ដោយ យាង សុជាមេត្តា
2014-06-25
RFA

ស្ថានទូតវៀតណាម ប្រចាំកម្ពុជា។ Photo: RFA
អ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា ថ្លែងថា នឹងមិនធ្វើការសុំទោសតាមការទាមទាររបស់អង្គការសមាគមខ្មែរកម្ពុជាក្រោមឡើយ ហើយថា ការលើកឡើងរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម កាលពីពេលកន្លងមក ដែលថា បារាំង បានកាត់ទឹកដីកម្ពុជាក្រោម ទៅឲ្យស្ដេចយួននោះ គឺជាការប្រឌិតមួលបង្កាច់ និងជាការចោទប្រកាន់ដោយមិនមានមូលដ្ឋានច្បាប់។
ចំណែកខាងខ្មែរក្រោមវិញ ជំរុញឲ្យវៀតណាម បង្ហាញឯកសារភស្តុតាងជុំវិញការបដិសេធនេះ។ ជាមួយគ្នានេះ សមាគមគំរាមថា នឹងធ្វើបាតុកម្ម ប្រសិនបើមិនមានការសុំទោសជាសាធារណៈនោះទេ។
អ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា លោក ត្រឹង វ៉ាំង ថុង នៅថ្ងៃទី២៥ ខែមិថុនា បង្ហាញជំហរថា លោកមិនអាចទទួលយកការចោទប្រកាន់របស់អង្គការសមាគមខ្មែរក្រោម ដែលគ្មានមូលដ្ឋានច្បាប់ និងភស្តុតាងប្រវត្តិសាស្ត្រច្បាស់លាស់នោះទេ។
មន្ត្រីវៀតណាម ដែលនិយាយភាសាខ្មែរបានល្អគួរសមរូបនេះ ថ្លែងបន្តថា ការលើកឡើងរបស់ខ្មែរក្រោម ដែលថា បារាំង បានកាត់ទឹកដីកម្ពុជាក្រោម ដែលមន្ត្រីនាំពាក្យរូបនេះហៅថា ទឹកដីវៀតណាមខាងត្បូង ឬទឹកដីណាមបូ (Nam Bo) ទៅឲ្យស្ដេចយួន នៅឆ្នាំ១៩៤៩ នោះ ថាជាការមួលបង្កាច់ និងបោកប្រាស់ប្រជាពលរដ្ឋមួយចំនួនប៉ុណ្ណោះ។
លោក ត្រឹង វ៉ាំង ថុង ថែមទាំងចំអកថា ទោះជាយ៉ាងណា គ្មាននរណាគេជឿទៅលើការមួលបង្កាច់ ឬការបោកប្រាស់នេះឡើយ៖ «បងប្អូនខ្មែរណាមបូ មួយចំនួនហ្នឹង បងប្អូនខ្មែរនៅភាគខាងត្បូងមួយចំនួនហ្នឹង គាត់លើកឡើងថា ទឹកដីហ្នឹងអីនាថ្ងៃណាបារាំង កាត់ដីហ្នឹង ប្រគល់ឲ្យវៀតណាម អាហ្នឹងគឺជាការប្រឌិតពាក្យការមួលបង្កាច់ ការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាប់អីទេ ដូចគ្មានភស្តុតាងតឹកតាងជាប្រវត្តិសាស្ត្រទេ មុនឆ្នាំ១៨៥៨ ហ្នឹង ទឹកដីហ្នឹង គឺវៀតណាម គ្រប់គ្រងរបស់វៀតណាម ហើយ»។
មែនទែនទៅ លោក ត្រឹង វ៉ាំង ថុង ព្យាយាមមិនប្រើពាក្យទឹកដីកម្ពុជាក្រោម ឬក៏ខ្មែរក្រោមនោះឡើយ តែលោកហៅទឹកដីនោះថា ជាទឹកដីវៀតណាមខាងត្បូង ឬទឹកដីណាមបូ និងចាត់ទុកប្រជាពលរដ្ឋខ្មែរនៅទីនោះ ថាខ្មែរនៅវៀតណាមខាងត្បូង ឬខ្មែរណាមបូ ទៅវិញ។
