ដោយ ជី វិតា
2014-07-04
RFA

ទាហានរដ្ឋាភិបាលដើរខាងមុខរថក្រោះឆេះ នៅលើដងផ្លូវមួយក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃ៧ ខែកក្កដា ឆ្នាំ១៩៩៧។ AFP File Photo
ព្រឹត្តិការណ៍រដ្ឋប្រហារបង្ហូរឈាមដឹកនាំដោយសហនាយករដ្ឋមន្ត្រីទី២ លោក ហ៊ុន សែន ទម្លាក់សហនាយករដ្ឋមន្ត្រីទី១ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចេញពីអំណាចកាលពីឆ្នាំ១៩៩៧ នោះ គិតមកដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៤ មានរយៈពេល ១៧ឆ្នាំហើយ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអន្តជាតិ និយាយថា រដ្ឋប្រហារថ្ងៃទី៥ និងទី៦ ឆ្នាំ១៩៩៧ នោះ មិនត្រឹមតែការសម្លាប់មនុស្សក្រៅច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាដើមចមនៃការផ្តាច់ឫសគល់នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ទៀតផង។
បំផ្លាញចោលថ្នាលប្រជាធិបតេយ្យ
នាយកប្រតិបត្តិផ្នែកអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ដែលបានឃ្លាំមើលការវិវត្តន៍នូវស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជា តាំងពីដើមទសវត្សឆ្នាំ១៩៩០ មកនោះ បានអោយដឹងថា រដ្ឋប្រហារឆ្នាំ១៩៩៧ បានបំផ្លាញចោលកិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ និងពន្លកនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក ប្រ៊ែដ អាដាម៖ «រដ្ឋប្រហារឆ្នាំ១៩៩៧ បានកម្ទេចចោលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ បំផ្លាញចោលលទ្ធផលបោះឆ្នោតឆ្នាំ១៩៩៣ ដែលសហគមន៍អន្តរជាតិបានចំណាយលុយរាប់ពាន់លានដុល្លារ និងពេលវេលាយ៉ាងក្រាស់ក្រែល ដើម្បីជួយកម្ពុជា អោយមានលទ្ធិប្រជាធិបតេយ្យឡើងវិញ។ លោក ហ៊ុន សែន ដែលខ្លាចចាញ់ការបោះឆ្នោតឆ្នាំ១៩៩៨ បានធ្វើរដ្ឋប្រហារ។ វាជាការសំខាន់ណាស់ដែលត្រូវដឹងថា រដ្ឋប្រហារឆ្នាំ១៩៩៧ មិនមែនជារដ្ឋប្រហាររបស់គណបក្សប្រជាជនកម្ពុជាទេ ពីព្រោះលោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ និងលោក កែ គឹមយ៉ាន អគ្គមេបញ្ជាការកងទ័ពជាតិ សុទ្ធតែបានបដិសេធមិនចូលរួមធ្វើរដ្ឋប្រហារនោះ។ នេះជារដ្ឋប្រហាររបស់លោក ហ៊ុន សែន ដែលបានប្រើប្រាស់កម្លាំងកងអង្គរក្សផ្ទាល់របស់លោក ប្រើប្រាស់កម្លាំងប៉ូលិសដឹកនាំដោយលោក ហុក ឡង់ឌី កម្លាំងប៉េអឹម កម្លាំងយោធាមួយចំនួនដែលលោកបញ្ចុះបញ្ចូលបាន ហើយក៏បានប្រើប្រាស់អតីតកងទ័ពខ្មែរក្រហមដឹកនាំដោយលោក កែវ ពង្ស និងលោក ភុន ភាព ដែរ។ ប៉ុន្តែលោក ហ៊ុន សែន ចោទគណបក្សហ៊្វុនស៊ិនប៉ិចថា នាំខ្មែរក្រហមចូលក្រុងភ្នំពេញ តែការស៊ើបអង្កេតរបស់ខ្ញុំមិនមានភស្តុតាងបញ្ជាក់បែបនោះទេ»។
កម្ពុជាមិនដែលជាសះពីស្នាមរបួសនៃរដ្ឋប្រហារបង្ហូរឈាម
លោក ប៊្រែដ អាដាម បន្តអះអាងថា រដ្ឋប្រហាររបស់លោក ហ៊ុន សែន ដែលបានសម្លាប់ទាហានរាជានិយមស្មោះត្រង់នឹងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១ យ៉ាងតិច ២០០នាក់នៅឆ្នាំ១៩៩៧ នោះ បានពង្រឹងអំណាចលោក ហ៊ុន សែន កាន់តែខ្លាំង និងកាន់តែផ្ដាច់ការ។
លោក ប៊្រែដ អាដាម៖ «កម្ពុជាមិនដែលបានជាសះស្បើយឡើងវិញពីរដ្ឋប្រហារកាលពី ១៧ឆ្នាំមុនឡើយ។ ឧទាហរណ៍រដ្ឋប្រហារនោះបានធ្វើអោយលោក ហ៊ុន សែន អាចគ្រប់គ្រងការបោះឆ្នោតឆ្នាំ១៩៩៨ ដែលការបោះឆ្នោតនោះ មានការលួចបន្លំ និងពោរពេញដោយការបង្ហូរឈាម។ មនុស្សជាច្រើននាក់បានត្រូវសម្លាប់នៅមុនពេល និងក្រោយពេលបោះឆ្នោតដោយកម្លាំងប្រដាប់អាវុធរបស់លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។ ប្រការនោះបាន ធ្វើអោយលោក ហ៊ុន សែន គ្រប់គ្រងអាសនៈជាងពាក់កណ្ដាលនៃរដ្ឋសភា ហើយគាត់ក្លាយជានាយករដ្ឋមន្ត្រី។ ចាប់ពីពេលនោះ លោក ហ៊ុន សែន អាចគ្រប់គ្រងលើយន្តការបោះឆ្នោត លើប៉ូលិសលើកងទ័ពនិងលើតុលាការដែលសុទ្ធតែជាស្ថាប័នដែលត្រូវឯករាជ្យ ពីគណបក្សនយោបាយទាំងអស់ ហើយឥឡូវនេះ កម្ពុជាក្លាយជាប្រទេសផ្ដាច់ការ ដែលមនុស្សម្នាក់ជាអ្នកសម្រេចចិត្តលើកិច្ចការធំៗទាំងអស់។ ពេលនេះមិនមានលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោក ហ៊ុន សែន កាន់អំណាចជិត ៣០ឆ្នាំហើយ។ គាត់ និយាយថា គាត់នឹងនៅបន្តគ្រប់គ្រងកម្ពុជា រហូតដល់គាត់អាយុ ៧០ ឬ ៨០ ឬ ៩០ (ឆ្នាំ) គឺថា ស្រេចតែចិត្តគាត់។ គាត់មិនមានបំណងចុះពីអំណាចឡើយ។ ការធ្វើរបៀបនេះ មិនបានជួយកម្ពុជា»។
