សង្គ្រោះ​ជាតិ​ថា គណបក្ស​ប្រជាជន​ភ័យ​ខ្លាច​មិន​ហ៊ាន​កែ​ទម្រង់ គ.ជ.ប ឲ្យ​ឯករាជ្យ​ទេ

លោក កឹម សុខា ប្រធាន​ស្តី​ទី គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​សន្និសីទ​កា​សែត​មួយ​កាល​ពី​ពេល​កន្លង​មក​​​។

លោក កឹម សុខា ប្រធាន​ស្តី​ទី គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​សន្និសីទ​កា​សែត​មួយ​កាល​ពី​ពេល​កន្លង​មក​​​។ ហុង មិនា



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ទោស​គណបក្ស​ប្រជាជន​ចំពោះ​ការ​បន្ត​អូស​បន្លាយ​នូវ​វិបត្តិ​នយោបាយ​ជា​អ្វី​ដែល​គណបក្ស​ប្រឆាំង​ថា គឺ​ដោយ​សារ​តែ​គណបក្ស​កាន់​អំណាច​ភ័យ​ខ្លាច​មិន​ចង់​កែប្រែ គ.ជ.ប ឲ្យ​ឯករាជ្យ​ពិត​ប្រាកដ។

ដោយ​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ បន្ទាប់​ពី​ការ​សម្ភាស​ជាមួយ​ទូរទស្សន៍ ALJAZEERA កាល​ម្សិលមិញ ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ថ្លែង​ថា ការ​ចរចា​មិន​អាច​បន្ត​ទៅ​មុខ​បាន​គឺ​ដោយ​សារ​តែ​គណបក្ស​ប្រជាជន​ភ័យ​ខ្លាច​ឯករាជភាព​របស់ គ.ជ.ប ឯករាជភាព​របស់​តុលាការ និង​កម្លាំង​សាធារណជន។

លោក​បន្ត​ថា៖ «ប្រសិន​បើ គ.ជ.ប ឯករាជ្យ គណបក្ស​ប្រជាជន​នឹង​ចាញ់​ឆ្នោត។​ប្រសិន​បើ​តុលាការ​ឯករាជ្យ​តុលាការ​នឹង​កាត់​ទោស​ពួក​គេ​ពីព្រោះ​ពួក​គេ​បាន​ប្រព្រឹត្ត​ខុស​និង​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ច្រើន​ណាស់»។ ជាង​នេះ​ទៀត លោក កឹម សុខា លើក​ឡើង​ថា គណបក្ស​ប្រជាជន​បិទ​ទីលាន​ប្រជាធិបតេយ្យ​គឺ​ដោយ​សារ​ភ័យ​ខ្លាច​កម្លាំង​សាធារណជន​ដែល​ប្រើ​សិទ្ធិ​តវ៉ា​ប្រឆាំង​នឹង​ការ​កាន់​អំណាច​របស់​គណបក្ស​ប្រជាជន។ «ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ វា​ក៏​ដូចជា​បិទ​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​អ៊ីចឹង​ដែរ»។

លោក កឹម សុខា បាន​ថ្លែង​ថា៖ «យើង​គិត​ថា គណបក្ស​ប្រជាជន​គួរ​តែ​ធ្វើ​ល្អ​ដើម្បី​កុំ​ឲ្យ​ចាញ់​ឆ្នោត»។

ប៉ុន្តែ​ប្រធាន​ក្រុម​ការងារ​ចរចា​គណបក្ស​ប្រជាជន​លោក ព្រុំ សុខា បាន​ថ្លែង​ថា គ្មាន​ហេតុ​ផល​ណា​ដែល​គណបក្ស​ប្រជាជន​ភ័យ​ខ្លាច​ចំពោះ​អ្វី​ដែល​លោក កឹម សុខា បាន​លើក​ឡើង​នោះ​ទេ។