ចំពោះបញ្ហានេះ អង្គការសមាគមខ្មែរកម្ពុជាក្រោម នឹងរៀបចំវេទិកាសាធារណៈមួយនៅថ្ងៃទី២៨ មិថុនា ខាងមុខ ដើម្បីប្រមូលយកអនុសាសន៍នានា និងឯកសារផ្សេងៗ ដែលទាក់ទងនឹងទឹកដីកម្ពុជាក្រោម ដើម្បីចងក្រងជាឯកសារផ្លូវការដាក់ជូនរដ្ឋាភិបាលវៀតណាម ដើម្បីឲ្យរដ្ឋាភិបាលកុម្មុយនីស្តមួយនេះទទួលស្គាល់ការពិត នៃប្រវត្តិសាស្ត្រទឹកដីខ្មែរកម្ពុជាក្រោម។
ឆ្លើយតបនឹងការលើកឡើងរបស់ លោក ត្រឹង វ៉ាំង ថុង ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ថ្លែងថា ក្នុងនាមជាអ្នកនាំពាក្យស្ថានទូតដែលជាតំណាងឲ្យរដ្ឋាភិបាលវៀតណាម លោក ត្រឹង វ៉ាំង ថុង ត្រូវតែទទួលខុសត្រូវចំពោះការថ្លែងរបស់ខ្លួនកាលពីពេលកន្លងមក ហើយថា ប្រសិនបើអ្នកនាំពាក្យរូបនេះមិនបង្ហាញឯកសារដែលបញ្ជាក់ថា ទឹកដីកម្ពុជាក្រោម ជាទឹកដីរបស់វៀតណាម ជាយូរមកហើយទេនោះ លោកត្រូវតែសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ។ លោក ថាច់ សេដ្ឋា ថា ការថ្លែងរបស់ លោក វ៉ាំង ថុង នេះ គឺជាការប្រមាថមើលងាយចំពោះប្រជាពលរដ្ឋខ្មែរខ្លាំងណាស់។
លោក ថាច់ សេដ្ឋា៖ «វាជាចេតនាបំភ្លៃប្រវត្តិសាស្ត្រតែម្តងរបស់ប្រទេសជិតខាង អាហ្នឹងដែលយើងឃើញថា មិនមែនមិនដឹងទេ ក្នុងឋានៈជាអ្នកនាំពាក្យហើយ ហើយខ្មែរក្រោមនៅច្រើនណាស់ ហើយវត្តអារាម ភស្តុតាង ឈ្មោះភូមិ ស្រុក ខេត្ត នៅទាំងអស់ចាងោៗនៅមុខ ហើយគាត់ហ៊ានបំភ្លៃបំផ្លើសយ៉ាងនេះ ហើយដូចជាច្បាប់ដែលកាត់ទឹកដីហ្នឹងនៅមាន យើងបានលើកយកមកសរសេរ មកផ្សព្វផ្សាយ ឃើញជាក់ស្តែងហើយ ច្បាប់លេខ៤៩-៧៣៣ ហ្នឹង ដែលបារាំង កាត់ទឹកដី នៅគាត់ថាមិនមានការកាត់ឲ្យអី អាហ្នឹងជាការបំផ្លើសខ្លាំងមែនទែន»។
វេទិកាសាធារណៈដែលអង្គការសមាគមខ្មែរកម្ពុជាក្រោម រៀបចំនៅថ្ងៃទី២៨ មិថុនា នោះ នឹងធ្វើឡើងនៅទីស្នាក់ការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ស្ថិតនៅភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ក្នុងខណ្ឌសែនសុខ។
បើតាម លោក ថាច់ សេដ្ឋា អង្គការសមាគមខ្មែរកម្ពុជាក្រោម នឹងធ្វើបាតុកម្មទាមទារឲ្យប្រទេសវៀតណាម ទទួលស្គាល់ប្រវត្តិសាស្ត្រពិតប្រាកដរបស់កម្ពុជា ដែលអាចនឹងប្រព្រឹត្តទៅនៅពាក់កណ្ដាលខែកក្កដា ឆ្នាំ២០១៤ ប្រសិនបើវៀតណាម មិនបង្ហាញឯកសារប្រវត្តិសាស្ត្រ និងមិនធ្វើការសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ បន្ទាប់ពីវេទិកាសាធារណៈនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ប៉ូលិសនៅព្រៃវែងរងការចោទថាចាប់មនុស្សគ្មានកំហុសដាក់ឃុំ
