ដោយ ទីន ហ្សាការីយ៉ា
2014-07-04
RFA

ក្រុមការងារគណបក្សប្រជាជនកម្ពុជា ធ្វើសន្និសីទកាសែតបន្ទាប់ជួបចរចាជាមួយគណបក្សសង្គ្រោះជាតិ នាព្រឹទ្ធសភា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤។ RFA/Vann Vichar
គណបក្សសង្គ្រោះជាតិ បង្ហើបឲ្យដឹងថា គណបក្សនេះចង់ឲ្យមានការចរចាឡើងវិញ ដើម្បីរកដំណោះស្រាយនយោបាយសមស្របមួយ បន្ទាប់ពីគណបក្សទាំងពីរបានដកឃ្លានៅឆ្ងាយពីគ្នាជិតមួយខែមកនេះ។ រីឯខាងគណបក្សប្រជាជនកម្ពុជា វិញលើកឡើងថា ទ្វារចរចារបស់គណបក្សនេះនៅតែបើកចំហ ហើយគណបក្សប្រជាជនកម្ពុជា ស្វាគមន៍ចំពោះការចរចាជាថ្មី។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា គណបក្សសង្គ្រោះជាតិ ចង់ឲ្យមានជំនួបចរចាបន្តទៀត ដើម្បីរកចំណុចកណ្ដាលមួយបញ្ចប់ជម្លោះនយោបាយ ដែលអូសបន្លាយពេលជាប់គាំងជិតមួយឆ្នាំមកនេះ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង និងជាបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត មានប្រសាសន៍នៅថ្ងៃទី៤ កក្កដា ថា គណបក្សសង្គ្រោះជាតិ ចង់ឲ្យតំណាងគណបក្សទាំងពីរជួបគ្នាពិភាក្សាគ្នាបន្តទៀត លើចំណុចដែលតំណាងគណបក្សទាំងពីរមិនទាន់ឯកភាពគ្នានោះ។ លោក អេង ឆៃអ៊ាង អះអាងថា ការចរចាមិនមែនជាការទាមទារដាច់ណាត់នោះទេ គឺត្រូវតែរកវិធីកណ្ដាលមួយ ដើម្បីរកច្រកចេញ៖ «សំឡេង»។
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានស្វាគមន៍ចំពោះការចង់ជួបពិភាក្សាគ្នាបន្តទៀតនេះ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាសមាជិកសភាឯកបក្ស លោក ឈាង វុន មានប្រសាសន៍ថា ទ្វារចរចាគណបក្សប្រជាជនកម្ពុជា នៅតែបើកចំហស្វាគមន៍ការចរចាជាមួយគណបក្សសង្គ្រោះជាតិ ជានិច្ច។ លោក ឈាង វុន ផ្ដល់ជាទស្សនៈផ្ទាល់ខ្លួនថា ដើម្បីជាចំណុចកណ្ដាលនៃការជ្រើសរើសសមាជិក គ.ជ.ប នោះ គឺបែងចែកឲ្យគណបក្សប្រជាជនកម្ពុជា ៥៥ភាគរយ និងគណបក្សសង្គ្រោះជាតិ ៤៥ភាគរយ បន្ទាប់មកដាក់ឲ្យសភាអនុម័ត៖ «សំឡេង»។
គណបក្សជាប់ឆ្នោតទាំងពីរ បានផ្អាកការចរចានៅក្រោយពេលជួបគ្នានៅថ្ងៃទី១២ មិថុនា ហើយបានខ្វែងគំនិតគ្នាលើការជ្រើសរើសសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ គណបក្សសង្គ្រោះជាតិ ចង់ឲ្យមានសំឡេងអនុម័តក្នុងសភាតាមរូបមន្ត ២ភាគ៣ រីឯគណបក្សប្រជាជនកម្ពុជា ចង់បាន ៥០ភាគរយបូក១ ឬសំឡេងភាគច្រើនដាច់ខាតនៃសំឡេងសភាទាំងមូល។
មកទល់ពេលនេះ តំណាងគណបក្សទាំងពីរមិនទាន់ជជែកថានឹងជួបគ្នាបន្តទៀតនៅពេលណាពិតប្រាកដនៅឡើយទេ គ្រាន់តែបានបង្ហាញជំហររៀងៗខ្លួន អំពីការចង់ចរចាជាថ្មីទៀតនេះ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា លោកគាំទ្រឲ្យគណបក្សទាំងពីរជួបគ្នាចរចាបន្តទៀត។ ក៏ប៉ុន្តែ លោកអះអាងថា ការប្រើរូបមន្តចរចាតាមអ្វីដែល លោក ឈាង វុន ដាក់ចេញមកនេះ គ្មានអ្វីខុសប្លែកពីមុននោះទេ គឺគណបក្សប្រជាជនកម្ពុជា នៅតែរក្សាសំឡេងអនុម័តជ្រើសរើសសមាជិក គ.ជ.ប ដោយសំឡេង ៥០ភាគរយបូក១ ដដែល៖ «សំឡេង»។
ការចរចារវាងគណបក្សទាំងពីរក្រោយពីថ្ងៃបោះឆ្នោត ២៨ កក្កដា ឆ្នាំ២០១៣ មកនោះ គណបក្សសង្គ្រោះជាតិ បានបន្ទន់ឥរិយាបថរបស់ខ្លួនក្នុងការចរចានេះជាបន្តបន្ទាប់។ គណបក្សសង្គ្រោះជាតិ ធ្លាប់បានទាមទារឲ្យត្រួតពិនិត្យហិបឆ្នោត និងរាប់សន្លឹកឆ្នោតឡើងវិញ ធ្លាប់បានទាមទារឲ្យបោះឆ្នោតឡើងវិញ និងទីបំផុត ការទាមទារឲ្យធ្វើកំណែទម្រង់ គ.ជ.ប។ បញ្ហានេះ អ្នកវិភាគលើកឡើងថា គណបក្សសង្គ្រោះជាតិ ហាក់មកនៅចំណុចសូន្យ។
អ្នកវិភាគសង្កត់ធ្ងន់ថា បើសិនជាគណបក្សសង្គ្រោះជាតិ ចូលសភានៅពេលនេះ គណបក្សនេះអាចធ្វើការទាមទារ ឬធ្វើការតស៊ូមតិក្នុងសភា ដើម្បីឲ្យរដ្ឋាភិបាលកែទម្រង់។ តែបើគណបក្សសង្គ្រោះជាតិ បន្តជីវិតនយោបាយនៅក្រៅសភារហូតដល់ឆ្នាំ២០១៨ ជារូបភាពមួយប្លែក ថ្មី និងជាការអប់រំដល់ប្រជាពលរដ្ឋ ដើម្បីឲ្យមានតម្លៃនយោបាយ ជាជាងចូលសភាដោយគ្មានការកែទម្រង់អ្វីនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តើការសម្លាប់មនុស្សក្នុងពេលរដ្ឋប្រហារឆ្នាំ៩៧ អាចជាឧក្រិដ្ឋកម្មសង្គ្រាមដែរឬទេ?