លោក ព្រុំ សុខា បាន​ថ្លែង​ថា៖ «មិន​ភ័យ​ខ្លាច​អ្វី​ទាំង​អស់។ យើង​ភ័យ​ខ្លាច​តែ​អ្នក​ប្រជាធិបតេយ្យ​លេង​ល្បែង​ប្រជាធិបតេយ្យ។ ប្រសិន​បើ គ.ជ.ប មិន​ឯករាជ្យ​ប្រហែល​ជា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទទួល​បាន​អាសនៈ ៥៥ ទេ»។

ពាក់ព័ន្ធ​នឹង​ឯករាជភាព​របស់​តុលាការ លោក ព្រុំ សុខា បាន​សង្កត់​ធ្ងន់​ថា លោក កឹម សុខា មិន​ត្រូវ​ភ្ជាប់​តុលាការ​ទៅ​នឹង​គណបក្ស​នយោបាយ​ទេ​ពីព្រោះ​តុលាការ​គឺជា​ស្ថាប័ន​ដែល​នៅ​ផ្សេង​ពី​គណបក្ស​នយោបាយ​ហើយ​ឥឡូវ​នេះ ប្រព័ន្ធ​តុលាការ​កំពុង​ត្រូវ​បាន​ធ្វើ​កំណែ​ទម្រង់។

លោក ព្រុំ សុខា បាន​គូស​បញ្ជាក់​ថា៖ «យើង​មិន​ភ័យ​ខ្លាច​កម្លាំង​របស់​នរណា​ទេ។ យើង​ខ្លាច​តែ​ការ​ប្រើ​ទីលាន​ប្រជាធិបតេយ្យ​មិន​ត្រូវ​ទៅ​នឹង​គោល​បំណង​នៃ​ប្រជាធិបតេយ្យ។ ការ​ប្រើ​ទីលាន​ប្រជាធិបតេយ្យ​ឬ​មធ្យោបាយ​ប្រជាធិបតេយ្យ យើង​មិន​ខ្លាច​ទេ។ យើង​ខ្លាច​តែ​ពួក​គេ​យក​មធ្យោបាយ​ប្រជាធិបតេយ្យ​មក​ប្រើ​ជា​ឧបករណ៍​បម្រើ​គោល​បំណង​នយោបាយ»។

លោក កែម ឡី អ្នក​សិក្សា​ស្រាវជ្រាវ​ពី​បញ្ហា​សង្គម​បាន​ថ្លែង​ថា មាន​បញ្ហា​សង្គម​ជាច្រើន​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​ដូច្នេះ ការ​លើក​ឡើង​របស់​លោក កឹម សុខា មិន​សូវ​ខុស​ទេ ហើយ​ម្យ៉ាង​វិញ​ទៀត រដ្ឋាភិបាល​បច្ចុប្បន្ន​កំពុង​ពាក់​អាវ​ប្រជាធិបតេយ្យ​លើ​អាវ​កុម្មុយនីស្ត ដើម្បី​ឲ្យ​ប្រជាជន​អាច​ឃើញ​ថា វា​ជា​ប្រជាធិបតេយ្យ​តាម​ពិត វា​ជា​កុម្មុយនីស្ត។

លោក កែម ឡី បាន​ថ្លែង​បញ្ជាក់​ថា៖ «ដូច្នេះ​គណបក្ស​ប្រជាជន មិន​លែង​តុលាការ និង គ.ជ.ប ចោល​ទេ។ ប្រសិន​បើ​គាត់​លែង​តុលាការ និង គ.ជ.ប វា​អាច​មាន​គ្រោះថ្នាក់​សម្រាប់​គាត់។ ជា​រួម​គណបក្ស​ប្រជាជន​មិន​ចង់​ធ្វើ​កំណែ​ទម្រង់​ទេ គាត់​គ្រាន់​តែ​ចង់​ឈ្នះ​ដើម្បី​ឲ្យ​គាត់​អាច​បន្ត​កាន់​អំណាច​តទៅ​ទៀត»៕


What Next?