- ពលរដ្ឋនៅក្រចេះប្ដឹងទាហានកងវរៈ២០៤ពីបទប្រើហិង្សាដោយចេតនា
- អង្គការសិទ្ធិមនុស្សថាប៉ូលិសនៅតែធ្វើទារុណកម្មជនសង្ស័យនិងអ្នកទោស
- សហគមន៍ជិត១០នៅភ្នំពេញទាមទារឲ្យថៃគោរពសេចក្ដីថ្លៃថ្នូររបស់ពលករ
- អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិទាមទារឲ្យថៃគោរពសិទ្ធិពលករអន្តោប្រវេសន៍
- មេដឹកនាំបក្សប្រឆាំងនិងសង្គមស៊ីវិលចាត់ទុកសេរីភាពរបស់ពលរដ្ឋកំពុងតែជាប់ឃុំឃាំង
- លោក ស៊ូប៊ែឌី៖ កម្ពុជាត្រូវធ្វើកំណែទម្រង់ជាច្រើនក្រៅពីស្ថាប័នបោះឆ្នោត
- លោក ស៊ូប៊ែឌី លុបចោលគម្រោងជួបសហគមន៍មានជម្លោះដីនៅបុទុមសាគរ
- មន្ត្រីរដ្ឋាភិបាលកម្ពុជាច្រានចោលរបាយការណ៍របស់អាមេរិកស្ដីពីការជួញដូរមនុស្ស
Now, all can see Vietnam twists the history of Kampuchea Krom.
In 1979, Vietnam started to claim ” Cambodia and Vietnam friendship for million years. Yes, it wants to control Cambodia for million years to come.
Its trick to turn KR into 3 factions and killed one another under its influences Ho Chi Minh group or CPP. Do you think all Khmer is that cheap? NO.
គំនិតដ៏មានមហិច្ឆតាឈ្លានពានរបស់អ្នកឯង គង់នឹងមានថ្ងៃវិនាស ហើយប្រទេសអ្នកឯងនឹងរលាយពីភពផែនដីនេះ។ កុំថា យើងដាក់ទំនាយ!។
បើតាមស្តានភាពជាក់ស្តែងគិតចាប់ពីឆ្នាំ១៩៤៩ដល់១៩៧០ខ្មែរមានអោកាសច្រើនសំរាប់យកដីកម្ពុជាក្រោមមកវិញ
តែគំនិតខ្មែវាចោលម្សៀតគិតតែពីដណ្តើមអំណាចគ្នា សំលាប់គ្នាឯង
គ្មានមនសិកាជាតិទេ។
ណ្ហើយ! គ្រាន់តែដឹងថាដ៉ីណឹងជាដីខ្មែរទៅ កាលពីដូនតារាប់សិបឆ្នាំមុនមិនបាច់ទៅទៀមទាកាន់កាប់វិញនោះវាមិនអាចទៅរួចទេ
វៀតណាមគេមិនអោយដោយស្រួលទេ ចាំ១០០ឆ្នាំទៀតដីខ្មែរ និងដីវៀតណាមចូលគ្នា ចាប់រាប់ថាដីទាំងអស់គ្នាទៅ វាចប់បាត់ទៅហើយ
អ្នកណាក៏ស្រឡាញទឹកដី ជាតិ សាសនា ដូចគ្នា។
គឺពុំមែនមានតែ ថាច់ សេដ្ឋា ឬក៏ សឺន ស៊ូប៊ែរ នោះទេ។
តែគួរតែពិចារណាេពីហេតុផលផងថា ហេតុអ្វីបានជាទឹកដី ដែលយើងហៅថា « កម្ពុជាក្រោម» នេះ វាជាទឹកដីក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសវៀតណាម ទៅវិញ?
