ព្រោះ​ពួក​គាត់​មាន​សិទ្ធិ​ទទួល​បាន​ភាព​ស្រប​ច្បាប់​នៅ​លើ​ដីធ្លី​កំពុង​រស់នៅ៖ «យើង​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​ទៅ​លើ​ស្ថានភាព​រស់នៅ​របស់​ពួក​គាត់ គឺ​ជីវភាព​រស់នៅ​របស់​ពួក​គាត់ ភាព​រុងរឿង​របស់​ពួក​គាត់ គឺ​សម​ស្រប​ដែល​គាត់​ត្រូវ​តែ​បាន​ទទួល​នូវ​សិទ្ធិ​ទទួល​បាន​កម្មសិទ្ធិ​ស្រប​ច្បាប់​តែ​ម្តង ព្រោះ​ម្នាក់ៗ​កើត​កូន​តំណ​ត​ជា​ចៅ ការ​កូន​សព្វ​បែប​យ៉ាង​ទាំងអស់ ហើយ​ទីបំផុត គាត់​នៅ​តែ​មិន​មែន​ជា​ម្ចាស់​កម្មសិទ្ធិ​ដដែល។ អ៊ីចឹង​ហើយ​បាន​ជា​ពួក​គាត់​ព្យាយាម​ក្នុង​ដំណាក់​កាល​ឆ្នាំ​២០១៤ នេះ ឃើញ​ព្យាយាម​មែន​ទែន​ក្នុង​ការ​ដាក់​បញ្ជូន​ព័ត៌មាន និង​ពាក្យ​បណ្ដឹង​របស់​គាត់​ទៅ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ទាំងអស់ ដើម្បី​ស្នើសុំ​ឲ្យ​មាន​ការ​ចេញ​ប្លង់​កម្មសិទ្ធិ ឬ​ឯកសារ​ផ្សេងៗ​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ចុះ​បញ្ជី​ការ​រស់នៅ​របស់​គាត់​ហ្នឹង​ឲ្យ​បាន​សម​ស្រប»

ទាក់ទិន​បញ្ហា​នេះ តាម​លិខិត​ជូន​ដំណឹង​ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ចុះ​ហត្ថលេខា លោក ប្រាក់ សុខុន អតីត​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១១ បាន​បង្ហាញ​ថា ដី​រដ្ឋ​មាន​ទំហំ​ផ្ទៃ​ក្រឡា​សរុប​ប្រមាណ​ជាង ៨​ពាន់​ម៉ែត្រ​ការ៉េ (៨.១៥០) មាន​ទីតាំង​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ទុក​ជូន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​សាងសង់​ទីស្នាក់ការ​កណ្ដាល​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា។ ទោះ​ជា​បែប​នេះ​ក្តី ប្រជាពលរដ្ឋ​ជិត ៦០​គ្រួសារ ដែល​មាន​លំនៅឋាន​នៅ​លើ​ដី​នោះ មិន​ព្រម​ចាក​ចេញ​តាម​ការ​ទាមទារ​របស់​រដ្ឋាភិបាល​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "ពលរដ្ឋ​ភ្នំពេញ​ជិត​៦០​គ្រួសារ​បន្ត​តវ៉ា​ស្នើ​លោក​ហ៊ុន​សែន​ផ្ដល់​កម្មសិទ្ធិ​លំនៅឋាន"

  1. VengSreng(ChongAkheat) says:

    ហាស……ហាស…… ហាស….. ហាស….. ah ka-chass kvac vea chheu
    very very happy nas
    ប៉ុន្តែ
    kom ton ngoab tov na ខ្មែរ ត្រូវការ ធ្វើទារុណកម្ម ah chker kvac eng, ទាញសក់ heng យកការបិ ត់chak ភ្នែក heng កាត់ត្រចៀក heng ទាញធ្មេញ heng កាត់ kdor heng វាយ ក្បាល ដោយដំបង កាត់ អណ្តាត heng ឱ្យ heng chrass លាមក ផឹកទឹកនោម កាត់ ក្បាល ដុត teng ross

    =============================

    មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
    pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep

    Kadouy mer ah ckhher sam-re ot-om-noy-tien

    -គ្រួសាររបស់ vea ទាំងអស់ដូចគ្នា

    -mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta

    =========================

    share from friend Facebook

    អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …

    ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…