Recent Articles

17 Responses to "សង្គ្រោះ​ជាតិ​ថា គណបក្ស​ប្រជាជន​ភ័យ​ខ្លាច​មិន​ហ៊ាន​កែ​ទម្រង់ គ.ជ.ប ឲ្យ​ឯករាជ្យ​ទេ"

  1. វាសនាខ្ញុុំអនាគតខ្ញុំ says:

    ខ្ញុំយល់ស្របតាមលោក កែម ឡីដែលថា រដ្ឋាភិបាល​បច្ចុប្បន្ន​កំពុង​ពាក់​អាវ​ប្រជាធិបតេយ្យ​លើ​អាវ​កុម្មុយនីស្ត ដើម្បី​ឲ្យ​ប្រជាជន​អាច​ឃើញ​ថា វា​ជា​ប្រជាធិបតេយ្យ​តាម​ពិត វា​ជា​កុម្មុយនីស្ត។ដូច្នេះពួក​កំអែលកុម្មុយនីស្ត​និយាយផ្សេង អនុវត្តផ្សឹង!!មិនដែលធ្វើតាមដែលអ្វីដែលគេសន្យាទេ???

  2. សែនសម្បូរ says:

    ល្បង កិម សុខា អើឈប់កុហក់បោកប្រាស់ទៅ លោក សូរយា ស៊ូប៊ែឧី ទើបតែនិយាយ ថាបក្សសង្រ្គោះជាតិគ្មាន ឆន្ទះច្បាស់លាស់ក្នុងការចចាគ្នាជាមួយនិង បក្សប្រជាជានឡើយ បើខ្លួនជាមេដិកនាំបក្សមិនដិងពីកូលជុំហររបស់ខ្លួនផង រួចយកស្អីទៅចចានិងគេនោះ ម្តងខ្លួនចង់ធ្វើជាប្រធានរដ្ឋសភា ម្តងចង់ឲនិយក្យរដ្ឋមន្ត្រីស្របច្បាប់ចុះពីតំណែង ម្តងចង់ផ្លាស់ផ្តូរ គ.ជ.ប លោក សូរយា ស៊ូប៊ែឧី បានបញ្ចាក់ប្រាប់ កិម សុខា អែងមុននិងលោកបញ្ចប់ដំណើរ ទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា លោក សូរិយា ស៊ូប៊ែឧី បានឆ្លៀតណែនាំដល់ថ្នាក់ដិកនាំបក្សសង្រ្គោះជាតិឲមានគោលការណ៍ច្បាស់លាស់នៅពេលដែលចរចាជាមួយគណប្រជាជនកម្ពុជា។

  3. sam RIENG ACH says:

    Bravo! Kem sokha, you will win at hell.

  4. Anonymous says:

    Cpp …. Lose forever …… Cpp scare UN

  5. កសាងជាតិ says:

    ពួកអាឆ្កែអស់នឹងពិតជាភយ័ខ្លាចនិងប្រជាធិបតេយ្យពិតប្រាកដមែនពួកពីព្រោះពួកវា
    តែងតែបិទសិទ្វក្នុងការប្រមូលផ្តុំ ហើយបង្កើតតុលាការមិនឯករាជ្យ មិនហ៊ានកែទម្រង់ការបោះឆ្នោតជាដើម។ហើយពួកឆ្កែអស់តេងតែនិយាយថាខ្លួនមិនខ្លាចទេតែបើមិនខ្លាចហេតុអីមិនធ្វើតាមលិទ្វិប្រជាធិតេយ្យទៅឬមួយបានតែព្រួសដូចឆ្កែទេ។

  6. people says:

    communist alway afraid of power of people afraid of justic.cpp full of dirty tricks dirty mind corruption .