- យូមែនរ៉ៃត៍វ៉ច្ឆ៖ គ្រួសារអ្នកស្លាប់ដោយរដ្ឋប្រហារឆ្នាំ៩៧ត្រូវបន្តទាមទាររកយុត្តិធម៌
- មន្ត្រីជាន់ខ្ពស់នគរបាលជាតិបដិសេធធ្វើការស៊ើបអង្កេតលើឃាតកម្មរដ្ឋប្រហារឆ្នាំ៩៧
- លោក ហ៊ុន សែន គំរាមប្រើច្បាប់បោះឆ្នោតចាស់បើបក្សប្រឆាំងមិនចូលសភា
- ថៃដោះលែងពលករខ្មែរ១៤នាក់និងបញ្ជូនមកកម្ពុជាថ្ងៃស្អែក
- សហព័ន្ធនិស្សិតត្រៀមធ្វើបាតុកម្មមុខស្ថានទូតវៀតណាមនៅថ្ងៃទី៨ខែកក្កដា
- គណបក្សសង្គ្រោះជាតិនឹងធ្វើបុណ្យរំលឹកដល់អ្នកស្លាប់ក្នុងព្រឹត្តិការណ៍រដ្ឋប្រហារ១៩៩៧
- កូរ៉េខាងជើងធ្វើសង្គ្រាមបច្ចេកវិទ្យាប្រឆាំងកូរ៉េខាងត្បូងនៅកម្ពុជា
- លោក ហ៊ុន សែន អះអាងថានៅតែបន្តអនុម័តនិងកែប្រែច្បាប់ទោះអន្តរជាតិមិនគាំទ្រ
ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែនភ័យខ្លាចទូរទស្សន៍ឯករាជ្យនោះ នឹងផ្សាយ មុខមាត់ ពិតរបស់ វា –
– វា ជា ខ្មែរ ក្រហម
– ជនក្បត់ ជាតិ
– ឧបករណ៍ ឈ្លានពាន របស់ វៀតណាម
– អាយ៉ង youn
– លួចទ្រព្យសម្បត្តិជាតិ
-ឃាតករ
– ភេរវករ
– ចរាចរគ្រឿងញៀន
-ចរាចរណ៍មនុស្ស
-កាត់ដីនិងទឹកឱ្យទៅប្រទេសវៀតណាម
– ប៊ុន រ៉ានី បានសម្លាប់ ពិសិដ្ឋ pelika
– beam kdor ah ហ៊ុន neng
– ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុន សែន choy ជាមួយនឹងក្មេងស្រី
– និងរឿងអាក្រក់ ផ្សេងទៀត មួយ លាន ប្រភេទ tiet អំពី ah ហ៊ុនសែននិងក្រុមគ្រួសារ វា
ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែនភ័យខ្លាចទូរទស្សន៍ឯករាជ្យនោះ នឹងផ្សាយ មុខមាត់ ពិតរបស់ វា –
– វា ជា ខ្មែរ ក្រហម
– ជនក្បត់ ជាតិ
– ឧបករណ៍ ឈ្លានពាន របស់ វៀតណាម
– អាយ៉ង youn
– លួចទ្រព្យសម្បត្តិជាតិ
-ឃាតករ
– ភេរវករ
– ចរាចរគ្រឿងញៀន
-ចរាចរណ៍មនុស្ស
-កាត់ដីនិងទឹកឱ្យទៅប្រទេសវៀតណាម
– ប៊ុន រ៉ានី បានសម្លាប់ ពិសិដ្ឋ pelika
– beam kdor ah ហ៊ុន neang
– ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុន សែន choy ជាមួយនឹងក្មេងស្រី
– និងរឿងអាក្រក់ ផ្សេងទៀត មួយ លាន ប្រភេទ tiet អំពី ah ហ៊ុនសែននិងក្រុមគ្រួសារ វា
=====================
កម្មករមកពីទល់ដែនថៃ
July 5, 2014 at 11:15 am
មេម៉ាហ្វីយ៉ា គឺអាមួយហ្នឹង (ចង្អុុលដាក់គេ គឺខ្លួនឯងសោះជាមេហ្វីយ៉ា)
======================
Ah ម៉ុង រិទ្ធី និង ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែន រត់ពន្ធគ្រឿងញៀន ចរាចរគ្រឿងញៀន Ah ហ៊ុនសែន chea -neak ការពារ