មិនបាច់គិតដល់រឿងប្រវត្តិសាស្ត្រស្អីនោះទេ។ តែគិតតែពីរឿងសាមញ្ញមួយថា គ្រួសារមួយដែលធ្លាប់ជាអ្នកមានទ្រព្យសម្បត្តិ ដូចគ្រួសារក្នុងរឿងចៅស្រទបចេក អញ្ចឹង តើនៅពេលធ្លាក់ខ្លួនក្រ អាចទៅទាមទារឲ្យកែស្គាល់ខ្លួន ដែរឬទេ?
គ្រួសារមួយ ដែលបានលេងល្បែង ឬមានជម្ងឺ បែកបាកបង់ប្អូន យកដីធ្លីផ្ទះសម្បែងទៅបញ្ចាំ ឬលក់ឲ្យអ្នកជិតខាង តើអាទៅប្តឹងតុលាកា ទាមទារដីផ្ទះសម្បែង មកវិញបានឬទេ?
រឿងដីខ្មែរ មិនថា កម្ពុជាក្រោម ឬ ដីសូរិន ទេ គឺជាផលសោកនាដកម្មដែលកើតពីការបែកបាក់របស់ខ្មែរ ជំនាន់មុន ដែលខ្មែរឥឡូវនេះ ត្រូវតែចៀសវាង។
ព្រោះតែបែកបាកគ្នា ព្រោះតែចម្បាំងផ្ទៃក្នុងជាតិ ព្រោះតែលាបពណ៌គ្នា ទើបខ្មែរកាលនោះ ម្តងរត់ទៅពឹងសៀម ម្តងទៅពឹងស្តេចអណ្ណាម។ បើមើលប្រវត្តិសាស្ត្រ គឺខ្មែរបានចាប់ផ្តើមបាត់បងទឹកដីតាំងពីឆ្នាំ ១៤០០ មក។ នៅំឡុងឆ្នាំ ១៧០០ ខ្មែរកាន់ធ្លាក់ក្នុងសភាពទ្រុឌទ្រោមទៅៗ ដីកម្ពុជាក្រោម ត្រូវស្តេចអណ្ណាមវាតយកបាន, ឯដីប៉ែកខាងជើង ត្រូវសៀមយករហូតដល់ខេត្តពោធិសាសតិសព្វថ្ងៃនេះ។ នៅអំឡុងឆ្នាំ ១៨០០ ខ្មែរកាន់តែដុនដាបទៅៗ ស្ទើរពុំមានឈ្មោះក្នុងផែនទីពិភពលោក ទៅហើយ។ ភ័ព្វវាសនា បានបារំាងចូលមកធ្វើជាអាណាព្យាបាលតាមសំណើរបស់ព្រះបាទអង្គឌួង ទើបខ្មែរនៅសល់ទឹកដី ប៉ុណ្ណេះ។ កុំភ្លេចថា សៀមខឹងនឹងបារ៉ាងណាស់ ដោយសារបារ៉ាងបានទាមទារឲ្យសៀមប្រគាល់ដីខេត្តបាត់ដំបង សៀមរាប នឹងស្ទឹងត្រែងមកឲ្យខ្មែរវិញ នៅឆ្នាំ ១៩០៤។
សួរថាតើប្រទេសទាំង២ ជាប់នឹងខ្មែរនេះ ធ្លាប់បានកាន់កាប់ទឹកដីខ្មែរ ដោយចាត៉ទុកជាដីរបស់គេប៉ុន្មានរយឆ្នាំ។ ត្រូវដឹងថា ពីសម័យមុននេះ តើគេធ្វើយ៉ាងម៉េចដើម្បីដណ្តើមបានទឹកដី? ដើម្បីដណ្តើមបានទឹកដី គឺ ទី១) អ្នកណាទ័ពខ្លាំង អ្នកនោះវាតទី ទី២) ប្រទេសមួយ ឬក្រុមមួយទៅពឹងពាក់ទ័ពរបស់គេ ដើម្បីមកវាយដណ្តើមអំណាច។ គឺមានតែប៉ុណ្ណឹង។ ពុំមានច្បាប់អន្តរជាតិអីមកការពារការឈ្លានពានអីទេ។ កាលនោះ បើខ្មែរខ្លាំង ខ្មែងអាចវាយពង្វាតទឹកដី ដល់ហួសហាណូយ ឬក៏ហួសក្រុងបាងកក ដល់ប្រទេសម៉ាឡេ ទៀតក៏បានដែរ។
