​បក្សប្រឆាំង​ប្រកាស​មិន​ប្តូរ​រូបមន្ត ២/៣ ក្នុង​ការជ្រើសរើស​សមា​សភាព គជប​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃសៅរ៍ ទី5 កក្កដា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោក កឹម សុខា ថ្លែងក្នុងពិធីគោរព​វិញ្ញាណក្ខន្ធ (រូបថត៖ ឡាយ សាមាន)

​មេដឹកនាំ​បក្ស​ជំទាស់ បញ្ជាក់​ជំហរ​ជាថ្មី នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ខ្លួន​នៅតែ​ប្រកាន់​យក​រូបមន្ត​ ២​ភាគ៣ ដើម្បី​ជ្រើសរើស​សមាសភាព គជប ខណៈ​ដែល​គណបក្សកាន់អំណាច​ច្រាន​ចោល​រូបមន្ត​នេះ​ជាដាច់ខាត។​

​ក្នុង​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​វីរៈជន​ដែល​បាន​បូ​ជា​ជីវិត​ក្នុង​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ដ៏​បង្ហូរឈាម​កណ្ដាល​រាជធានី​ភ្នំពេញ កាលពី ១៧​ឆ្នាំមុន ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែងថា មានតែ​រូបមន្ត ២​ភាគ៣​នេះ​ទេ ដែល​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​អាច​ត្រួតត្រា​លើ​ស្ថាប័ន គជប បាន​។

​សូម​ជម្រាប​ថា​ថ្ងៃ​ទី ៥ និង​ទី​៦ ខែកក្កដា ឆ្នាំ​១៩៩៧ ជា​ថ្ងៃ​រដ្ឋប្រហារ​ដ៏​បង្ហូរឈាម​កណ្ដាល​ទីក្រុង​ភ្នំពេញ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​បណ្ដាល​ឲ្យ​មន្ត្រី​ជាន់ខ្ពស់ និង​អ្នកគាំទ្រ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ប្រមាណ​ជាង​១០០​នាក់​ស្លាប់ និង​ជាង​៥​ម៉ឺន​នាក់​ភៀសខ្លួន​ចេញពី​លំនៅដ្ឋាន​។​

លោក កឹម សុខា គោរព​វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ (រូបថត៖ ឡាយ សាមាន)

​កន្លងទៅ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ព្រមាន​ថា  ការ​យក​រូបមន្ត ២ភាគ៣ ដើម្បី​ជ្រើសរើស គជប ជា​យុទ្ធសាស្ត្រ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​ ការខ្វែងគំនិត​គ្នា​លើ​រូបមន្ត​ដើម្បីឲ្យ គជប ឯករាជ្យ​នេះ ធ្វើឲ្យ​វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត​នៅ​តែ​បន្ត​ជាប់គាំង​ជិតមួយឆ្នាំ​។​

​យ៉ាងណាក៏ដោយ អ្នកវិភាគ​នយោបាយ​យល់​ថា គណបក្ស​ទាំងពីរ​ដែល​មាន​អាសនៈ​ក្នុង​សភា អាណត្តិ​ទី ៥​នេះ គួរ​បន្ត​ជួប​ពិភាក្សា​គ្នា​ជ្រើសរើស​រក​ចំណុចកណ្តាល ដើម្បី​ទម្លាយ​ភាពទ័លច្រក​ផ្នែក​នយោបាយ​ដើម្បី​ស្វែងរក​ផលប្រយោជន៍​ជាតិ​៕​

សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

2 Responses to "​បក្សប្រឆាំង​ប្រកាស​មិន​ប្តូរ​រូបមន្ត ២/៣ ក្នុង​ការជ្រើសរើស​សមា​សភាព គជប​​"

  1. VengSreng(ChongAkheat) says:

    ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែនភ័យខ្លាចទូរទស្សន៍ឯករាជ្យនោះ នឹងផ្សាយ មុខមាត់ ពិតរបស់ វា –
    – វា ជា ខ្មែរ ក្រហម
    – ជនក្បត់ ជាតិ
    – ឧបករណ៍ ឈ្លានពាន របស់ វៀតណាម
    – អាយ៉ង youn
    – លួចទ្រព្យសម្បត្តិជាតិ
    -ឃាតករ
    – ភេរវករ
    – ចរាចរគ្រឿងញៀន
    -ចរាចរណ៍មនុស្ស
    -កាត់ដីនិងទឹកឱ្យទៅប្រទេសវៀតណាម
    – ប៊ុន រ៉ានី បានសម្លាប់ ពិសិដ្ឋ pelika

    – beam kdor ah ហ៊ុន neang
    – ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុន សែន choy ជាមួយនឹងក្មេងស្រី
    – និងរឿងអាក្រក់ ផ្សេងទៀត មួយ លាន ប្រភេទ tiet អំពី ah ហ៊ុនសែននិងក្រុមគ្រួសារ វា
    កម្មករមកពីទល់ដែនថៃ

  2. samsung s5 says:

    his body language is difference without sy..

    poor in IQ for politics , no political sciences backgound,