ដោយ៖ ពៅ មេត្តា
ថ្ងៃសុក្រ ទី4 កក្កដា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ទិដ្ឋភាពក្រោយភ្លៀងនៅតាមបណ្តោយផ្លូវមុនីវង្ស(រូបថត ខេស៊ី វីរៈ)
រាជធានីភ្នំពេញជាបេះដូងនៃប្រទេសកម្ពុជាលិចទឹកស្ទើរគ្រប់កន្លែងនៅល្ងាចថ្ងៃសុក្រនេះ បន្ទាប់ពីភ្លឿងធ្លាក់មួយមេធំចាប់ពីម៉ោង៣រសៀល ដល់ ម៉ោង៥ល្ងាច បណ្តាលឲ្យចរាចរណ៍ កកស្ទះ តាមដងផ្លូវស្ទើរគ្រប់កន្លែង។
ក្រោយពេលភ្លៀងធ្លាក់គំហុកជាង២ម៉ោងមកនេះ ផ្លូវមួយចំនួនមួយចំនួនបានលិច ចំណែកផ្លូវ មួយចំនួនទៀតកកស្ទះចរាចរណ៍។
អ្នកធ្វើដំណើរតាមផ្លូវផ្សេងៗ រាយការណ៍ឲ្យដឹងថា ក្រោយពេលភ្លៀងកន្លែងមួយចំនួនដូចជា ផ្សារបឹងកេងកង១ ផ្សារអូឡាពិក ផ្សារដើមគរ ជាដើមដែលលិចទឹកដល់លើជង្គង់ ឬស្មើនឹង កន្លះម៉ែត្រ។
ទឹកភ្លៀងជាមូលហេតុមួយដែលបណ្តាលឲ្យចរាចរណ៍កកស្ទះ ពេលដែលផ្លូវមួយចំនួនលិចទឹកជាហេតុនាំឲ្យអ្នកធ្វើដំណើរប្រជ្រៀតគ្នាទៅរកផ្លូវ ដែលមិនលិចទឹក។ ផ្លូវដែលលិចទឹក ដូចជា ផ្លូវមុនីវង្ស ផ្លូវម៉ៅសេទុង ផ្លូវមុនីរ៉េត និង ផ្លូវកម្ពុជាក្រោមជាដើម។
ម៉ោង៥ម៉ោង៦ និង ជាង៧យប់ ទឹកភ្លៀងនៅតែស្រក់តិចៗ ឡានម៉ូតូកកស្ទះស្ទើរគ្រប់ផ្លូវ។ អ្នកជិះឡានគ្មានមធ្យោបាយណា ក្រៅពីអង្គុយ ស្ងៀមនៅលើឡាននោះទេ។ ចំណែកអ្នក ជិះម៉ូតូ ភាគច្រើនពាក់អាវភ្លៀងនៅចន្លោះកូនឡានតួចៗ។ មានអ្នកជិះម៉ូតូខ្លះក៏មិនពាក់អាវភ្លៀង ត្រូវខ្លួនសើម យូរៗម្តងអើតមើលខាងមុខ ដើម្បីរកចន្លោះធ្វើដំណើរបន្ត។
ពេលកកស្ទះខ្លាំងអ្នកដំណើរមិនគោរពភ្លើងស្តុបទេ គឺពួកគេប្រជ្រៀតយកតែច្រកចេញរៀងៗខ្លួន ដូចជាស្តុបពេទ្យចិន ស្តុបផ្សារដើមគរនិងស្តុប បូកគោជាដើម។ ការមិនគោរពភ្លើង សញ្ញានេះ កុំថាតែច្រកតូចសម្រាប់ចេញម៉ូតូឬ កង់សូម្បីតែដើរខ្លួនទទេ ក៏ដើរមិនរួចដែរ។
អ្នកជិះឡានប្រហែលជាមិនសូវចោទជាបញ្ហាទេ ព្រោះមិនត្រូវភ្លៀង ម្យ៉ាងអាចស្តាប់តន្ត្រីកំដរ ផង តែសម្រាប់អ្នកជិះម៉ូតូវិញ ត្រូវទឹកភ្លៀងត្រជាក់។ ជាញឹកញាប់គេឃើញម៉ូតូ រលត់ហើយ ម្ចាស់ បណ្តើរជាហូរហែដោយសារទឹកលិចដល់ម៉ាស៊ីន។
អ្នកធ្វើដំណើរខ្លះត្រូវចំណាយពេលជាង២ម៉ោង ដើម្បីដល់គោលដៅនៅលើចម្ងាយផ្លូវ១ឬ២គីឡូម៉ែត្រ។នៅកន្លែងកកស្ទះ គេមិនឮសំឡេង សើចទេ គឺមានតែសំឡេងរអ៊ូរទាំ និង បង្ហាញទឹកមុខមិន សប្បាយចិត្ត។ អ្នកខ្លះបន្ទោសអ្នកដំណើរដូចគ្នាមិនគោរពច្បាប់រចរាចរណ៍ អ្នកខ្លះបន្ទោស រដ្ឋាភិបាលដែលមិនបានរៀបចំប្រព័ន្ធលូឲ្យបានល្អ ដើម្បីរំដោះទឹក។