គួរតែយល់ថា ទោះជាដីកម្ពុជាក្រោមនោះ ត្រូវបារាំងកាត់ ឬមិនបានកាត់ឲ្យយួន ទេ ក៏វាជាកេរ្ត៍តំណែលដីដែលយួនកាន់កាប់តាំងពីឆ្នាំ ១៥០០ ដូចដីខេត្តនគរាជ ខេត្តសូរិន ចន្ទបុរី និងខេត្តទាំងប៉ុន្មាននៅថៃ ដែរ។ គេអាចនិយាយបានថា ជាទឹកដីអាតីតក្រោមការគ្របគ្រងរបស់ខ្មែរបាន តែមិនអាចទៅទាមទារឲ្យគេទទួលស្គាល់ថាជាដីខ្មែរបានទេ។ ប្រជាជនដែលមានឈាមជ័រជាខ្មែរ ក៏បានក្លាយជាសញ្ជាត់មួយក្រោមច្បាប់របស់ថៃ ឬវៀតណាមហើយ។ យើងអាចរក្សាបាននូវ ឈ្មោះជាជនជាតិខ្មែរ បាន តែកំពុងរស់លើដីវៀតណាម និងថៃហើយ។
លទ្ធភាពនៃការតស៊ូដណ្តើមទឹកដី ឲ្យទទួលបានឯករាជ្យជារដ្ឋមួយ គឺអាចធ្វើទៅបាន តាមរយៈចលនាផ្តាច់ខ្លួន ដូចប្រទេសទីម័រខាងកើត ដែលផ្តាច់ចេញពីឥណ្ឌូណេស៊ី ឬក៏ពួកបណ្តាខេត្តខាងកើតរបស់អ៊ុយក្រែន រាល់ថ្ងៃនេះទៅ។
លោក ថាច់ សេដ្ឋា លោក សឺន ស៊ូប៊ែរ អាចទៅរៀបចំចលនានយោបាយ និងរៀបចំទ័ពរំដោះកម្ពុជាក្រោមទាំងមូល ដើម្បីទទួលបានឯករាជ្យ ដោយមានUN ទទួលស្គាល់បាន ។ បន្ទាប់ពីនោះ លោក សឺន ស៊ូប៊ែរ និងលោក ថាច់ សេដ្ឋា អាចក្លាយជាប្រធានាធិបតី និងជានាយករដ្ឋមន្ត្រី ហើយក្រុមអ្នកតស៊ូទាំងប៉ុន្មាន នឹងក្លាយជារដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ចៅហ្វាយខេត្តលើទឹកដី នៃអាណាចក្រកម្ពុជាក្រោមជាពុំខាន។
តែចលនានោះ ត្រូវធ្វើនៅលើទឹកដីវៀតណាមដោយផ្ទាល់ គឺពុំមែននៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា ទេ។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងពីការមិនអនុញ្ញាតិឲ្យមានការប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងប្រទេសណាមួយ ។ ដូចនេះ ដែលហៅថាខ្មែរកម្ពុជាក្រោមនោះ វាគ្រាន់តែជាឈ្មោះជនជាតិមួយទេ តែពុំមែនជាឈ្មោះអ្នកដែលមានសិទ្ធិ ប្រើប្រាស់ដីព្រះរាជណាចក្រកម្ពុជា ធ្វើចលនា កុំថាដល់ប្រដាប់អាវុធ សូម្បីតែនយោបាយ ក៏ពុំអាចធ្វើបានដែរ។
យកល្អ លោក សឺន ស៊ូប៊ែរ និង ថាច់ សេដ្ឋា ត្រូវនាំគ្នា ទៅធ្វើបាតុកម្មនៅលើដី ដែលលោកហៅថា កម្ពុជាក្រោម នោះទៅ។ អនាគតរបស់លោក គឺនឹងក្លាយជាប្រធានាធិបតី និងជានាយករដ្ឋមន្ត្រីកម្ពុជាក្រោម ក្នុងឈ្មោះដ៏ល្បីរន្ទឺដូចសម្តេចហ៊ុនសែន សព្វថ្ងៃនេះហើយ។
អា Bol អាឯងមានឈាមជ័រជាយួនឬជាខ្មែរ?
