ដោយ៖ បាន វិទ្យា
ថ្ងៃសុក្រ ទី4 កក្កដា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ក្រុមចាប់ជំរិតជនជាតិចិនតាមប្រព័ន្ធអ៊ីនធឺណេត ដែលចាប់ឃាត់ខ្លួននៅខេត្តសៀមរាប (រូបថត៖ បូ សាវី)
មន្ត្រីជំនាញក្រសួងមហាផ្ទៃនៅថ្ងៃសុក្រនេះ បន្តសាកសួរចំលើយជនជាតិចិនចំនួន៨០នាក់ ករណីចាប់ជំរិតមនុស្សតាមប្រព័ន្ធអ៊ីនធឺណេត(VOIP)។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បានប្រាប់VODនៅព្រឹកថ្ងៃនេះថា សមត្ថកិច្ចបន្តសាកសួរជនជាតិចិនចំនួន៨០នាក់ ជុំវិញការចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណេត។
នៅថ្ងៃព្រហស្បតិ៍ម្សិលមិញសមត្ថកិច្ចចុះបង្ក្រាបនៅតាម គោលដៅបីខុសគ្នាគឺរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តតាកែវ ចាប់បានជនជាតិចិន៨០នាក់ ដែលសង្ស័យថា ជាក្រុមចាប់ជំរិតជាប្រព័ន្ធ។
កន្លងទៅរដ្ឋាភិបាលកម្ពុជា ធ្លាប់ចាប់បានជនអន្តោប្រវេសន៍ជនជាតិចិនរាប់រយនាក់ ដែលមកប្រព្រឹត្តិបទល្មើស ចាប់ជំរិតមនុស្សតាមប្រព័ន្ធអ៊ីនធឺណែត(VOIP) ហើយក៏បានបញ្ជួនពួកគេត្រឡប់ទៅកាន់ប្រទេសកំណើតវិញ តែរដ្ឋាភិបាលកម្ពុជាក៏មិនបានដាក់ទោសទណ្ឌអ្វីទៅលើពួកគេទេ៕

សូមសរសេរមកកាន់កញ្ញា បាន វិទ្យា តាមរយៈ vitcheaban77@gmail.com