បើទោះជាអ្នកដំណើរដឹងថា ប្រើទូរស័ព្ទនៅពេលមេឃភ្លៀងប្រឈមគ្រោះថ្នាក់ ពេលផ្គររន្ទះ ក៏ដោយក៏នៅតែមានអ្នកដំណើរប្រើទូរស័ព្ទជាហូរហែ។ អ្នកប្រើទូរស័ព្ទដើម្បីប្រាប់ដំណឹងដល់ អ្នកផ្ទះឬ មិត្តភ័ក្តិ អ្នកខ្លះប្រើទូរស័ព្ទដើម្បីថតយករូប កកស្ទះ ឬកន្លែងលិចទឹកនោះ។
មិនមែនតែអ្នកធ្វើដំណើរទេ ដែលជួបការលំបាកដោយទឹកភ្លៀងនេះ គឺអ្នកដែលមានផ្ទះនៅ កន្លែងទំនាបក៏ជួបការលំបាកដែរ។ អ្នកលក់ដូរ ក៏ដូចជាផ្ទះប្រជាពលរដ្ឋមិនលក់ដូរខ្លះនៅ កន្លែងទំនាប បានដាក់របាំងកុំឲ្យទឹកហូរចូលក្នុងផ្ទះ ខ្លះនាំកូនតូចៗបាច ទឹកចេញពីទឹក ដែលជ្រាប ពីរបាំងនោះ។
ទោះយ៉ាងណាលិចទឹកក្រោយពេលភ្លៀងធ្លាក់នេះ មិនមែនជាលើកទី១ទេ ដែលរាជធានីភ្នំពេញធ្លាប់ប្រទះនោះ គឺក្រោយពេលភ្លៀងធំជាញឹក ញាប់គឺតែងតែលិច សូម្បីតែមុខ ព្រះបរមរាជវាំង ក៏ទឹកហូរចាក់ទីងដែរ។
អ្នកស្រាវជ្រាវលើការអភិវឌ្ឍសង្គមធ្លាប់លើកឡើងថា ការភ្លៀងលិចនេះ ដោយសារអាជ្ញាធររៀបចំប្រព័ន្ធលូមិនទាន់បានល្អ។ អ្នកខ្លះទៀត ថាភ្លៀង លិចរាជធានីនេះ ដោយសារ រដ្ឋាភិបាលផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនចាក់ដីលប់ បឹងមួយចំនួនដែលធ្លាប់រំដោះទឹកដូចជា បឹងកក់ បឹងទំពុន ជាដើម។
ទន្ទឹមនឹងការចោទប្រកាន់ទាំងនេះ បច្ចុប្បន្នឃើញក្រុមការងាររៀបចំប្រព័ន្ធលូ ទៅតាម គម្រោងរបស់សាលារាជធានី កំពុងបំពេញ ការងារពង្រីក លូតាមផ្លូវជាច្រើនកន្លែង ដើម្បីរដោះ ទឹក ដូចជានៅលើផ្លូវ ព្រះមុនីវង្ស ផ្លូវព្រះមុនីរ៉េត និងផ្លូវម៉ៅសេទុងជាដើម។
សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
that is technical engineer of this leader , how can it be that good whit this kind of dump leader. he only smart on fitting whit his own people or another party every thing else nothing at all. order to crack down or order to kill just for him to stay in power. all of us knew that if a good leader their nation love him, no one want to stay in powers for that long. most of the good leader they wanted to enjoy their life at the end. unlike HUN SEN he can not get down because he knew himself that he was commit a lot of crime again his own nation. one day all those sole will come to hunt him>>>>>>>>>>>>>>>>>>>>>>>>>