ដោយ អ៊ុក សាវបូរី
2014-06-25
RFA

សកម្មភាពប្រជាពលរដ្ឋខ្មែរដែលអាជ្ញាធរថៃ ចាប់បញ្ជូនមកដាក់ចំណុចរង្វង់មូលខាងមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤។ RFA/Soun Sophalmony
អ្នកភូមិសាមគ្គី ឃុំព្រែកដំបូក ស្រុកមុខកំពូល ខេត្តកណ្ដាល មួយគ្រួសារ បារម្ភពីបាត់បងប្អូនដែលធ្វើពលករនៅថៃ ហើយយោធាថៃ បញ្ជូនមកប្រទេសកម្ពុជា តាំងពីថ្ងៃទី១៩ មិថុនា មិនបានឃើញមកផ្ទះ។
លោក ធីម សុផល ថ្លែងថា បងស្រីឈ្មោះ ធីម ចាន់ណា អាយុ ២៥ឆ្នាំ និងស្វាមីឈ្មោះ ពូន សុធា អាយុ ២៤ឆ្នាំ មុនថៃ បញ្ជូនមកស្រុកខ្មែរ បានទាក់ទងតាមទូរស័ព្ទប្រាប់ថា យោធាថៃ បញ្ជូនពួកគាត់មកនៅថ្ងៃទី១៩ ខែមិថុនា។ នៅថ្ងៃទី២៣ មិថុនា គាត់បានទាក់ទងលេខទូរស័ព្ទថៃ ដែលបងស្រីបានប្រើ តែគ្មានអ្នកឆ្លើយឆ្លង។ ប៉ុន្តែនៅថ្ងៃទី២៥ មិថុនា ទូរស័ព្ទនោះមិនអាចទាក់ទងបាន ហើយមនុស្សមិនឃើញមកដល់ផ្ទះ ទើបបារម្ភពីការបាត់ខ្លួន។
លោក ធីម សុផល៖ «ដាច់ទំនាក់ទំនងត្រឹមថ្ងៃ១៩ ក្នុងខែ៦ហ្នឹង បារម្ភហ្នឹងលក្ខណៈថាគិត គាត់គេចាប់ឬមួយក៏គេធ្វើអីគាត់។ ខ្ញុំអត់ដឹងដែរ ប៉ុន្តែខ្ញុំគិតថា បើសិនគេបញ្ជូនមក គឺមកយូរហើយ។ បើថាស្លាប់ ឲ្យឃើញសាកសព តែនេះភាគច្រើនគេបញ្ជូនមក តែគាត់ឃើញគាត់មកអ៊ីចឹង»។
ពលករខ្មែរដែលយោធាថៃ បញ្ជូនមកវិញ មានប្រមាណជាង ២០ម៉ឺននាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សហគមន៍ជិត១០នៅភ្នំពេញទាមទារឲ្យថៃគោរពសេចក្ដីថ្លៃថ្នូររបស់ពលករ
- កម្មកររោងចក្រប្លូមហ្វៀលនៅកំពង់ឆ្នាំងយល់ព្រមចូលធ្វើការវិញនៅថ្ងៃទី២៦មិថុនា
- អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិទាមទារឲ្យថៃគោរពសិទ្ធិពលករអន្តោប្រវេសន៍
- ក្រសួងការងារស្វែងរកយុទ្ធសាស្ត្រឲ្យពលករធ្វើការស្របច្បាប់នៅក្រៅប្រទេស
- កម្មករនៅកំពង់ឆ្នាំងធ្វើបាតុកម្មទាមទារឲ្យក្រុមហ៊ុនទទួលយកតំណាង៣នាក់ចូលធ្វើការវិញ
- កម្មកររោងចក្រស្បែកជើងជាង១ពាន់នាក់នៅតាកែវបន្តតវ៉ាសុំឲ្យដកមេការជនជាតិចិន
- តំណាងថៅកែរោងចក្របារម្ភពីការធ្លាក់ចុះអ្នកបញ្ជាទិញពីក្រៅប្រទេស
- កម្មករប្រមាណ១ពាន់នាក់នៅតាកែវតវ៉ាប្រឆាំងជនជាតិចិនប្រើហិង្សាលើស្ត្រីមានផ្ទៃពោះ
- ថៃបន្តបញ្ជូនពលករខ្មែរមកស្រុកវិញ