មន្ត្រី​ជាន់​ខ្ពស់​នគរបាល​ជាតិ​បដិសេធ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ឃាតកម្ម​រដ្ឋ​ប្រហារ​ឆ្នាំ​៩៧

ដោយ យន់ សាមៀន
2014-07-04
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

រដ្ឋប្រហារ ៩៧ ៦១០
រថក្រោះ​របស់​កង​ទាហាន​ស្មោះ​នឹង​នាយក​រដ្ឋមន្ត្រី​ទី​២ ហ៊ុន សែន ក្នុង​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​កណ្ដាល​ក្រុង​ភ្នំពេញ នា​ថ្ងៃ​៥​-​៦ កក្កដា ១៩៩៧ ។ AFP File Photo

មេ​ដឹក​នាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ផ្ដន្ទាទោស​ជន​សង្ស័យ និង​អ្នក​នៅ​ពី​ក្រោយ​ការ​សម្លាប់​មនុស្ស​ក្នុង​អំឡុង​ពេល​រដ្ឋ​ប្រហារ ថ្ងៃ​ទី​៥ និង​ថ្ងៃ​ទី​៦ កក្កដា ឆ្នាំ​១៩៩៧។ ទន្ទឹម​គ្នា​នេះ​ដែរ គណបក្ស​ប្រឆាំង​គ្រោង​នឹង​រៀបចំ​បុណ្យ​រំលឹក​វិញ្ញាណក្ខន្ធ​ដល់​ជន​រងគ្រោះ ដែល​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ការ​ធ្វើ​រដ្ឋ​ប្រហារ។

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ចាន់ថារិទ្ធិ បដិសេធ​សំណើ​គណបក្ស​នយោបាយ​ទាំង​ពីរ ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ឃាតកម្ម​កើត​ឡើង​កាល​ពី​ក្នុង​អំឡុង​ពេល​ធ្វើ​រដ្ឋ​ប្រហារ ឆ្នាំ​១៩៩៧។ លោក គៀត ចាន់ថារិទ្ធិ ចាត់​ទុក​ថា រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧ ជា​ជម្លោះ​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច៖ «ខ្ញុំ​មិន​គិត​ថា​ជា​បទល្មើស ហើយ​ខ្ញុំ​មិន​យល់​ថា ជា​រដ្ឋ​ប្រហារ​ទេ ជា​ការ​ចោទ​ប្រកាន់​នយោបាយ»

ព្រឹត្តិការណ៍​បាញ់​ប្រហារ​គ្នា​រវាង​កងទ័ព​ដែល​មាន​ស្វាមីភ័ក្តិ​ចំពោះ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នាយក​រដ្ឋមន្ត្រី​ទី​១ និង​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ទី​២ កាល​ពី​ឆ្នាំ​១៩៩៧ បាន​បណ្ដាល​អោយ​បាត់​បង់​ជីវិត​មនុស្ស និង​រង​របួស​ជាច្រើន​រយ​នាក់។

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ បញ្ជាក់​ថា ការ​បាញ់​សម្លាប់​ទាហាន​រាជា​និយម ហ៊្វុនស៊ិនប៉ិច បង្ក​ឡើង​ដោយ​ទាហាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្រៅ​ច្បាប់ កាល​ពី​ថ្ងៃ​ទី​៥ និង​ទី​៦ កក្កដា ឆ្នាំ​១៩៩៧ នោះ​មាន​រយៈពេល ១៧​ឆ្នាំ​ហើយ ប៉ុន្តែ​រដ្ឋាភិបាល​នៅ​មិន​ទាន់​រក​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ​នៅ​ឡើយ។

លោក លោក គ្រីស្តូហ្វ ប៉េស៊ូ (Christophe Peschoux) អតីត​តំណាង​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​សម្លាប់​មនុស្ស ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​៥-៦ កក្កដា ឆ្នាំ​១៩៩៧ នោះ បាន​បញ្ជាក់​ថា សាកសព​នីមួយៗ​ដែល​លោក​បាន​រក​ឃើញ មាន​សភាព​គួរ​សង្វេគ។