វាជារឿងធម្មតាទេ យើងមិនអាចបង្ខំចោរអោយសារភាពទទួលកំហុសដែលបានប្រព្រឹត្តណាស់
ដូនតាអាចុយម្រាយវៀតណាមជាជនជាតិឆ្កែ វាគ្មានទឹកដីទេ សូម្បី ១ចំអាម ដូនតាវាលក់កន្តួយ
រហូតយកទឹកដីចំប៉ាអស់លើផែនទី។សូមអោយថ្នាក់ដឹកនាំទាំងអស់គិតឡើងវិញ បើមិនអញ្ចឹងទេ
វាសនាស្រុកខ្មែរក៍មិនខុសពីចំប៉ាដែ។
it cause of khmer leader is stupid, destroy its own country
វាជារឿងធម្មតាទេ យើងមិនអាចបង្ខំចោរអោយសារភាពទទួលកំហុសដែលបានប្រព្រឹត្តណាស់
ដូនតាអាចុយម្រាយវៀតណាមជាជនជាតិឆ្កែ វាគ្មានទឹកដីទេ សូម្បី ១ចំអាម ដូនតាវាលក់កន្តួយ
រហូតយកទឹកដីចំប៉ាអស់លើផែនទី។សូមអោយថ្នាក់ដឹកនាំទាំងអស់គិតឡើងវិញ បើមិនអញ្ចឹងទេ
វាសនាស្រុកខ្មែរក៍មិនខុសពីចំប៉ាដែ។
ជូនចំពោះ Bol,
ខ្ញុំគិតថាអ្នកនិយាយមិនត្រូវ សមាគមន៍ខ្មែរកម្ពុជាក្រោម ធ្វើការទាមទារឲ្យ
អ្នកនាំពាក្យធ្វើការសុំទោសចំពោះពាក្យដែលនិយាយថា បារាំងមិនបានកាត់ដីកម្ពុជាក្រោមឲ្យទៅវៀតណាម មិនមែនទាមទារទឹកដីកម្ពុជាក្រោមមកវិញទេ។
ចង់ដឹងរឿងពិត សួររកឯកសារ ពីប្រទេសបារាំងទៅ គេនឹងជួយយើងបើរដ្ឋាភិបាលយើងមានឆន្ទះចង់ប្តឹងផ្តល់ជាមួយចៅហ្វាយយួនហាណូយនោះ?
ទៅកើតបើតាមសម្តេចជោរ ត្រូវត្រៀមក្តារមឈ្ឈូសទុកឲ្យហើយ អ្នកដែលចង់បានពីយួន។
ឆ្កែមួយក្បាលនេះពូជល្អមែន ដឹងគុណយួនជាងជាតិខ្លួន!!!
អាសត្វយួនវានៅដីខ្មែរវាហ៊ានថាដីកម្ពុជាក្រោមមិនមែនជាដីរបស់ខ្មែរដែលបារាំងកាត់អោយវាកាលពីឆ្នាំ1949ទេ ចុះម៉េចក៏មិនមានពួកអាសត្វឆ្កែប៉ុន្មានក្បាលមានប្រតិកម្មនិងសំដីយូនផង? ដូចជាអា ឈៀង វុន អាចៀម យាប អាកែវ រាមី អាផៃ ស៊ីផាន…? ឬក៏ពួកអាអស់ហ្នឺងវាជឿថាដីខ្មែរកម្ពុជាក្រោមពិតជាដីរបស់យួនតាំពីយូរលង់ណាស់មកហើយមែន? ពូកអាបំបង់បាយហ្នែងហ៊ានតែព្រូសដាក់ខ្មែរដូចគ្នាទេ មិនហ៊ានក្អកដាក់យួនទេ។
យួនគួរដឹង ថាហេតុអ្វីជនជាតិខ្មែរស្អប់ពួកអ្នកឯង ? ព្រោះពួជឯងពូកែបោក បន្លំ ! ពេលនេះកុំចង់បន្លំប្រវត្តិសាស្ត្រ។ អ្នកលួចគេគឺជាប់ឈ្មោះដល់កូនចៅរាប់ពាន់ដំណរ កុំប្រើមហិទ្ធិរិទ្ធ មន្តអាគម បំភ្លៃឲសោះ។ គ្មានជនជាតិខ្មែរដ៏ថោកទាបណាម្នាក់អោយគេបំភ្លៃប្រវត្តិសាស្ត្រខ្លួនទេ បើមានក៏ខ្មែរជាច្រើនទៀតមិនព្រមដែរ !