  7. Anonymous says:

    the dog ព្រុំ សុខា, should shut up your fucking mouth, if you do not scared, not afraid to reform NEC, you must stop barking any more

  8. sambo says:

    ស្អីលោកសែនសំបូរថា រដ្ឋមន្ត្រីស្របច្បាប់ ប្រហែលជាលោកដិងដែរ សិងតែមួយនគរដែលគេដិងថា បក្សប្រជាជនជាចោរលួចសន្លឹកឆ្នោតគេ តាមរយះក្រុមចោរប្លន់ គជប ហេតុហ្និងហើយបានជាប្រជាជនរាប់លាននាក់ទាមទារឪ្យរាប់សន្លិកឆ្នោតឡើងវិញ តែក្រុមចោរទាំងនោះមិនហ៊ានឪ្យគេរាប់ទេ ព្រោះខ្លួនឯងលួចគេធើម៉េចនិងហ៊ានឪ្យគេឆែក គេឪ្យបោះឆ្នោតឡើងវិញក៏មិនហ៊ាន គេឪ្យដូរគជបក៏មិនហ៊ាន កំសាកអីក៏កំសាកម្លេះ តែបើក្លាហានវិញគឺធ្វើទាំងកំរោលពាលាប្រើអំណាចផ្តាច់ការបាញ់សម្លាប់ប្រជាជនឯងគ្មានអាណិតអាសូរដើម្បីផ្គាប់ចិត្តចៅហ្វាយកុម្មុយនិស ស្អីរដ្ឋមន្ត្រីស្របច្បាប់ ៗៗៗ គ្មាននរណាគេទទួលស្គាល់ទេ មានតែបក្សពួកឯងរួមទាំងជនអគតិមួយក្តាប៉តូចដែលតែងតែព្យាយាមខំព្រុះ ដើម្បីកំលារចិត្តចៅហ្វាយនាយនៅក្នុង facebook គួរភ្ញាក់ខ្លួនឡើង ថាដីបាត់ប៉ុន្មានគីឡូមែត្រតាមបណ្តោយព្រំដែន កោះនិងដែនសមុទ្របាត់អស់ប៉ុន្មាន ឪ្យតែមានឆ្កែរបៀបចាំតែព្រុះដូរបាយនិងអោបពងដោយមិនយកខួរមកគិតរបៀបហ្និង គង់តែរលាយទេខ្មែរ ឬមួយជនហ្នឹងមិនមែនខ្មែរទេ ដូចជាមេរបស់គេដែរមើលទៅបានជគេមិនខ្វល់ពីការបាត់បង់ទិកដីនិងអាយុជីវិតរបស់ជាតិយ៉ាងនេះ ។

  9. sambo says:

    ស្អីលោកសែនសំបូរថា រដ្ឋមន្ត្រីស្របច្បាប់ ប្រហែលជាលោកដិងដែរ សិងតែមួយនគរដែលគេដិងថា បក្សប្រជាជនជាចោរលួចសន្លឹកឆ្នោតគេ តាមរយះក្រុមចោរប្លន់ គជប ហេតុហ្និងហើយបានជាប្រជាជនរាប់លាននាក់ទាមទារឪ្យរាប់សន្លិកឆ្នោតឡើងវិញ តែក្រុមចោរទាំងនោះមិនហ៊ានឪ្យគេរាប់ទេ ព្រោះខ្លួនឯងលួចគេធើម៉េចនិងហ៊ានឪ្យគេឆែក គេឪ្យបោះឆ្នោតឡើងវិញក៏មិនហ៊ាន គេឪ្យដូរគជបក៏មិនហ៊ាន កំសាកអីក៏កំសាកម្លេះ តែបើក្លាហានវិញគឺធ្វើទាំងកំរោលពាលាប្រើអំណាចផ្តាច់ការបាញ់សម្លាប់ប្រជាជនឯងគ្មានអាណិតអាសូរដើម្បីផ្គាប់ចិត្តចៅហ្វាយកុម្មុយនិស ស្អីរដ្ឋមន្ត្រីស្របច្បាប់ ៗៗៗ គ្មាននរណាគេទទួលស្គាល់ទេ មានតែបក្សពួកឯងរួមទាំងជនអគតិមួយក្តាប៉តូចដែលតែងតែព្យាយាមខំព្រុះ ដើម្បីកំលារចិត្តចៅហ្វាយនាយនៅក្នុង facebook គួរភ្ញាក់ខ្លួនឡើង ថាដីបាត់ប៉ុន្មានគីឡូមែត្រតាមបណ្តោយព្រំដែន កោះនិងដែនសមុទ្របាត់អស់ប៉ុន្មាន ឪ្យតែមានឆ្កែរបៀបចាំតែព្រុះដូរបាយនិងអោបពងដោយមិនយកខួរមកគិតរបៀបហ្និង គង់តែរលាយទេខ្មែរ ឬមួយជនហ្នឹងមិនមែនខ្មែរទេ ដូចជាមេរបស់គេដែរមើលទៅបានជគេមិនខ្វល់ពីការបាត់បង់ទិកដីនិងអាយុជីវិតរបស់ជាតិយ៉ាងនេះ ។