រដ្ឋាភិបាលថាគ្មានបទល្មើសទេ
ទាក់ទងនឹងការរកយុត្តិធម៌ជូនជនរងគ្រោះនៃការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ក្នុងព្រឹត្តិការណ៍រដ្ឋប្រហារកាលពីឆ្នាំ១៩៩៧ នោះ លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី៣ កក្កដា ឆ្នាំ២០១៤នេះ បានបដិសេធសំណើរបស់គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសង្គ្រោះជាតិ ដែលតែងស្នើអោយស៊ើបអង្កេតទៅលើឃាតកម្មនៅពេលនោះ។
លោក គៀត ច័ន្ទថារិទ្ធ ចាត់ទុកព្រឹត្តិការណ៍បង្ហូរឈាមនៅថ្ងៃ៥ ថ្ងៃ៦ ខែកក្កដា ឆ្នាំ១៩៩៧ ថា ជាជម្លោះនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ហើយគ្មានបទល្មើសអីទេ៖ «ខ្ញុំមិនគិតថា ជាបទល្មើស ហើយខ្ញុំមិនយល់ថាជារដ្ឋប្រហារទេ។ …នោះជាការចោទគ្នាទៅវិញទៅមក ជានយោបាយទេ។ …អ្នកណាផ្ដើមអ្នកណាអីនោះ ទាល់តែថ្នាក់ដឹកនាំបានលោកដឹង ហើយលោកអាចបកស្រាយបាន។ ខ្ញុំហួសសមត្ថភាពហើយ»។
ឧក្រិដ្ឋកម្មសង្គ្រាម
ប៉ុន្តែសម្រាប់លោក ប៊្រែដ អាដាម អតីតមន្ត្រីច្បាប់ជាន់ខ្ពស់នៃឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា និងបច្ចុប្បន្នជានាយកប្រតិបត្តិផ្នែកអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ដែលបានចុះស៊ើបអង្កេតគាស់កកាយរណ្ដៅសាកសពជនរងគ្រោះ ហើយថតរូប និងចងក្រងជាឯកសារអំពីហេតុការណ៍សម្លាប់ទាហានរាជានិយមក្នុងព្រឹត្តិការណ៍រដ្ឋប្រហារនោះ និយាយថា ការសម្លាប់ពេលនោះ គឺជាអំពើបទឧក្រិដ្ឋរំលោភច្បាប់សង្គ្រាម។ លោកថា បើទោះជាការសម្លាប់មនុស្សជាអំពើមិនល្អមែន ប៉ុន្តែប្រសិនបើការបាត់បង់ជីវិតមនុស្សដ៏ច្រើននៅក្នុងថ្ងៃរដ្ឋប្រហារនោះ បណ្ដាលមកពីការប្រយុទ្ធគ្នាលើសមរភូមិ ឬក៏ជាការសម្លាប់ដោយភ័ន្តច្រឡំ វាអាចទទួលយកបាន។
លោក ប៊្រែដ អាដាម៖ «ប៉ុន្តែអ្នកដឹងទេ នៅពេលដែលមនុស្សទាំងនោះត្រូវបានគេដេញតាមចាប់ ហើយសម្រាតសំលៀកបំពាក់ចេញពីខ្លួន ចងមុខ ចងស្លាបសេក ឬដាក់ខ្នោះ រួចប្រើកាំភ្លើងបាញ់បំបែកលលាដ៍ក្បាល ហើយកប់ក្នុងរណ្ដៅរាក់ៗ នោះគឺជារឿងមួយដ៏អសីលធម៌ និងអមនុស្សធម៌ផ្សេងទៀតទៅវិញ។ វាជាអំពើដ៏គួរឲ្យស្អប់ខ្ពើមខ្លាំងណាស់»។