បើប្រៀបធៀបពូជលោក bol ជាមួយ ពូជពង្ស លោក សឺន ស៊ូប៊ែ តើពូជលោកជាអ្វីទៅ ? តើមានសមត្ថភាពដូច គេទេ? មើលcomment ជាច្រើន លោកដូចខុសគេម្នាក់ឯង ខុសគេម្នាក់ឯងមិនល្អទេ !
The history of VN and Thai never said that all the pieces of land they stole from Khmer are belong to Khmer , they taught their people that all these lands were belong to them for many hundred years ago. So VN and Thai are always deny of what Khmer people claims , if you want the VN goverment official to admit by your demand , it’s mean that is not possible for them to do so. VN officials will face a great responsible to their people or their nation.
យួនវាកំពុងតែបានដៃហើយ នៅស្រុកខ្មែរផងវាហ៊ានក្អេងក្អាងដល់ម្លឹង បែក្រឡេកទៅមើលហ៊ុនសែន វិញអត់ហ៊ានហាមាត់មួយក្អឹក ខុសគ្នាកាលពីតារាថៃផ្កាយព្រឹកគ្រាន់តែនិយាយថាអង្គរវត្តជារបស់ថៃ ហ៊ុនសែនរួមដៃជាមួយយួនបន្យុះប្រជាជនធ្វើបាតុកម្មកក្រើកភ្នំពេញ។ តែពេលនេះយួនវាហ៊ានថា ទឹកដីកម្ពុជាក្រោមមិនមែនជាទឹកដីដើមកំណើតខ្មែរនោះទេជាទឹកដីយួនយូរយាណាស់មកហើយ បែជាហ៊ុនសែនទំលាក់កន្ទុយដូចឆ្មាត្រូវទឹកក្តៅអញ្ចឹង។
> . នៅ ប្រទេស ខ្មែរ យើង មានជន ក្បត់ជាតិ ខ្លួនអែង ខ្លះ . ទៅគាំទ្រ យួន !
> . ជន ក្បត់ជាតិ ដែលមាន ខួរ ក្បាល ជា សត្វ តិរិច្ឆាន ទាំងនេះ ប្រជាពលរដ្ឋ ខ្មែរ មន្ត្រី រាជការ ខ្មែរ
ទាំងអស់ ត្រូវ ដេញ វា អោយទៅ នៅ ប្រទេស យួន ទៅ !
> . . , អតីតកាល យួន ជាជនជាតិ ព្នង ភាគតិច របស់ ចិន . យួន គ្មាន ទឹកដី ទេ !
Domermir Tring Vang thong and domerkongjor Vietnamese .
The Khmer Krom people is dicking the hold to burry themselves. More they cause trouble to Vietnam government, more the Khmer Krom people have problem.
អាកន្ទោប ចង់បំបាត់ប្រវត្តិសាស្ដ្រខ្មែរផងតើនេះ!
ត្រូវហើយយួនគ្មានទឹកដីទេពីដើមមក គ្រាន់តែជាក្រុមចោរមួយសំបុកដែលតែងតែលួចឆក់ប្លន់កាប់សម្លាប់គេដណ្ដើមទឹកដី.
តាំងពីដូនតាវារហូតមក គឺប្រុសធំឡើងធ្វើចោរ ស្រីធំឡើងលក់ របស់……….អានឹង
= . មាន ជនក្បត់ជាតិ ទូលកន្ទប យួន ម្នាក់ ឈ្មោះ បុល . bol . ជួយ លើកជើង យួន !