  10. ((●益●)) says:

    ពិតណាស់ ! អាចុយម្រ៉ាយ ហ៊ុន សែន វាមិនឱ្យតុលាការនិង គជប ឯករាជ្យទេ
    ព្រោះវាជាសត្វបិសាចពាក់ស្បែកមនុស្ស កន្ដួយម៉ែវា អាចុយម្រ៉ាយ ហ៊ុន សែន
    និងកណ្ដួយម៉ែពួកអាមន្រ្តីឆ្កែចុយម្រ៉ាយ ហ៊ុន សែន ។

  11. red tiger says:

    Nec reform= Cpp lost

  12. សែនសម្បូរ says:

    លោកសំបូរចោតគេឲមានផាស់តាងផងនិយាយថាគេលួចសន្លិកឆ្នោតដល់តែគេឲរកផស់តាងស្រាប់តែអត់មាន បើសិនជានមានផស់តាងវិញបក្សលោកអែងស្មានតែឈប់ររឿងគេ មេបក្សសង្រ្គោះនិងលោកអែងដូចតែគ្នានិងពូកែណាស់ខាងឆបោកគេ បើសិនជាបក្សសង្រ្គោះជាតិលោកអែងគ្រាន់បើណាស់មានបុ៉ន្មានប្រទេសគេជួយបក្សលោកអែងនោះ សម រង្សី ខំរត់ ទៅបររទយំផងស្រែកផងអង្វរឲអង្កា ស ហ ប្រជាជាតិគេមិនលូកដៃ ហើយ សម រង្សី រត់មកយំស្រែកបោកខ្លួនឲបា៉ៗ ស ហរដ្ឋអាមេរិកជួយក៏គេមិនជួយគេណែនាំឲខ្មែរនិងខ្មែនិយាយចចាគ្នាទៅ
    រួចហើ អាមេបក្សកំហូច សម រង្សី ស្តាប់ភាសារបស់គេមិនបានគេឲទៅចចាគ្នាតែមេបក្សកំហូច សម រង្សី កើតរឿងច្រណែនក្តៅក្រហល់ក្រហាយបាយមិនបានដេកមិនលក់ក៏ខិងណាស់ក៏ចាប់ផ្តើមប្រមូលគ្នីគ្នាធ្វបា៉តុកម្មទៀមទាឲគេចុះពីតំណែង ឥឡូវនេះបក្សសង្រ្គោះជាតិលោកសំបូរអែងអស់លក្ខហើយគ្មានដើទៅមុខរួចទេ ខំមកអង្វរគេសុំចចាវិញ។

  13. Chourn says:

    មែនហើយបក្សប្រជាជនមិនត្រឹមតភ័យខ្លាចគជបឯករាជ្យនោះទេថែមទាំងស្បថថានិងមិនឲ្យស្ថាបន័ គជបឯករាជ្យនោះទេព្រោះកាលពីឆ្នាំ១៩៩៣កាលណោះគជបឯករាជ្យធ្វើឲ្យបក្សប្រជាជនចាញ់ឆ្នោត ព្រោះប្រជាជនមិនចូលចិត្តបក្សប្រជាជននោះទេ។

  14. សែនសម្បូរ says:

    លោកសំបូរអែងនិយាយកាន់ខុសស្រឡាស់មនុស្សមួយនគរគេដិងទាំងនិយាយឲតែរួចពីមាត់ប្រជារាស្ត្រខ្មែរមាន១៤លាននាក់ភាគច្រើនលោកបានបោះឆ្នោឲបក្សប្រជាជន បក្សលោកអែងចាញ់គេហើយមិនព្រមទទួកាពិត ចេះតែដើរបង្កររឿងឥតចេះឈប់ឈ ពិភពលោករួមទាំង សហ រដ្ឋអាមេរិកគេបានទទួលស្គាល់រដ្ឋាភិបាល លោក ហ៊ុន សែន មានបក្សអាណាធិបត័យ្យលោកសំបូរមួក្តាប់តូចនិងដែលមិនទទួលយកការពិត
    សម រង្សី មេបក្សសង្រ្គោះជាតិជាគ្រួសារក្បប់ជាតិឱពុកវា សម សារី ចូល ដែនិង ដាប ឈួន រួមកុំនិតកប្បត់ជាតិចូលដៃជាមួយពួកកងទ័ពសៀម ត្រូវព្រះករណាសម្តចឪលោកជ្រាបរឿងនេះទាន់ពេលវេលាទើបព្រះអង្គឲលោកមេទ័ពលោក លន់ នុលទៅចាប់យកមកផ្តន់ទាទោស សម សារី និង ដាប ឈួន ត្រប្រហាជិវិត រីអែត្រកូល សម ទាំងពូជត្រូវព្រះករណានារិទេសចេញពីប្រទេសខ្មែរឲទៅរស់នៅប្រទេសបារាំងនៅក្នុងឆ្នាំ១៩៦០នៅពេលនោះ សម រង្សី ជាមេបក្សសង្រ្គោះជាតិលោក សំ បូរ អែទើបតែអាយុបាន១៦ឆ្នាំទេ ពួកបក្សសង្រ្គោះជាតិជាពួកក្រពើដៀល លោក ហ៊ុន សែន ថាសុទ្ធជានាក់ក្បត់ជាតិសុទ្ធតែកញ្ចះយួន កុំតែមាអាមនុស្សក្បត់ជាតិកញ្ចះយួនដូច ហ៊ុន សែន និងស្មានថាប្រជាពលរដ្ឋខ្មែរទាំងប្រទេសបានរស់រៀមានជិវិតមកដល់សព្វថ្ងៃនេះត្រូវរបបប្រឡៃពូជសាស្ត្រ បុ៉ល ពត យកទៅសម្លាប់ទាល់តែអស់។

  15. Anonymous says:

    Kim Sokha the liar. He always says something very untrue. Who scare of NEC?
    The person who scares the most is Kim Sokha himself. He scare of swearing in to be in Parliament because if he swear in he will be hit by lightning on his head because of lying.
    Anytime he open his mouth he always say something stupid. He said CPP is afraid of NEC’s reform.
    As a matter of fact , his proposals never fit the negotiation because he doesn’t want to end the gridlock. Mr Soberdy said that the CNRP is not willing to end the gridlock.
    Now Kim Sokha doesn’t understand what Mr Soberdy meant at all.
    Kim Sokha is very stupid.

  16. បុរសពិត says:

    ពួកចោរអស់នឹងពិតជាមានការព្រួយបារម្មណ៏ខ្លាចបាតុបង់អំណាចរបស់ពួកវាមែន
    បើសិនជាមានអ្វីកើតឡើងមែននោះត្រកូលពួកអាផ្តាច់ការច្បាស់មានលទ្វិផលដូច កាដាហ្វីអញ្ចឹង។

  17. La Rosa says:

    បក្សប្រជាជន មិនខ្លាចដូចលោកខាងលើនិយាយទេ! បក្រប្រជាជនមាន ទាហ៊ាន កាំភ្លើង រថក្រោះ យន្ដហោះ ។ល។ បក្ស សាងគ្រោះជាតិមានតែដំបង និង ដៃទទេរ មុខជារត់លេចអាចម័ លេចនោមមិនខាន!