ក្នុង​ចំណោម​មន្ត្រី​យោធា និង​ប៉ូលិស​ជាន់​ខ្ពស់​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ត្រូវ​បាន​សម្លាប់​ក្រៅ​ច្បាប់ និង​បាត់​ខ្លួន សន្មត​ថា​ស្លាប់​ទាំង​នោះ​រួម​មាន ឧត្ដម​សេនីយ៍ ចៅ សម្បត្តិ ឧត្ដមសេនីយ៍ ក្រូច យឿម ឧត្ដមសេនីយ៍ ជា ឬទ្ធីឈុត ឧត្ដមសេនីយ៍ លី សេងហុង ឧត្ដមសេនីយ៍ ម៉ែន ប៊ុនថន និង​ឧត្ដមសេនីយ៍ ហូ សុខ ជាដើម។

រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១១ ស្នើ​ឲ្យ​បញ្ឈប់​ហៅ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ថា​ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ។ រដ្ឋាភិបាល​អះអាង​ថា ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​ផ្សាយ​រួច​ហើយ​នូវ​សៀវភៅ​ស្ដី​អំពី​ព្រឹត្តិការណ៍​នេះ គឺ​ជា​មូលហេតុ​នៃ​ជម្លោះ​ផ្ទៃ​ក្នុង​រាជ​រដ្ឋាភិបាល ដែល​នាំ​ដល់​ការ​ប៉ះ​ទង្គិច​ដោយ​អាវុធ។

អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ និង​ជា​អតីត​មេទ័ព​ហ៊្វុនស៊ិនប៉ិច ដែល​ត្រូវ​កង​កម្លាំង​របស់ លោក ហ៊ុន សែន តាម​ប្រមាញ់​សម្លាប់​នោះ កាល​ពី​ថ្ងៃ​ទី​៣ កក្កដា សម្ដែង​ក្តី​អស់​សង្ឃឹម ដោយ​យុត្តិធម៌​មិន​ទាន់​បាន​ផ្តល់​ឲ្យ​ជន​រងគ្រោះ​នៅ​ឡើយ៖ «សំណូមពរ​ឲ្យ​អ្នក​ដែល​បាន​ប្រព្រឹត្ត​ទៅ​លើ​អ្នក​រងគ្រោះ​ឲ្យ​មាន​ការ​កាត់​ទោស ចំពោះ​អ្នក​សម្លាប់​មេៗ​ហ៊្វុនស៊ិនប៉ិច ប៉ុន្តែ​នៅ​ស្រុក​យើង យើង​ឃើញ​ថា មិន​មែន​ថ្ងៃ​ទី​៥ និង​៦ កក្កដា ទេ អ្នក​ស្លាប់​ច្រើន​ទៀត រដ្ឋាភិបាល​មិន​ដែល​បាន​យក​ជនល្មើស​ទៅ​ផ្ដន្ទាទោស​ទេ»

ទោះ​បី​ជា​យ៉ាង​ក៏ដោយ លោក​បញ្ជាក់​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច ជា​គណបក្ស​ក្នុង​រដ្ឋាភិបាល​ចម្រុះ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា នោះ មិន​ប្រារព្ធ​ពិធី​រំលឹក​ខួប​ថ្ងៃ​ទី​៥ និង ៦ កក្កដា ឡើយ ដោយ​លើក​ពេល​ទៅ​ធ្វើ​ក្នុង​ពិធី​បុណ្យ​ជាតិ​ផ្សេង​វិញ។

លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​៣ កក្កដា អោយ​ដឹង​ថា គណបក្ស​នេះ​នឹង​រៀបចំ​ពិធី​បង្សុកូល​នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដល់​ជន​រងគ្រោះ​ដែល​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​រដ្ឋ​ប្រហារ៖ «ក្រុម​ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​រដ្ឋ​ប្រហារ​នោះ ពួក​គាត់​ជា​យុទ្ធ​មិត្ត​ធ្វើ​ការ​តស៊ូ​ឲ្យ​ប្រទេស​យើង​ចាក​ផុត​ពី​យួន ឈ្លាន​ពាន។ ទី​២ ជា​ពួក​ប្រឆាំង​នឹង​អំណាច​ផ្តាច់​ការ»