លោក ប៊្រែដ អាដាម បញ្ជាក់ថា ការសម្លាប់ឈ្លើយសឹក ការសម្លាប់មនុស្សគ្មានអាវុធក្នុងដៃ ឬការសម្លាប់ជនស៊ីវិល គឺជាឧក្រិដ្ឋកម្មសង្គ្រាម។
អនុលោមតាមច្បាប់អន្តរជាតិ ឧក្រិដ្ឋកម្មមួយចំនួនមិនមានអាជ្ញាយុកាលទេ។ នោះមានន័យថា ទោះជាឧក្រិដ្ឋកម្មនោះកន្លងផុតទៅយូរយារប៉ុណ្ណាក៏ដោយ ជនល្មើសមិនអាចរួចខ្លួនបានឡើយ។ មានឧក្រិដ្ឋកម្ម៣ប្រភេទដែលមិនមានអាជ្ញាយុកាល។ ឧក្រិដ្ឋកម្មទាំង៣នោះ មាន ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មមនុស្សជាតិ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
ឧក្រិដ្ឋកម្មទាំង៣នេះបានកើតមាននៅក្នុងប្រទេសកម្ពុជា រួចទៅហើយ។ គឺវាបានកើតឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហមក្នុងទសវត្សឆ្នាំ១៩៧០។ ដោយហេតុថា ឧក្រិដ្ឋកម្មទាំង៣ប្រភេទនេះ មិនមានអាជ្ញាយុកាលនេះហើយ ទើបផ្ដល់ជាមូលដ្ឋានច្បាប់ដល់កម្ពុជា អោយបង្កើតបានសាលាក្ដីខ្មែរក្រហម ដែលកំពុងជំនុំជម្រះទោសអតីតមេដឹកនាំរបបខ្មែរក្រហមនាពេលបច្ចុប្បន្ន បើទោះជាឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម បានកន្លងផុតទៅជាង ៣៥ឆ្នាំហើយក្តី។
ក្រោមច្បាប់អន្តរជាតិ មេដឹកនាំមិនអាចរួចខ្លួនបានដោយគ្រាន់តែឆ្លើយថា មិនបានដឹងអំពីឧក្រិដ្ឋកម្មដែលបានកើតឡើងក្នុងរបបដែលខ្លួនគ្រប់គ្រងនោះទេ។
វត្តមានសាលាក្ដីខ្មែរក្រហមជាឧទាហរណ៍ស្រាប់។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លោក ខៀវ សំផន មានមុខតំណែងជាប្រធានគណៈប្រធានរដ្ឋ ឬជាប្រមុខរដ្ឋ។ ក្នុងការជំនុំជម្រះក្នុងសាលាក្ដីខ្មែរក្រហម នៅពេលបច្ចុប្បន្ន លោក ខៀវ សំផន ព្យាយាមឆ្លើយបកស្រាយថា ក្នុងសម័យកាលនោះលោកមានតែតំណែងទេ មានតែឈ្មោះប៉ុណ្ណោះ រីឯអំណាចមិនមានឡើយ។ លោកថែមទាំងប្រាប់តុលាការទៀតថា លោកមិនទាំងបានដឹងអំពីការសម្លាប់មនុស្សប្រមាណ ១៧.០០០នាក់ នៅមន្ទីរស.២១ ផង កណ្ដាលក្រុងភ្នំពេញ ផង។
ប៉ុន្តែក្រុមព្រះរាជអាជ្ញាកំពុងព្យាយាមភ្ជាប់មុខតំណែង និងការទទួលខុសត្រូវរបស់គាត់ទៅនឹងឧក្រិដ្ឋកម្មទាំងឡាយដែលកើតឡើងក្នុងរបបមួយដែលមានរូបគាត់ជាអ្នកដឹកនាំកំពូល។ ក្នុងទឡ្ហីករណ៍ទាញភ្ជាប់អោយលោក ខៀវ សំផន ជាប់មានការទទួលខុសត្រូវ រួមទោសជាមួយជនជាប់ចោទដទៃទៀតនោះ ក្រុមព្រះរាជអាជ្ញាកំពុងប្រើទ្រឹស្ដីច្បាប់មួយដែលគេហៅថា សហឧក្រិដ្ឋកម្មរួម ឬ Join Criminal Enterprise។