រដ្ឋ​ប្រហារ​កាល​ពី​ឆ្នាំ​១៩៩៧ បាន​ផ្ទុះ​ឡើង​បន្ទាប់​ពី​សម្ដេច​ក្រុមព្រះ ប្រកាស​ធ្វើ​តុល្យភាព​កម្លាំង​ទ័ព​ស្មោះ​ត្រង់​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ នាយក​រដ្ឋមន្ត្រី​ទី​២ លោក ហ៊ុន សែន បាន​ចោទ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ថា​បាន​នាំ​ចូល​អាវុធ​ខុស​ច្បាប់ និង​នាំ​ចូល​កម្លាំង​ទ័ព​ខ្មែរ​ក្រហម មក​បង្កប់​នៅ​ក្រុង​ភ្នំពេញ។ ប៉ុន្តែ​មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ថ្លែង​ថា លោក ហ៊ុន សែន ទៅ​វិញ​ទេ​ដែល​ប្រើប្រាស់​កម្លាំង​អតីត​ខ្មែរ​ក្រហម​ក្នុង​ការ​ដណ្ដើម​អំណាច​ពី​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នាយក​រដ្ឋមន្ត្រី​ទី​១​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

19 Responses to "មន្ត្រី​ជាន់​ខ្ពស់​នគរបាល​ជាតិ​បដិសេធ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ឃាតកម្ម​រដ្ឋ​ប្រហារ​ឆ្នាំ​៩៧"

  1. people says:

    funny asked the killer to find the killer.how? the whole country knew the killer.GOD bless all cambodian people’

  2. សំ says:

    ហ៊ុន សែនអស់អំណាចទើបអាចរកឃាតករឃើញ

  3. Lay Sokha says:

    This is not political issue, killing your parents is a political issue? It is a criminal act! War crime. Committed by those who most people are well aware!
    FUNCINPEC failed to investigate into the case, and no hope to the trust, confidence and public support, it is a political mistake for FUNCINPEC ! And CPP is well are aware who killed. High. Ranking officials of FUNCINPEC but Rannarith could not do any thing, it is a coward act. Who continue to support Rannarith and FUNCINPEC! No hope, it is dead end of politics for both Rannarith and FUNCINPEC!

  4. ផ្កាយមាស៥ថោកទាបផុតលេខ says:

    អ្នកណាក៍គេដឹងថា ហ៊ុន សែន ជាមេឃាតកបញ្ជាឱ្យបាញ់សម្លាប់ជនរងគ្រោះហើយ
    បើចង់សងសឹកប្រើច្បាប់គំនុំទៅ មិនចាំបាច់ស្នើរសុំឆ្កែបំរើឱ្យស៊ើប​អង្កេត​
    ម្ចាស់របស់វាទេ ។

  5. Sva watpnom says:

    ដល់ពេលនោះ បើត្រូវកាត់អណ្តាតឬដកក្រចកបោះអោយក្រពើក៍គួរតែធ្វើដែរព្រោះជនពាលតេជោត្រុវតែទទួលបាបកម្មនេះ។

  6. ?? says:

    do not make this case so complicated . it is very clear that killing of any political opposition parties and innocence Cambodian was the order from one strong man of Cambodia. called ANGKA KHANG LEIR. this radical group that supporting by the neighboring country doing a lot of evil thing to our country in order to fulfill their HOCHIMIN policy of VEITNAME. it is very sad for our nation every political parties are fitting for their powers only they did not care even a bite about their innocence life or their nation . they should not have the right to give away their nation treasure or sovereignty in trade of powers. the way I think our nation is urgently need a miracle leader to save this nation. whit HUN SEN the unreal politician will very soon bring this country to an end. very thing is fake not thing was real this leader is hiding the true evident from their nation. the sovereignty of this nation is in the dark it has been secretly divide by the invader of this nation. did all this leaders remember the PARIS PEACE AGREEMENT in 1993 that international community gave the big question to our nation.( do Cambodia want to have your own sovereignty) that mean they wanted to know all those radical group agree to have the other country to lead this nation . but king SIHANOU asked for full sovereignty by agree to solved between three political group as one nation. from then till now do we see our country leading by the constitution of our nation sovereignty. most of our nation did not see about political interference from their neighboring country that always wanted to take over the land and have this sad small nation disappearing from the world. this secreted political was in our society for so long and having the small group that supported this policy acting they are a nationalist of this nation. my question is will our nation can holding our identity for how long????????????????????? if Cambodian not coming together as one nation it will be the end of our nation

  7. .. says:

    បើសិនជាលោក ហ៊ុន សែន ឣាចចាប់ដៃជាមួយនិងមេដឹកនាំថៃក៏ជាការគួរចាប់ឣារម្មណ៍ដែរ
    ព្រោះថា ថៃជាសម្ព័ន្ធមិត្តរបស់មហាឣំណាចឣាមេរិក ឣញ្ចឹងហើយបានជាគេឣាចធ្វើរដ្ឋប្រហារ
    ផ្តួលឣ្នកដឹកនាំជាច្រើនលើកច្រើនសា តែគ្មានឣាពួកឆ្កែណាហ៊ានទិតៀនវាយប្រហារឬដាក់
    ទណ្ឌកម្មឣីដល់ប្រទេសមួយនេះឡើយ សូម្បីតែការបាញ់បង្រ្កាបបាតុករស្លាប់ជិតរយរបួសដល់ពាន់
    តែបើខ្មែរយើងវិញហ៊ានតែស្លាប់ក្រោមដប់ពួកឆ្កែវាព្រុសលូឮទ្រហឹងគ្មានដឹងទិសតំបន់ឣីឡើយ។
    ឣញ្ចឹងហើយបានថាបើលោក ហ៊ុន សែន មានឣ្នកជិតខាងជួយជាយោបល់ខ្លះឣាចសំពងក្បាល
    ពួកឆ្កែឣត់កំណើតឲ្យវារកតែឣាចម៍ស៊ីមិនបានទៅគឺវាត្រូវដេកននៀលដីលេងធ្វើឣីកើតបាត់។
    ទៅខ្លាចឣាទណ្ឌកម្មសេដ្ឋកិច្ចឣាចម៍ឣី មិនចេះរបៀបរស់ខ្លួនឯងទេឬឣី?មើលកូរ៉េខាងជើងនៅ
    ឯកោរាប់ឆ្នាំមានងាប់ឯណា ចុះខ្មែរវិញមានធ្លាក់ទឹកកកឯណាដូចកូរ៉េទៅបានជាខ្លាចស្លាប់ម្លេះ?
    ថ្មីៗនេះសូម្បីជប៉ុនចង់លាងខ្លួនដកទណ្ឌកម្មខ្លះដល់កូរ៉េខាងជើង ក៏ប្រទេសឯកោមួយនេះមិនខ្ចី
    ខ្វល់បានទាំងឌឺបាញ់មីសស៊ីលប៉ុន្មានគ្រាប់លេងទៀត ធ្វើឣីកយ!។ ចំណែកឣ៊ីរ៉ាក់វិញតើលោក
    មហាឣំណាចកំពុងតែឈឺក្បាលវិលក្បុងយ៉ាងម៉េចខ្លះដែរ? វាពិតជាយ៉ាប់ហើយបើយើងចង់ផ្ចាញ់
    គេហួសហេតុពេកដល់គេលេងខ្វល់ចង់រស់ វាពិតជាមានរឿងមួយផ្សេងទៀត។

  8. ភ្នែកភ្លឺ says:

    ការសម្លាប់មនុស្សក្រៅច្បាប់ជាទម្លាប់របស់ cpp​ ទៅហើយ តើនរណាអាចធ្វើអីគេបាន? cpp​នៅតែកាន់ អំណាច និង កំពុងបន្តការសម្លាប់នេះតទៅទៀត។ ដូច្នេះហើយបានជាពួកអ្នកគាំទ្រ cpp គេនៅតែ​ក្អេង​ក្អាង មោទនភាពចំពោះអ្វីដែលគេបានប្រព្រឹត្តិ។​ តាមប្រវត្តិសាស្ត្របានបង្ហាញថា ពួកចោរ និង​ពួក​ឃាតករ តែង​តែមានអំណាចខ្លាំងក្លាណាស់ ក្នុងកាលទេសៈមួយនោះ ប៉ុន្តែទីបំផុតពួកគេត្រូវតែ​វិនាស។តាមហេតុផលនេះ​ គេ អាចទាយដឹងថា​cpp​នឹងវិនាសនៅថ្ងៃណាមួយ តែមិនដឹងថា តើពួក​គេនឹងត្រូវវិនាសដោយរបៀបណា? មានតែអត់ធ្មត់ រង់ចាំមើលទាំអស់គ្នាតែប៉ុណ្ណោះ។

  9. .. says:

    ទ្រាំកន្លះសតវត្សរ៍ទៀតទៅ«ភ្នែកភ្លើ»ឣ្ហើយ!បើឣាចនៅដល់ឣាយុប៉ុណ្ណឹងបាន!ហាស!ហាសៗៗ!។
    បក្សប្រជាជនម៉េចនឹងត្រូវសម្លាប់ខ្លួនឯងដូចពួកល្ងង់ដប់ជិតប៉ុន្មានក្បាលហ្នឹងនោះ!។

  10. VengSreng(ChongAkheat) says:

    ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែនភ័យខ្លាចទូរទស្សន៍ឯករាជ្យនោះ នឹងផ្សាយ មុខមាត់ ពិតរបស់ វា –
    – វា ជា ខ្មែរ ក្រហម
    – ជនក្បត់ ជាតិ
    – ឧបករណ៍ ឈ្លានពាន របស់ វៀតណាម
    – អាយ៉ង youn
    – លួចទ្រព្យសម្បត្តិជាតិ
    -ឃាតករ
    – ភេរវករ
    – ចរាចរគ្រឿងញៀន
    -ចរាចរណ៍មនុស្ស
    -កាត់ដីនិងទឹកឱ្យទៅប្រទេសវៀតណាម
    – ប៊ុន រ៉ានី បានសម្លាប់ ពិសិដ្ឋ pelika

    – beam kdor ah ហ៊ុន neng
    – ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុន សែន choy ជាមួយនឹងក្មេងស្រី
    – និងរឿងអាក្រក់ ផ្សេងទៀត មួយ លាន ប្រភេទ tiet អំពី ah ហ៊ុនសែននិងក្រុមគ្រួសារ វា

  11. khmer krouk says:

    ម្នាក់ៗ ​រកតែសុខរាងៗខ្លួន ។ ដើម្បីអភិវ័ឌន៍ជាតិ ដំដូងត្រូវអភិវ័ឌន៍ធនធានមនុស្ស តែឥឡូវនេះ
    យូនបានបង្ខំកូនប្រុសខ្លួន ឲ្យមករៀបការជាមួយស្រ្តីខ្មែរ ជាពិសេស នៅតាមជនបទ។
    តើអ្នកទាំងអស់គ្នាជួយគិតមើល!!! តើវាទៅជាយ៉ាងណា?
    នៅភ្នំពេញ យួនបានដណ្ដើមទីផ្សារខ្មែរអស់ហើយ ។
    របស់ខ្មែរគេមិនគាំទ្រទេ ចំនែកប្រុសខ្មែរខ្លះ គេចូលចិត្តស្រីយួន យកប្រពន្វយួន។
    បញ្ហានេះ​យើងគួរជួយទប់ស្កាត់ផង!!
    សប់ថ្ងៃយើងពិបាក រកអ្នកខ្លាំងនៅស្រុកខ្មែរណាស់
    អ្នកខ្លាំងរត់អស់ហើយ
    បែកបាក់សាមគ្គី។
    អ្នកខ្លះបានមកស្រុកគេ ក្កេងក្អាង ។
    ហ្ណើយ សូមសំណាងល្អ អ្នកស្នេហាជាតិ។

  12. សែនភ្លើសែន says:

    បេះក្បាលពួកអាខួរក្បាលអន់ជាងសត្វឆ្កែតិរច្ឆានចោលខ្លះៗទៅ
    កុំទុកឱ្យពូជអាចង្រៃប្រទេសជាតិនៅហុតឈាមជាតិច្រើនពេក ។

  13. ((●益●)) says:

    ជាការពិតពួកខួរក្បាលលាមក ហ៊ុន សែន និងហ្វូងឆ្កែអគតិកំសាកញី
    វាភ័យញ័រខ្លួន ខ្លាចមេដឹកនាំយោធាសៀមសំពងក្បាលឆ្កែពួកវាចេញ
    ពីអំណាចខានលួចប្លន់ប្រជាជនខ្មែរ ទើប ហ៊ុន សែន ខំលូនក្បាលកាន់ក្តឱ្យ
    សៀមនោម !
    ហើយខំស្រែកជំទាលគាំទ្រសៀមដែលកំពុងដឹកប្រជាជនខ្លួនមកចាក់ចោល
    នៅតាមជាយដែនយ៉ាងអាម៉ាស់មុខជាតិ និងហាក់បីសៀមកំពុងយកជើង
    ធាក់ក្បាល ហ៊ុន សែន ជាមេដឹកនាំអន់ម្នាក់យ៉ាងអាប់មុខក្រៃលែង ។