បើគេធ្វើការប្រៀបធៀបរវាងការប្រហារជីវិតទាហាន និងមន្ត្រីគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចក្រោយការចាប់ខ្លួនក្នុងព្រឹត្តិការណ៍រដ្ឋប្រហារកាលពីឆ្នាំ១៩៩៧ និងការប្រហារជីវិតឈ្លើយសឹក ដែលជាទាហាននៃរបបសាធារណរដ្ឋខ្មែរ ដឹកនាំដោយលោក លន់ នល់ ដោយកងទ័ពខ្មែរក្រហមនៅឆ្នាំ១៩៧៥ នោះ ហាក់ដូចជាមិនខុសគ្នាទេ។ អ្វីដែលខុសគ្នានោះ គឺគ្រាន់តែចំនួនជនរងគ្រោះតែប៉ុណ្ណោះ។
និយាយដល់ឧក្រិដ្ឋកម្មសង្គ្រាម លោក ប៊្រែដ អាដាម នាយកប្រតិបត្តិផ្នែកអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ បញ្ជាក់ថា ជនដៃដល់ និងអ្នកបញ្ជាសម្លាប់ត្រូវប្រឈមចំពោះមុខច្បាប់។ លោកថា ទោះជាមិនបានចេញបញ្ជាឲ្យសម្លាប់ក្តី ប៉ុន្តែបានដឹងអំពីសកម្មភាពសម្លាប់ ហើយមិនបានព្យាយាមទប់ស្កាត់ការសម្លាប់នោះ ក៏ត្រូវមានទោសដែរ។
លោកបញ្ជាក់យ៉ាងដូច្នេះ៖ «មានគោលការណ៍មួយហៅថា ទ្រឹស្ដីគ្រប់គ្រង និងបញ្ជាតាមខ្សែរយៈ។ ទ្រឹស្ដីនេះចែងថា ប្រសិនបើអ្នកជាមេបញ្ជាការ ហើយអ្នកបានដឹង ឬគួរតែបានដឹងថា មានការរំលោភលើច្បាប់សង្គ្រាមកំពុងកើតឡើង ប្រព្រឹត្តដោយអ្នកនៅក្រោមបញ្ជារបស់អ្នក ដូច្នេះអ្នកត្រូវចាត់វិធានការសមស្របណាមួយ ដើម្បីបញ្ឈប់ការរំលោភទាំងនោះ។ ប្រសិនបើអ្នកមិនបញ្ឈប់ទេ អ្នកនឹងត្រូវទទួលខុសត្រូវចំពោះការផ្ដន្ទាទោសតាមច្បាប់។ ប្រសិនបើអ្នកមិនបានដឹងហេតុការណ៍សម្លាប់នោះទេ ប៉ុន្តែក្នុងនាមជាមេបញ្ជាការ អ្នកព្យាយាមមិនចង់ដឹងឮ អ្នកនឹងរងការចោទថា ធ្វើមិនដឹងមិនឮដោយចេតនា។ ការចាប់ឲ្យទទួលខុសត្រូវ វាអាស្រ័យលើឋានានុក្រម ឬខ្សែសង្វាក់នៃការបញ្ជា និងការគ្រប់គ្រង ព្រមទាំងការត្រួតត្រាលើប្រព័ន្ធទំនាក់ទំនង និងព័ត៌មានដែលត្រូវផ្ដល់ឲ្យគ្នាទៅវិញទៅមកតាមរយៈអ្នកចេញបញ្ជា»។
ច្បាប់សង្គ្រាម ឬច្បាប់មនុស្សធម៌អន្តរជាតិដែលបានកំណត់ដោយអនុសញ្ញាក្រុងហ្សឺណែវ ចែងថា ទាហានដែលត្រូវបានចាប់ខ្លួនក្នុងសមរភូមិ ឬបានទម្លាក់អាវុធចុះចូល គឺជាឈ្លើយសឹក ឬអ្នកទោសសង្គ្រាម។ ពេលនោះជីវិត និងសេចក្ដីថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិរបស់ពួកគេត្រូវទទួលបានការការពារ ហើយបន្ទាប់ពីចប់សង្គ្រាម ពួកគេត្រូវបានដោះលែង។ ការប្រហារជីវិតសត្រូវរបស់ខ្លួនដែលបានទម្លាក់អាវុធចុះចូល ឬគ្មានអាវុធនៅក្នុងដៃគឺជាការរំលោភច្បាប់សង្គ្រាម ឬជាឧក្រិដ្ឋកម្មសង្គ្រាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សង្គមស៊ីវិល៖ បក្សទាំង២ចង់មានឥទ្ធិពលលើគ.ជ.បដូចគ្នា
- សាលារាជធានីមិនឲ្យក្រុមនិស្សិតធ្វើបាតុកម្មមុខទូតវៀតណាម
- លោក កឹម សុខា ផ្ដួចផ្ដើមឲ្យបង្កើតមជ្ឈមណ្ឌលកត់ត្រាទុកឯកសារឧក្រិដ្ឋកម្ម
- សមាជិកព្រឹទ្ធសភាបក្សប្រឆាំងប្រកាសមិនចូលប្រជុំរហូតចប់អាណត្តិ
- កុមារីដែលម្ដាយចាក់ច្រវាក់បង្ខាំងទុកនៅផ្ទះត្រូវមន្ទីរសង្គមកិច្ចយកទៅចិញ្ចឹម
- បក្សជាប់ឆ្នោតទាំងពីរនៅតែអះអាងថាចង់ចរចាដោះស្រាយបញ្ហានយោបាយ
- យូមែនរ៉ៃត៍វ៉ច្ឆ៖ គ្រួសារអ្នកស្លាប់ដោយរដ្ឋប្រហារឆ្នាំ៩៧ត្រូវបន្តទាមទាររកយុត្តិធម៌
- គ្រួសារជនសង្ស័យចោទពីបទប្លន់នៅសៀមរាបទាមទារដោះលែងជនសង្ស័យ
- មន្ត្រីជាន់ខ្ពស់នគរបាលជាតិបដិសេធធ្វើការស៊ើបអង្កេតលើឃាតកម្មរដ្ឋប្រហារឆ្នាំ៩៧
បើសិនជាលោក ហ៊ុន សែន ឣាចចាប់ដៃជាមួយនិងមេដឹកនាំថៃក៏ជាការគួរចាប់ឣារម្មណ៍ដែរ
ព្រោះថា ថៃជាសម្ព័ន្ធមិត្តរបស់មហាឣំណាចឣាមេរិក ឣញ្ចឹងហើយបានជាគេឣាចធ្វើរដ្ឋប្រហារ
ផ្តួលឣ្នកដឹកនាំជាច្រើនលើកច្រើនសា តែគ្មានឣាពួកឆ្កែណាហ៊ានទិតៀនវាយប្រហារឬដាក់
ទណ្ឌកម្មឣីដល់ប្រទេសមួយនេះឡើយ សូម្បីតែការបាញ់បង្រ្កាបបាតុករស្លាប់ជិតរយរបួសដល់ពាន់
តែបើខ្មែរយើងវិញហ៊ានតែស្លាប់ក្រោមដប់ពួកឆ្កែវាព្រុសលូឮទ្រហឹងគ្មានដឹងទិសតំបន់ឣីឡើយ។
ឣញ្ចឹងហើយបានថាបើលោក ហ៊ុន សែន មានឣ្នកជិតខាងជួយជាយោបល់ខ្លះឣាចសំពងក្បាល
ពួកឆ្កែឣត់កំណើតឲ្យវារកតែឣាចម៍ស៊ីមិនបានទៅគឺវាត្រូវដេកននៀលដីលេងធ្វើឣីកើតបាត់។
ទៅខ្លាចឣាទណ្ឌកម្មសេដ្ឋកិច្ចឣាចម៍ឣី មិនចេះរបៀបរស់ខ្លួនឯងទេឬឣី?មើលកូរ៉េខាងជើងនៅ
ឯកោរាប់ឆ្នាំមានងាប់ឯណា ចុះខ្មែរវិញមានធ្លាក់ទឹកកកឯណាដូចកូរ៉េទៅបានជាខ្លាចស្លាប់ម្លេះ?