  14. Anonymous says:

    Don’t say that the 5-6
    of

  15. VengSreng(ChongAkheat) says:

    ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែនភ័យខ្លាចទូរទស្សន៍ឯករាជ្យនោះ នឹងផ្សាយ មុខមាត់ ពិតរបស់ វា –
    – វា ជា ខ្មែរ ក្រហម
    – ជនក្បត់ ជាតិ
    – ឧបករណ៍ ឈ្លានពាន របស់ វៀតណាម
    – អាយ៉ង youn
    – លួចទ្រព្យសម្បត្តិជាតិ
    -ឃាតករ
    – ភេរវករ
    – ចរាចរគ្រឿងញៀន
    -ចរាចរណ៍មនុស្ស
    -កាត់ដីនិងទឹកឱ្យទៅប្រទេសវៀតណាម
    – ប៊ុន រ៉ានី បានសម្លាប់ ពិសិដ្ឋ pelika

    – beam kdor ah ហ៊ុន neang
    – ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុន សែន choy ជាមួយនឹងក្មេងស្រី
    – និងរឿងអាក្រក់ ផ្សេងទៀត មួយ លាន ប្រភេទ tiet អំពី ah ហ៊ុនសែននិងក្រុមគ្រួសារ វា

    =====================

    កម្មករមកពីទល់ដែនថៃ
    July 5, 2014 at 11:15 am

    មេម៉ាហ្វីយ៉ា គឺអាមួយហ្នឹង (ចង្អុុលដាក់គេ គឺខ្លួនឯងសោះជាមេហ្វីយ៉ា)

    ======================

    Ah ម៉ុង រិទ្ធី និង ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែន រត់ពន្ធគ្រឿងញៀន ចរាចរគ្រឿងញៀន Ah ហ៊ុនសែន chea -neak ការពារ

  16. Anonymous says:

    July 5-6 1997 was a conflict not a coup de ta. It was the war between CPP and Funcenpec factions. How do you ask the government to investigate the Armed Conflict?
    In that war both factions equipped with armaments.
    In the state of war you cannot ask any body for justice because you lost. In the war both sides suffered the loss of their soldiers as well as the innocent civilians lives caught between the fight.
    CNRP Kim Sokha try to politicize the July 5-6 1997 event in the hope that he will get the support from the Majority of the Khmer People.
    As for Mr Brad Adam the Human Right Watch is trying to make Mr Hun Sen and CPP to compensate the loss of lives of the civilian caught in that conflict.
    Brad Adam, you forget that your country The United States dropped the bombs in Cambodia in 1969 killing 600,000 the Khmer Civilians ,and later on in 1970 the United States Army invaded Cambodia killing thousands more of Cambodians the US don’t even pay a Penney or a Cent to the victim’s families at all.
    Brad Adam is a spokesman for CNRP. Before you do anything, you need to use your brain Brad Adam that your government has the Khmer’s blood in their hands.
    The US killed 600,000 Khmer Civilian in 1969. The US owes its moral and financial responsibility to the Khmer People. One of the Khmer Victim is Mr Hun Sen.
    He lost one eye side because of the US B 52 Bombers.

  17. i,khmer says:

    …don’t blame on the US B-52, they only dropped to the VC only but, Hun Sen was one of them. Hun sen should blame on that mother fucker whose let VC used Ho fucking Chimin trail along the Khmer border for supplied and ammunition to the north VC.

  18. La Rosa says:

    ពេលគេវាយយួន៩ កងពលតូច អោយចេញពីស្រុកខ្មែរ កាលពី១៩៧០ ពួកខ្មែរក្រហម វាបែរជាចូលយួនវាយផ្ដួលអ្នកស្នេហាជាត់ឯងទៅវិញ! ទីបំផុតយួនដាកពួកវាខ្ចប់ងាប់មិនស្ទើរ!!! អាខ្លះចាប់បានចូលតុលាការអន្ដរជាតិ! អាតូចតាចរត់ចូលយួនបានលុយ បានធ្វើធំរហូតសព្វថ្ងៃ!!!កម្មពារមានមែនសម្រាប់ពួកអាភ្លើអស់ហ្នឹង!

  19. Srey Khmer says:

    The Vietnamese occupied Cambodia in pre-1970 with 3 army divisions. The Vietnamese spies and secret agents were erywhere in Phnom Penh and the other towns!