ថ្មីៗនេះសូម្បីជប៉ុនចង់លាងខ្លួនដកទណ្ឌកម្មខ្លះដល់កូរ៉េខាងជើង ក៏ប្រទេសឯកោមួយនេះមិនខ្ចី
ខ្វល់បានទាំងឌឺបាញ់មីសស៊ីលប៉ុន្មានគ្រាប់លេងទៀត ធ្វើឣីកយ!។ ចំណែកឣ៊ីរ៉ាក់វិញតើលោក
មហាឣំណាចកំពុងតែឈឺក្បាលវិលក្បុងយ៉ាងម៉េចខ្លះដែរ? វាពិតជាយ៉ាប់ហើយបើយើងចង់ផ្ចាញ់
គេហួសហេតុពេកដល់គេលេងខ្វល់ចង់រស់ វាពិតជាមានរឿងមួយផ្សេងទៀត។
ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែនភ័យខ្លាចទូរទស្សន៍ឯករាជ្យនោះ នឹងផ្សាយ មុខមាត់ ពិតរបស់ វា –
– វា ជា ខ្មែរ ក្រហម
– ជនក្បត់ ជាតិ
– ឧបករណ៍ ឈ្លានពាន របស់ វៀតណាម
– អាយ៉ង youn
– លួចទ្រព្យសម្បត្តិជាតិ
-ឃាតករ
– ភេរវករ
– ចរាចរគ្រឿងញៀន
-ចរាចរណ៍មនុស្ស
-កាត់ដីនិងទឹកឱ្យទៅប្រទេសវៀតណាម
– ប៊ុន រ៉ានី បានសម្លាប់ ពិសិដ្ឋ pelika
– beam kdor ah ហ៊ុន nag
– ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុន សែន choy ជាមួយនឹងក្មេងស្រី
– និងរឿងអាក្រក់ ផ្សេងទៀត មួយ លាន ប្រភេទ tiet អំពី ah ហ៊ុនសែននិងក្រុមគ្រួសារ វា
5-6 /07/1997 was not a military coup or state coup but it was an arm conflict between 2 parties CPP and FUNCINPEC . This is simply to understand that why it has been happen like this?
Two leaders from 2 political parties with two different arm forces , we can predict that in one day how long they can run the country without arm clashes occurred ?
កាលនោះ ខ្ញុំនៅរៀនថ្នាក់ទី៤ ខ្ញុំរត់កាត់ថ្នល់ពេលយួនបាញ់ទាហានខ្មែរ
ខ្ញុំចាំបាន លោកញឹក ប់ុនឆៃរត់កាត់ភូមិខ្ញុំ ។ កាលនោះ អានិតលោកណាស់ បិះនឹងស្លាប់។
ចំនែក ទាហានផ្សេងទៀត ត្រូវបានទាហានយួនរបស់ហ៊ុនសែន ចាប់យកមកសម្លាប់យ់ាងវេទនា ខ្លះវះយកថ្លើមទៅឆាស៊ី លោតពេញខ្ទះ។កាលនោះ គ្នាមទូរស័ព្ទថត ដូចសម័យនេះទេ។
បើមានខ្ញុំថត ផូសត័តាម ហ្វេសបុកហើយ គួរឲ្យស្តាយណាស់ ។
ពេលគេ សម្លាប់ទាហានទាំងនោះ គេកប់ចោល ក្បែរភូមិខ្ញុំ ពេលនោះ ខ្ញុំសង្វែកខ្លាំងណាស់ តែមិនដឹង
ធ្វើយ៉ាងណា ខ្ញុំចង់លើកដៃ សំពះទាហានយួនលោកហ៊ុន សែន កុំឲ្យសម្លាប់ទាហានខ្មែរតែ មិនហ៊ាន
។ ខ្ញុំជឿថា ពេលអាចង្រៃឆ្កែបំរើយួននេះ អស់អំណាចទៅ អំពើឃាតកម្មទាំងអស់ នឹងរកឃើញជនជនរងគ្រោះ តែពេលនេះ ត្រូវខ្មែរអ្នកស្នេហាជាតិទាំងអស់ កំអាលច្រលោត
ត្រុវ ធ្វើសន្សឹមៗ
ពេលនេះ វាតែងតែរកល្បិច ឲ្យយើងប្រើហឹង្សារួច រួចវាប្រើ កំលាំងអាវុត យកលេះ មកសម្លាប់យើង
ចោល ហើយ ចោទថាយើងជាជនក្បត់ ត្រូវប្រយ័ត្ន ផង។
សូមសំណាងល្អ
នយោបាយនៅប្រទេសថៃទាំងមូលគេឈរនៅខាងប្រទេសលទ្ធិប្រជាធិបតេយ្យតែមួយ។ចំណែក
ឯប្រទេសកម្ពុជាអ្នកកាន់អំណាចសព្វថ្ងៃកំពុងតែខំលើកជើងប្រទេសកុម្មុយនិស្ត។ចង់ប្រើប្រាស់
កម្លាំងយោធាធ្វើដូចប្រទេសថៃ ?។ខ្ញុំចង់ឲ្យពួកអ្នកឯងធ្វើឲ្យបានឆាប់កាន់តែល្អ វានឹងងាយស្រួល
ដល់ការសម្រេចភ្លាមៗរបស់អង្គការសហប្រជាជាតិ។ត្រូវតែរំសាយចោលឲ្យអស់អតីតពួកខ្មែរ
ក្រហមខំប្រឹងធ្វើពុតជាមនុស្សល្អដើម្បីឆាប់បានបញ្ចប់មិនចាំបាច់ពិបាកផ្សះផ្សាបង្រួបបង្រួម។
ជាការពិតពួកខួរក្បាលលាមក ហ៊ុន សែន និងហ្វូងឆ្កែអគតិកំសាកញី
វាភ័យញ័រខ្លួន ខ្លាចមេដឹកនាំយោធាសៀមសំពងក្បាលឆ្កែពួកវាចេញ
ពីអំណាចខានលួចប្លន់ប្រជាជនខ្មែរ ទើប ហ៊ុន សែន ខំលូនក្បាលកាន់ក្តឱ្យ
សៀមនោម !
ហើយខំស្រែកជំទាលគាំទ្រសៀមដែលកំពុងដឹកប្រជាជនខ្លួនមកចាក់ចោល
នៅតាមជាយដែនយ៉ាងអាម៉ាស់មុខជាតិ និងហាក់បីសៀមកំពុងយកជើង
ធាក់ក្បាល ហ៊ុន សែន ជាមេដឹកនាំអន់ម្នាក់យ៉ាងអាប់មុខក្រៃលែង ។
It is a war crime, crime against humanity committed by men of CPP!
ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែនភ័យខ្លាចទូរទស្សន៍ឯករាជ្យនោះ នឹងផ្សាយ មុខមាត់ ពិតរបស់ វា –
– វា ជា ខ្មែរ ក្រហម
– ជនក្បត់ ជាតិ
– ឧបករណ៍ ឈ្លានពាន របស់ វៀតណាម
– អាយ៉ង youn
– លួចទ្រព្យសម្បត្តិជាតិ
-ឃាតករ
– ភេរវករ
– ចរាចរគ្រឿងញៀន
-ចរាចរណ៍មនុស្ស
-កាត់ដីនិងទឹកឱ្យទៅប្រទេសវៀតណាម
– ប៊ុន រ៉ានី បានសម្លាប់ ពិសិដ្ឋ pelika
– beam kdor ah ហ៊ុន neang
– ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុន សែន choy ជាមួយនឹងក្មេងស្រី
– និងរឿងអាក្រក់ ផ្សេងទៀត មួយ លាន ប្រភេទ tiet អំពី ah ហ៊ុនសែននិងក្រុមគ្រួសារ វា
=====================
កម្មករមកពីទល់ដែនថៃ
July 5, 2014 at 11:15 am
មេម៉ាហ្វីយ៉ា គឺអាមួយហ្នឹង (ចង្អុុលដាក់គេ គឺខ្លួនឯងសោះជាមេហ្វីយ៉ា)
======================
Ah ម៉ុង រិទ្ធី និង ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែន រត់ពន្ធគ្រឿងញៀន ចរាចរគ្រឿងញៀន Ah ហ៊ុនសែន chea -neak ការពារ
កុំទាន់ឣាលប្រើល្បិចពន្យុះឣីឣា«រាហ៍កន្លង»ឣ្ហើយ!តែគេចង់ធ្វើមិនចាំបាច់សុំយោបល់ពន្យុះ
របស់ឣាគាត់ឯងទេ! កុំនៅតែភ្លើពេក!យីឣាគាត់នេះសមដាក់រហស្សនាម«រាហ៍កន្លង»ឲ្យចំ
ប៉ាច់តែម្តងហើយ។
អា អាចម៍ ! អន់ដូចអាចម៍អញ្ចឹង !